វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.13K videos
56 files
7K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ឆ្នាំ២០២៣ អាចជាឆ្នាំផ្ដាច់ព្រ័ត្រដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈានទៅសម្រេចមហិច្ឆតាផ្ទេរអំណាចតពូជពង្សវង្សត្រកូលទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ក៏ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា បើមានការផ្ទេរអំណាចតាមអំពើចិត្តមែននោះ នោះគឺជាការអនុវត្តខុសច្បាប់រដ្ឋធម្មនុញ្ញ ខុសច្បាប់បោះឆ្នោត ខុសប្រព័ន្ធបោះឆ្នោតសមាមាត្រ និងជាការធ្វើផ្ទុយពីលក្ខន្តិកៈ​របស់គណបក្សប្រជាជនកម្ពុជា។
👉 ទស្សនាវីដេអូរឿងនេះ
---
#RFAKhmer #Cambodia #HunSen #HunManet #HunDynasty
#viral #trending #reels #reelsvideo #shorts
ប្រធានាធិបតី​អាល្លឺម៉ង់ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែម៉ៃយ័រ (Frank-Walter Steinmeier) កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពីថ្ងៃទី១៤​ដល់​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកបាន​ជួប​ប្រមុខ​រដ្ឋស្តីទីលោក សាយ ឈុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជួប​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ផងដែរ។ ដំណើរ​​ទស្សនកិច្ច​​របស់​ប្រធានាធិបតី​អាល្លឺម៉ង់ ធ្វើ​ឡើង​ចំពេល​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​បិទ​វិទ្យុសំឡេងប្រជាធិបតេយ្យ VOD ដែលជា​វិទ្យុឯករាជ្យ​ក្នុង​ស្រុក​សេសសល់​ចុងក្រោយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
រូប៖ AP, AFP
#RFAKhmer #Cambodia #HunSen #HunManet #PressFreedom #MediaFreedom #VOD #SaveVOD #viral #trending #Germany