វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. ព្រឹទ្ធសភា​ឯកភាព​ទាំង​ស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​​ដាក់​ទោសទណ្ឌ​កាន់តែ​ធ្ងន់ធ្ងរ​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម
២. ក្រុម​យុវជន​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អតីត​ចៅ​សង្កាត់​រងទី២​សង្កាត់​សាលាកំរើក មកពី​បក្ស​ភ្លើង​ទៀន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប
៣. មន្ត្រី​សង្គម​ស៊ីវិល ថា រដ្ឋាភិបាល​គួរ​ឆ្លើយតប​នឹង​អនុសាសន៍​នៃ​យន្តការ​ត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស
៤. អ្នកភូមិ​ថា ច្រក​ព្រំដែន​៥កន្លែង​​នៅ​ខេត្ត​ព្រះវិហារ ក្លាយជា​ច្រក​រត់​ពន្ធ​ជនជាតិ​ចិន​ចូល​មក​កម្ពុជា​និង​ចេញ​ទៅ​ឡាវ​ខុស​ច្បាប់៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=-maZg7CcanE
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​គ្រួសារ​តវ៉ា​នៅ​មុខ​តុលាការ​ទាមទារ​ឱ្យ​ដោះលែង​លោកស្រី អេង សុខា
---
សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​លោកស្រី ង៉ែត ឃុន ហៅ​យាយ ម៉ាំមី បាន​នាំ​កូន​និង​ចៅ​ៗ​មក​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោកស្រី អេង សុខា ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ បន្ទាប់​ពី​លោកស្រី​ធ្វើ​ឱ្យ​បែក​កញ្ចក់​ស៊ុម​របង​តុលាការ ក្នុង​ពេល​តវ៉ា​ទាមទារ​យុត្តិធម៌​សម្រាប់​ម្ដាយ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #PhnomPenh #Court #EngSokha
Media is too big
VIEW IN TELEGRAM
អ្នកភូមិជ្រោយអំពិល១ នៅកោះមាស ខកចិត្តដែលរដ្ឋាភិបាលមិនបញ្ជូនមន្រ្តីចុះមកដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់
---
ពលរដ្ឋជាង ១០០គ្រួសារ រស់នៅលើកោះមាស ស្ថិតនៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខកចិត្តចំពោះអាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលមិនចាត់តាំងមន្រ្តីមកចូលរួមកិច្ចប្រជុំដោះស្រាយផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងផ្ទះជូនពួកគាត់។ ពួកគាត់ថា អាជ្ញាធរបានចុះស្រង់ទិន្នន័យក្បាលដី និងលំនៅដ្ឋានតាំងពីឆ្នាំ ២០២០មកហើយ តែមិនទាន់ចេញប្លង់កម្មសិទ្ធិដល់ពួកគាត់នៅឡើយទេ។ ពួកគាត់ទទូចឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិដល់ពួកគាត់ ដែលជាម្ចាស់ដី ដោយអះអាងថា ពួកគាត់បានកាន់កាប់ដីធ្លីតាំងពីឆ្នាំ ១៩៧៩មក តែអាជ្ញាធរបានយកដីពួកគាត់ ទៅជួលឱ្យក្រុមហ៊ុនឯកជនទៅវិញ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PhnomPenh #KohMeas #LandDisputes
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលករ​ខ្មែរនៅ​ប្រទេស​កូរ៉េខាងត្បូង​​គ្រោង​ធ្វើ​បាតុកម្ម​ជាថ្មី​ទៀត​នៅ​ថ្ងៃ​ទី២ ខែ​មីនា ​ខាងមុខ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ ប្តឹង​ករណីកោះគជ់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ និង​ទាមទារ​ឲ្យ​មាន​ការស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការគោរព​សិទ្ធិ​មនុស្ស​ឡើងវិញ។​ ទោះ​យ៉ាងណា​ យុវជននៅកូរ៉េខាងត្បូង​ថា​គម្រោង​បាតុកម្ម​នេះ​ កំពុង​រង​ការ​រំខាន​ និងគំរាម​ពីក្រុម​មនុស្ស​របស់​លោក​ ហ៊ុន សែន។​ ​
 
​សូម​ទស្សនា​កិច្ចសម្ភាសន៍​ និង​សេចក្តី​រាយការណ៍ ​ជុំវិញ​បាតុកម្ម​នេះ​ដូច​តទៅ៖
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២២៩]៖ ពលរដ្ឋ៖ ប្រតិបត្តិការឆបោកនៅក្រុងប៉ោយប៉ែត នៅបន្តដំណើរការទ្រង់ទ្រាយធំ
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. អ្នក​កោះមាស​ប្រមាណ១០០នាក់ ប្រមូល​ផ្តុំគ្នា​តវ៉ា​សុំជួប​លោក ហ៊ុន ម៉ាណែត
២. អ្នកឃ្លាំមើល ជំរុញ​ឱ្យ​ចិន​បង្ហាញ​គោលការណ៍​លើកតម្កើង​ការគោរព​សិទ្ធិ​មនុស្ស
នៅ​កម្ពុជា
៣. ពលរដ្ឋ​ថា ប្រតិបត្តិការ​ឆបោក​នៅ​ក្រុង​ប៉ោយប៉ែត នៅ​បន្ត​ដំណើរការ​
ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ
៤. អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​គួរតែ​កែទម្រង់​ប្រព័ន្ធ​អប់រំ​ឱ្យ​មាន​ប្រសិទ្ធភាព ជាជាង​លុប​កម្មវិធី​សិក្សា​ទំនើប៕
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=nMBjdndgTjY
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តស់ រង់ចាំមើលទាំងអស់គ្នា #shorts
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី៩៤​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
#រូបត្លុកនយោបាយ​៖ កាកបាទ​ក្រហម​កម្ពុជា ដើម្បី​​មនុស្សធម៌ ឬ ប៊ុនរ៉ានីធម៌?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #BunRanyHunSen #CambodianRedCross
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
អ្នក​កោះ​មាស​៖ «យើង​ម្ចាស់​ដី​អត់​ដឹង​ថា ​[រដ្ឋ] ​យក​ដី​ទៅ​ជួល​ឱ្យ​គេ​»
---
ប្រជាពល​រដ្ឋ​រស់​នៅ​លើ​កោះ​មាស​ ស្ថិត​ក្នុង​សង្កាត់​ក្បាល​កោះ​ ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ​ប្រមាណ​ ១​០០នាក់​នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ បាន​ប្រមូល​ផ្ដុំ​គ្នា​ចេញ​តវ៉ា​សា​ជា​ថ្មី​ទៀត​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ជួល​ដី​នៅ​តំបន់​កោះ​មាស​ឱ្យ​ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export) របស់​អ្នក​ឧញ៉ា ឃុន ​សៀ។ អ្នក​នៅ​តំបន់​កោះ​មាស​អះ​អាង​ថា​ ពលរដ្ឋ​មួយ​ចំនួន​បាន​កាន់​កាប់​ដី​ធ្លី​នៅ​តំបន់​មាន​ជម្លោះ​តាំងពី​អំឡុង​ឆ្នាំ១៩៩៧ ​ប៉ុន្តែ ​រដ្ឋាភិបាល​បែរ​ជា​កាត់​ដី​ដែល​ពលរដ្ឋ​កំពុង​រស់​នៅ​ និង​ធ្វើ​ដំណាំ​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ឯក​ជន​កាន់​កាប់​៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/37kvo4iXKoQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Residents: Scam center workers smuggled into Cambodia via the Mekong River
---
Smugglers are using border crossings along the Mekong River to bring scam center workers into Cambodia from Laos, despite the presence of government forces deployed to prevent it, residents told Radio Free Asia.
👉 https://www.rfa.org/english/cambodia/2025/02/27/cambodia-smuggling-chinese-scam-centers
---
#RFAKhmer #Cambodia #HunManet #Cyberscams #OnlineScams
Media is too big
VIEW IN TELEGRAM
អ្នករស់នៅជាប់ប្រឡាយទឹកស្អុយបឹងត្របែកប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ
---
ប្រជាពលរដ្ឋប្រមាណ ២០គ្រួសារ នៃសហគមន៍សាមគ្គីរុងរឿង ដែលកំពុងរស់នៅជាប់នឹងប្រឡាយទឹកស្អុយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលមិនព្រមទទួលយកគោលនយោបាយសំណង ឬដោះដូរដីប្រឈមនឹងការបណ្តេញចេញទាំងបង្ខំ ដោយសារអាជ្ញាធរមិនផ្តល់សំណងសមរម្យ។ ប្រជាពលរដ្ឋសហគមន៍សាមគ្គីរុងរឿងមួយចំនួន ដែលបដិសេធមិនទទួលយកសំណងតិចតួចជាថ្នូរនឹងការចាកចេញ ស្នើសុំទៅអាជ្ញាធររាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍនៅនឹងកន្លែង ដោយសារតែទីតាំងចាស់មាន ផ្លូវ ភ្លើង ទឹក សាលារៀន មន្ទីរពេទ្យ និងងាយស្រួលដល់ពួកគាត់ប្រកបមុខរបរ ដូចរើសអេតចាយ ធ្វើសំណង់ ជាដើម៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HumanRights #LandDispute #BoeungTraBek #SammakiRongroeungCommunity
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍៖ ចោទក្រសួង​ការងាថា​ជា «ខ្នង​បង្អែក​ ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍»
​---
​ក្រុម​កូដករ​ណាហ្គាវើលដ៍ (NagaWorld)​ ប្រមាណ​ ២០​នាក់​ នៅ​ថ្ងៃ​ទី​២៨ ​កុម្ភៈ បន្តចេញធ្វើកូដកម្ម ​នៅមុខ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់ការរើសអើងសហជីពឯករាជ្យ គោរពសិទ្ធិកម្មករ និង​ទទួលយក​ថ្នាក់​ដឹក​នាំ​សហជីព​ចូល​ធ្វើ​ការ​វិញ​​។ ​ក្រុមកូដករបន្ដ​ចោទ​ក្រសួងការងារ​ថា​ តែងតែចេញមុខការពារ និងជា​ខ្នង​បង្អែករបស់ថៅកែ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍៕​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HengSour #MLVT #WorkersKH #NagaWorld #LaborDispute
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញមូលហេតុបណ្តាលឲ្យមានការកើនឡើងចំនួនកុមារ កើតជំងឺទឹកនោមផ្អែម។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ខ្លីៗពីអាស៊ីសេរី [២៣០]៖ គណបក្ស​សង្គ្រោះជាតិ​នឹង​រៀបចំ​សមាជ​មហាជន ដើម្បីស្ដារ​ប្រជាធិបតេយ្យ
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​ រង់ចាំ​កិច្ច សហការ​ជាមួយ​ភាគី​ថៃ ករណី​ចាប់​បញ្ជូន​ជនសង្ស័យ​ខ្មែរ​ពីរនាក់​
២. គណបក្ស​សង្គ្រោះជាតិ​នឹង​រៀបចំ​សមាជ​មហាជន​នៅ​ទីក្រុង​ប៉ារីស៍​ ដើម្បី​រួបរួម​ សាមគ្គីគ្នា​ ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​
៣. ពលរដ្ឋ​រង​ហិង្សា​ និង​បាត់បង់​ផ្ទះ​សម្បែង​ស្នើ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចាត់វិធានការ​ច្បាប់​លើ​ជន​ប្រព្រឹត្ត
៤. រដ្ឋាភិបាល​ប្រកាស​ចាត់​ទុក​បញ្ហា​សុខភាព​ពលរដ្ឋ​ជា​វិស័យ​អាទិភាព​នៅ​ឆ្នាំ២០២៥
៕​
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖https://www.youtube.com/watch?v=4hts8kNtRuE&t=2s
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ធ្វើ​ចេក​បន្ទះ​លក់ អង្រួន​ចិត្ត​ភ្ញៀវ​ទេសចរ?
---
អាជីវករ​ជា​ច្រើន​គ្រួសារ​រស់នៅ​ភូមិ​ក្ដុល ឃុំ​ក្ដុល​ដូនទាវ ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង ចាប់​យក​របរ​ធ្វើ​ចេក​បន្ទះ​លក់​ដើម្បី​រក​ប្រាក់​ចំណូល ជាពិសេស​ស្ត្រី​មេ​ផ្ទះ​ក៏​អាច​ឆ្លៀត​រក​ប្រាក់​កម្រៃ​បន្ថែម​បាន​ដែរ។ របរ​មួយ​នេះ​ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​ឱ្យ​ចូល​ទស្សនា​ពី​ការ​ប្រកបរបរ​បែប​ប្រពៃណី​របស់​អ្នក​ភូមិ ហើយ​ពួកគាត់​អាច​ទទួល​បាន​ប្រាក់​កម្រៃ​ជា​ប្រចាំថ្ងៃ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Battambang #KdolDaunTeav #DriedBananaSheets
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
មតិ​លើ​បណ្ដាញ​សង្គម​៖ «​រៀន​ដើម្បី​ក្លាយ​ជា​អ្នក​មាន លួច​ថវិកា​ជាតិ​ជា​ប្រព័ន្ធ​»

---
ប្រជាពលរដ្ឋ និង​អ្នក​ឃ្លាំ​មើល​សង្គម រិះគន់​ក្រុម​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន តាម​រយៈ​បណ្ដាញ​សង្គម អំពី​ការ​សម្ញែង​ទ្រព្យ​សម្បត្តិ មហាសាល​ប្រណាំងប្រជែង​គ្នា ក្នុង​ពិធី​ប្រចាំ​គ្រួសារ ដូច​ជា​ពិធី​មង្គលការ​កូន​ជា​ដើម​។ ក្នុង​ពិធីនី​មួយ​ៗ ពួកគេ​បាន​ជះ​លុយ ចំណាយ​ចោល​រាប់​ម៉ឺន​ដុល្លារ ខណៈ​ប្រជាពលរដ្ឋ​សាមញ្ញ​ម្នាក់​ៗ​រក​ស៊ី​បាន​ព្រឹក​ខ្វះ​ល្ងាច និង​កំពុង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #Jewelry
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ ​លោក ខៀវ សុភ័គ៖ ដីកា​របស់​តុលាការ​ថៃ​ «​អត់​ប្រយោជន៍»
---
អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា ដីកា​របស់​តុលាការ​ថៃ តាម​ចាប់ លោក លី រតនរស្មី និង លោក ពេជ្រ គឹមស្រ៊ិន ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់ អតីត​តំណាង​រាស្រ្ដ​គណបក្ស​សង្រ្គោះជាតិ​ខេត្ដកំពង់ធំ លោក លិម គិមយ៉ា គឺ​ជា​ដីកា​អត់​ប្រយោជន៍ ប្រសិនបើ​ភាគី​ថៃ​មិន​ស្វះស្វែង​រក​កិច្ច​សហការ​អនុវត្ត​ដីកា​នេះ ជា​មួយ​រដ្ឋាភិបាល​កម្ពុជា៕​
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/lim-kimya-son-urges-cambodian-gov-to-arrest-two-suspects-02282025170110.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #LimKimya #KhieuSopheak
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Cambodian gov’t spokesman calls arrest warrants in Bangkok shooting ‘useless’
---
Thai arrest warrants for two suspected Cambodian accomplices in the fatal shooting of a former opposition lawmaker are “useless” and won’t result in extraditions unless there is direct cooperation between Cambodian and Thai officials, an Interior Ministry spokesman said on Friday.
👉 https://www.rfa.org/english/cambodia/2025/02/28/cambodia-thai-arrest-warrant
---
#RFAKhmer #Cambodia #HunSen #HunManet #LimKimya #KhieuSopheak
Media is too big
VIEW IN TELEGRAM
#វីដេអូខ្លី៖​ ប្រវត្តិតស៊ូរបស់ព្រះភិក្ខុ ថាច់ ចន្ទតារា ដែលវៀតណាមចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌
---
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រក​ឃើញ​ថា ​ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក ព្រះភិក្ខុ ថាច់ ចន្ទតារា​ ត្រូវ​បាន​តុលាការ​វៀតណាមកាត់ទោស ​និង​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ ដោយសារ​តែ​ព្រះអង្គ​ងើប​ឡើង​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត។

តើ​ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក ព្រះភិក្ខុ ថាច់ ចន្ទតា ​មាន​ប្រវត្តិ​តស៊ូ ​និង​លះបង់​បូជា​អ្វី​ខ្លះ​ សម្រាប់​ព្រះសង្ឃ​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម?

សូមរង់ចាំទស្សនាវីដេអូពិស្ដារនៃប្រវត្តិព្រះភិក្ខុ​ ថាច់ ​ចន្ទតារា ដែលនឹងផ្សាយជូនក្នុងពេលឆាប់ៗនេះ !
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #ThachChandara #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
សម្ភាសអ្នកស្រី ធិត គីមហ៊ុន មន្រ្តីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ជុំវិញការបើកសិក្ខាសាលាសម្រាប់ស្ត្រីនៅទីក្រុង ជេក សិនវៀល (Jacksonville) រដ្ឋផ្លរីដា( Florida) នៅ ថ្ងៃសៅរ៍ ទី០១ មីនា របស់មន្រ្តី និងសកម្មជនគណសង្គ្រោះជាតិ នៅក្រៅប្រទេស និងអង្គការសង្គមស៊ីវិល។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social