វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.13K videos
56 files
7K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Sequence 01.00_04_14_17.Still002.jpg
597.8 KB
ត្រឹម​ជាង​១០០​ថ្ងៃ​ ក្រោយ​ឡើង​ធ្វើ​នាយក​រដ្ឋមន្ត្រី​ ​លោក​ ​ហ៊ុន ម៉ាណែត​ ​ត្រូវ​បាន​កាន់​តំណែង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ថែម​ទៀត។​​ អ្នកវិភាគ​ថា​ការ​ពង្រឹង​អំណាច​ត​ពូជ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​មួយ​នេះ​ក្លាយ​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​ ​បណ្តាល​ឱ្យ​មន្ត្រី​ក្នុង​ផ្ទៃ​ក្នុង​បក្ស​ជាច្រើន​នាក់​អាក់អន់​ចិត្ត​ ហើយ​ក៏​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​​​បន្ត​រង​គ្រោះ​ពី​អយុត្តិធម៌​សង្គម​តទៅ​ទៀត។​

​អ្នកស្រី ​​សុ ជីវី​ ​សម្ភាស​ផ្ទាល់​ជាមួយ​អ្នក​វិភាគ​ ​គឹម សុខ​ ​ជុំវិញ​ការ​តែងតាំង​ថ្មី​នេះ៖​ https://www.facebook.com/rfacambodia/videos/712261197517160

#RFAKhmer #Cambodia #HunSen #CPP #CPPCongress2023 #HunManet#PoliticsKh#Vietnam #China#USA#HunManet
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣៖

១-អ្នកឃ្លាំមើល​ថា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ក្លាយជាបក្ស​គ្រួសារត្រកូល លោក ហ៊ុន សែន
២-មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាល លុបបំបាត់អំពើជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព ដើម្បីកម្ពុជាមានកេរ្តិ៍ឈ្មោះល្អឡើងវិញលើឆាកអន្តរជាតិ
៣-លោក ហ៊ុន សែន បានកាត់ដីដែនគម្របព្រៃឈើនៅខេត្តកំពតជិត១០០ ហិកតាឱ្យលោក ហេង សួរ ដែលស្នឹទ្ធនឹងត្រកូលហ៊ុន
៤-កសិករចិញ្ចឹមជ្រូកត្អូញត្អែរពីតម្លៃជ្រូកបន្តធ្លាក់ចុះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាព
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #UK #HunSen #HunManet #HengSour #CPP #CPPCongress2023 #CambodiaFamilyRun #HumanTrafficking #Environment #IllegalLogging #Corruption #Poor #FreezePork
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/qBN-BStVZmE