វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.4K photos
2.78K videos
107 files
8.86K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អាជីវកម្ម​កាយ​ភ្នំ​ប៉ះ​ពាល់​វិស័យ​ទេសចរណ៍​នៅ​តំបន់​បា​ភ្នំ
---
អ្នក​ផ្ដល់​សេវាកម្ម​ភ្ញៀវ​ទេសចរ​នៅ​តំបន់​ភ្នំ​ឈើ​កាច់​ ខេត្ត​ព្រៃវែង​ ត្អូញ​ត្អែរ​ពី​ការ​ធ្លាក់​ចុះ​ប្រភព​ចំណូល​ ដោយ​សារ​ខ្សត់​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា ​តំបន់​រមណីយដ្ឋាន​បាភ្នំ​។ ពួក​គាត់​អះ​អាង​ថា​ អាជីវកម្ម​កាយ​កម្ទេច​ភ្នំ​ទ្រង់ទ្រាយ​ធំ​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​មួយ​នេះ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunManet #HunSen #Tourism #Health #NaturalResources #Mountains #Environment #Economy #PreyVeng
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​ខេត្ត​កំពត បន្ត​ប្រកប​របរ​ត្បាញ​ឫស្សី​ធ្វើ​កញ្ច្រែង​ចំហុយ​ត្រី
---
ប្រជាពលរដ្ឋ​រស់​នៅ​លើ​ចង្កេះ​ភ្នំ​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត បន្ត​នាំ​គ្នា​ចូល​ព្រៃ​កាប់​ឫស្សី​មក​ត្បាញ​ធ្វើ​ជា​កញ្ច្រែង​តូច​ៗ​លក់​ឱ្យ​អ្នក​ចំហុយ​ត្រី​សមុទ្រ ដើម្បី​បាន​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ក្រៅ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ។ ការងារ​ហត្ថកម្ម​មួយ​នេះ ក៏​​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ក្នុង​សិប្បកម្ម​ត្រី​ចំហុយ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ដល់​បរិស្ថាន៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Kampot #BambooWeaving #BambooBasket #Environment
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Activist: Mining companies clearing forest inside Cambodian wildlife sanctuary
---
Two gold-mining companies have caused serious damage to a wildlife sanctuary in central Cambodia, according to an environmental activist who urged the government to stop their forest-clearing activities.
👉 https://www.rfa.org/english/cambodia/2024/12/23/cambodia-gold-mining
---
#RFAKhmer #Cambodia #HunSen #HunManet #EangSophalleth #MoE #DefenderKH #Preylang #Environment #Logging #Deforestation
Media is too big
VIEW IN TELEGRAM
សហគមន៍​ជំរុញ​ឱ្យ​លោក ​ហ៊ុន​ ម៉ាណែត​ អនុញ្ញាត​ឱ្យ​អ្នក​ភូមិ​ចូល​ល្បាត​ព្រៃ​គ្មាន​ការ​រឹត​ត្បិត
---
​ប្រជា​សហគមន៍​ជំរុញ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​អ្នក​ភូមិ​ចូល​ល្បាត​ព្រៃ​ឡើង​វិញ​ ដោយ​គ្មាន​ការ​រឹត​ត្បិត​ និង​ធ្វើ​បាប​ពួក​គាត់​ ក្រោយ​ពី​ព្រះមហាក្សត្រ​ បាន​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​លោក​ជា​ប្រធាន​គណៈកម្មាធិការ​ការពារ​ព្រៃឈើ​ដែល​នៅ​សេស​សល់​នៅ​កម្ពុជា​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #EangSophalleth #DefenderKH #Environment #Environment #Logging #ForestOffenses #Deforestation
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
:ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ចំនួន​២ «​កំពុង​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ភាគ​ខាង​ត្បូង​»

---
បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​កំពង់ធំ អះអាង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ចំនួន​២ ដែល​ធ្វើ​អាជីវកម្ម​រ៉ែមាស នៅ​តំបន់​ភ្នំ​ជី ខេត្ត​កំពង់ធំ កំពុង​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃឡង់​ភាគ​ខាង​ត្បូង​យ៉ាង​ធ្ងន់ធ្ងរ​។ សកម្មជន​បរិស្ថាន ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​អាជីវកម្ម​រ៉ែ​មាស នៅ​ក្នុង​តំបន់​ព្រៃឡង់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

​---
#RFAKhmer #Cambodia #HunManet​ #HunSen​  #Environment#Environment #Logging #Deforestation #Environment#Preylang​ #Kampongthomprovince

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋនៅស្រុករវៀងខេត្តព្រះវិហារ ថារថយន្តដឹករ៉ែដែករបស់ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (Global Green) ធ្វើឲ្យប៉ះពាល់សុខភាព និងការរស់នៅពួកគាត់
---
ប្រជាពលរដ្ឋរស់នៅស្រុករវៀង ខេត្តព្រះវិហារ អះអាងថា រថយន្តដឹកជញ្ជូនរ៉ែដែករបស់ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន(Global Green (Cambodia) Energy Development) កំពុងធ្វើឲ្យប៉ះពាល់សុខភាព និងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត របស់ពលរដ្ឋនៅតំបន់នោះ។ ចំណែកមន្ត្រីសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវតែមានវិធានការទៅលើក្រុមហ៊ុន និងរកដំណោះស្រាយដល់ប្រជាពលរដ្ឋឲ្យបានឆាប់។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/j2s6qcVb88Q
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #TryPheap #TryDalux#PreahVihear #GlobalGreen #IronOre #IronMine #Environment #Health
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ានី ស្នើឲ្យនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ដកប្រធានមន្ទីរបរិស្ថានចំនួន៤ខេត្តនៅជុំវិញតំបន់ព្រៃឡង់
---
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថានចំនួន៤ខេត្តនៅជុំវិញតំបន់ព្រៃឡង់ ដោយឲ្យមន្ត្រីទាំងនោះ ទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថានវិញ។ បណ្ដាញសហគមន៍ថា ការផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថានថ្មីនេះ មិនមែនជាដំណោះស្រាយល្អក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់ឡើយ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3CjRKHe
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HunMany #EangSophalleth #KhemSokhy #MaChettra #MoE #DefenderKH #Environment #ForestCrimes #EIA #Deforestation #PreyLang #PreyLangWildlifeSanctuary #PreyLangCommunityNetwork #PLCN
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​ត្អូញត្អែរ​ពី​គំនរ​សំរាម​ស្អុយរលួយ​ប៉ះពាល់​ដល់​សុខភាព
---
ពលរដ្ឋ​រស់នៅ​ស្រុក​កំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង ត្អូញត្អែរ​ពី​ក្លិនស្អុយ​ចេញ​ពី​គំនរ​សំរាម​ដែល​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចាក់​សំរាម ពាសវាលពាសកាល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ចំនួន​០៥ភូមិ នៃ​ឃុំ​ថ្ម​ឥដ្ឋ។ អ្នក​ភូមិ​អះអាង​ថា រណ្តៅ​ចាក់​សំរាម​មាន​ទំហំ​ជាង​២០ ហិកតារ​គ្មាន​របង​ព័ទ្ធ​ជុំវិញ ដែល​ធ្វើ​ឱ្យ​មាន​សត្វ​រុយ​ច្រើន​នៅ​រដូវ​ប្រាំង និង​សំរាម​អណ្ដែត និង​ហូរ​ទឹក​ស្អុយ​ចូល​ផ្ទះ​ពលរដ្ឋ​នៅ​រដូវវស្សា។ លើស​ពី​នេះ រណ្តៅ​សំរាម​ជ្រៅ ក៏​ធ្វើ​ឱ្យ​សត្វ​ពាហនៈ​អ្នក​ស្រុក​ធ្លាក់​ងាប់​ផង​ដែរ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #Garbage #Environment #Health #KampongChhnang
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
British journalist says Cambodia blacklist won’t deter environmental reporting
---
A British journalist who was recently denied entry to Cambodia told Radio Free Asia on Thursday that reporting on the country’s environmental problems will continue – even with the government’s ongoing efforts to crack down on dissent.
👉 https://www.rfa.org/english/cambodia/2025/02/06/cambodia-british-journalist-barred-entry
---
#RFAKhmer #Cambodia #HunManet #GeraldFlynn #Environment
Media is too big
VIEW IN TELEGRAM
ថ្ងៃ​នេះ​ជា​ខួប​១៣​ឆ្នាំ​នៃ​ករណី​ធ្វើ​ឃាត​លើ​សកម្មជន​បរិស្ថាន​លោក ឈុត វុទ្ធី
---
ថ្ងៃ​នេះ ជា​ខួប​១៣​ឆ្នាំ ដែល​សកម្មជន​បរិស្ថាន​លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់។ លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ អំឡុង​ពេល​ចុះ​ល្បាត​ព្រៃ​ជាមួយ​អ្នក​សារព័ត៌មាន​ចំនួន​២​នាក់ ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង។ នៅ​ខួប​១៣​ឆ្នាំ​នេះ ក្រុម​អង្គការ​សង្គមស៊ីវិល​បន្ត​នាំគ្នា​ជួបជុំ​រំឭក​ពី​សកម្មភាព​ការពារ​បរិស្ថាន​របស់​លោក ឈុត វុទ្ធី និង​បន្ត​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ចំពោះ​ករណី​ឃាតកម្ម​លើ​រូប​លោក។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #ChutWutty #HumanRights #Environment
សកម្មជន​រកឃើញ​ថា ដែន​ជម្រក​ព្រៃ​ព្រះរការ​កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ
---
សកម្មជន​ព្រៃឈើ​លើកឡើង​ថា ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ និង​អះអាង​ថា ជា​កម្សោយ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​អសមត្ថ​ភាព​ក្នុង​ការ​ដឹកនាំ​មន្ត្រី​ថ្នាក់​ក្រោម ដើម្បី​ចុះ​បង្ក្រាប​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ។  
 
រូបភាពផ្ដល់ឱ្យ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/environment/2025/05/09/cambodia-forest-illegal/
---

#RFAKhmer #Cambodia #Environment #Deforestation #MaChettra #DefenderKH
ជនជាតិ​ដើម​ភាគ​តិច​ថា បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ព្រៃ​ព្រះរការ ជា​របាយការណ៍​ពិត
---
សកម្មជន​និង​សហគមន៍​បាន​អំពាវនាវ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង ដែល​ពួកគាត់​បាន​រកឃើញ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ ការ​អំពាវនាវ​នេះ ខណៈ​ជនជាតិ​ដើម​ភាគ​តិច​កួយ​អះអាង​ថា ការ​រកឃើញ​របស់​សកម្មជន​លោក ម៉ា ចិត្រា ពី​បទល្មើស​ព្រៃឈើ គឺ​ជា​របាយការណ៍​ពិតប្រាកដ។

រូបភាពផ្ដល់ឱ្យ និងពីហ្វេសប៊ុកសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ

អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/environment/2025/05/13/cambodia-forest-loss-preypreahrokar/
---
#RFAKhmer #Cambodia #Environment #Deforestation #MaChettra #DefenderKH
Media is too big
VIEW IN TELEGRAM
ជនជាតិដើមភាគតិចថា បទល្មើសព្រៃឈើនៅព្រៃព្រះរការ ជារបាយការណ៍ពិត
---
សកម្មជន និងសហគមន៍បានអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំមន្ត្រីចុះពិនិត្យផ្ទាល់នៅទីតាំងបទល្មើសកាប់បំផ្លាញព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ នៅក្នុងខេត្តព្រះវិហារ។ ការអំពាវនាវនេះ ខណៈជនជាតិដើមភាគតិចកួយអះអាងថា ការរកឃើញរបស់សកម្មជនលោក ម៉ា ចិត្រា ពីបទល្មើសព្រៃឈើ គឺជារបាយការណ៍ពិតប្រាកដ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/environment/2025/05/13/cambodia-forest-loss-preypreahrokar
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #EangSophalleth #MaChettra #DefenderKH #PreahVihear #PreyPreahRoka #Environment #Deforestation
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
សកម្មជនស្នើឱ្យរដ្ឋាភិបាលលុបចោលគម្រោងកាត់ដីព្រៃឡង់៩៩ហិកតារឱ្យក្រុមហ៊ុនឯកជន
---
ក្រុមសកម្មជនបរិស្ថានធ្វើយុទ្ធនាការសង្គ្រោះព្រៃឡង់ តាមបណ្ដាញសង្គមហ្វេសប៊ុក ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លុបចោលគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដោយពួកគេបានលើកឡើងថា តំបន់ព្រៃឡង់ទាំងអស់គួរតែត្រូវបានទុកការពារសម្រាប់អ្នកជំនាន់ក្រោយ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/environment/2025/05/15/cambodia-preylang
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #EangSophalleth #DefenderKH #PreyLang #Environment #Deforestation
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ចចាប់អ្នកកាសែត និងជាអ្នកការពារព្រៃឡង់លោក អ៊ុក ម៉ៅ
---
សមត្ថកិច្ចខេត្តស្ទឹងត្រែង បានចុះចាប់អ្នកកាសែត និងជាអ្នកការពារព្រៃឡង់ លោក អ៊ុក ម៉ៅ ដល់ក្នុងផ្ទះដោយទាំងគ្មានដីកា និងមិនប្រាប់ពីបទចោទ។ អ្នកការពារសិទ្ធិអ្នកកាសែត និងមន្ត្រីសិទ្ធិមនុស្ស រិះគន់ថា ទង្វើរបស់សមត្ថកិច្ចជាការបំពានច្បាប់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #OukMa #DefenderKH #PreyLang #Environment #Deforestation #Journalist
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
ប្រពន្ធ​លោក អ៊ុក ម៉ៅ ថា ការ​ចោទប្រកាន់​លើ​ប្ដី ជា​រឿង​អយុត្តិធម៌
---
ប្រពន្ធ​អ្នក​ការពារ​ព្រៃឈើ​លោក អ៊ុក ម៉ៅ បាន​អះអាង​ថា ប្ដី​លោកស្រី មិន​បាន​ប្រព្រឹត្តិ​ខុស​ដូច​តុលាការ​ចោទប្រកាន់​ឡើយ។ លោកស្រី​បាន​រិះគន់​ថា ការ​ចោទ​ប្រកាន់​លើ​ប្ដី​ពី​បទ​ញុះញង់​និង​បទ​បរិហារ​កេរ្តិ៍​គឺ​ជា​អំពើ​អយុត្តិធម៌។ 

រូបភាព៖ ពលរដ្ឋផ្ដល់ឱ្យ និង FB/Em Soksovann

អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/human-rights/2025/05/21/oukmao-environmental-journalist/

---
#RFAKhmer #Cambodia #HunManet #OukMa #DefenderKH #PreyLang #Environment #Deforestation #Journalist
សង្គមស៊ីវិលនិងសមាគមអ្នកសារព័ត៌មានស្នើឱ្យរដ្ឋាភិបាលដោះលែងលោក អ៊ុក ម៉ៅ
---
ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមសារព័ត៌មានកម្ពុជា ស្នើឱ្យរដ្ឋាភិបាលដោះលែងសកម្មជនបរិស្ថាន និងជាអ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ ដោយឥតលក្ខខណ្ឌ។ ពួកគេចាត់ទុកការចាប់ខ្លួន លោក អ៊ុក ម៉ៅ ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកការពារបរិស្ថាននិងអ្នកសារព័ត៌មាន ដែលធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះកាន់តែអាក្រក់នៅលើឆាកអន្តរជាតិ។
រូបភាព៖ ផ្ដល់ឱ្យ FB/Em Soksovann និង Mongabay
អានព័ត៌មានពិស្ដារលើគេហទំព័រ៖ https://www.rfa.org/.../cambodian-environmental.../
---
#RFAKhmer #Cambodia #HunManet #OukMa #DefenderKH #PreyLang #Environment #Deforestation #Journalist
Media is too big
VIEW IN TELEGRAM
សង្គមស៊ីវិលនិងសមាគមអ្នកសារព័ត៌មានស្នើឱ្យរដ្ឋាភិបាលដោះលែងសកម្មជនព្រៃឈើលោក អ៊ុក ម៉ៅ
---
ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមសារព័ត៌មានកម្ពុជា ស្នើឱ្យរដ្ឋាភិបាលដោះលែងសកម្មជនបរិស្ថាន និងជាអ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ ដោយឥតលក្ខខណ្ឌ។ ពួកគេចាត់ទុកការចាប់ខ្លួន លោក អ៊ុក ម៉ៅ ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកការពារបរិស្ថាននិងអ្នកសារព័ត៌មាន ដែលពួកគេចាត់ទុកការចាប់ខ្លួន លោក អ៊ុក មៅ ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកការពារបរិស្ថាននិងអ្នកសារព័ត៌មាន ដែលធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះកាន់តែអាក្រក់នៅលើឆាកអន្តរជាតិ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/environment/2025/05/22/cambodian-environmental-journalist-oukmao-jailed
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #OukMa #DefenderKH #PreyLang #Environment #Deforestation #Journalist
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោក​ អ៊ុក ម៉ៅ​ ប្ដេជ្ញា​ការពារ​ព្រៃឈើ​កាន់តែ​ខ្លាំងក្រោយ​ចេញ​ពី​ពន្ធនាគារ​
---
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង លោក វ៉េង ហ៊ត់ បានចេញដីកាចុះថ្ងៃទី២៥ ខែឧសភា បានបង្គាប់ឱ្យប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ដោះលែង លោក អ៊ុក ម៉ៅ អាយុ ៥៧ឆ្នាំ ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នពាក់ព័ន្ធបទចោទ ញុះញង់ និងបទបរិហារកេរ្តិ៍។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #OukMa #DefenderKH #PreyLang #Environment #Deforestation #Journalist
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ប៉ូលិស​កោះ​ហៅ​តំណាង​សហគមន៍​ព្រៃ​ឈើ​៤នាក់​នៅ​ខេត្តព្រះសីហនុ​សាកសួរ​ក្រោយ​ពី​ពួកគាត់​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក ហ៊ុន សែន​
---
ប្រជា​សហគមន៍​ព្រៃឈើ​អ្នក​តា​ថ្ម​ព្រង់ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ព្រួយបារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​ប៉ូលិស​កោះហៅ​តំណាង​សហគមន៍​៤នាក់​ រួម​មាន​លោក ឃុន ស៊ីនឿន លោក​ ឆៃ ឆន លោក ផុន ភាព និង​លោក​ ហាន់ សម្បត្តិ​ សាកសួរ​អំពី​សកម្មភាព​ការពារ​ព្រៃ​សហគមន៍។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunSen #HunManet #Environment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social