វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.65K photos
1.17K videos
60 files
7.05K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក កឹម សុខា ថ្លែងក្នុងសវនាការថាខ្មែរគួរដល់ពេលរួបរួមគ្នាដើម្បីប្រយោជន៍ជាតិ
---
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងសវនាការថា លោកមិនបានធ្វើសកម្មភាពណាមួយក្បត់ជាតិខ្លួនឯង ដូចការចោទប្រកាន់នោះទេ ហើយលោកថា ខ្មែរគួរដល់ពេលរួបរួមគ្នា ដើម្បីប្រយោជន៍ជាតិ។ មន្ត្រីសង្គមស៊ីវិលយល់ស្របនឹងការលើកឡើងរបស់មេបក្សប្រឆាំងរូបនេះ ហើយថាអ្នកនយោបាយគួរងាកមកផ្សះផ្សាជាតិឡើងវិញ។

សាលាឧទ្ធរណ៍នៅថ្ងៃទី០៩ ឧសភា បានបើកសវនាការជាលើកទី៨ លើបណ្ដឹងជំទាស់របស់មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ឱ្យលោកមានទោសក្បត់ជាតិ ២៧ឆ្នាំ និងដាក់ឃុំក្នុងផ្ទះ បាត់បង់សិទ្ធិសេរីភាពរួមទាំងសិទ្ធិធ្វើនយោបាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KemSokha #PhengHeng #PoliticsKH #Treason #CNRP #OppositionParties #RulingParty #CPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer