វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កម្ពុជា-អាមេរិក ប្តេជ្ញាចិត្ត​បន្ត​កិច្ច​សន្ទនា​គោលនយោបាយ​វិស័យ​ការពារ​ជាតិ
---
នេះ​ជា​លើក​ទី​មួយ​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​មក ដែល​ប្រទេស​ទាំងពីរ​បើក​ឱ្យ​មាន​កិច្ច​សន្ទនា​គោលនយោបាយ​វិស័យ​ការពារ​ជាតិ​ឡើងវិញ។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ខាង​ត្បូង អ្នកស្រី ឡូរ៉ា អាប់ដេគ្រូវ (Laura Updegrove) មក​កាន់​កម្ពុជា កាលពី​ថ្ងៃទី១៤ ខែតុលា ភាគី​ទាំង​ពីរ បាន​ពិភាក្សា​ពី​ឱកាស​ពង្រឹង​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​ទ្វេភាគី តាមរយៈ​ការ​បន្ត​ឡើងវិញ​ការ​ផ្លាស់ប្ដូរ​ ការ​បណ្តុះបណ្តាល​យោធា ផ្តោត​លើ​ការ​ជួយ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ ការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ការ​បោស​សម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ និង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​ការ​អប់រំ​ផ្នែក​វិជ្ជាជីវៈ​យោធា​ នៅ​សហរដ្ឋអាមេរិក (PME) ជាដើម៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #China #ChinaReach #HunManet #HunSen #TeaSeiha #LloydAustin #DefenseCooperation #DoD #ReamNavalBase #Sanctions #TREAS #VerticalVideos #Reels #Shorts