វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តុលាការថៃចេញដីកាចាប់ខ្លួន «ទីប្រឹក្សាលោក ហ៊ុន សែន» លោក លី រតនរស្មី
---
នៅថ្ងៃទី១៥ ខែមករា នេះ តុលាការ​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​លោក លី រតនរស្មី ទីប្រឹក្សា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន។ លោក លី រតនរស្មី ជា​ជនជាតិ​ខ្មែរ​ទី​២ ដែល​តុលាការ​ថៃ​តាម​រក​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​ឃាតកម្ម​អតីត​តំណាងរាស្រ្ដ​គណបក្ស​សង្គ្រោះជាតិ​លោក លិម គិមយ៉ា បន្ទាប់​ពី​ជន​សង្ស័យ​ឈ្មោះ ពេជ្រ គឹមស៊្រិន​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRotanakraksmey #TransnationalRepression #TNR #VerticalVideo #Trending #Reels #Shorts
Thais hunt for suspected mastermind in killing of Cambodian critic
---
BANGKOK - Thai police said on Wednesday they are hunting for the suspected mastermind of the killing in Bangkok last week of a prominent critic of the Cambodian government.
👉 https://www.rfa.org/english/cambodia/2025/01/15/thailand-killing-suspect
---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR
Media is too big
VIEW IN TELEGRAM
តុលាការថៃចេញដីកាតាមចាប់ទីប្រឹក្សាលោក ហ៊ុន សែន លោក លី រតនរស្មី រឿងបញ្ជាឱ្យសម្លាប់លោក លិម គិមយ៉ា
---
បន្ទាប់​ពី​ព្យាយាម​លាក់​បាំង​ពី​អត្តសញ្ញាណ​អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​ អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ពេល​នេះ ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ​ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Phaenoi) បាន​យល់​ព្រម​សារភាព​ប្រាប់​ទៅ​ប៉ូលិស​ហើយ​ថា អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា គឺ​ជា​ជន​ជាតិ​ខ្មែរ ឈ្មោះ លី រតនរស្មី ដែល​ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ លោក ហ៊ុន សែន។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/AQXuReP3XYc
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
នរណា​ខ្លះ​ពាក់ព័ន្ធ​ក្នុង​រឿង​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា?
---
យ៉ាងហោច​ណាស់ មាន​មនុស្ស​៤នាក់​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក លិម គិមយ៉ា នៅ​កណ្តាល​ក្រុង​បាងកក (Bangkok) ប្រទេស​ថៃ។ តើ​ពួកគេ​ទាំងនោះ​ជា​នរណា?

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR
Media is too big
VIEW IN TELEGRAM
តុលាការបារាំង បានសាកសួរភរិយា លោក លិម គិមយ៉ា ពីករណីឃាតកម្មលើលោក លិម គិមយ៉ា
---
ភរិយារបស់សពលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី នៅក្នុងពិធីបុណ្យសព ដែលធ្វើឡើងនៅវត្តពោធិ៍វង្ស ឬវត្ត សង់ សៀក ម៉ាន នៅជាយទីក្រុងប៉ារីស បានប្រតិម្មប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៦មករា ថា ឃាតកបាញ់សម្លាប់ ប្ដីរបស់អ្នកស្រី ជារឿងនយោបាយ ដែលទាក់ទងនឹងរដ្ឋាភិបាលកម្ពុជា មិនមែនជារឿងគំនុំ ឬរឿងបុគ្គល ដូចដែលជនសង្ស័យជាឃាតកបានឆ្លើយប្រាប់ ប៉ូលីសថៃឡើយ។ អ្នកស្រី អះអាងថា អ្នកស្រីបានដាក់ពាក្យប្ដឹងពីរឿងឃាតកម្មនេះ ទៅតុលាការបារាំងរួចហើយ ស្របពេលតុលាការថៃកំពុងតែដំណើរការស៊ើបអង្កេតរឿងនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
មន្រ្តី​បក្ស​កាន់​អំណាច​ព្យាយាម​លាង​ជម្រះ​លោក ហ៊ុន សែន ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា
---
អ្នក​ឃ្លាំមើល​លើកឡើង​ថា មន្រ្តី​បក្ស​កាន់​អំណាច​កំពុង​ព្យាយាម​លាង​ជម្រះ​មុខ​មាត់​ឪពុក​នាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដើម្បី​ផ្តាច់​ចេញ​ពី​អ្នក​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា​។ រីឯប្រពន្ធលោក លិម គិមយ៉ា ថា ឃាតកម្មលើប្ដីលោកស្រី កើតចេញពីរឿងនយោបាយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR
លិម គិមយ៉ា៖ «របប​ផ្ដាច់ការ​ខ្លាច​ការ​ពិត»
---
លោក លិម គិមយ៉ា ជា​អ្នក​នយោបាយ​ខ្មែរ​ដំបូង​ហើយ ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ប្រទេស​ថៃ។ លោក​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ទីពីរ នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ក្នុង​រយៈពេល ៨ ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់​ពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាល​ពី​ឆ្នាំ ២០១៦។ តើ​លោក លិម គិមយ៉ា មាន​ប្រវត្តិ​យ៉ាងណា?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/profiles/profile-of-killed-killed-cnrp-mp-lim-kimya-01082025150849.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TNR
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ផ្លាស់​ប្ដូរ​របប​ត្រកូល​«ហ៊ុន»​
---
មេ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​លោក ​សម រង្ស៊ី អំពាវនាវ​ជា​ថ្មី​ឱ្យ​គ្រប់​គណបក្ស​នយោបាយ ​និង​ពលរដ្ឋ​តស៊ូ​មតិ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន​៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/sam-rainsy-calls-on-people-to-end-hun-sen-regime-01182025173817.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HunMany #SamRainsy #HunDynasty #Authoritarianism #Nepotism #CPP #CNRP #Parliamentarian #LimKimya #Killing #Bangkok #Thailand
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
សហគមន៍​ខ្មែរ​នៅ​កាណាដា​ធ្វើ​បាតុកម្ម​អំពាវនាវ​រក​យុត្តិធម៌​ដល់​លោក លិម គិមយ៉ា
---
សហគមន៍​ខ្មែរ​នៅ​ប្រទេស​កាណាដា (Canada) ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​រក​យុត្តិធម៌​ជូន​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​លោក លិម គិមយ៉ា ព្រម​ទាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង​ត​ទៅ​ទៀត​។ បាតុកម្ម​នេះ ធ្វើ​ឡើង​ស្រប​ពេល​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ជា​ឃាតកម្ម​នយោបាយ​ដែល​មាន​អ្នក​កាន់​អំណាច​នៅ​កម្ពុជា​នៅ​ពី​ក្រោយ​ខ្នង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
បក្ស​កាន់​អំណាច​បង្កើន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ដល់​៦០នាក់ ខណៈ​ទទួលស្គាល់​បញ្ហា​ប្រឈម​មួយ​ចំនួន
---
គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​បង្កើន​ចំនួន​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​ខ្លួន​ពី​៥៨​រូប មក​៦០​រូប។ គណបក្ស​នេះ​ក៏​បាន​ទទួលស្គាល់​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​គណបក្ស​កំពុង​ជួប​ប្រទះ ដូចជា​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច និង​សកម្មភាព​របស់​គណបក្ស​ប្រឆាំង ដែល​គណបក្ស​នេះ​ចោទ​ថា​«ប៉ុនប៉ង​ផ្តួល​រំលំ»​ខ្លួន៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/BNh1Mni8DLc
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #CPP #CPPCongress
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ហេតុ​អ្វី​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ធ្វើ​ច្បាប់​ដាក់​ទោស​កាន់​តែ​ធ្ងន់​ចំពោះ​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម?
---
ដូច​តាម​បញ្ជា​ឪ រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី​កូន លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី២៤ ខែ​មករា បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដាក់ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​លើ​អ្នក​ដែល​ប្រឆាំង ឬ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម។ តើ​អ្វី​ខ្លះ​អាច​ជា​ហេតុផល​នៅ​ពី​ក្រោយ​ការ​បញ្ជា​ឱ្យ​ធ្វើ​ច្បាប់​នេះ​ឡើងវិញ?

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #CPP #KhmerRouge
Media is too big
VIEW IN TELEGRAM
រដ្ឋសភា​អនុម័ត​ច្បាប់​ដាក់​ទោស​កាន់​តែ​ធ្ងន់​លើ​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ប៉ុលពត

រដ្ឋសភា បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​នឹង​អ្នក​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម​ទៅ​តាម​សំណើ​របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម និង​ជា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #CPP #KhmerRouge
#វីដេអូខ្លី៖​ ប្រវត្តិ​លោក គង់ គាំ អតីត​អ្នក​នយោបាយ ដែល​ប្រឡូក​ជ្រៅ​ទាំង​កុម្មុយនិស្ត និង​សេរី
---
អតីត​អ្នកនយោបាយ​ដ៏​មាន​ថ្វី​មាត់​មួយ​រូប គឺ​លោក គង់ គាំ បាន​បាត់​មុខ​ពី​ឆាក​នយោបាយ​កម្ពុជា​ជាង​មួយ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ លោក​នៅតែ​រក្សា​បាន​នូវ​ឈ្មោះ​ជា​អ្នក​នយោបាយ​ប្រជាធិបតេយ្យ និង​សេរី​និយម។ តើ​លោក គង់ គាំ មាន​ប្រវត្តិ​យ៉ាងណា?

សូមរង់ចាំទស្សនាវីដេអូពិស្ដារនៃប្រវត្តិលោក គង់ គាំ ដែលនឹងផ្សាយជូនក្នុងពេលឆាប់ៗនេះ !
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #KongKorm #OppositionParties #RulingParty #CPP #January7 #InvasionAndOccupationOfCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
គង់ គាំ៖ «៧មករា» វៀតណាមឈ្លានពានកាន់កាប់ត្រួតត្រាកម្ពុជា
---
អតីត​អ្នកនយោបាយ​ដ៏​មាន​ថ្វី​មាត់​មួយ​រូប គឺ​លោក គង់ គាំ បាន​បាត់​មុខ​ពី​ឆាក​នយោបាយ​កម្ពុជា​ជាង​មួយ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ លោក​នៅតែ​រក្សា​បាន​នូវ​ឈ្មោះ​ជា​អ្នក​នយោបាយ​ប្រជាធិបតេយ្យ និង​សេរី​និយម។ តើ​លោក គង់ គាំ មាន​ប្រវត្តិ​យ៉ាងណា?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #KongKorm #OppositionParties #RulingParty #CPP #January7 #InvasionAndOccupationOfCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន «ល្មោមអំណាចទើបធ្វើ​ឱ្យ​ផ្ទៃក្នុងបក្ស​កាន់​អំណាច​បែកបាក់​គ្នា»
---
អ្នក​តាមដាន​បញ្ហា​នយោបាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង​លើកឡើង​ស្រដៀង​គ្នា​ថា ការ​ល្មោម​អំណាច​របស់​លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​តែ​បែក​បាក់​គ្នា និង​មិន​មែន​ដោយសារ​គណបក្ស​ប្រឆាំង ដូច​ការ​ចោទ​ប្រកាន់​ពី​លោក ហ៊ុន សែន ឡើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunSen #HunManet #CPP
គណបក្ស​កម្លាំង​ជាតិ​រំពឹង​ក្លាយ​គូ​ប្រកួត​ដ៏​ខ្លាំង​នឹង​បក្ស​កាន់អំណាច​
---
គណបក្ស​កម្លាំងជាតិ​គ្រោង​នឹង​បញ្ជូន​របាយការណ៍​ស្ដីពីលទ្ធផលនៃការធ្វើ​សមាជ​របស់​​ខ្លួនដាក់ជូន​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យក្រសួងទទួល​ស្គាល់​ក្បាល​ម៉ាស៊ីន​ថ្មី​របស់​គណបក្ស​នេះ​ជាផ្លូវការ។ មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា បើ​គណបក្ស​នេះ ធ្វើសមាជ​ បាន​ត្រឹមត្រូវ​តាម​ច្បាប់ និង​លក្ខន្ដិកៈ ទើប​ក្រសួង​យល់ព្រម​ទទួល​ស្គាល់​លទ្ធផល​សមាជ​របស់​គណបក្ស​កម្លាំងជាតិ។

អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/04/08/npp-choose-new-leader/
---

#RFAKhmer #Cambodia #NationPowerParty #CPP
Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិរំពឹងក្លាយជាគូប្រកួតដ៏ខ្លាំងនឹងបក្សកាន់អំណាច
---
គណបក្សកម្លាំងជាតិគ្រោងនឹងបញ្ជូនរបាយការណ៍ស្ដីពីលទ្ធផលនៃការធ្វើសមាជរបស់ខ្លួនដាក់ជូនទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យក្រសួងទទួលស្គាល់ក្បាលម៉ាស៊ីនថ្មីរបស់គណបក្សនេះជាផ្លូវការ។ មន្ត្រីក្រសួងមហាផ្ទៃថា បើគណបក្សនេះ ធ្វើសមាជ បានត្រឹមត្រូវតាមច្បាប់ និងលក្ខន្ដិកៈ ទើបក្រសួងយល់ព្រមទទួលស្គាល់លទ្ធផលសមាជរបស់គណបក្សកម្លាំងជាតិ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/04/08/npp-choose-new-leader
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #NPP #RulingParty#CPP#CheaMony #SokKimseng #RongChhun
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
លោក ហ៊ុន សែន ទៅចូលរួមខួបបង្រួបបង្រួមជាតិវៀតណាមលើកទី៥០ឆ្នាំ
---
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​រយៈពេល​០២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០​ខែ​មេសា ដើម្បី​ចូលរួម​អបអរ​ខួប​៥០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជំនះ​របស់​វៀតណាម​កុម្មុយនិស្ត​ខាង​ជើង​លើ​ក្រុម​វៀតណាម​សេរី​ខាង​ត្បូង ឬ​ថ្ងៃ​បង្រួបបង្រួម​ជាតិ​វៀតណាម។
រូបភាព៖ AFP
អានព័តឱមានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/04/29/hunsen-visits-vietnam-for-reunification-day/
---

#RFAKhmer #Cambodia #HunSen #HunManet #CPP
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន៖ «វៀតណាមមករំដោះ មិនមែនមកចង់បានទឹកដីកម្ពុជា»
---
អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន លើកឡើងថា លោកត្រូវតែការពារប្រវត្តិសាស្ដ្រពិត ដែលវៀតណាមមិនមានបំណងលេបត្របាក់យកម្ពុជាឡើយ ហើយលោកចាត់ទុកថា អ្នកប្រឆាំងជំទាស់នឹងរឿងនេះ ជាក្រុមឧទ្ទាម។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងថា លោក ហ៊ុន សែន បន្តកាឡៃប្រវត្តិសាស្ដ្រ ប៉ុន្តែ មិនអាចបោកប្រាស់ពិភពលោកបានឡើយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #CPP #January7 #InvasionAndOccupationOfCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
លោកហ៊ុន សែន និយាយថា វៀតណាម​មក​សង្រ្គោះ មិន​មែន​មក​ឈ្លានពាន​កម្ពុជា​ទេ
---
មេ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​លើកឡើង​ថា លោក​ត្រូវ​តែ​ការពារ​ប្រវត្តិសាស្ដ្រ​ពិត​ដែល​វៀតណាម​មិន​មាន​បំណង​លេបត្របាក់​យក​កម្ពុជា​ឡើយ ហើយ​លោក​បាន​ចាត់ទុក​ថា អ្នក​ប្រឆាំង​នឹង​រឿង​នេះ ជា​ក្រុម​ឧទ្ទាម។ មន្ត្រី​បក្សប្រឆាំង​ថា លោក ហ៊ុនសែន បន្ត​កាឡៃ​ប្រវត្តិសាស្ត្រ​បែប​ណាក្ដី ក៏​មិន​អាច​បោកប្រាស់​ពិភពលោក​បាន​ឡើយ។

រូបភាព៖ AFP Reuters និងហ្វេសប៊ុកលោក ហ៊ុន សែន
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/05/08/hunsen-vietnam-invade-cambodia/

---

#RFAKhmer #Cambodia #HunSen #CPP #January7 #InvasionAndOccupationOfCambodia