វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.65K photos
1.17K videos
58 files
7.04K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
(រឿងដែលប្រិយមិត្តចូលមើលច្រើនជាងគេនៅក្នុងសប្តាហ៍នេះ)
គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​​សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្ម​ក្រុមមេដឹកនាំ​នៅ​កម្ពុជា​ដោយ​សារ​តែបាន​រម្លាយ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​ទៀត មុននឹង​ត្រូវ​រដ្ឋសភា និង​ព្រឹទ្ធសភា​លើក​យក​មក​អនុម័ត ហើយ​ត្រូវប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​ក្លាយជាច្បាប់​ផ្លូវការ។ មន្ត្រី​គណបក្ស​ប្រឆាំង​មាន​សុទិដ្ឋិនិយម​ថា សេចក្តីព្រាងច្បាប់​នេះ​អាច​នឹងត្រូវ​អនុម័ត​នៅ​ដំណាច់​ឆ្នាំ២០២១នេះ ប៉ុន្តែ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​វិញ​យល់ថា សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​មកលើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​នេះ នឹង​គ្មាន​ប្រសិទ្ធភាព​នោះទេ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #US #Sanction #HunSen #Cambodia #CPP
សហរដ្ឋអាមេរិក នៅ ថ្ងៃ ទី១០ ខែវិច្ឆិកា ប្រកាស ដាក់ ទណ្ឌកម្ម មន្ត្រី យោធា ជាន់ខ្ពស់កម្ពុជា ពីរ រូប ជុំវិញ ការប្រព្រឹត្ត អំពើពុករលួយ ពាក់ព័ន្ធ នឹង គម្រោង សាងសង់ និង កែ លម្អកំពង់ផែកងទ័ព ជើងទឹករាម នៅ ក្រុងព្រះសីហនុ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Law #Sanction #ReamNavalBase
អគ្គនាយក នៃ អគ្គនាយកដ្ឋាន សម្ភារៈ បច្ចេកទេស នៃ ក្រសួង ការពារ ជាតិ នាយ ឧត្ដមសេនីយ៍ ចៅ ភិរុណ បដិសេធ ថា លោក មិនបាន ប្រព្រឹត្ត អំពើពុករលួយ ក្នុង គម្រោង អភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាម នៅ ខេត្តព្រះសីហនុ ដូច តាម ការចោទប្រកាន់ របស់ សហរដ្ឋអាមេរិក ដែល ទើប នឹង ដាក់ទណ្ឌកម្ម មក លើ រូបលោក នោះ ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Law #Sanction #ChauPhirun
រឿងដែលគេនិយមអានច្រើនជាងគេនៅក្នុងសប្តាហ៍នេះ៖ «ព្រឹទ្ធសភា ឯក បក្ស ច្រាន ចោល ខ្លឹមសារ សេចក្តី ស្នើ ច្បាប់ ដាក់ ទណ្ឌកម្ម មន្ត្រី កម្ពុជា ពី សំណាក់ អាមេរិក»។
ហេតុអ្វីបានជារឿងនេះ មានគេនិយមអានច្រើន ជាងគេនៅក្នុងសប្តាហ៍នេះ?

👉 អានអត្ថបទឡើងវិញ៖

#RFAKhmer #politics #USA #Sanction #Law #CPP
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត រងភាពអាម៉ាស់នៅពេលមិនបានជួបពិភាក្សាផ្លូវការទ្វេភាគីជាមួយក្រុមមេដឹកនាំប្រទេសសេរីក្នុងកិច្ចប្រជុំអាស៊ាន
---
មន្ត្រីបក្សប្រឆាំងលើកឡើងថា លោក ហ៊ុន ម៉ាណែត រងភាពអាម៉ាស់នៅពេលមិនអាចជួបពិភាក្សាទ្វេភាគីផ្លូវការណាមួយ ជាមួយបណ្ដាមេដឹកនាំប្រទេសសេរីធំៗ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី។ ចំណែកអ្នកវិភាគយល់ឃើញថា ក្រុមប្រទេសលោកខាងលិចបង្ហាញឲ្យឃើញថា ពួកគេមិនទទួលស្គាល់ការបោះឆ្នោត កាលពីថ្ងៃទី២៣កក្កដាកន្លងទៅនេះ។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/0pposition-official-says-hun-manet-was-embarrassed-when-he-failed-to-hold-formal-bilateral-talks-with-leaders-of-big-democratic-countries-at-the-sean-summit-09072023153629.html
#RFAKhmer #Cambodia #Politics #HunManet #Embarrassed #ASEAN #Summit #BigPowerLeaders #Sanction #FakeElection

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ចាំបាច់ ​«​ពឹង​ចិន​» ​រក្សា​អំណាច ដើម្បី​បន្ត​រឹតត្បិត​លំហ​នយោបាយ
---
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​រឹត​ចំណង​មិត្តភាព​ដែកថែប និង​ពង្រឹង​ការ​កសាង​ជោគវាសនា​កម្ពុជា​ចិន​រួមគ្នា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ក្នុង​ពេល​ដែល​លោក​បាន​ជួប​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (​Xi Jinping​) នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​។ មេ​ដឹកនាំ​ចិន​ប្រកាស​ជួយ​កម្ពុជា​គ្រប់​វិស័យ និង​ប្ដេជ្ញា​ថា នឹង​ជួយ​ការពារ​យុត្តិធម៌​ជូន​ប្រជាជាតិ​កម្ពុជា​ ចំពោះ​ការ​ប៉ុនប៉ង​ក្នុង​ផ្លូវ​អវិជ្ជមាន​ណា​មួយ​។
#RFAKhmer #Cambodia #CambodiaChina #SteelTies # Western #Sanction #Destroy #HunamRights #Democracy

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH