វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រង​រូបភាព​៖ ការ​បំពុល​កាក​សំណល់​ផ្លាស្ទិក​តាម​ដង​ទន្លេ​មេគង្គ
---
សកម្មជន​បរិស្ថាន​មួយ​ចំនួន​សង្ឃឹម​ថា សន្ធិសញ្ញា​ប្លាស្ទិក​សកល ដែល​ដឹកនាំ​ការ​ចរចា​អស់​រយៈពេល​២​ឆ្នាំ​មក​នេះ ដោយ​អង្គការ​សហប្រជាជាតិ នឹង​ជួយ​កាត់​បន្ថយ​ការ​បំពុល​កាកសំណល់​ប្លាស្ទិក​នៅ​តាម​ដង​ទន្លេ​មេគង្គ​។ សន្ធិសញ្ញា​នេះ គ្រោង​នឹង​បញ្ចប់​ការ​ចរចា​និង​ចុះ​ហត្ថលេខា​នៅ​ត្រឹម​ឆ្នាំ​២០២៤​នេះ ប៉ុន្តែ​បាន​បរាជ័យ​ទៅ​វិញ ដោយសារ​ក្រុម​ប្រទេស​ផលិត​ប្រេង​ធំ​ៗ ដូច​ជា រុស្ស៊ី (Russia) និង អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) មាន​ចេតនា​ធ្វើ​ឱ្យ​ដំណើរការ​ចរចា​យឺតយ៉ាវ​។ ការ​ផលិត​ផ្លាស្ទិក​ភាគ​ច្រើន គឺ​ពឹង​លើ​ប្រភព​ធនធាន​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ​។ ក្រុម​អ្នក​ចរចា​កំពុង​រង់ចាំ​កិច្ច​ប្រជុំ​លើក​ទី​៦ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២៥​៕

អានព័ត៌មានស្ដីពីការចរចាសន្ធិសញ្ញាប្លាស្ទិកសកលជាភាសាអង់គ្លេស សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #China #ChinaReach #PRC #HunSen #HunManet #TonleSap #Mekong #MRC #MoE #EangSophalleth #PlasticPolution #GlobalPlasticTreaty #Plastic
👍6
Businessman convicted in shooting of young couple that angered Cambodians
---
A prominent real estate businessman was convicted of shooting a young couple during a dispute inside a Phnom Penh home, sentenced to 31 years in prison and ordered to pay US$2.5 million, court officials announced.
https://www.rfa.org/english/cambodia/2024/12/24/cambodia-tycoon-murder-sentence
---
#RFAKhmer #Cambodia #HunManet #HunSen #KoeutRith #MoJ #Impunity #Oknha #Tycoons #SreySina #LongLysong #KhinKanhchana #COA #Murder #IllegalPosessionOfFirearm
👍17
Media is too big
VIEW IN TELEGRAM
សម្ភាស​លោក​ហេង គឹមហុង ​ជុំវិញ​ការ​តែងតាំង​លោក​ ហ៊ុន ម៉ាណែត​ ​ជាប្រធាន​គណៈកម្មាធិការ​ការពារ​ព្រៃឈើដែលនៅសេសសល់​​

​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក​ ​ហ៊ុន ម៉ាណែត​ ជា​ប្រធាន​គណៈកម្មាធិការ​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​នៅ​កម្ពុជា។​ ​ប្រជា​សហគមន៍​ជំរុញ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​អនុញ្ញាត​ឱ្យ​អ្នកភូមិ​ចូល​ល្បាត​ព្រៃ​ឡើង​វិញ​ដោយ​គ្មាន​ការ​រឹតត្បិត ​និង​ធ្វើ​បាប​ពួកគាត់។​

សូម​ទស្សនា​បទសម្ភាសន៍​ជាមួយ​​នាយក​ប្រតិបត្តិ​បណ្តេញ​យុវជន​កម្ពុជា (CYN) ​លោក ​ហេង គឹមហុង​ ជុំវិញ​រឿង​នេះ​ដូច​តទៅ៖
👍5
Media is too big
VIEW IN TELEGRAM
:ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ចំនួន​២ «​កំពុង​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ភាគ​ខាង​ត្បូង​»

---
បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​កំពង់ធំ អះអាង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ចំនួន​២ ដែល​ធ្វើ​អាជីវកម្ម​រ៉ែមាស នៅ​តំបន់​ភ្នំ​ជី ខេត្ត​កំពង់ធំ កំពុង​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃឡង់​ភាគ​ខាង​ត្បូង​យ៉ាង​ធ្ងន់ធ្ងរ​។ សកម្មជន​បរិស្ថាន ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​អាជីវកម្ម​រ៉ែ​មាស នៅ​ក្នុង​តំបន់​ព្រៃឡង់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

​---
#RFAKhmer #Cambodia #HunManet​ #HunSen​  #Environment#Environment #Logging #Deforestation #Environment#Preylang​ #Kampongthomprovince

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍12😢1
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៨៣]៖ សង្គមស៊ីវិល​ព្រួយបារម្ភ​ពី​អនាគត​កុមារ​ដែល​គ្រួសារ​នាំ​ទៅ​សុំទាន​នៅ​ប្រទេស​វៀតណាម

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១.  អតីត​មេដឹកនាំ​ថៃ ​លោក​ ថាក់​ ស៊ីន​ ព្រមាន​ស្នើ​បញ្ជូន​កងកម្លាំង​ថៃ​ទៅ​កម្ពុជា​បើ​កម្ពុជា​មិន​អាច​បង្ក្រាប​ករណី​ឧក្រិដ្ឋកម្មឆបោក​តាម​អនឡាញ
​ ២. លោក​ ហ៊ុន​ ម៉ាណែត​ មិន​ទទួល​សំណើ​ដោះលែង​អ្នក​ជាប់ឃុំ​មនសិការ​និង​ក៏​មិន​បាន​បញ្ជាក់​ពី​ហេតុផល
៣. សហគមន៍​ជំរុញ​ឱ្យ​លោក​ ហ៊ុន​ ម៉ាណែត​ អនុញ្ញាត​ឱ្យ​អ្នក​ភូមិ​ចូល​ល្បាតព្រៃ​គ្មាន​ការ​រឹតត្បិត​
៤. ក្រសួង​យុត្តិធម៌​ រំលឹក​ដល់​យុវជន​ ឱ្យ​ជៀស​ឆ្ងាយ​ពី​សកម្មភាព​ទំនើង​ ដែល​អាច​ប្រឈម​នឹង​វិធានការ​ច្បាប់
៥. សង្គមស៊ីវិល​ព្រួយបារម្ភ​ពី​អនាគត​កុមារ​ដែល​គ្រួសារ​នាំ​ទៅ​សុំទាន​នៅ​ប្រទេស​វៀតណាម

👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖https://www.youtube.com/watch?v=29upGRSnPps
👍11
Media is too big
VIEW IN TELEGRAM
បណ្ដាញសង្គមតេឡេក្រាម ក្លាយជាកន្លែងជួញដូរផ្លូវភេទនៅកម្ពុជា
---
វីដេអូ និងរូបភាពអាសអាភាសជាច្រើនប្រភេទ ត្រូវបានគេយកទៅធ្វើអាជីវកម្មនៅលើបណ្ដាញសង្គមតេឡេក្រាម (Telegram) និងភ្ជាប់ជាមួយពាណិជ្ជកម្មល្បែងអនឡាញ (Online) ខុសច្បាបគ្រប់ប្រភេទ ដែលធ្វើឱ្យស្ត្រី និងកុមារមួយចំនួនក្លាយជាជនរងគ្រោះ ដោយសារជនទុច្ចរិតលួចថតវីដេអូ ឬបង្ខំពួកគេថតរឿងអាសអាភាសយកទៅលក់នៅលើបណ្ដាញសង្គម៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/social-economy/telegram-becomes-social-communication-for-sex-industry-in-cambodia-12252024040605.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SocialMedia #Telegram #ScammingIndustry #Cyberscams #OnlineGambling #CyberCrimes #HumanTrafficking #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍21😢1
Media is too big
VIEW IN TELEGRAM
តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក ស៊ុន ចន្ធី ដាក់​ពន្ធនាគារ​២​ឆ្នាំ និង​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ
---
សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៦ ខែធ្នូនេះ សម្រេច​ផ្ដន្ទាទោស​ប្រធាន​គណបក្ស​កម្លាំងជាតិលោក ស៊ុន ចន្ធី ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ និង​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​៤​លាន​រៀល ឬ​ស្មើ​ប្រមាណ ១ពាន់​ដុល្លារ​អាមេរិក ព្រម​ទាំង​ដក​សិទ្ធិ​មិន​ឱ្យ​បោះឆ្នោត ឬ​ឈរ​ឈ្មោះ​បោះឆ្នោត​។ លោក ស៊ុន ចន្ធី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​តាំង​ពី​ខែ​ឧសភា ដោយ​ចោទ​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» ពាក់ព័ន្ធ​នឹង​ការ​រិះគន់​របស់​លោក​ជុំវិញ​ការ​ចែក​ប័ណ្ណ​ក្រីក្រ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គ្មាន​តម្លាភាព​។

