វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
វិទ្យុ​អាស៊ីសេរី អាច​នឹង​លែង​ដំណើរការ ក្រោយ​ការ​បញ្ចប់​ជំនួយ​ថវិកា​សហព័ន្ធ

បទបញ្ជា​ប្រតិបត្តិ មាន​គោលដៅ​លុបចោល​ទីភ្នាក់ងារ​មេ​របស់​ស្ថាប័ន​សំឡេង​សហរដ្ឋ​អាមេរិក (VOA), វិទ្យុ​អាស៊ី​សេរី (RFA), វិទ្យុ​អឺរ៉ុប​សេរី (RFE/RL) និង​អង្គភាព​ព័ត៌មាន​ដទៃ​ទៀត​ដែល​ទទួល​មូលនិធិ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

ជំនួយ​ថវិកា​ពី​រដ្ឋាភិបាល​សហព័ន្ធ​ដែល​ផ្តល់​មូលនិធិ​ដល់​វិទ្យុ​អាស៊ី​សេរី និង​បណ្ដាញ​ដៃគូ​វិទ្យុ​នេះ​ដទៃ​ទៀត ត្រូវ​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៥ មីនា។ នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​ពី​ការ​បញ្ចប់​ជំនួយ​ថវិកា​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ទទួល។

បទបញ្ជា​ប្រតិបត្តិ​ដែល​ចេញ​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី១៤ ខែ​មីនា បង្គាប់​ឱ្យ​កាត់បន្ថយ​ផ្នែក​នានា​ដែល​មិន​ចែង​ក្នុង​ច្បាប់ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល ហៅ​កាត់​ថា USAGM ដែល​ជា​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​មួយ​​...

👉 អាន​អត្ថបទ​ទាំងស្រុង៖ https://www.rfa.org/.../radio-free-asia-voa-rfa-usagm.../

#RFAKhmer #Cambodia #USA #USAGM