វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.61K photos
1.08K videos
54 files
6.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ សមាជិកព្រឹទ្ធសភាអូស្ត្រាលីប្រចាំរដ្ឋញូវសោធវែលស៍ (New South Wales) មកពីគណបក្សពលករ លោក ថូនី សែលឌិន (Tony Sheldon) អំពាវនាវដល់អាជ្ញាធរកម្ពុជា ឱ្យលុបចោលជាបន្ទាន់នូវការផ្តន្ទាទោសមកលើកញ្ញា ឈឹម ស៊ីថរ និងសហការី និងដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថូនីសែលឌិន #ឈឹមស៊ីថរ #ឈឹមសុខន #សុនស្រីពេជ្រ #ហៃសុភាព #ឃ្លាំងសុបិន #ទូចសេរីមាស #រីសុវណ្ណឌី #សុខណារិទ្ធិ #សុខគង្គា #ណាហ្គាវើលដ៏ #សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ
#RFAKhmer #Cambodia #TonySheldon #ChhimSithar #ChhimSokhorn #SonSreypich #HaySopheap #KhlaingSoben #TouchSereymeas #RySovanndy #SokNarith #SokKungkea #NagaWorld #LRSU
Media is too big
VIEW IN TELEGRAM
ស្ត្រីមួយរូបដែលតែងចេញមុខតវ៉ាប្រឆាំង នឹងការរំលោភសិទ្ធិការងារពីសំណាក់ថៅកែបនល្បែងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ដើម្បីទាមទារឱ្យថៅកែគោរពសិទ្ធិសហជីព និងដោះស្រាយបញ្ចប់វិវាទការងារជូនកម្មករនោះគឺជាកញ្ញា សៀក បញ្ញា។ ចាប់តាំងពីបាត់បង់ការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញាសុខចិត្តដើរស៊ីឈ្នួលដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ ប៉ុន្តែនាងមិនបោះបង់ឡើយចេញមុខទាមទាររកយុត្តិធម៌ជូនកូដករណាហ្គាវើលដ៍។ តើកញ្ញា សៀក បញ្ញា មានប្រវត្តិតស៊ូ និងលះបង់សេចក្ដីសុខផ្ទាល់ខ្លួនបែបណាខ្លះដើម្បីការពារសិទ្ធិការងារ? សូមទស្សនានិងស្ដាប់សេចក្ដីរាយការណ៍ពិស្ដារដូចតទៅ៖ https://www.facebook.com/rfacambodia/videos/1456876268509020

#RFAKhmer #Cambodia #HunSen #HunManet #NagaWorld #NagaCorp #ChenLipKeong #ChenYiyFon #SiekPanha #ChhimSithar #LRSU
Media is too big
VIEW IN TELEGRAM
ក្រុម​កូដករ​ណាហ្គាវើលដ៍​ចេញ​តវ៉ា​ជាថ្មី និង​ស្រែក​អបអរ​មេ​សហជីព​ដែល​ទទួល​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​អន្តរជាតិ
---
ក្រុម​កូដករ​ណាហ្គាវើលដ៍​ប្រមាណ​៣០​នាក់ បន្ត​ចេញ​តវ៉ា​ស្វែង​រក​ដំណោះស្រាយ​ជាថ្មី​នៅ​មុខ​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី​២០ ខែ​មេសា និង​បាន​ស្រែក​អបអរ​ប្រធាន​សហជីព​របស់​ខ្លួន​គឺ​កញ្ញា ឈឹម ស៊ីថរ ដែល​ទទួល​បាន​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ គឺ​ពាន​រង្វាន់ ឌឹ ភើ អេងងើ (The Per Anger Prize) ឆ្នាំ​២០២៤ ពី​រដ្ឋាភិបាល​ស៊ុយអែត (​Sweden​)។ ក្រុម​កូដករ​ណាហ្គាវើលដ៍ ចាត់​ទុក​ថា ការ​ផ្តល់​ពាន​រង្វាន់​នេះ ជា​ការ​បង្ហាញ​ភាព​ស្អាតស្អំ​របស់​កញ្ញា ឈឹម ស៊ីថរ​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HumanRights #ChhimSithar #NagaWorld #LRSU #Strikers #LaborDispute
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហជីព និងកូដករណាហ្គាវើលដ៍ស្នើឱ្យតុលាការកំពូលទម្លាក់បទចោទប្រកាន់និង ផ្ដល់យុត្តិធម៌ជូនពួកគាត់
---
មេដឹកនាំសហជីព និងសមាជិកចំនួន ៧ នាក់ ស្នើឱ្យតុលាការកំពូលទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងកញ្ញា ឈឹម ស៊ីថរ ហើយផ្ដល់យុត្តិធម៌ ដល់ពួកគាត់។ សំណើនេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូល គ្រោងនឹងប្រកាស សាលដីកាសំណុំរឿងមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព ៧ នាក់ទៀតនៅថ្ងៃទី ០៣ ខែឧសភា ខាងមុខ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HumanRights #ChhimSithar #NagaWorld #LRSU #Strikers #LaborDispute #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer