វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.4K photos
2.78K videos
107 files
8.86K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ប្រវត្តិ​សង្ខេប​ស្រ្តីទី១ អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​នាយករដ្ឋមន្ត្រី​ឡើង​តាម​ជើងខោ
អាជ្ញាធរ​ក្រុងភ្នំពេញ​ឃាត់​ខ្លួន​កូនស្រី​សកម្មជន​បឹងកក់ លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំមី
---
សកម្មជន​ដីធ្លី​នៅ​តំបន់បឹងកក់ លោកស្រី អេង សុខា ដែល​ជា​កូនស្រី​របស់​លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំមី ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី៣១ ខែមករា ក្រោយ​លោកស្រីផ្សាយ​ផ្ទាល់ (Live) តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​រិះគន់​តុលាការ ដែល​កាត់​ក្ដី​ដោយ​អយុត្តិធម៌​លើ​សំណុំរឿង​ម្ដាយ​របស់​លោកស្រី គឺ​លោកស្រី ង៉ែត ឃុន។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/daughter-of-boengkak-activist-arrested-phnom-penh-authorites-01312025105307.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #CourtKH #EngSokha #NgetKhun
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
សកម្មជន​ដីធ្លី​បឹងកក់​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​កូន​ស្រី​វិញ
---
សកម្មជន​ដីធ្លី​បឹង​កក់​លោកស្រី ង៉ែត ឃុន ហៅ​យាយ ម៉ាំមី ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​កូន​ស្រី​ឈ្មោះ អេង សុខា វិញ​។ លោកស្រី អេង សុខា ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣១​មករា ខណៈ​លោកស្រី​កំពុង​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​នៅ​មុខ​តុលាការ និយាយ​រិះគន់​ការ​កាត់​ក្ដី​របស់​តុលាការ មិន​ផ្ដល់​យុត្តិធម៌​ដល់​ម្ដាយ​លោកស្រី ដែល​ត្រូវ​ក្រុម​សន្តិសុខ​ក្រុង​ភ្នំពេញ វាយ​ឱ្យ​បែកក្បាល​ហូរ​ឈាម ពេល​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​កាល​ពី​ជាង​១០​ឆ្នាំ​មុន​។ នៅ​ថ្ងៃ​ទី១ កុម្ភៈ អាជ្ញាធរ​បាន​បញ្ជូន​លោកស្រី អេង សុខា មក​សាកសួរ​នៅ​តុលាការ និង​បាន​បញ្ជូន​លោកស្រី​ទៅ​ឃុំ​ខ្លួន​នៅ​អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​វិញ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #EngSokha #NgetKhun #Mummy
Media is too big
VIEW IN TELEGRAM
តុលាការ​បញ្ជូន​កូន​ស្រី​សកម្មជន​ដីធ្លី​បឹង​កក់​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស
---
កូនស្រី​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​លោកស្រី ង៉ែត ឃុន គឺ​លោកស្រី អេង សុខា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​«​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​» និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​។ សាច់ញាតិ​ចាត់ទុក​ការ​ចាប់​ខ្លួន​លោកស្រី អេង សុខា ជា​រឿង​អយុត្តិធម៌ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #EngSokha #NgethKhun #Mummy
Media is too big
VIEW IN TELEGRAM
ក្រុម​គ្រួសារ​តវ៉ា​នៅ​មុខ​តុលាការ​ទាមទារ​ឱ្យ​ដោះលែង​លោកស្រី អេង សុខា
---
សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​លោកស្រី ង៉ែត ឃុន ហៅ​យាយ ម៉ាំមី បាន​នាំ​កូន​និង​ចៅ​ៗ​មក​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោកស្រី អេង សុខា ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ បន្ទាប់​ពី​លោកស្រី​ធ្វើ​ឱ្យ​បែក​កញ្ចក់​ស៊ុម​របង​តុលាការ ក្នុង​ពេល​តវ៉ា​ទាមទារ​យុត្តិធម៌​សម្រាប់​ម្ដាយ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #PhnomPenh #Court #EngSokha
Media is too big
VIEW IN TELEGRAM
លោកស្រី ង៉ែត ឃុន៖ ការចោទប្រកាន់របស់តុលាការមកលើកូនស្រីអ្នកស្រី ថាជារឿង «អយុត្តិធម៌»
---
សកម្មជនដីធ្លីបឹងកក់ លោកស្រី ង៉ែត ឃុន និងពលរដ្ឋប្រមាណ១០នាក់ផ្សេងទៀត ប្រមូលម្ដុំគ្នាតវ៉ាជាថ្មីនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមីនា ដើម្បីទាមទារឱ្យតុលាការដោះលែងកូនស្រីឈ្មោះ អេង សុខា ដែលសមត្ថកិច្ចក្រុងភ្នំពេញបានចាប់ខ្លួនដាក់ពន្ធនាគារ កាលពីចុងខែមករា កន្លងមក។

លោកស្រីប្ដេជ្ញាថា នឹងបន្តទាមទារនៅមុខសាលាដំបូងរាជធានីភ្នំពេញបន្តទៀត រហូតទល់តែតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងកូនលោកស្រីឱ្យមានសេរីភាពឡើងវិញ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #EngSokha #NgetKhun #Mummy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោកស្រី ង៉ែត ឃុន ថា តុលាការយកលិខិតឱ្យកូនស្រីលោកស្រីផ្តិតមេដៃជាថ្នូរបាននៅក្រៅឃុំ
---
សកម្មជនដីធ្លីតំបន់បឹងកក់ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំម៉ី ថា មន្រ្តីពន្ធនាគារបានយកលិខិតមួយច្បាប់ឱ្យកូនស្រីរបស់គាត់ គឺលោកស្រី អេង សុខា ផ្តិតមេដៃលើកិច្ចសន្យាជាថ្នូរនឹងការទទួលបានសិទ្ធិនៅក្រៅឃុំបណ្តោះអាសន្ន។ លោកស្រី ង៉ែត ឃុន នៅថ្ងៃទី១០ ខែមីនា បានមកសួរសុខទុក្ខអំពីស្ថានភាពជំងឺកូនលោកស្រី ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #EngSokha #NgetKhun #Mummy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
តុលាការ​ព្រមាន​មិន​ឱ្យ​លោកស្រី ង៉ែត ឃុន មក​តវ៉ា​នៅ​ខាងមុខ​សាលាដំបូង
---
ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា បាន​ហៅ​លោកស្រី ង៉ែត ឃុន និង​លោក អ៊ុក ពេជ្រសំណាង ឱ្យ​ចូល​ជួប​នៅ​ក្នុង​តុលាការ ស្របពេល​លោកស្រី ង៉ែត ឃុន កំពុង​ស្រែក​តវ៉ា​នៅ​ខាង​ក្រៅ​របង​តុលាការ។ លោកស្រី ង៉ែត ឃុន អះអាង​ថា ក្នុង​ជំនួប​រយៈពេល​១៥នាទី​នោះ ​ចៅក្រម​មិន​បាន​និយាយ​ពី​ការ​ដោះលែង​កូនស្រី​លោកស្រី គឺ​លោកស្រី អេង សុខា នោះ​ទេ តែ​បែរជា​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​លោកស្រី​វិញ ប្រសិនបើ​លោកស្រី​នៅ​តែ​បន្ត​តវ៉ា​នៅ​ខាង​មុខ​តុលាការ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #EngSokha #NgetKhun #Mummy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Elderly Cambodian known as ‘Grandma Mammy’ says she’ll continue court protest
---
An 84-year-old Cambodian land rights activist known as “Grandma Mammy” has vowed to defy threats of arrest and keep demonstrating in front of the Phnom Penh Municipal Court until her daughter is released from prison.
👉 https://www.rfa.org/english/cambodia/2025/03/14/cambodia-grandma-land-rights-activist
---
#RFAKhmer #Cambodia #HunManet #EngSokha #NgetKhun #Mummy
Media is too big
VIEW IN TELEGRAM
គ្រួសារ​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​លោកស្រី អេង សុខា ដើម្បី​បាន​មើលថែ​កូន​និង​ម្ដាយ​ចាស់
---
សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សារធារណ:​លើ​លោកស្រី អេង សុខា នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ខាង​មុខ​នេះ បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​សួរដេញ​ដោល​លោកស្រី កាល​ពី​ថ្ងៃ​ទី​២៦ ខែឧ​សភា។ លោកស្រី អេង សុខា ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន បន្ទាប់​ពី​លោកស្រី​បាន​ធ្វើ​ឱ្យ​បែក​កញ្ចក់​របង​តុលាការ អំឡុង​ពេល​លោកស្រី​ទៅ​តវ៉ា​នៅ​ខាង​មុខ​តុលាការ ដើម្បី​ស្វែងរក​យុត្តិធម៌​ឱ្យ​ម្ដាយ ដែល​បាន​រង​អំពើ​ហិង្សា។ សាច់​ញាតិ​សង្ឃឹម​ថា តុលាការ​នឹង​ដោះលែង​លោកស្រី អេង សុខា ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​បាន​វិល​មក​មើល​ថែ​ម្ដាយ និង​កូន។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #CourtKH #EngSokha #NgetKhun #Mummy
Media is too big
VIEW IN TELEGRAM
លោកស្រី ង៉ែត ឃុន៖ «ខ្ញុំខ្លាចកូនខ្ញុំ លែងបានជួបខ្ញុំជាលើកចុងក្រោយ»
---
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១មិថុនា បានផ្តន្ទាទោសលោកស្រី អេង សុខា កូនស្រី​សកម្មជន​បឹងកក់ លោកស្រី ង៉ែត ឃុន ឱ្យជាប់ពន្ធាគារ១ឆ្នាំពីបទ«បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសារធារណៈ» ជុំវិញរឿងធ្វើឱ្យបែកកញ្ចក់របងតុលាការ។ សាច់ញាតិអំពាវនាវឱ្យតុលាការដោះលែងលោកស្រី អេង សុខា បាននៅក្រៅឃុំ ដើម្បីបានមើលថែកូន និងម្ដាយចាស់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #CourtKH #EngSokha #NgetKhun #Mummy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social