វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.49K photos
2.81K videos
108 files
8.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតទំព័រ (Facebook Page) ថ្មីរបស់កម្មវិធីផ្សាយសំឡេងកម្ពុជាក្រោម ដែលមានឈ្មោះជាភាសាអង់គ្លេសថា (Voice of Kampuchea Krom) ក្រោយពេលក្រុម (Hacker) បានលួចចូលគ្រប់គ្រង និងលុបចោលទាំងស្រុងកាលពីពេលថ្មីៗ នេះ។ លោកអ្នកនាងអាចចូលទៅកាន់អាសយដ្ឋានថ្មីរបស់ សំឡេងកម្ពុជាក្រោម (Voice of Kampuchea Krom) តាមរយៈ www.facebook.com/voiceofkampucheakrom
#RFAKhmer #Vietnam #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍10👎1
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សបន្តស្វែងរកយុត្តិធម៌ពីក្រសួងអប់រំ និងអគ្គស្នងការនគរបាលជាតិ
---
អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កែវ សុវណ្ណឫទ្ធិ បន្តចេញតវ៉ានៅថ្ងៃទី១៣វិច្ឆិកា ដើម្បីស្វែងរកយុត្តិធម៌នៅខាងមុខក្រសួងអប់រំយុវជន និងកីឡា និងបន្ទាប់មក បានទៅសួរនាំពីដំណើរការនីតិវិធីរបស់អគ្គស្នងការនគរបាលជាតិ លើកងសន្ដិសុខខណ្ឌដូនពេញ ដែលប្រើហិង្សាលើការតវ៉ាដោយសន្ដិវិធីកាលពីជាង១ខែមុន។ យុវជន កែវ សុវណ្ណឫទ្ធិ ព្រមានដាក់ពាក្យប្ដឹងទៅតុលាការ ប្រសិនបើអគ្គស្នងការនគរបាលជាតិ នៅតែមិនចាត់វិធានការលើករណីប្រើហិង្សាពីកងសន្ដិសុខទាំងនោះ៕
#RFAKhmer #Cambodia #HunSen #HunManet #HangchuonNaron #KeoSovannrith #NationalInstituteofPhysicalEducationandSport #MOEYS #GeneralCommissariatOfNationalPolice

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍19😢1
Media is too big
VIEW IN TELEGRAM
[ភាគ ២៦]៖តើមូលហេតុអ្វីខ្លះបានជាលោក ហ៊ុន ម៉ាណែត មិនចង់ឱ្យពលរដ្ឋឡើងមក តវ៉ានៅមុខផ្ទះរបស់លោក ហ៊ុន សែន ?
លោក សេក បណ្ឌិត និង លោក សំ ប៉ូលី ជជែកពិភាក្សាជាមួយ លោក គឹម សុខ អ្នកវិភាគនយោបាយ អំពីហេតុផលមួយចំនួនទាក់ទងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាអាជ្ញាធរថ្នាក់ក្រោមជាតិ ដោះស្រាយ បញ្ហានៅមូលដ្ឋាន ដើម្បីកុំឱ្យពលរដ្ឋឡើងមកតវ៉ានៅមុខផ្ទះលោក ហ៊ុន សែន។
👍15
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. គ្រួសារជនជាប់ឃុំថា មន្ត្រីបក្សភ្លើងទៀន លោក តូច ថឹង រងសម្ពាធផ្លូវចិត្តក្រោយអាជ្ញាធរផ្ទេរទៅឃុំនៅពន្ធនាគារដាច់ស្រយាល
២. អ្នកជំនាញប្រវត្តិសាស្ត្រ ចោទថា វីដេអូស្ត្រីវៀតណាមនៅប្រាសាទអង្គរវត្ត ប៉ះពាល់តម្លៃវប្បធម៌ខ្មែរ
៣. អ្នកឃ្លាំមើលថា លោក ទៀ សីហា ទៅទស្សនកិច្ចនៅវៀតណាម ទំនងចង់ថ្លឹងថ្លែងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន និងវៀតណាម
៤. លោក ហ៊ុន ម៉ាណែត ថានឹងប្រឹងប្រែងស្តារវិស័យទេសចរណ៍ឡើងវិញ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #China #HunManet #TeaSeiha #PhanVanGiang #GovernmentPrivateSectorForum #19thGPSF #TochThoeung #CandlelightParty #AngkorWat #HuaQuocAnh #Podcast #CambodiaThisWeek #SamPoly #SekBandith #KimSok
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/GmBsfk3OHb0
👍17👎1
#រូបត្លុកនយោបាយ៖ ខ្លាសេដ្ឋកិច្ចអាស៊ី?
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #HunSen #CPP #AsiaTigerEconomy #EconomySlowdown #TouristSevice #SiemReap #PropertyOnSale #PhnomPenh #Cartoon #FreedomOfExpression #FOE
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
👍20
Media is too big
VIEW IN TELEGRAM
ទៀ សីហា ទំនងចង់ «ថ្លឹងថ្លែង» កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងវៀតណាម
---
រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ សីហា កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសវៀតណាម ដើម្បី​រឹត​ចំណង​ការ​ទូត និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​ប្រទេស​ចិន​កាល​ពី​ដើម​ខែ​វិច្ឆិកា។ អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា លោក ទៀ សីហា ទៅ​ប្រទេស​វៀតណាម​ទំនង ដើម្បី​កុំ​ឱ្យ​រដ្ឋាភិបាល​វៀតណាម អាក់​អន់​ចិត្ត ដ្បិត​វៀតណាម មិន​ចង់​ឃើញ​កម្ពុជា​បង្កើន​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេសចិន​ឡើយ ព្រោះ​អាច​បង្ក​ការ​គំរាមកំហែង​សន្តិសុខ​នានា​ដល់​វៀតណាម។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/GmBsfk3OHb0
#RFAKhmer #Cambodia #Vietnam #China #HunManet #TeaSeiha

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍14
Media is too big
VIEW IN TELEGRAM
មន្ត្រីបក្សភ្លើងទៀនរង «សម្ពាធផ្លូវចិត្ត» កាន់តែខ្លាំង ក្រោយមន្ត្រីបញ្ជូនទៅឃុំនៅពន្ធនាគារដាច់ស្រយាល
---
គ្រួសារឱ្យដឹងថា ស្ថានភាពរបស់មន្រ្តីបក្សភ្លើងទៀនលោក តូច ថឹង កំពុងរងសម្ពាធផ្លូវចិត្តខ្លាំង ក្រោយអាជ្ញាធរផ្ទេរទៅឃុំនៅពន្ធនាគារដាច់ស្រយាលក្នុងខេត្តពោធិ៍សាត់ឆ្ងាយពីគ្រួសារ។ គ្រួសារស្នើដល់អាជ្ញាធរពាក់ព័ន្ធពិចារណាក្នុងការផ្ទេរលោក តូច ថឹង ដែលកំពុងមានជំងឺប្រចាំកាយ មកពន្ធនាគារនៅភ្នំពេញវិញ ដើម្បីងាយស្រួលឱ្យក្រុមគ្រួសារទៅសួរសុខទុក្ខ និងផ្គត់ផ្គង់ថ្នាំពេទ្យ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/GmBsfk3OHb0
#RFAKhmer #Cambodia #Politics #CandleParty #TochThoeung #Court #PoliticalTool #HunamRights #Democracy

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍9😢1
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់បុគ្គលិកជាសមាជិកសហជីព១១នាក់បន្ថែមទៀត
---
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) បន្តចេញតវ៉ានៅថ្ងៃទី១៤វិច្ឆិកា ដើម្បីជំរុញឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ស្តីពីការងារលើថៅកែក្រុមហ៊ុន។ ការចេញតវ៉ានេះ បន្ទាប់ពីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ បន្តបញ្ឈប់បុគ្គលិក១១នាក់បន្ថែមទៀត កាលពីថ្ងៃទី១៣ វិច្ឆិកា ដែលសុទ្ធតែជាសមាជិកសហជីព។ ក្រុមកូដករចាត់ទុកការបន្តបញ្ឈប់បុគ្គលិកនេះ ថាជាការរើសអើង និងរំលោភច្បាប់កាន់តែធ្ងន់ធ្ងរ ពីថៅកែក្រុមហ៊ុន។
#RFAKhmer #Cambodia #HunManet #HumanRights #ChhimSithar #NagaWorld #Strikers #LaborDispute #RightToUnionize

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍11😢4
Call show.jpg
82.5 KB
តើ​គណ​បក្ស​កម្លាំង​ជាតិ​មាន​គោលជំហរ និង​ទិសដៅ​នយោបាយ​បែប​ណា​ខ្លះ ហើយ​អាច​ក្លាយ​ជា​គូ​ប្រកួត​ជាមួយ​បក្ស​កាន់​អំណាច​ដែរ​ឬ​ទេ? ​​
​​
ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃអង្គារ​ ​ទី១៤​ ​ខែ​វិច្ឆិកា​នេះ​ ​យើង​ជជែក​ពិភាក្សា​លើ​ប្រធាន​បទ​ថា​តើ​គណបក្ស​កម្លាំង​ជាតិ​ដ៏​ថ្មី​ថ្មោង​នេះ​ ​មាន​ទិស​ដៅ​នយោបាយ​បែប​ណា​ខ្លះ ​ហើយ​បក្ស​នេះ​នឹង​អាច​ក្លាយ​ខ្លួន​ជា​ដៃគូ​ប្រកួត​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ រយៈ​ពេល​វែង​ដែរ​ឬ​ទេ?​
​​
​​យើង​មាន​វាគ្មិន​ពីរ​រូប​គឺ​ប្រធាន​គណ​បក្ស​កម្លាំង​ជាតិ​លោក​ ​ស៊ុន ចន្ធី​ ​និង​អ្នកស្រី​ ​ប៉ែន មុំ​ ​សមាជិក​គណ​បក្ស​កម្លាំង​ជាតិ​ ​ហើយ​លោក​​ ​យ៉ង ចាន់តារា​ ​ជា​អ្នក​សម្រប​សម្រួល៖​ https://youtu.be/Sz-xr2aFrYE?si=EFYOuCdML_K-jtL1

#RFAKhmer#Cambodia#HunManet#RFACallShow​ ​​​​#RFAKhmer #Cambodia #NationPowerParty#CPP#SunChanthy#PenMom
👍13
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​អ្នកស្រី​ ​ប៉ែន មុំ​ ​សមាជិក​គណ​បក្ស​កម្លាំង​ជាតិ​ដែល​ធ្លាប់​រង​ការ​គាបសង្កត់​ផ្នែក​នយោបាយ​ និង​ជាប់​ពន្ធនាគារ​ផង​នោះ​បាន​អំពាវនាវ​សុំ​ឱ្យ​មាន​សន្តិភាព​ដល់​ក្រុម​សកម្មជន​និង​អ្នក​នយោបាយ​បក្ស​ជំទាស់ផងដែរ​ ​មិនមែន​សម្រាប់​តែ​បក្ស​កាន់​អំណាច​នោះ​ទេ។​ ​អ្នកស្រី​ថា​ក្រុម​អ្នក​នយោបាយ​បក្ស​ក្រៅ​រដ្ឋាភិបាលក៏​ចង់​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដោយ​សេរី​ ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ និង​បង្ហាញ​ចំណុច​ខ្វះខាត​របស់​បក្ស​កាន់​អំណាច​មិនមែន​ដើម្បី​បង្ក​អស្ថិរភាព​ដល់​ប្រទេស​ជាតិ​នោះ​ទេ៕​​

#RFAKhmerr #Cambodia #HunManet#RFACallShow​ ​​​​#RFAKhmer​​ #NationPowerParty#CPP#SunChanthy#PenMom#KeyQuote
👍15
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១-មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងថាលោក ហ៊ុន សែន ប្រើប្រាស់ស្ថាប័នអង្គព្រះមហាក្សត្រ ដើម្បីការពារអំណាចរបស់ខ្លួន
២-អ្នកឃ្លាំមើលលើកទឹកចិត្តរដ្ឋាភិបាល បង្កើតទំនាក់ទំនងយោធាឱ្យបានល្អជាមួយប្រទេសលោកសេរី
៣-សង្គមស៊ីវិលបារម្ភពីសន្តិសុខសង្គម និងវិស័យទេសចរណ៍ ក្រោយពីផ្ទុះអាវុធជាង២រយគ្រាប់ នៅភ្នំគិរីរម្យ
៤-អ្នកឃ្លាំមើលបារម្ភពីការបើកផ្លូវដល់ជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យនៅកម្ពុជា
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #China #HunSen #HunManet #KingofCambodia #NorodomSihamoni #Army #RCAF #Gangsters #ViolenceCase #Realestate #Economy
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9iOhjJLQQL0
👍18
Media is too big
VIEW IN TELEGRAM
នាយករងស្ដីទីប្រចាំតំបន់សម្រាប់ការស្រាវជ្រាវនៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អ្នកនាង ម៉ុនសេ ហ្វែររើ (Montse Ferrer) ប្រាប់វិទ្យុអាស៊ីសេរីថា ការស្រាវជ្រាវរបស់អង្គការនេះ ធ្វើនៅក្នុងចន្លោះពីខែមីនា ដល់ខែកក្កដា។ ការជួបសម្ភាសជាមួយពលរដ្ឋបង្ហាញថា អាជ្ញាធររដ្ឋាភិបាលពិតជាបានរំលោភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដោយមិនបានឆ្លងកាត់ការប្រឹក្សាយោបល់ឱ្យបានពេញលេញ និងមិនបានការព្រមព្រៀងពីពលរដ្ឋ។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/land/amnesty-international-condemns-the-forced-eviction-of-people-at-angkor-temple-11142023103452.html
#RFAKhmer #Cambodia #HunSen #HunManet #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #UNESCO #WorldHeritageSite #AmnestyInternational #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍21
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាល​យក​ឈ្មោះ​យូណេស្កូ​ និង​ការអភិរក្ស​ «ធ្វើជា​អាវុធ» ​បណ្តេញ​ពលរដ្ឋ​ទាំង​បង្ខំ​យ៉ាង​សម្បើម​ចេញ​ពី​តំបន់​អង្គរ
---
អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) លាត​ត្រដាង​ថា រដ្ឋាភិបាល​កម្ពុជា​យក​ឈ្មោះ​អង្គការ​យូណេស្កូ (UNESCO) និង​លេស​នៃ​ការអភិរក្ស​ធ្វើជា​អាវុធ​ដើម្បី​បណ្តេញ​ពលរដ្ឋ​ទាំង​បង្ខំ​យ៉ាង​សម្បើម​ចេញ​ពី​តំបន់​រមណីយដ្ឋាន​ប្រាសាទ​អង្គរ។
#RFAKhmer #Cambodia #HunSen #HunManet #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #UNESCO #WorldHeritageSite #AmnestyInternational

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍19😢1
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ»​ភាគទី២៧ ​របស់​វិទ្យុ​អាស៊ីសេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week» ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ «Follow»​ ឬ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។

​ ---​
ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖ ?
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
#RFAKhmer #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth#SekBandith
👍12😢2
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. គណបក្សប្រឆាំង ស្នើឱ្យគណបក្សកាន់អំណាចធ្វើនយោបាយផ្សះផ្សាជាតិ
២. អ្នកច្បាប់ បារម្ភពីបូរណភាពទឹកដីដោយសារយន្តការអនុញ្ញាតឱ្យជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យ
៣. កសិករ មិនរំពឹងថា ការបង្កើតរោងចក្រផលិតក្នុងស្រុក ធ្វើឱ្យតម្លៃកៅស៊ូឡើងថ្លៃ
៤. ក្រុមហ៊ុនចិនដែលកំពុងយករ៉ែមាសនៅខេត្តកំពង់ធំ បង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ និងសុខភាពមនុស្សសត្វ
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #HunManet #ChaoVeasna #CandlelightParty #Land #RealEstate #NagaWorld #ChenLipKeong #UNESCO #AmnestyInternational #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #NEC
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/PY2u-LC6Ojs
👍19
Media is too big
VIEW IN TELEGRAM
ប្រធាន​ចលនា​សង្គ្រោះជាតិ​នៅ​ប្រទេស​ជប៉ុន​លោក​ ​ហៃ វណ្ណា​ ​កំពុង​ធ្វើ​ទស្សន​កិច្ច​នៅ​សហរដ្ឋ​អាមេរិក ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចលនា​យុវជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​គោល​ដៅ​តស៊ូ​មតិ​ប្រឆាំង​ ​នឹង​ការ​ដឹកនាំ​បែប​គាបសង្កត់​របស់​រដ្ឋាភិបាល​កម្ពុជា។​

​តើ​ដំណើរ​ទស្សនកិច្ច​នេះ​មាន​សារៈសំខាន់ ​និង​មាន​លទ្ធផល​បែប​ណា​ខ្លះ?​

​សូម​ទស្សនា​បទ​សម្ភាសន៍​របស់​លោក​​ ​យ៉ង ចាន់តារា​ ​ជាមួយ​លោក​ ​ហៃ វណ្ណា​ ​ដូច​តទៅ៖ https://youtu.be/Ve_RcmpJh1g

#RFAKhmer#Cambodia#HunManet#RFAInterview ​​​​#RFAKhmer #Cambodia #CNRP#CPP#HaiVanna #Politicskh
👍20
Media is too big
VIEW IN TELEGRAM
ក្តីបារម្ភ​ជុំវិញ​ការ​អនុញ្ញាត​ឱ្យ​ជន​បរទេស​ទិញ និង​កាន់កាប់​អចលនទ្រព្យ
---
អ្នក​ច្បាប់​ និង​សកម្មជន បារម្ភ​ពី​បូរណភាព​ទឹក​ដី​ដោយសារ​តែ​យន្តការ​របស់​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ជន​បរទេស​អាច​ទិញ​ និង​កាន់​កាប់​អចលនទ្រព្យ​នៅ​កម្ពុជា។ ការ​បារម្ភ​នេះ​ ក្រោយ​ពី លោក ​ហ៊ុន ម៉ាណែត បាន​ដាក់​ចេញ​យន្តការ​មួយ​ចំនួន​ឱ្យ​ជន​បរទេស​មាន​សិទ្ធិ​កាន់​កាប់​ ដីធ្លី​ និង​ផ្ទះ​ ប្រហាក់​ប្រហែល​នឹង​សិទ្ធិ​កម្ម​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​តាម​វិធី​ឱ្យ​ជន​បរទេស​ជួល​រយៈ​ពេល​វែង។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/PY2u-LC6Ojs
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/economy/hun-manet-provides-three-mechanisms-foreigners-to-be-able-to-buy-and-own-property-in-cambodia-11142023212610.html
#RFAKhmer #Cambodia #HunSen #HunManet #Foreigners #RealEstate #Ownership

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
😢12👍10
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. អង្គការយូណេស្កូ អំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការបណ្តេញពលរដ្ឋដោយបង្ខំចេញពីតំបន់អង្គរ
២. មេដឹកនាំគណបក្ស និងអ្នកឃ្លាំមើលនយោបាយ ស្នើរដ្ឋាភិបាលឱ្យទទួលខុសត្រូវចំពោះទង្វើបំផ្លាញប្រជាធិបតេយ្យក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ
៣. អតិថិជនដែលត្រូវក្រុមហ៊ុនបុរីកំពុងរឹបអូសយកផ្ទះ ទទូចឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍
៤. សហជីពថា ការបន្តព្យួរការងារ និងបិទទ្វាររោងចក្រកាត់ដេរនៅកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់ជីវភាពកម្មករ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #France #UNESCO #HunManet #CNRP #Land #RealEstate #Borey #AmnestyInternational #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #APSARANationalAuthority #MotherNatureCambodia
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/DcAuuc_mrow
👍15
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរស់នៅជាប់បឹងតាមោកខឹងសម្បាយ៉ាងខ្លាំង ចំពោះទង្វើរបស់អាជ្ញាធរ ដែលបង្ហូរទឹកកខ្វក់ធ្វើឱ្យលិចផ្ទះសម្បែងរបស់ពួកគាត់
---
ពលរដ្ឋរស់នៅជាប់បឹងតាមោកជាច្រើនគ្រួសារព្រួយបារម្ភពីផលប៉ះពាល់សុខភាពដោយសារតែអាជ្ញាធរនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បង្ហូរទឹកស្អុយលិចចូលផ្ទះពួកគាត់។ ពលរដ្ឋនៅតំបន់បឹងតាមោក នៅថ្ងៃទី១៦ វិច្ឆិកា លើកឡើងដូចៗ គ្នាថា ពួកគាត់កំពុងប្រឈមមុខនឹងការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ដែលបណ្តាលមកពីបញ្ហាទឹកកខ្វក់ និងក្លិនស្អុយ។ ពួកគេអះអាងថា មនុស្សទាំងក្មេង ទាំងចាស់ សុទ្ធតែមានជំងឺដូចជា ជំងឺភ្នែកក្រហម ក្អក និងជំងឺសើស្បែកជាដើម។ ក្រៅពីនេះ ពួកគាត់ក៏កំពុងប្រឈមនឹងការបណ្តេញចេញទាំងបង្ខំ ដោយសារតែគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #Court

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
😢13👍6
Media is too big
VIEW IN TELEGRAM
ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅរយៈពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសអនុញ្ញាតឲ្យជនបរទេស អាចទិញ និងជួលអចលនទ្រព្យនៅប្រទេសកម្ពុជាបាន ក្រោមហេតុផល ដោះស្រាយវិស័យសំណង និងអចលនទ្រព្យ ដែលកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ។ ប៉ុន្តែអ្នកច្បាប់ និងសកម្មជនរួមទាំងពលរដ្ឋ រិះគន់លាយឡំជាមួយក្តីបារម្ភថា យន្តការរបស់លោក ហ៊ុន ម៉ាណែតនេះ នឹងប៉ះពាល់ដល់ខ្លឹមសាររដ្ឋធម្មនុញ្ញ បូរណភាពទឹកដី និងបង្កអសន្តិសុខសង្គមប្រទេសកម្ពុជានៅថ្ងៃអនាគត។ សម្ភាសន៍មួយជាមួយនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ជុំវិញរឿងនេះ។
👍22