វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.71K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​តាកែវ ប្រកប​អាជីព​ភ្ញាស់​ពង​ទា​កូន​លក់​ដោះស្រាយ​ជីវភាព
---
ពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ​នៅ​ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ចាប់​យក​អាជីព​ភ្ញាស់​ពង​ទា​កូន និង​ពង​ទាសាប​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោយ​ភាគច្រើន​ជ្រើសរើស​យក​ការ​ភ្ញាស់​ពង​ទា​កូន​ដោយ​ប្រើ​ទូអគ្គិសនី ព្រោះ​ចំណេញ​កម្លាំង​ពលកម្ម និង​ពេល​វេលា។ ប៉ុន្តែ​លោកស្រី ប៉ាត យេត អាយុ​៦០​ឆ្នាំ ជា​អ្នក​ភ្ញាស់​ពង​ទា​កូន​រយៈពេល​៣០​ឆ្នាំ​ម្នាក់ បាន​ជ្រើសរើស​ការ​ភ្ញាស់​តាម​បែប​ធម្មជាតិ​ដោយ​ប្រើប្រាស់​ត្រឹម​អង្កាម​។ លោក​ស្រី​ថា ទោះ​ពង​ទា​កូន​ម្ដង​លក់​ថោក​ម្ដង​ថ្លៃ តែ​របរ​មួយ​នេះ បាន​ជួយ​ចិញ្ចឹម​គ្រួសារ​លោកស្រី និង​កូន​ៗ​ឱ្យ​ធំ​ដឹង​ក្ដី ដូច្នេះ​លោកស្រី​នឹង​មិន​បោះបង់​របរ​ភ្ញាស់​ពង​ទា​កូន​ចោល​ឡើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Takeo #BalutFarmer
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី៦៥]៖​ ​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ អះអាង​ថា​លោក​មិនបាន​ប្រើប្រាស់​លុយ​ជាតិ​ដើម្បី​ទិញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​ហ្វេសប៊ុ​នោះ​ទេ។​ ទោះយ៉ាង​ណា​ អ្នកអត្ថាធិប្បាយ​នយោបាយ​លោក​ គឹម សុខ​ បន្ត​ដាក់​សំណួរ​ពី​ប្រភព​លុយ ​១,៦ ​លាន​ដុល្លារ​ដែល​លោក​ ហ៊ុន ម៉ាណែត​ ​យក​ទៅ​ទិញ​ការផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក?
Media is too big
VIEW IN TELEGRAM
លោកស្រី ប៉ាត់ រស្មី ត្រៀម​សម្រាល​កូន​តស៊ូ​នឹង​ការ​លំបាក ខណៈ​ប្តី​ជាប់​គុក
---
លោកស្រី ប៉ាត់ រស្មី ប្រពន្ធ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា លើកឡើង​ថា សព្វ​ថ្ងៃ​លោក​ស្រី​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង ដោយសារ​ត្រូវ​ត្រៀម​សម្រាល​កូន​ទី​៣ ហើយ​ត្រូវ​មើល​ថែ​កូន​ៗ​ពីរ​នាក់​ទៀត ខណៈ​ប្ដី​បន្ត​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ លោកស្រី​ថា ទោះ​លំបាក​យ៉ាង​ណា ក៏​លោកស្រី​នឹង​ប្រឹង​តស៊ូ ហើយ​បន្ត​លើកទឹក​ចិត្ត​ប្ដី ដែល​ជាប់ឃុំ​ទាំងអយុត្តិធម៌​ដោយសារ​តែ​ចូលរួម​ការពារ​បរិស្ថាន។ ការ​លើកឡើង​នេះ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៥​ រូប ក្រោម​ហេតុផល​ថា ពួកគាត់​នឹង​បន្ត​ប្រព្រឹត្ត​បទល្មើស​បន្ត​ទៀត៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Court #EnvironmentalActivists #MotherNature #ThunRatha
Media is too big
VIEW IN TELEGRAM
អ្នកវិភាគ៖​ លោក​ ហ៊ុន ម៉ាណែត​ មិនចេះខ្មាសគេរឿងអួតពីគុណ​សម្បត្តិរបស់ខ្លួន​

​អ្នក​អត្ថាធិប្បាយ​នយោបាយ​​លោក​ គឹម សុខ​ រិះគន់​នាយករដ្ឋ​ ហ៊ុន ម៉ាណែត​​ដែល​រំឭក​​ពីគុណ​សម្បត្តិ​ របស់​ខ្លួន​ក្នុង​ការ​ការពារ​ទឹកដីខ្មែរ។​​

