វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.11K videos
56 files
6.97K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ជនជាតិអូស្ត្រាលីដើមកំណើតខ្មែរបន្តជាប់ឆ្នោតជាសមាជិកសភាមួយអាណត្តិ
👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Cambodia #MengHeangTak
....
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
https://youtu.be/7TALxoHHUlE
ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​ប្រទេស​អូស្ត្រាលី​ ​បាន​ជួបជុំគ្នា​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​ដូច​នៅ​ឯ​ប្រទេស​កម្ពុជា​ដែរ​។​ ​ចំពោះ​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​នៅ​វត្ត​ពុទ្ធ​រង្សី​ ​ក្នុង​ទីក្រុង​ម៉ែ​ល​ប៊​ន​ (​Me​l​b​our​n​e​ ) ​ក៏មាន​អ្នកមុខអ្នកការ​អូស្ត្រាលី​ ​និង​តំណាង​សហគមន៍​ខ្មែរ​ ​ព្រមទាំង​តំណាងរាស្ត្រ​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិច​តូ​រី​យ៉ា​ (​Victor​i​a​) ​លោក​ ​តាក់​ ​ម៉េង​ហ៊ា​ង​ ​ចូលរួម​ផង​ដែរ​។​ ​នៅចំពោះមុខ​ប្រជា​ពុទ្ធបរិស័ទ​រាប់​រយ​នាក់​ ​លោក​ ​តាក់​ ​ម៉េង​ហ៊ា​ង​ ​បាន​ឡើង​ផ្ញើ​សារ​ជូនពរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ​និង​បួងសួង​ឲ្យ​ប្រទេស​កម្ពុជា​ ​មាន​សេរីភាព​ ​សន្តិភាព​ ​និង​យុត្តិធម៌​ពិតប្រាកដ​ ​ដើម្បីឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​អាច​រស់​នៅដោយសុខដុមរមនា​ជាមួយគ្នា​។
---
#RFAKhmer #Cambodia #KNY2023 #KhmerNewYear #Politics #Australia #MengHeangTak
សហគមន៍ខ្មែរ នៅទីក្រុងម៉ែលប៊ន( Melbourne) ប្រទេសអូស្ត្រាលី (Australia) នឹងរៀបចំវេទិកាសាធារណៈមួយ ជាមួយតំណាងប៉ូលិសសហព័ន្ធអូស្ត្រាលី នៅថ្ងៃ៩ ខែកក្កដា ដើម្បីជជែកអំពីក្តីកង្វល់ និងដំណោះស្រាយជុំវិញករណីក្រុមមន្ត្រីរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ចូលមកជ្រៀតជ្រែក គំរាមកំហែង បំភិតបំភ័យ និងបំបែកបំបាក់សហគមន៍ខ្មែរ។ តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ និងជាអ្នកជំនាញផ្នែកច្បាប់លោក តាក់ ម៉េងហ៊ាង អំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមវេទិកានេះ ដើម្បីឈ្វេងយល់អំពីទម្រង់នៃការជ្រៀតជ្រែកពីរដ្ឋាភិបាលលោក ហ៊ុន សែន ចូលទឹកដីអូស្ត្រាលី។ លោក តាក់ ម៉េងហ៊ាង មើលឃើញថា ក្រុមរបស់លោក ហ៊ុន សែន កាន់តែធ្វើសកម្មភាពហួសបន្ទាត់ច្បាប់អូស្ត្រាលី ដែលពួកគេអាចនឹងទទួលរងទណ្ឌកម្មដោយមិនដឹងខ្លួន។
#RFAKhmer #Cambodia #Politics #CPP #Australia #MengHeangTak #HunManet #KimSantepheap
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ប្រជាពលរដ្ឋខ្មែរ ស្នើដល់ដំណាងប៉ូលិសសហព័ន្ធអូស្ត្រាលី ឲ្យចាត់វិធានការ ទប់ស្កាត់ និងបិទទិដ្ឋការឬវីសា (Visa) របស់ក្រុមមន្ត្រីលោក ហ៊ុន សែន រួមទាំងក្មួយប្រុស លោក ហ៊ុន សែន គឺលោក ហ៊ុន តូ កុំឲ្យជាន់ទឹកដីអូស្ត្រាលី។ ពួកគាត់ ស្នើសុំដូច្នេះ ដោយសារក្រុមមន្ត្រីរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ចូលមកជ្រៀតជ្រែក គំរាមកំហែង បំភិតបំភ័យ និងបំបែកបំបាក់សហគមន៍ខ្មែរ ដែលផ្ទុយពីគោលការណ៍ច្បាប់ និងគុណតម្លៃនៃប្រទេសអូស្ត្រាលី។ តំណាងប៉ូលិសសហព័ន្ធ ឆ្លើយតបថា អាជ្ញាធរជំនាញអូស្ត្រាលីថា ពួកគេនឹងមិនអត់ឱន ឡើយ ចំពោះអំពើទាំងឡាយណា ដែលរំលោភច្បាប់របស់ប្រទេសអូស្ត្រាលី។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងវេទិកាសាធារណៈរវាងសហគមន៍ខ្មែរ និងតំណាងប៉ូលិសសហព័ន្ធ នៅថ្ងៃ៩ ខែកក្កដា នេះ នៅសមាគមន៍ខ្មែរ ស្ថិតក្នុងទីក្រុងម៉ែលប៊ន( Melbourne) ប្រទេសអូស្ត្រាលី (Australia) ។
#RFAKhmer #Cambodia #Politics #CPP #Australia #MengHeangTak #HunTo #HunSen #HunManet #KimSantepheap
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH