វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ឆ្នាំ ២០២៣ នេះ ​ប្រព្រឹត្ត​ទៅ​​ក្នុង​​​​សភាព​ស្ងប់ស្ងាត់។​​ ពលរដ្ឋ​​មិន​សូវ​ចេញ​ដើរលេង​កម្សាន្ត​​គគ្រឹក​គគ្រេង​ដូច​រាល់​ឆ្នាំ​ទេ ខណៈនៅតាម​ទី​វត្តអារាម ស្ថិត​ក្នុង​ស្ថានភាព​សោះកក្រោះ មិនសូវមានពុទ្ធបរិស័ទយកចង្ហាន់ទៅប្រគេនព្រះសង្ឃឡើយ។​ ជាក់ស្តែង ដូចវត្ត​និគ្រោធវ័ន ហៅវត្ត​គល់​ទទឹង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែកថ្មី ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ និងជាវត្តមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក៏​មិន​សូវ​អ៊ូអរ​ដែរ។

#RFAKhmer #Cambodia #KNY2023 #KhmerNewYear #YearOfTheRabbit #KolTorTeung #Pagoda
---
👉 ទស្សនាវីដេអូ៖ https://fb.watch/jXwFGPzHCM/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អាជីវករ​និង​អ្នក​រត់​ម៉ូតូ​ឌុប​ត្អូញត្អែរ​ពី​ជីវភាព​ដោយសារ​តែ​ពិបាក​រក​ប្រាក់
---
អាជីវករ​លក់​ដូរ​មួយ​ចំនួន និងអ្នក​រត់​ម៉ូតូ​ឌុប​នៅ​រាជធានី​ភ្នំពេញ លើកឡើង​ថា ពួកគាត់​មាន​ជីវភាព​កាន់​តែ​ដុនដាប ហើយ​ត្រូវ​កាត់​បន្ថយ​ការ​ហូបចុក ដោយសារ​តែ​ការ​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​កាន់​តែ​ធ្លាក់​ចុះ។ អ្នក​ខ្លះ​ថា ពួកគាត់​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចាយវាយ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ​ទេ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #KhmerNewYear #EconomyKH #Debts #Vendors #FamilyBusinesses #SmallBusinesses 
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃ​និង​ពលរដ្ឋ​នៅរាជធានី​ភ្នំពេញ ​រៀបចំ​វត្តអារាមត្រៀម​ទទួល​ពិធី​​បុណ្យ​ចូល​ឆ្នាំ
---
ព្រះសង្ឃ និងពលរដ្ឋខ្មែរ ត្រៀម​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ នៅ​សប្ដាហ៍​នេះ។ វត្តអារាម​មួយ​ចំនួន​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ​រៀបចំសម្អាត​ទីធ្លា​វត្ត និងតុបតែងលម្អទីតាំងប្រារព្ធសង្ក្រាន្តអបអរបុណ្យចូលឆ្នាំថ្មី នៅ​ថ្ងៃទី១១ ខែ​មេសា។ ចំណែកស្ថាប័ន​រដ្ឋ និង​ឯកជន និង​គេហដ្ឋាន​របស់ពលរដ្ឋ ក៏បាន​រៀបចំ​ត្រៀម​សម្រាប់​ស្វាគមន៍ និង​អបអរ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណីជាតិដ៏ធំមួយនេះ ផងដែរ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Culture #KhmerNewYear #KNY2024 #Sankranti
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០២៤៖

១. លោក ហ៊ុន ម៉ាណែត ថ្លែងការពារគម្រោងព្រែកជីកហ្វូណនតេជោក្រោយវៀតណាម រិះគន់
២. ពលរដ្ឋរងគ្រោះស្នើឱ្យ លោក ហ៊ុន ម៉ាណែត ដោះស្រាយឧបទ្រពចង្រៃនៅឆ្នាំចាស់
៣. ប្រវត្តិនៃទំនៀមរាប់ឆ្នាំសត្វទាំង១២របស់ខ្មែរ
៤. នៅរាត្រីនេះយើងនឹងមានលោក មាន ឫទ្ធិ មកជជែកអំពីថា តើកម្ពុជាអាចជម្នះសាងសង់ព្រែកជីកហ្វូណនតេជោបានដែរឬទេ?
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #Vietnam #China #ChinaReach #PRC #HunManet #HunSen #FunanTechoCanal #FunanCanal #Mekong #SecurityCooperation #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #MRC #SoutheastAsia #Culture #KhmerNewYear #KNY2024 #Sankranti #NagaBeliefInKhmerCulture
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/_ApK6edEzUE
Media is too big
VIEW IN TELEGRAM
សួស្តីឆ្នាំថ្មី​ ឆ្នាំរោង​គ្រិស្ដសករាជ​២០២៤​

