វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.09K videos
54 files
6.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កឹម សុខា ចង់ឱ្យតុលាការឈប់សួរដេញដោលរឿងឥតប្រយោជន៍ដដែលនាំឱ្យខាតពេល
---
សាលាឧទ្ធរណ៍ បើកសវនាការសួរដេញដោលលើបណ្ដឹងទាស់របស់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា នៅថ្ងៃទី ០៨ ខែកុម្ភៈ ជុំវិញសំណុំរឿងកាត់ទោសពីបទ«ក្បត់ជាតិ»។ ក្នុងសវនាការនេះ តុលាការសួរដេញដោលច្រើនលើអង្គហេតុមិនពាក់ព័ន្ធនឹងសំណុំរឿង និងខ្លះជាអង្គហេតុដដែលធ្វើឱ្យលោក កឹម សុខា សុំសិទ្ធិមិនឆ្លើយ និងចាត់ទុកថា ជាការធ្វើឱ្យខាតបង់ពេលវេលាអត់ប្រយោជន៍ ខណៈលោកកំពុងមានបញ្ហាសុខភាព។ នេះបើតាមការលើកឡើងពីសហមេធាវី និងមន្រ្តីសិទ្ធិមនុស្សដែលចូលស្ដាប់សវនាការ។ ក្រុមសមត្ថកិច្ច បានរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹងនៅខាងមុខបរិវេណសាលាឧទ្ធរណ៍ និងបានរារាំងអ្នកសារព័ត៌មានឯករាជ្យ២ស្ថាប័ន គឺសារព័ត៌មានខេមបូចា (CamboJa) និង វីអេអូ (VOA) មិនឱ្យចូលតាមដានសវនាការនេះឡើយ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #KemSokha #PoliticsKH #Treason #HunSen #HunManet #CNRP #CPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ចៅក្រមសាលាឧទ្ធរណ៍សួរលោក កឹម សុខា រឿងបាតុកម្មនៅផ្លូវេងស្រេង
---
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ លើកឡើងថា សំណួរដែលចៅក្រមសាលាឧទ្ធរណ៍សួររឿងបាតុកម្មនៅផ្លូវវេងស្រេង លោកបានឆ្លើយនៅតុលាការថ្នាក់ក្រោមរួចហើយ។ សាលាឧទ្ធរណ៍នៅថ្ងៃនេះ បានបើកសវនាការលើកទី៤ លើបណ្ដឹងជំទាស់ សេចក្ដីសម្រេចរបស់សាលាដំបូង រាជធានីភ្នំពេញ ដែលកាត់ឱ្យលោកមានទោសក្បត់ជាតិ២៧ឆ្នាំ និងដាក់ឃុំក្នុងផ្ទះ បាត់បង់អស់សិទ្ធិសេរីភាព រួមទាំងសិទ្ធិធ្វើនយោបាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KemSokha #PoliticsKH #Treason #HunSen #HunManet #CNRP #OppositionParties #RulingParty #CPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤៖

១.ចៅក្រមសាលាឧទ្ធរណ៍សាកសួរលោក កឹម សុខា រឿងដដែលៗជុំវិញបាតុកម្មនៅផ្លូវវេងស្រេង
២.សមត្ថកិច្ចបន្តឃុំខ្លួនពលរដ្ឋចំនួន៣៦នាក់ក្រោយការបង្ក្រាបហិង្សានៅខេត្តព្រះ វិហារ
៣.អាជ្ញាធរខេត្តព្រះវិហារគំរាមកំហែងសមាជិកគណបក្សឆន្ទៈខ្មែរជាង ៣៤នាក់មិនឱ្យឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាខេត្ត
៤.នៅរាត្រីនេះ អ្នករាយការណ៍ពិសេសរបស់យើងប្រចាំអូស្ត្រាលីនឹងបកស្រាយអំពីថា តើអ្វីខ្លះជាពុតត្បុតរបស់ក្រុម(Team)លោក ហ៊ុន ម៉ាណែត ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ?
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HunSen #HunManet #KemSokha #PoliticsKH #Treason #HunSen #HunManet #CNRP #OppositionParties #RulingParty #CPP #PreahVihear #SeilaDamex #LandDispute #Arrest #KhmerWillParty #MunicipalProvincialCouncilMembers #ASEANAustraliaSummit
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/g5yIejrfhpg
Media is too big
VIEW IN TELEGRAM
លោក កឹម សុខា ច្រានចោល​ការ​ចោទប្រកាន់​របស់​តុលាការ​ថា ធ្វើបាតុកម្មជា​លេស​ដើម្បី​ចង់​ផ្តួល​រំលំ​រដ្ឋា​ភិបាល​​
---
មេធាវីការពារក្ដីលោក កឹម សុខា ម្នាក់ គឺអ្នកស្រី ម៉េង សុភារី ឲ្យដឹងក្រោយចប់សវនាការនៅព្រឹកថ្ងៃទី២១ មីនា ថា តុលាការនៅតែព្យាយាមដេញដោលសួរសំណួរកូនក្តីរបស់អ្នកស្រីដដែលៗ ទាក់ទងនឹងករណីធ្វើបាតកម្មកាលពីឆ្នាំ ២០១៣ ។ តុលាការចោទប្រកាន់ លោក កឹម សុខា ថាជាអ្នកនៅពីក្រោយញុះញង់ឲ្យមាការធ្វើបាតុកម្ម ផ្តួលរំលំរដ្ឋាភិបាល។ ទោះជាយ៉ាងណា លោក កឹម សុខា បញ្ជាក់ទៅតុលាការថា លោកមិនជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម នៅទីកន្លែងផ្សេង ក្រៅពីទីលានប្រជាធិបតេយ្យនោះទេ ។ លោកថា ការបាតុកម្មនៅពេលនោះ គឺដើម្បីទាមទាររកយុត្តិធម៌លទ្ធផលបោះឆ្នោតតែប៉ុណ្ណោះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KemSokha #AppealCourt #ElectionKH2013 #Demonstration #Treason #HunSen #HunManet #CNRP #OppositionParties
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer