វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://youtu.be/fLTbyGDcRwQ
​អាជីវករ​លក់ដូរ​ត្អូញត្អែរ​រឿង​លក់​មិនសូវ​ដាច់​ ​នៅ​រដូវ​បុណ្យចូលឆ្នាំ​នេះ​ ​ដោយសារ​វិបត្តិសេដ្ឋកិច្ច​ធ្លាក់ចុះ​ ​និង​ការនាំចូល​ទំនិញ​ពីក្រៅ​ប្រទេស​។​ ​តម្រូវ​ការ​បន្លែ​ផ្លែឈើ​ ​ម្ហូបអាហារ​ ​និង​ស​ម្ភារៈ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​មានការ​កើន​ឡើង​ ​សម្រាប់​រៀបចំ​ដង្វាយ​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ​ប៉ុន្តែ​ ​អាជីវករ​លក់ដូរ​មួយ​ចំនួន​បែរជា​ត្អូញត្អែរ​ថា​ ​លក់​មិន​ដាច់​ទៅវិញ​ ​ដោយសារ​ពលរដ្ឋ​ហាក់​ត្បិតត្បៀត​ក្នុង​ការ​ចំណាយ​ ​ដោយសារ​ចំណូល​ធ្លាក់ចុះ​។
---
#RFAKhmer #Cambodia #KNY2023 #KhmerNewYear #Vendors #Economic #PhsarDaeumKor
https://youtu.be/7TALxoHHUlE
ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​ប្រទេស​អូស្ត្រាលី​ ​បាន​ជួបជុំគ្នា​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​ដូច​នៅ​ឯ​ប្រទេស​កម្ពុជា​ដែរ​។​ ​ចំពោះ​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​នៅ​វត្ត​ពុទ្ធ​រង្សី​ ​ក្នុង​ទីក្រុង​ម៉ែ​ល​ប៊​ន​ (​Me​l​b​our​n​e​ ) ​ក៏មាន​អ្នកមុខអ្នកការ​អូស្ត្រាលី​ ​និង​តំណាង​សហគមន៍​ខ្មែរ​ ​ព្រមទាំង​តំណាងរាស្ត្រ​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិច​តូ​រី​យ៉ា​ (​Victor​i​a​) ​លោក​ ​តាក់​ ​ម៉េង​ហ៊ា​ង​ ​ចូលរួម​ផង​ដែរ​។​ ​នៅចំពោះមុខ​ប្រជា​ពុទ្ធបរិស័ទ​រាប់​រយ​នាក់​ ​លោក​ ​តាក់​ ​ម៉េង​ហ៊ា​ង​ ​បាន​ឡើង​ផ្ញើ​សារ​ជូនពរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ​និង​បួងសួង​ឲ្យ​ប្រទេស​កម្ពុជា​ ​មាន​សេរីភាព​ ​សន្តិភាព​ ​និង​យុត្តិធម៌​ពិតប្រាកដ​ ​ដើម្បីឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​អាច​រស់​នៅដោយសុខដុមរមនា​ជាមួយគ្នា​។
---
#RFAKhmer #Cambodia #KNY2023 #KhmerNewYear #Politics #Australia #MengHeangTak