វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.11K videos
56 files
6.98K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​សង្គម​ស៊ីវិល​ស្ដីបន្ទោស​ទៅ​រដ្ឋាភិបាល​ថា មិនបាន​គិតគូរ​ឱ្យ​បាន​ពេញលេញ ដល់​ជីវភាព​របស់​ពលរដ្ឋ​ទើប​បណ្ដាល​ឱ្យ ការ​ជួញដូរ​មនុស្ស​កើនឡើង ក្នុង​ពេល​ដែល​កម្ពុជា កំពុង​ផ្ទុះ​ជំងឺ​កូ​វីដ ១៩ ចូល​ក្នុង​សហគមន៍​។ មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា ក្នុង​រយៈពេល ៣​ខែ ដើមឆ្នាំ​២០២១ នេះ ករណី​ជួញដូរ​មនុស្ស​បាន​កើនឡើង​ចំនួន ៦៥​ករណី បើ​ធៀប​ទៅ​នឹង រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២០។ ព័ត៌មានពេញ

Join RFA Khmer
#RFAKhmer #Migration #Cambodia #HumanTrafficking #Rights
ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​ដាច់​ស្បៀង​អាហារ​ ដោយ​សារ​ថៅកែ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ឱ្យ​ពួក​គាត់​ អស់​រយៈ​ពេល​ពីរ​ខែ​មក​ហើយ​។ មន្ត្រី​សង្គម​ស៊ី​វិល​ថា​ រដ្ឋាភិបាល​គួរ​តែ​ជួយ​អន្តរាគមន៍​ដល់​ពលករ​ទាំង​នោះ​ជា​បន្ទាន់​ ដើម្បី​ពួក​គាត់​បាន​ប្រាក់​ទិញ​ស្បៀង​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Workers #Migration #Thailand
ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​មិន​ទៅ​បោះឆ្នោត​ព្រោះ​គ្មាន​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត និង​គ្មាន​ឯកសារ​ធ្វើ​ដំណើរ​គ្រប់គ្រាន់​
---
ពលករ​ខ្មែរ​មួយ​ចំនួន​ នៅ​ប្រទេស​ថៃ​ សម្រេច​មិន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា​ខាង​មុខ​នេះ​ទេ ព្រោះ​គ្មាន​គណបក្ស​ ដែល​ពួកគាត់​ពេញចិត្ត និង​ពលករ​ខ្មែរ​ផ្សេងទៀត​ គ្មាន​ឯកសារ​គ្រប់គ្រាន់​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​​។ ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​(គ.ជ.ប) ថា ពលករ​ទៅ​បោះឆ្នោត​ ឬ​មិន​ទៅ​បោះឆ្នោត ​ក៏​មិន​ប៉ះពាល់​គុណភាព​លទ្ធផល​ឆ្នោត​ដែរ។
#RFAKhmer #Cambodia #Politics #HunSen #Workers #Economy #Migration #Thai #BorderCrossing #ElectionKH2023 #ShamElection
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣

៚ពលករខ្មែរមួយចំនួននៅប្រទេសថៃ សម្តែងមតិប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្ត្រីថ្មី
៚មន្រ្តីបក្សប្រឆាំងថា លោកហ៊ុន សែន ជួបយកចិត្តអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត់ ដើម្បីចង់ពឹងពាក់កូនស្រីរបស់លោក ថាក់ស៊ីន ក្នុងរឿងនយោបាយ
៚មន្ត្រីបក្សប្រឆាំងថា ប្រធានបក្សកុម្មុយនិស្តវៀតណាម ទទួលស្គាល់លទ្ធផលបោះឆ្នោត «ក្លែងក្លាយ» បង្ហាញថារបបផ្តាច់ការ នៅកម្ពុជាកាន់តែរឹងមាំ
៚សកម្មជនបរិស្ថាន រិះគន់អាជ្ញាធរខេត្តសៀមរាបថា មិនសំអាតបរិស្ថានដងស្ទឹងសៀមរាប
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #Thai #Vietnam #HunSen #HunManet #ThaksinShinawatra #NguyenPhuTrong #YingluckShinawatra #Opposition #ShamElection #DynasticRules #CambodiaFamilyRun #Migration #NewPrimeMinister #Environment #SiemReapRiver
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9WsBLPs2H-A
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣៖

៚មេធាវីថា ការបន្តឃុំខ្លួនកញ្ញា សេង ធារី បង្ហាញថាលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំ «ទន់ខ្សោយ »
៚យុវជនស្នើឲ្យអាជ្ញាធរបង្ហាញតម្លាភាពពីអាជីវកម្មរ៉ែមាសក្រុមហ៊ុនចិនក្នុងខេត្តកំពង់ធំ និងក្រចេះ
៚សកម្មជនការពារព្រៃឡង់ថាពិតជាមានការធ្វើផ្លូវចូលព្រៃឡង់ដូចការរកឃើញរបស់សារព័ត៌មានអន្តរជាតិ
៚ ពលរដ្ឋខ្មែរខ្លះដែលអាជ្ញាធរថៃចាប់ខ្លួន ត្រូវបានថៅកែធានាឲ្យត្រឡប់ទៅធ្វើការវិញ ដោយសន្យាធ្វើសំបុត្រស្នាមស្របច្បាប់
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #China #SengTheary #ThearySeng #JaredGenser #HunManet #HunSen #AbitraryDetention #USStateDepartment #WronfullyDetained #GoldMining #Preylang #ForestActivist #EnvironmentKH #Deforestation #Workers #Economy #Migration #Thai #BorderCrossing
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/k_XCdr-QaAQ
Media is too big
VIEW IN TELEGRAM
ក្រសួងការងារអួតពីប្រាក់ចំណូលពលករ នៅក្រៅប្រទេស
----
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញមោទនភាពថា ក្នុងឆ្នាំ២០២៣ ក្រុមពលករកម្ពជា ជាង១លាន៣សែននាក់ ដែលកំពុងធ្វើការនៅក្រៅប្រទេស មិនត្រឹមតែបានផ្ញើប្រាក់ចំនួន២ពាន់៩រយលានដុល្លារ មកឱ្យគ្រួសារនៅស្រុកកំណើតប៉ុណ្ណោះទេ គឺពលករទាំងនោះ ក៏នឹងទទួលបានជំនាញបច្ចេកទេស សម្រាប់យកមកជួយអភិវឌ្ឍន៍សង្គមជាតិ នៅពេលវិលត្រឡប់មកផ្ទះវិញទៀតផង។ ក៏ប៉ុន្តែ ក្រុមសហជីពកម្មករ មិនបានត្រេកអរលើមោទនភាព ដូចមន្ត្រីរបស់រដ្ឋាភិបាលបានលើកឡើងនោះទេ គឺពួកគេបានសំដែងការព្រួយបារម្ភទៅវិញ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/51p-N4paeCc
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HengSour #MinistryofLabour #WorkersKH #Migration #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer