វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.22K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ប្រមាណ​១០០​គ្រួសារ​ចេញ​តវ៉ា​ទាមទារ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​លើ​កោះ​មាស
---
ពលរដ្ឋ​ប្រមាណ​១០០​គ្រួសារ នៅ​ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ចេញ​តវ៉ា​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ដើម្បី​ស្នើសុំ​អាជ្ញាធរ​ជួយ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​នៅ​លើ​កោះមាស​។ ពលរដ្ឋ​ទាំង​នេះ​អះអាង​ថា ពួកគាត់​បាន​កាន់កាប់​ដីធ្លី​និង​ធ្វើ​ចម្ការ​នៅ​លើ​កោះមាស​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​បាន​យក​ដី​ពួកគាត់ ទៅ​ជួល​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ទៅ​វិញ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Kandal #KohMeas #LandDisputes
Media is too big
VIEW IN TELEGRAM
អ្នកភូមិជ្រោយអំពិល១ នៅកោះមាស ខកចិត្តដែលរដ្ឋាភិបាលមិនបញ្ជូនមន្រ្តីចុះមកដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់
---
ពលរដ្ឋជាង ១០០គ្រួសារ រស់នៅលើកោះមាស ស្ថិតនៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខកចិត្តចំពោះអាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលមិនចាត់តាំងមន្រ្តីមកចូលរួមកិច្ចប្រជុំដោះស្រាយផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងផ្ទះជូនពួកគាត់។ ពួកគាត់ថា អាជ្ញាធរបានចុះស្រង់ទិន្នន័យក្បាលដី និងលំនៅដ្ឋានតាំងពីឆ្នាំ ២០២០មកហើយ តែមិនទាន់ចេញប្លង់កម្មសិទ្ធិដល់ពួកគាត់នៅឡើយទេ។ ពួកគាត់ទទូចឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិដល់ពួកគាត់ ដែលជាម្ចាស់ដី ដោយអះអាងថា ពួកគាត់បានកាន់កាប់ដីធ្លីតាំងពីឆ្នាំ ១៩៧៩មក តែអាជ្ញាធរបានយកដីពួកគាត់ ទៅជួលឱ្យក្រុមហ៊ុនឯកជនទៅវិញ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PhnomPenh #KohMeas #LandDisputes
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
អ្នកនៅតំបន់កោះមាស ​បន្តស្នើរដ្ឋាភិបាលត្រកូល «ហ៊ុន» ចេញប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូនពួកគាត់
---
ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ រស់នៅលើកោះមាស សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បារម្ភពីការបណ្ដេញចេញទាំងបង្ខំ និងបាត់បង់ដីធ្លី ផ្ទះសម្បែង ដោយសារតែអាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែមិនលុបចោលអនុក្រឹត្យ ដែលកាត់ឆ្វៀលដីនៅតំបន់ពលរដ្ឋរស់នៅជួលឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export) របស់អ្នកឧញ៉ា ឃុន សៀ។ តំណាងរដ្ឋាភិបាល ដែលចូលរួមស្វែងរកដំណោះស្រាយនោះ នៅមិនទាន់ធានា និងឆ្លើយតប ចំពោះសំណើដោះស្រាយផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងផ្ទះជូនពួកគាត់នៅឡើយទេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PhnomPenh #KohMeas #LandDisputes
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social