​សូម​ទស្សនា​កិច្ចសម្ភាស​ទាំង​ស្រុង​ដែល​ធ្វើ​ឡើង​ការពី​​យប់​ថ្ងៃទី​១៩ ​ខែ​កុម្ភៈ ​នេះ​ដូចតទៅ៖
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២២៣]៖ មង្គលការកូនស្រីលោក នេត សាវឿន ផ្ទុះការរិះគន់ជាថ្មី
---
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. លោក ហ៊ុន ម៉ាណែត ​ថា​​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តែ​ព្រមាន​ប្រើ​កម្លាំង​ទ័ព​ប្រសិន​បើ​មាន​ការ​ឈ្លានពាន​ពី​បរទេស
២. មង្គលការ​កូនស្រី​ទីពីរ​របស់​លោក នេត សាវឿន ផ្ទុះ​ការ​រិះគន់​ជា​ថ្មី
៣. ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​គ្រោង​ឡើង​តវ៉ា​នៅ​ភ្នំពេញ ក្រោយ​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​គ្មាន​ដំណោះស្រាយ​រឿង​សុំ​រាវលៀស​នៅ​បឹងទន្លេសាប
៤. អតីត​ជន​ជាប់​ឃុំ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ទឹក​ស្អាត​ដល់​ជន​ជាប់​ឃុំ​ប្រើប្រាស់ ក្នុង​ពេល​ពន្ធនាគារ​ចង្អៀត​ណែន៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=jJzNeHF5bCI
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត «គួរ​ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី»?
---
ក្នុង​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ​មិន​អាច​ប្រកប​របរ​សូម្បី​តែ​រាវ​លៀស​ដើម្បី​ចិញ្ចឹម​ក្រពះ ហើយ​ព្រមាន​មក​គោះ​ទ្វារ​តវ៉ា​នៅ​មុខ​ផ្ទះ​លោក ហ៊ុន ម៉ាណែត នោះ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រីក្រ​មួយ​នេះ ចេញ​មុខ​ការពារ​ការ​ជះ​លុយ​ផ្ទាល់​ខ្លួន​របស់​លោក​ជិត​២លាន​ដុល្លារ​ ដើម្បី​សម្ញែង​មុខមាត់​លើ​ហ្វេសប៊ុក។ ទោះយ៉ាងណា លោក​ព្យាយាម​បង្វែរ​ដាន​រឿង​នេះ ដោយ​មិន​ពន្យល់​លម្អិត​ ថា​តើ​លោក​បាន​លុយ​ទាំងនេះ​មកពី​ណា​ឡើយ៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/jJzNeHF5bCI
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Facebook #Corruption #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
អតីត​ជន​ជាប់ឃុំ​ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​ផ្តល់​ទឹក​ស្អាត​ដល់​ជន​ជាប់​ឃុំ​ប្រើប្រាស់ ក្នុង​ពេល​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន
---
អតីត​ជន​ជាប់​ឃុំ​មួយ​ចំនួន ស្នើ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​ផ្គត់ផ្គង់​ទឹក​ស្អាត សម្រាប់​ប្រើប្រាស់ ដល់​ជន​ជាប់​ឃុំ​ឲ្យ​បាន​គ្រប់គ្រាន់ ខណៈ​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/k1MxKtWjxlY
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #Prison #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
ផុសឡើងវិញ/Repost៖ តើលោកអ្នកនៅចាំផតខាសធ៍ «កម្ពុជាសប្ដាហ៍នេះ» [ភាគ ១០] របស់វិទ្យុអាស៊ីសេរីដែរឬទេ?
លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ផ្តាំពលរដ្ឋខ្មែរកុំអោយអស់សង្ឃឹម និងរក្សាទឹកចិត្តអោយពុះពោរជាប់ជានិច្ច។ សូមទស្សនាផតខាសធ៍ភាគទី១០ ដូចតទៅ៕
--- ស្វែងរក ផតខាសធ៍ របស់វិទ្យុអាស៊ីសេរីនៅលើ៖
Apple: https://podcasts.apple.com/podcast/id1688588022
Google:https://podcasts.google.com/.../aHR0cHM6Ly9wb2RyZXBvLnJmY... Spotify: https://open.spotify.com/show/2xzwCkd4OTIOxl1IH4ltXb
RFA: https://www.rfa.org/khmer/podcasts
Media is too big
VIEW IN TELEGRAM
ស្ដាប់ផតខាសធ៍ «កម្ពុជាសប្ដាហ៍នេះ» [ភាគ ១០] របស់វិទ្យុអាស៊ីសេរី។ លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ផ្តាំពលរដ្ឋខ្មែរកុំអោយអស់សង្ឃឹម និងរក្សាទឹកចិត្តអោយពុះពោរជាប់ជានិច្ច។
--- ស្វែងរក ផតខាសធ៍ របស់វិទ្យុអាស៊ីសេរីនៅលើ៖
Apple: https://podcasts.apple.com/podcast/id1688588022
Google:https://podcasts.google.com/feed/aHR0cHM6Ly9wb2RyZXBvLnJmYS5vcmcvSC1UQUxLL0gtVEFMSy5yc3M Spotify: https://open.spotify.com/show/2xzwCkd4OTIOxl1IH4ltXb
RFA: https://www.rfa.org/khmer/podcasts
#វិទ្យុអាស៊ីសេរី #ព័ត៌មាន #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #ហ៊ុនសែន #បោះឆ្នោត២០២៣ #ហ្គារ៉េតអេវ៉ាន
RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #Election2023 #GarethEvans
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២២៤]៖ ពលរដ្ឋថាប្រព័ន្ធគាំពារសង្គមមិនទាន់មានប្រសិទ្ធភាព
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. ពលរដ្ឋ​រិះគន់​ថា លោក នេត សាវឿន អាច​ប្រព្រឹត្ត​អំពើ​ពុករលួយ ទើប​អាច​សម្ញែង​ទ្រព្យ​ក្នុង​មង្គលការ​កូនស្រី
២. ពលរដ្ឋ​ថា ប្រព័ន្ធ​គាំពារ​សង្គម​មិនទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​ដោយសារ​ការអនុវត្ត​របស់​រដ្ឋាភិបាល​ខុស​គោលដៅ និង​មាន​ភាព​រើសអើង
៣. ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ផ្អាក​ការងារ​មន្ត្រី​នគរបាល​២​រូប​បណ្ដោះអាសន្ន​ ក្រោយ​ប្រើ​សម្ដី​អសុរោះ​ដាក់​លោក សុខ ទូច
៤. ដីព្រៃ​ជំនឿ​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​ក្រុម​អ្នក​មាន​អំណាច​រំលោភ​យក ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ និង​ប្រពៃណី៕
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=M5CoeIUW9p8
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តើ​ច្បាប់​ប្រឆាំង​នឹង​អ្នក​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម ចាំបាច់​ដែរ​ទេ​សម្រាប់​សង្គម​បច្ចុប្បន្ន?​ នេះ​ជា​ប្រធាន​បទ​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ ​នៅ​យប់​ថ្ងៃទី២១​ ខែ​កុម្ភៈ​ នេះ។ ​

​លោក​អ្នកនាង​អាច​បញ្ចេញ​មតិ​យោបល់​ ឬសួរសំណួរ ​ដោយ​ដាក់លេខ​ ទូរស័ព្ទ​ របស់ លោក​អ្នក​នាង​នៅ​ក្នុង​ប្រអប់​ខ្ទង់​ខុមមិន (Comment) នៃ​ការ​ផ្សាយផ្ទាល់​របស់​វិទ្យុ​អាស៊ីសេរី​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook) យូធូប (YouTube) និង​តេឡេហ្ក្រាម (Telegram)។
Media is too big
VIEW IN TELEGRAM
ចិន​បញ្ជូន​នាវា​ចម្បាំង​ពីរ​គ្រឿង​ទៀត​មក​កាន់​មូលដ្ឋាន​ទ័ព​រាម​
---
រដ្ឋាភិបាល​ចិន​ទំនង​ជា​បាន​បញ្ជូន​នាវា​ចម្បាំង​ ២​គ្រឿង​ទៀត​មក​កាន់​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​។ រូបភាព​ផ្កាយ​រណប​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​ បង្ហាញ​ថា​ នាវា​ចម្បាំង​ទាំង​ ២គ្រឿង​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​កាល​ពី​ថ្ងៃ​ទី​ ១៧ ​កុម្ភៈ​។ នាវា​ទាំង​ពីរ​គ្រឿង​នេះ​ បាន​ចូល​ចត​នៅ​កំពង់​ផែ​ថ្មី​ ដែល​ចិន​បាន​ស្ថាបនា​ក្នុង​មូលដ្ឋាន​ទ័ព​រាម​ នៅ​ទល់​មុខ​គ្នា​នឹង​នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​ទៀត ​ដែល​បាន​ចត​នៅ​ទី​នោះ​ តាំង​តែ​ពី​ឆ្នាំ​មុន​៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/china-sends-ships-cambodia-ream-naval-base-02192025031701.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #HunSen #HunManet #ReamNavalBase #ChineseWarship #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
អ្នក​ភូមិ​ត្រពាំង​ទម្លាប់ ខេត្តតាកែវ ចាប់​អាជីព​ភ្ញាស់​ពង​ទា​កូន​លក់ ​ដើម្បី​ចិញ្ចឹម​ជីវិត
---
អ្នក​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មួយចំនួន​ប្រកប​របរ​ភ្ញាស់​ពង​ទា​កូន​លក់​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ។ ក្នុង​ចំណោម​អ្នក​ភ្ញាស់​ពង​ទា​កូន​លក់​ទាំង​នោះ មាន​អាជីវករ​ម្នាក់​គឺ​លោកស្រី ប៉ាត យេត ជ្រើស​យក​ការ​ភ្ញាស់​ពង​ទា​កូន​ដោយ​ប្រើ​អង្កាម​តាម​បែប​បុរាណ ពីព្រោះ​ការ​ភ្ញាស់​បែប​បុរាណ​ធ្វើ​ឱ្យ​ពង​ទា​កូន​មាន​រសជាតិ​ឆ្ងាញ់​ជាង ការ​ភ្ញាស់​ដោយ​ប្រើ​ទូ​អគ្គិសនី។ ថ្វីត្បិត​ការ​ភ្ញាស់​ពង​ទា​កូន​តាម​បែប​បុរាណ​ចំណាយ​កម្លាំង​ពលកម្ម​ច្រើន ប៉ុន្តែ​ លោកស្រី ប៉ាត យេត អះអាង​ថា ការ​ភ្ញាស់​បែប​នេះ គឺជា​ការ​ចូលរួម​រក្សា​មុខរបរ​តាម​បែប​បុរាណ​បន្ត​ពី​បងស្រី​លោកស្រី​មក ហើយ​បច្ចុប្បន្ន​នេះ ​ពុំ​មាន​អាជីវករ​ភ្ញាស់​ពង​ទា​កូន​តាម​បែប​បុរាណ​នេះ​ឡើយ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/economy/incubation-duck-eggs-takeo-province-cambodia-02192025115046.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Takeo #BalutFarmer
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍៖ «ប្រសិនបើប្រព័ន្ធច្បាប់រឹងមាំ នោះវិវាទការងាររបស់ពួកគាត់ នឹងទទួលបានដំណោះស្រាយ»
---
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ចោទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថា តែងតែចេញមុខការពារថៅកែក្រុមហ៊ុន។ ពួកគាត់ថា នេះបណ្ដាលមកពីប្រព័ន្ធច្បាប់នៅមានភាពទន់ខ្សោយ។ ការចោទប្រកាន់នេះ ធ្វើឡើងនៅថ្ងៃទី២១ កុម្ភៈ បន្ទាប់ពីក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៤០នាក់ ទៅតាមដានញត្តិដែលពួកគាត់បានដាក់ទៅក្រសួងការងារ កាលពីថ្ងៃទី១០ ខែមករា កន្លងទៅ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HengSour #MLVT #WorkersKH #NagaWorld #LaborDispute
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
Media is too big