​សួស្តី​លោក​អ្នកនាង​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ទាំងអស់​ជាទី​មេត្រី!​ ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំរោង​នេះ​​ ក្រុម​ការងារ​របស់​វិទ្យុ​អាស៊ី​សេរី​សូម​ជូន​ពរ​លោក​អ្នកនាង​កញ្ញា​និង​ក្រុម​គ្រួសារ​ទាំង​អស់​ជួប​ប្រទះ​តែ​នឹង​ សេចក្តី​សុខ​ សេចក្តី​ចំរើន​ សុខ​ភាពល្អ ​និង​មាន​សុវត្ថិភាព​ក្នុង​ពេល​ធ្វើដំណើរ៕
​​
#RFAKhmer#Cambodia#KhmerNewYear2024 #YearofDragon#KhmerNewYear
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​កាល​ពី​ថ្ងៃ​សៅរ៍​ទី១៣​ ខែ​មេសា។​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ថ្ងៃទី១​នេះ​ មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​រស់​នៅ​ក្នុង​តំបន់​វ៉ាស៊ីន​តោន​ឌីស៊ី​ (Washington D.C) ​ដើម្បី​រំឭក​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ​​និង​ប្រទេស​កំណើត​របស់​ពួក​គេ។​ ​សូម​ទស្សនា​វីដេអូ​ស្តីពី​ទិដ្ឋភាព​ទូទៅ​នៃ​ពិធីបុណ្យ​នេះ​ក្នុង​វត្ត​ពុទ្ធិការាម​នៃ​រដ្ឋ​ម៉ារីឡែន​ ​(Maryland)​ ​ដូច​តទៅ៕​

#RFAKhmer#Cambodia#KhmerNewYear2024 #YearofDragon#KhmerNewYear #Maryland#WashingtonDC
Media is too big
VIEW IN TELEGRAM
អ្វី​ខ្លះ​ដែល​ប្រិយមិត្ត​គួរ​ដឹង​ពី​រឿងរ៉ាវ​សំខាន់​ៗ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ២០២៤​នេះ?
១. ការ​បន្ត​ឃុំ​ខ្លួន​លោក កើត សារ៉ាយ នាំ​ឱ្យ​មាន​ការរិះគន់​កាន់​តែ​ខ្លាំង​ថា ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន
២. ពលរដ្ឋ​រងគ្រោះ​ពី​ការ​វិនិយោគ និង​ទិញ​បុរី គ្រោង​បន្ត​តវ៉ា​ក្រោយ​ចូល​ឆ្នាំ​ថ្មី
៣. គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​បុណ្យ​ជាតិ​សំខាន់ៗ នៅតែ​ជា​បញ្ហា​ប្រឈម
៤. អាជ្ញាធរ​អះអាង​ថា​រយៈពេល​៣ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ មាន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ទូទាំង​ប្រទេស​ជាង ១៣លាន​នាក់
៥. ទិដ្ឋភាព​ទូទៅ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​កម្ពុជា​ក្រោម

---
#RFAKhmer #RFAKhmerInBrief #Cambodia #HunManet #HunSen #KhmerNewYear #HappyKhmerNewYear #YearOfTheDragon #RoadTrafficAccidents #SocialJustice #KoetSaray #KSILA #HumanRights #ArbitraryArrests #PoliticalPrisoners #LandConflicts #PreahVihear #FraudInvestments #LengChanna #HongPiv #BoreyNewWorld #BoreyPiphupThmey
Media is too big
VIEW IN TELEGRAM
ទេវតាឆ្នាំចាស់បានផ្លាស់វេន ជំនួសមកវិញដោយទេវតាឆ្នាំថ្មី។ ក៏ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួនមិនសង្ឃឹមថា កម្ពុជានឹងមានដំណោះស្រាយថ្មី ល្អប្រសើរមកជំនួសវិបត្តិធំៗមួយចំនួនដែលកំពុងកើតមាន នៅកម្ពុជាឡើយ។ វិបត្តិធំៗដែលចាក់ស្រេះដោះស្រាយមិនចេញនោះ រួមមានវិបត្តិដីធ្លី និងជម្លោះផ្ទះបុរីរវាងក្រុមហ៊ុននិងអតិថិជន។
ជម្លោះរឿងអាស្រូវឆបោកលុយរាប់សិបលានដុល្លារក្នុងក្រុមហ៊ុន CIC ជាដើម។
នៅរយៈពេលប៉ុន្មានថ្ងៃមុនពីធីចូលឆ្នាំថ្មីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងប្រៀបធៀបរឿងទាំងនេះថា មិនអាចយករួបមន្ត សម្លាប់មេមាន់នោះទេ គឺត្រូវធ្វើយ៉ាងណាឲ្យមេមាន់រស់ ដើម្បីយកពងមាន់។
តើមូលហេតុអ្វីបានជាលោក ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ?
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញទំនុកចិត្តទាក់ទងនឹងការវិនិយោគនៅកម្ពុជា។
វាគ្មិន៖ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី


ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH


#RFAKhmer #Cambodia #HunManet #HunSen #KhmerNewYear #HappyKhmerNewYear #callinshow
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថាលោកនាយរដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត និយាយដោយគ្មានការទទួលខុសត្រូវក្នុងអំពើឆបោករបស់អ្នករកស៊ីផ្នែកវិនិយោគមួយចំនួន។

វីដេអូទាំងស្រុង៖ https://youtu.be/QstkaJEUryY

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #HunManet #HunSen #KhmerNewYear #HappyKhmerNewYear #callinshow
Laos and Cambodia see rise in traffic deaths over New Years weekend
---
Authorities in Cambodia and Laos have reported an uptick in traffic-related deaths during this week’s New Years festivities, a period that typically sees an increase in traffic fatalities.
👉 https://www.rfa.org/english/news/laos/laos-traffic-deaths-new-years-04162024162115.html
---
#RFAKhmer #Cambodia #Laos #KhmerNewYear #HappyKhmerNewYear #YearOfTheDragon #RoadTrafficAccidents
#កម្រងរូបភាព៖ ពលរដ្ឋចាកចេញពីភ្នំពេញទៅស្រុកកំណើត និង​ការរៀបចំគ្រឿង​រណ្ដាប់ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី
---
អាជីវករលក់ដូរ នៅថ្ងៃទី១៣មេសា នាំគ្នាធ្វើគ្រឿង​រណ្ដាប់​ដើម្បីលក់ឱ្យពលរដ្ឋ​ សម្រាប់រៀបចំដង្វាយសែនទទួលទេវតាឆ្នាំថ្មី។ គ្រឿង​រណ្ដាប់​ ដែលមិនអាចខ្វះបានទាំង​នោះ មានដូចជា​បាយសី ផ្កាភ្ញី ផ្លែឈើ ធូប និងទៀន​ជាដើម។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ ក៏បន្តចាកចេញទៅ​លេង​ស្រុក​កំណើតក្នុងរដូវបុណ្យចូលឆ្នាំនេះដែរ។

ប្រជាពលរដ្ឋ​ នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ផ្តើមពី​ថ្ងៃ​ចន្ទ ទី​១៤ ដល់​ថ្ងៃ​ពុធ ទី​១៦ ខែ​មេសា។ ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម «គោរាគទេវី» នឹង​យាង​ចុះ​មក​ដល់​នៅ​វេលា​ម​ម៉ោង៤ និង៤៨នាទីទៀបភ្លឺ ថ្ងៃ​ទី​១៤ ខែ​មេសា។
រូប៖ AP
#RFAKhmer #Cambodia #KhmerNewYear #YearOfTheSerpent #CultureKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
#កម្រងរូបភាព៖ ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ​នាំគ្នាទៅ​វត្ត​ធ្វើ​បុណ្យនៅថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំថ្មី
---
​ចូលឆ្នាំ​ថ្មីថ្ងៃដំបូង​នេះ គេ​សង្កេត​ឃើញមានប្រជាពុទ្ធបរិស័ទជា​ច្រើន​កុះករ​នាំ​គ្នា​យក​ចង្ហាន់​ និងទេយ្យទានទៅប្រគេន​ព្រះសង្ឃ​ នៅ​តាម​វត្តអារាម នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បីឧទ្ទិស​កុសល​ផលបុណ្យជូនដល់​ជីដូនជីតា​របស់​ពួកគាត់ ​ដែល​បាន​ចែក​ឋាន​ទៅ។ ពិធី​បុណ្យ​ប្រពៃណី​ជាតិនេះ​ បាន​ធ្វើ​ឱ្យ​បរិវេណ​វត្ត​អារាម​នានា មានភាព​អ៊ូអរ​ជាង​ថ្ងៃ​ធម្មតា។
រូប៖ AP
#RFAKhmer #Cambodia #KhmerNewYear #YearOfTheSerpent #CultureKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ នេះ វិទ្យុអាស៊ីសេរី​ សូម​​ប្រសិទ្ធពរជ័យ បវរ​សួស្តី​ជូនលោក អ្នកនាង កញ្ញា ឱ្យ​ជួប​ប្រកប​តែ​សុខភាព​ល្អ សេចក្តីសុខ សេចក្តីចម្រើនរុងរឿង ជានិច្ច​និរន្ត តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​ថ្មីនេះ ត​រៀង​ទៅ!!!
---
#RFAKhmer #Cambodia #KhmerNewYear #YearOfTheSerpent #CultureKH #NewYearWishes
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ផ្ញើ​សារ​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរ
---
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ារកូ រ៉ូប៊ីអូ (Marco Rubio) បាន​ផ្ញើ​សារ​ជូនពរ ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​ក្រុម​គ្រួសារ ទាំង​នៅ​ក្នុង​ប្រទេសកម្ពុជា និង​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក ឱ្យ​ជួប​តែ​សំណាង​ល្អ និង​ព័រ​ជ័យ​គ្រប់​ប្រការ ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រណៃណីខ្មែរ។ 

អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/04/14/marcorubio-wish-khmer-happy-new-year/
រូបភាព៖ AP និង AFP
---
#RFAKhmer #Cambodia #KhmerNewYear #YearOfTheSerpent #CultureKH
Media is too big
VIEW IN TELEGRAM
អ្នកនយោបាយបួងសួងសុំឱ្យពលរដ្ឋមានសុខសិរី
---
មេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំងប្រសិទ្ធិពរជ័យសុំឱ្យពលរដ្ឋខ្មែរជួបសុខ ផុតទុក្ខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩។ អ្នកជំនាញថា ប្រសិនបើការបួងសួងរបស់អ្នកដឹកនាំចេញពីចិត្តជ្រះថ្លា និងផ្ដល់ក្ដីសុខដល់ពលរដ្ឋ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #KhmerNewYear #YearOfTheSerpent #CultureKH #NewYearWishes
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
មនុស្សរាប់ពាន់នាក់ទៅកម្សាន្តក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំនៅវត្តភ្នំ
---
ពលរដ្ឋរាប់ពាន់នាក់ បានទៅកម្សាន្តនៅតំបន់ប្រវត្តិសាស្ដ្រវត្តភ្នំ នៅថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី។ នៅថ្ងៃទី៣ អាជ្ញាធរបានរៀបចំពិធីដង្ហែព្រះពុទ្ធបដិមាចេញពីវត្តឧណ្ណាលោម មកកាន់វត្តភ្នំ ដើម្បីឱ្យពលរដ្ឋទៅកម្សាន្តនៅទីតាំងរមណីយដ្ឋាននេះ បានធ្វើពិធីស្រង់ព្រះ និងបន់ស្រន់បួងសួង សុំសេចក្ដីសុខចម្រើន។ ក្រៅពីនេះ ក៏មានកន្លែងស្ដង់លក់ដូរម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍។ ពលរដ្ឋភាគច្រើនទៅកម្សន្តនៅវត្តភ្នំ រីករាយនឹងការរាំលេងកម្សាន្ត ជះទឹក និងប៉ាតម្សៅ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #KhmerNewYear #YearOfTheSerpent #CultureKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៦៣]៖ មេបក្សប្រឆាំងលោក កឹម សុខា បានបាត់បង់គ្រប់យ៉ាងសូម្បី​សិទ្ធិជូនពរឆ្នាំថ្មីដល់ពលរដ្ឋ​
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ២០២៥៖
១. មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ​បាន​បាត់បង់​គ្រប់​យ៉ាង​សូម្បី​សិទ្ធិ​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ​ក៏​មិន​អាច​ធ្វើ​បាន​ដែរ​
២. ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​បាន​ទៅ​កម្សាន្ត​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចុងក្រោយ​នៅ​វត្តភ្នំ​ និង​នៅ​តាម​បណ្ដា​ខេត្ត​
៣. អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​នៅ​ប្រទេស​ថៃ​បាន​កើន​ដល់​១៧១​នាក់​ក្នុង​រយៈពេល៥ថ្ងៃ ខណៈ​កម្ពុជា​ស្លាប់​៣៦​នាក់៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #Thailand #KhmerNewYear #KemSokha
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោក កឹម សុខា បាត់បង់សិទ្ធិគ្រប់យ៉ាង សូម្បីសិទ្ធិជូនពរឆ្នាំថ្មីដល់ពលរដ្ឋក៏គ្មានដែរ
---
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បានបាត់បង់សិទ្ធិគ្រប់យ៉ាង រួមទាំងសិទ្ធិជូនពរឆ្នាំថ្មីដល់ពលរដ្ឋ។ មន្ត្រីបក្សកាន់អំណាច លោក សុខ ឥសាន លើកឡើងថា លោក កឹម សុខា មិនអាចធ្វើអ្វីៗ បាននៅពេលនេះ គឺលោកត្រូវអនុវត្តតាមអំណាចសាលក្រមរបស់តុលាការ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PoliticsKH #KemSokha #KhmerNewYear
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៦៤]៖ ព្រះមហាក្សត្រយាងទទួលមេដឹកនាំចិនផ្ទាល់​ដល់ព្រលានយន្តហោះ​
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ២០២៥៖
១. ព្រះមហាក្សត្រយាង​ទទួល​លោក ស៊ី ជីន​ពីង ​ដល់​ព្រលាន​យន្តហោះ
២. សាច់​ញាតិ​ថា ប៉ូលិស​ខ្មែរ​ចាប់​ពលករ​ម្នាក់​នៅ​ព្រំដែន​ខេត្ត​ប៉ៃលិន​បញ្ជូន​ទៅ​ភ្នំពេញ​​ដោយ​គ្មាន​ដីកា​ពី​តុលាការ​
៣. ៦ថ្ងៃនៃការសម្រាកចូលឆ្នាំថ្មី អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍នៅ​ប្រទេស​ថៃ​​កើន​​២០០​នាក់ ខណៈ​កម្ពុជា​ស្លាប់​៣៩​នាក់៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #RFAKhmerInBrief #Cambodia #Thai #XiJinping #KhmerNewYear
លោក កឹម សុខា បាត់បង់​សិទ្ធិ​គ្រប់​យ៉ាង​សូម្បី​សិទ្ធិ​ជូន​ពរ​ពលរដ្ឋ​ឆ្នាំ​ថ្មី
---
ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ បាន​បាត់បង់​សិទ្ធិ​គ្រប់​យ៉ាង រួម​ទាំង​សិទ្ធិ​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ។ មន្ត្រី​បក្ស​កាន់​អំណាច​លោក សុខ ឥសាន លើកឡើង​ថា លោក កឹម សុខា មិន​អាច​ធ្វើ​អ្វី​ៗ​បាន​នៅ​ពេល​នេះ គឺ​លោក​ត្រូវ​អនុវត្ត​តាម​អំណាច​សាលក្រម​របស់​តុលាការ។

អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/04/19/lawyer-ask-to-release-khemsokha/
រូបភាព៖ Reuters
---
#RFAKhmer #Cambodia #PoliticsKH #KemSokha #KhmerNewYear