វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.13K videos
56 files
7K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោកអ្នកនាងជាទីមេត្រី!
ល្បែងឡូតូ និងល្បែងភ្នាល់អនឡាញ (Online) ជាច្រើនប្រភេទ កំពុងរីកដុះដាលដូចផ្សិត តាំងពី ទីក្រុង រហូតដល់ជនបទ។ រដ្ឋាភិបាល អះអាងថា ការអនុញ្ញាតឱ្យបើកអាជីវកម្មបនល្បែងទាំងនេះ ធ្វើឡើងស្របតាមច្បាប់ និងក្នុងគោលបំណងដើម្បីប្រមូលចំណូលជាតិ។
ប៉ុន្តែមន្ត្រីសង្គមស៊ីវិលនិងគណបក្សជំទាស់ យល់ឃើញថា អាជីវកម្មបនល្បែងទាំងនេះ បង្កើត បញ្ហា ជាច្រើននៅក្នុងសង្គម។
តើការប្រមូលចំណូលជាតិរបស់រដ្ឋាភិបាលតាមរយៈការអនុញ្ញាតឲ្យបើកអាជីវកម្មបនល្បែងនៅទូទាំងប្រទេសនេះ ផ្តល់ផលចំណេញ ឬផលប៉ះពាល់អ្វីខ្លះដល់សង្គមកម្ពុជា?
សូមលោកអ្នកនាងរងចាំស្តាប់កិច្ចពិភាក្សាជុំវិញប្រធានបទនេះ នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី៦ ខែកញ្ញា កុំបីខាន។ សូមអរគុណ!
#RFAKhmer #Cambodia #Politics #Economy #Casino #GameOnline
ការ​ភ្នាល់​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អនឡាញ (Online) នៅ​តែ​បន្ត​កើត​មាន​ច្រើន ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​ទទួល​លុយ​សំណូក​ពី​ម្ចាស់​អាជីវកម្ម​ដែល​បើក​ល្បែង​ភ្នាល់​តាម​អនឡាញ។ មន្ត្រីសង្គមស៊ីវិល​ជំរុញ​ដល់​រដ្ឋាភិបាល​គួរ​បោសសម្អាត​មន្ត្រី​ពុករលួយ​តាម​មូលដ្ឋាន​ជាមុន​សិន ទើប​អាច​ចាត់​វិធានការ​លើ​ល្បែង​ភ្នាល់​តាម​អនឡាញ​នេះ​មាន​ប្រសិទ្ធភាព...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #Game #gameball #HunSen #GameOnline