VIEW IN TELEGRAM
ខ្លីៗពីអាស៊ីសេរី [២២៥]៖ លោក រ៉ុង ឈុន រំពឹងថា សាលាឧទ្ធរណ៍ផ្តល់នីតិសម្បទា
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. លោក រ៉ុង ឈុន រំពឹងថា សាលាឧទ្ធរណ៍ផ្តល់នីតិសម្បទា
២.អ្នកឃ្លាំមើលបារម្ភ បាត់បង់ប្រាសាទតាមាន់ធំ ប្រសិនបើរដ្ឋាភិបាលនៅបន្តចរចាទ្វេភាគីជាមួយថៃ
៣. សង្គមស៊ីវិល និងអ្នកធ្វើការផ្នែកដោះមីនសប្បាយចិត្តដែលអាមេរិកផ្ដល់ជំនួយ សម្រាប់ដោះមីននៅកម្ពុជាឡើងវិញ
៤.កូដករណាហ្គាវើលដ៍ថា ប្រសិនបើប្រព័ន្ធច្បាប់រឹងមាំនោះវិវាទការងាររបស់ពួកគាត់ និងទទួលបានដំណោះស្រាយ ៕​
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុងhttps://www.youtube.com/watch?v=bo9-O51koow
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញប្រធានបទថាតើច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់របបខ្មែរក្រហម ចាំបាច់ដែរទេសម្រាប់សង្គមបច្ចុប្បន្ន?
វាគ្មិន៖ អ្នកសិក្សាផ្នែកច្បាប់និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យលោក វ៉ន ចាន់ឡូត និងតំណាងរាស្ត្រអូស្ត្រាលីលោក តាក់ ម៉េងហ៊ាង ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
អ្នកសិក្សាផ្នែកច្បាប់និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោក វ៉ន ចាន់ឡូត ថាការបង្កើតច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់របបខ្មែរក្រហមគឺជាការឧទ្ទិសការដឹងគុណរបស់មេដឹកនាំខ្មែរ ទៅប្រទេសវៀតណាម ។

បទសម្ភាសន៍ទាំងស្រុង៖ https://youtu.be/uxPy3dmxxgc

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំ​មើល​ព្រមាន​ថា​ កម្ពុជា​អាច​នឹង​បាត់បង់​ប្រាសាទ​តា​មាន់​ធំ​
---
អ្នក​ឃ្លាំ​មើល​កម្ពុជា​ លើក​ឡើង​ថា​ កម្ពុជា​អាច​នឹង​បាត់បង់​តំបន់​ប្រាសាទ​តា​មាន់​ធំ​ ទាំង​ស្រុង​ ប្រសិន​បើ​កម្ពុជា​នៅ​តែ​បន្ត​ចរចា​ទ្វេ​ភាគី​ជា​មួយ​ថៃ​។ ពួក​គាត់​ថា​ មេ​ដឹកនាំ​កម្ពុជា​ គួរ​តែ​លើក​យក​សំណុំ​រឿង​នេះ​ ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ ដូច​ករណី​នៅ​ប្រាសាទ​ព្រះវិហារ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/observers-say-cambodia-could-lose-ta-moan-thom-temple-to-thailand-02212025151013.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #TaMoanThomTemple
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​មក​ចូលរួម​សមាជ​ស្ដីពី​ដំណោះស្រាយ​បញ្ហា​សម្រាប់​កម្ពុជា
---
MC: ពលរដ្ឋ​ខ្មែរ​មក​ពី​រដ្ឋ​នានា​នៃ​ប្រទេស​អូស្ត្រាលី និង​មក​ពី​ប្រទេស​មួយ​ចំនួន លើកឡើង​ថា ពួកគាត់ ខំ​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ​ដើម្បី​ចូលរួម​សមាជ​ស្តីពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) នៅ​ថ្ងៃ​អាទិត្យ​ទី​២៣ ខែ​កុម្ភ: គឺ​ពួកគាត់​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​។ ពួកគាត់​ផ្ញើ​សារ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចេះ​ស្តាប់​មតិ​ពលរដ្ឋ ហើយ​ងាក​ទៅ​ដោះស្រាយ​បញ្ហា​ធំ​ៗ​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Australia #HunSen #HunManet #DemocracyKH #HumanRightsKH