វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.71K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
មតិ​លើ​បណ្ដាញ​សង្គម​៖​«​ប្រយ័ត្នព្រះអង្គ​ចេក​ព្រះអង្គ​ចម​កាច់ បើ​ដូរ​ឈ្មោះ​សួន​ព្រះរាជ​ដំណាក់​ទៅ​តេជោ​សន្ដិភាព​»
---
អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​បញ្ចេញ​មតិ​ផ្សេង​គ្នា ជុំវិញ​គម្រោង​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប ចង់​ប្តូរ​ឈ្មោះ​សួន​ច្បារ​ដំណាក់​ស្ដេច ឬ​សួន​ព្រះរាជដំណាក់ ទៅ​ជា​សួន​តេជោ​សន្តិភាព​វិញ។ ពួកគាត់​ថា ដើម្បី​នយោបាយ​បន្លំ​ភ្នែក​រាស្ត្រ និង​ដើម្បី​ឈ្នះ​ហើយ​ឈ្នះ​ទៀត​គ្មាន​ទី​បញ្ចប់​នោះ សូម្បី​តែ​សួន​ច្បារ​ក៏​មិន​លើកលែង​ដែរ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SiemReap #Angkor #RoyalIndependenceGardens
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២២០]៖ ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល​បរិច្ចាគ​បន្លែ​ខាត់ណា​ជាង​៥០​តោន​ឱ្យ​ពលរដ្ឋ​ខ្វះខាត ​ដោយ​ឥតគិតថ្លៃ
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. យុវជន​និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ ស្ថាប័នរដ្ឋ​ ដែល​ចេញ​ញត្តិ​ ថ្កោលទោស​រឿង​មាន​អ្នក​ចង់​ធ្វើ​ឃាត​លោក ហ៊ុន សែន
២.លោក ស៊ន តារា បន្ត​រិះគន់​លោក​ ហ៊ុន សែន​ ដែល​ចាប់​ឪពុក​លោក​ធ្វើ​ជា​ចំណាប់ខ្មាំង
៣. ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ប្តូរ​ទីតាំង​ពី​នៅ​ប្រទេស​ភូមា​មក​ប្រទេស​កម្ពុជា
៤.ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល​បរិច្ចាគ​បន្លែ​ខាត់​ណា​ជាង​៥០​តោន​ឱ្យ​ពលរដ្ឋ​ខ្វះខាត ដោយ​ឥតគិត​ថ្លៃ៕​

---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុងhttps://www.youtube.com/watch?v=kPyHijloufA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
បក្សកាន់អំណាចទទួលស្គាល់ថា ការតែងតាំងកូនស្នងតំណែងឪពុក ជារបៀបសន្តតិវង្ស
---
ការ​លើក​ឡើង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ ពី​អ្នក​ឃ្លាំ​មើល​ និង​យុវជន​ លើក​ឡើង​ថា​ ការ​តែង​តាំង​លោក ទៀ សុខា ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក ​ជំនួស​លោក ​ទៀ វិញ ជា​ឪពុក​ថា​ ជា​អំណាច​សន្តតិវង្ស​តពូជ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​វប្បធម៌​ផ្ដាច់​ការ​បំផ្លាញ​ជាតិ​៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/watchdogs-criticize-promoting-relatives-in-defense-ministry-02152025131238.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #hunsen #TeaSokha #TeaVinh #TeaBanh
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ប្រមាណ​១០០​គ្រួសារ​ចេញ​តវ៉ា​ទាមទារ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​លើ​កោះ​មាស
---
ពលរដ្ឋ​ប្រមាណ​១០០​គ្រួសារ នៅ​ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ចេញ​តវ៉ា​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ដើម្បី​ស្នើសុំ​អាជ្ញាធរ​ជួយ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​នៅ​លើ​កោះមាស​។ ពលរដ្ឋ​ទាំង​នេះ​អះអាង​ថា ពួកគាត់​បាន​កាន់កាប់​ដីធ្លី​និង​ធ្វើ​ចម្ការ​នៅ​លើ​កោះមាស​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​បាន​យក​ដី​ពួកគាត់ ទៅ​ជួល​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ទៅ​វិញ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Kandal #KohMeas #LandDisputes
Media is too big
VIEW IN TELEGRAM
អ្នកភូមិកោះមាស ត្អូញត្អែរពីតម្លៃបន្លែចុះថោកគ្មានទីផ្សារ
---
កសិករ​ដាំ​បន្លែ​ចម្រុះ​នៅ​ភូមិកោះមាស ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្អួញត្អែរ​ពី​តម្លៃ​បន្លែ​ចុះ​ថោក ខណៈ​រដ្ឋ​នៅ​តែ​មិន​អាច​រក​ទីផ្សារ​ជូន​ពួកគាត់បាន និង​បណ្តោយ​ឱ្យ​ប្រទេស​ជិតខាង​នាំ​បន្លែ​ចូល​ក្នុង​ស្រុក​កាន់​តែ​ច្រើន។ ពួកគាត់​ក៏​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​បណ្តាល​មក​ពី​ចោរ​លួច​ម៉ាស៊ីនបូមទឹក ដែល​ធ្វើ​ឱ្យ​ការ​ធ្វើ​កសិកម្ម​របស់​​ពួកគាត់​កាន់​តែ​លំបាក៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #DithTina #MAFF #Kandal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៩២] ​ចារកម្ម៖ ​នយោបាយ​ទុច្ចរិត​របស់​លោក​ ហ៊ុន សែន ​

អាឡិច​ ដែល​ជា​ជនជាតិ​អេស្ប៉ាញ​ចេះ​ភាសាខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ ហើយ​ដែល​បាន​ចូល​ប្រឡូក​យ៉ាង​ជ្រៅ​ក្នុង​ការងារ​សង្គម​ខ្មែរ​បាន​កត់​សំគាល់​ថា ​ការ​មិន​ទុកចិត្ត​គ្នា​រវាង​ខ្មែរ​នឹង​ខ្មែរ​គឺ​ជា​ជំងឺ​មួយ​របស់​ខ្មែរ។​ អាឡិច​បន្ត​ថា​ជំងឺ​មិន​ទុក​ចិត្ត​គ្នា​នេះ​ត្រូវ​បាន​លោក​ ហ៊ុន សែន​ យក​មក​ចំលង​អោយ​កាន់​តែ​រាតត្បាត​បន្ថែម​ទៀត​ពេញ​សង្គម​កម្ពុជា។ ​ផ្នែក​មួយ​នៃ​ការ​បង្ក​អោយ​មាន​ជំងឺ​មិន​ទុក​ចិត្ត​គ្នា​នេះ ​គឺ​តាម​រយៈ​ការ​ចំណាយ​លុយ​ជាតិ​រាប់​លាន​ដុល្លារ​ទិញ​មនុស្ស​អោយ​ធ្វើ​ចារកម្ម​អោយ​លោក។​

​សូម​អញ្ជើញ​លោក​អ្នកនាង​ស្តាប់​កិច្ច​ពិភាក្សា​អំពី​រឿង​នេះ​រវាង​លោក​ អាឡិច​ លោក​ សំ ប៉ូលី ​និង​លោក​ ជុន ច័ន្ទបុត្រ​ ដូច​តទៅ៖​

​​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
#រូបត្លុកនយោបាយ​៖ គម្រោង​វាយប្រហារ​ដោយ​ដ្រូន!!!
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #Drone #OppositionTerrorLaw
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
កម្ពុជា​បន្ត​ស្ងៀមស្ងាត់​ជុំវិញ​សំបុក​ឆបោក​នៅ​ប៉ោយប៉ែត ខណៈ​ថៃ​ព្រមាន​កាត់ផ្ដាច់​អ៊ីនធឺណិត​និង​ការ​ផ្គត់ផ្គង់​ថាមពល​បន្ថែម
---
អ្នក​ឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់ ក្នុង​ការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នោះ​ឡើយ ជាពិសេស​ទៅ​លើ​ទីតាំង​អាគារ​កាស៊ីណូ​មួយ​ចំនួន​នៅ​តាម​ព្រំដែន ដែល​ត្រូវ​គេ​ចង្អុល​បង្ហាញ​ថា ជា​ទីតាំង​ឆបោក​តាម​អនឡាញ។ ពួកគាត់​ថា ភាព​មិន​ច្បាស់លាស់​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​រង​ការ​ចោទប្រកាន់​ថា ជា​ជម្រក​របស់​ឧក្រិដ្ឋ​ជន​ឆបោក ដែល​មាន​ទំនាក់ទំនង​នឹង​មេ​ដឹកនាំ​រដ្ឋ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #Poipet #ScamCrime
Media is too big
VIEW IN TELEGRAM
តុលាការ​បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ
---
សាលា​ឧទ្ធរណ៍​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៥​ រូប ក្រោម​ហេតុផល​ថា ពួកគាត់​នឹង​បន្ត​ប្រព្រឹត្ត​បទល្មើស​បន្ត​ទៀត។ គ្រួសារ និង​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌ ខណៈ​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើសតាំ​ង​ពី​ដំបូង៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Court #EviromentalActivist #MotherNature
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២២១]៖ សាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិ៥នាក់
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ ឆ្នាំ២០២៥៖
១. មន្ត្រី​យោធា​ថៃ ដាក់​លិខិត​តវ៉ា​មក​កម្ពុជា រឿង​ពលរដ្ឋ​ខ្មែរ​ច្រៀង​ភ្លេង​ជាតិ​នៅ​ប្រាសាទ​តា​មាន់​ធំ រហូត​មាន​ការ​ប្រកែក​គ្នា​រវាង​កង​ទ័ព​ខ្មែរ និង​ថៃ
២. សាលា​ឧទ្ធរណ៍​ភ្នំពេញ បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៥​នាក់
៣. សមត្ថកិច្ច​ខេត្ត​ស្វាយ​រៀង ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៥នាក់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន និង​រក្សា​អាវុធ​ជាច្រើន​ដើម
៤. សកម្មជន​បរិស្ថាន ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ពី​ការ​ទទួល​ផល​លើ​វិស័យ​ធនធាន​រ៉ែ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=Kw2c2KXLAdA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី ៦៤]៖​​​​ ​ស្ថាបនិក​​អង្គការ​ចលនា​មាតា​ធម្មជាតិ​លោក​ អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវិតសុន​ (Alejandro Gonzalez Davidson)​ លើក​ឡើង​ថា​ លោក​ ហ៊ុន សែន​ ប្រធាន​បក្ស​កាន់​អំណាច​ប្រើប្រាស់​ជំងឺ​មិន​ទុកចិត្ត​គ្នា​របស់​ខ្មែរ​ដើម្បី​បំបែក​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​កុំ​ឱ្យ​ប្រឆំាង​នឹង​លោក​បាន៕
Media is too big
VIEW IN TELEGRAM
មន្ត្រី​យោធា​ព្រំដែន​កម្ពុជា​-​ថៃ «​ឈាន​ដល់​ការ​យោគយល់​គ្នា​ឡើង​វិញ​» ក្រោ​ប៉ះទង្គិច​ពាក្យ​សម្ដី​គ្នា​នៅ​ប្រាសាទ​តាមាន់​ធំ
---
មន្ត្រី​ខាង​សម្របសម្រួល​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ ដើម្បី​ជជែក​គ្នា ផ្ដោត​លើ​ការ​កែលម្អ​ទំនាក់ទំនង​ទ្វេ​ភាគី និង​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​គ្នា​ត​ទៅ​ទៀត នៅ​តាម​បណ្ដោយ​ព្រំដែន​។ ភាគី​ទាំង​ពីរ​បាន​រាយការណ៍​ថា ការ​ជួប​ជជែក​គ្នា ធ្វើ​ឡើង​ដោយ​បរិយាកាស​មិត្តភាព និង​បាន​បញ្ចប់​ទៅ​ដោយ​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ដ៏​ជោគជ័យ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #Border
#រូបត្លុកនយោបាយ​៖ អំណាច​ស្រទន់​របស់​ចិន
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #China #Softpower #BoxOffice #NeZha2
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ខេត្ត​កែប​មិន​បាន​អភិវឌ្ឍ​តាម​តំបន់​ឆ្នេរ​ផ្សារ​ក្ដាម​ឡើយ​ ក្រោយ​ចាក់​ដី​លុប​អស់​រយៈ​ពេល​ជិត ​៥​ឆ្នាំ ​
---
អាជ្ញាធរ​ខេត្ត​កែប​ និង​រដ្ឋាភិបាល​នៅ​តែ​គ្មាន​ភាព​ប្រាកដ​ប្រជា​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​ផ្សារ​ក្ដាម​ ក្រោយ​អាជ្ញាធរ​បាន​ចាក់​ដី​លុប​ឆ្នេរ​ទំហំ​ប្រមាណ​ ៣៥​ហិកតារ​ ក្នុង​រយៈ​ពេល​ជិត​ ៥​ឆ្នាំ​កន្លង​មក​នេះ​។ ទន្ទឹម​គ្នា​នេះ​ អាជ្ញាធរ​ខេត្ត​កែប​ក៏​រង​ការ​ចោទ​ប្រកាន់​ថា ​ឃុបឃិត​គ្នា​ជា​មួយ​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​ ពុះ​ច្រៀក​ដី​ក្នុង​តំបន់​ឆ្នេរ​ដែល​ត្រូវ​ចាក់​ដី​លុប​នោះ​ ដើម្បី​សាង​សង់​អគារ​បម្រើ​ប្រយោជន៍​ឯកជន​។ រី​ឯ​ អ្នក​នេសាទ​ដែល​ធ្លាប់​រក​ត្រី​ក្ដាម​ក្បែរ​តំបន់​នោះ​ ក៏​រក​ចំណូល​មិន​បាន​ទៀត​នោះ​ដែរ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/o9uXc
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #HunManet #Development #CorruptionKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
រដ្ឋសភា​អនុម័ត​ច្បាប់​ដាក់​ទោស​កាន់​តែ​ធ្ងន់​លើ​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ប៉ុលពត

រដ្ឋសភា បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​នឹង​អ្នក​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម​ទៅ​តាម​សំណើ​របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម និង​ជា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #CPP #KhmerRouge
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២២២]៖ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ មិនពេញចិត្ត នឹងពលរដ្ឋខ្មែរច្រៀងភ្លេងជាតិ
---
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​ផ្ដន្ទាទោស​កាន់​តែ​ធ្ងន់​ចំពោះ​អ្នក​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម 
២. រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ថៃ មិន​ពេញ​ចិត្ត នឹង​ពលរដ្ឋ​ខ្មែរ​មួយក្រុម ច្រៀង​ចម្រៀង​ជាតិ លើប្រាសាទតាមាន់ធំ
៣. សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​ពេល​សវនាការ​លើ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ពលរដ្ឋ​ផ្សេង​ទៀត
៤. អង្គការ​លីកាដូ (LICADHO)អំពាវនាវ​ដល់​អាជ្ញាធរ ពាក់ព័ន្ធ​​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=ecSCuYWxLak
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្ដីសំខាន់ៗ​៖​ ​លោក​ វ៉ន ចាន់ឡូត​ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​ លើកឡើងក្នុងវេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ​កាលពី​យប់​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ថា​យុត្តិធម៌នៅក្នុងរឿងក្តីសម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក​ លិម គិមយ៉ា​ នៅ​តែ​មាន​សង្ឃឹម​ ហើយថ្ងៃ​ណាមួយ​យុត្តិធម៌​នឹង​ត្រូវ​បាន​ផ្តល់​ឱ្យ​គ្រួសារ​លោក៕
EXCLUSIVE: $7 million in Cambodian Red Cross donations tied to alleged cyberscammers
---
Cambodia’s most prominent charity has taken more than $7.2 million in donations from companies and individuals linked to cyberscam sites and human rights abuses since 2020, an RFA investigation has found.
👉 https://www.rfa.org/english/cambodia/2025/02/17/cambodian-red-cross-donors-cyberscam-compounds-criminal-activities
---
#RFAKhmer #Cambodia #BunRany #RedCross #Cyberscam
China sends 2 more ships to Cambodia’s Ream naval base
---
China appeared to have sent two more warships to the Ream naval base in southwest Cambodia, indicating that transfer of two vessels to Cambodia may be imminent.
👉 https://www.rfa.org/english/cambodia/2025/02/18/china-navy-cambodia-ream-naval-base
---
#RFAKhmer #Cambodia #China #ChinaReach #PRC #HunManet #HunSen #ReamNavalBase
Media is too big
VIEW IN TELEGRAM
ពលរដ្ឋកើតជំងឺរបេងនៅខេត្តកណ្ដាលមួយចំនួនជួបការលំបាកក្រោយរដ្ឋាភិបាលអាមេរិកផ្អាកជំនួយ
---
ពលរដ្ឋដែលកើតជំងឺរបេងនៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជួបការលំបាក ក្រោយរដ្ឋាភិបាលថ្មីសហរដ្ឋអាមេរិក ប្រកាសផ្អាកផ្តល់ជំនួយតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រយៈពេល៩០ថ្ងៃ គិតចាប់តាំងពីចុងខែមករាមក។

ពលរដ្ឋលើកឡើងថា ថ្នាំដែលផ្ដល់តាមរយៈជំនួយរបស់អាមេរិក បានធ្វើឱ្យជំងឺរបស់ពួកគាត់បានធូរស្រាល ហើយប្រាក់ឧបត្ថម្ភរបស់សហរដ្ឋអាមេរិក ក៏បានជួយជីវភាពបានមួយផ្នែកដែរ។ ពួកគាត់ព្រួយបារម្ភថា ប្រសិនបើការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកបន្តអូសបន្លាយទៀត ជំងឺរបស់ពួកគាត់អាចត្រឡប់ទៅជាធ្ងន់ធ្ងរឡើងវិញ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #USAID #Health
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social