ទស្សនាវីដេអូនេះ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #NationPowerParty #CandlelightParty #CLP #PoliticalPrisoners #ArbitraryArrests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
😢11👍5
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៨៤]៖ កងទ័ព​ចិន​ពន្លឿន​ការ​ហ្វឹកហ្វឺន​ដល់​កងទ័ព​កម្ពុជា​មុន​ពេល​ផ្ទេរ​នាវា​ចម្បាំង

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១.  តុលាការ​ដកសិទ្ធិ​ លោក ស៊ុន ចន្ធី​ ជា​អចិន្ត្រៃយ៍​មិន​ឱ្យ​ធ្វើ​នយោបាយ​ និង​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ ​
២. លោក​ លី​ យ៉ុងផាត់​ បាន​ដក​ស្លាក​សញ្ញា​ក្រុមហ៊ុន​ (L.Y.P Group) ចេញ​ពី​ទីស្នាក់​ការ​កណ្ដាល​ក្រោយ​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក
៣. កងទ័ព​ចិន​ពន្លឿន​ការ​ហ្វឹកហ្វឺន​ដល់​កងទ័ព​កម្ពុជា​មុន​ពេល​ផ្ទេរ​នាវា​ចម្បាំង​
៤. លោក​ ហ៊ុន​ ម៉ាណែត​ អះអាង​ថា​ រដ្ឋាភិបាល​ធ្វើ​ការងារ​រឿង​ព្រំដែន​រាល់ថ្ងៃ​ ទោះ​មិន​និយាយ​តាម​ហ្វេសប៊ុក​
៥. អាណាព្យាបាល​មួយ​ចំនួន​ចោទ​ប្រកាន់​សមត្ថកិច្ច​ ថា ប្រើ​អំពើ​ហិង្សា​បង្ខំ​ឱ្យ​ទទួល​កំហុស

---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖https://www.youtube.com/watch?v=4_QMd03cYG8
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢7
Media is too big
VIEW IN TELEGRAM
អ្នក​ជំនាញ​ច្បាប់​ចាត់ទុក​សំណុំរឿង​តុលាការ​ផ្ដន្ទាទោស​លោក​ ​ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ មិន​ឱ្យ​ធ្វើ​នយោបាយ​ជា​អចិន្ត្រៃយ៍​នោះ គឺ​ជា​ទោស​ធ្ងន់ធ្ងរ​បំផុត ដែល​មិន​ធ្លាប់​មាន។ 

​លោក​ ទីន ហ្សាការីយ៉ា ​សម្ភាស​​លោក​ វ៉ន ចាន់ឡូត​  ​អ្នក​ជំនាញ​ច្បាប់​​និង​លោក​
​រ៉ុង ឈុន ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ដូចតទៅ៖
😢9
រូប​ត្លុក​នយោបាយ​៖ អ្នក​ឡើង​កាន់​តំណែង​ស៊ី​កេរ​ពី​ឪពុក
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer#Cambodia #HunSen#HunManet #SocialJustice #Authoritarianism #Nepotism#HunDynasty#CambodiaFamilyRun
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍15😢4
Former National Power Party leader sentenced for ‘incitement’
---
A former official with a new Cambodian opposition party, the Nation Power Party, was sentenced Monday to two years in jail for inciting social disorder, in what the party and his relatives said was a politically motivated conviction.
👉 https://www.rfa.org/english/cambodia/2024/12/26/cambodia-opposition-party-leader-sentenced
---
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #NationPowerParty #CLP #ArbitraryArrests #PoliticalPrisoners #PoliticalPersecutions
👍5
Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិរើខុទ្ទកាល័យចេញទាំងបង្ខំដោយសារតែម្ចាស់ផ្ទះ​រង​ការ​គំរាម​កំហែង​
---
នៅ​ថ្ងៃទី២៧ ខែធ្នូ នេះ ខុទ្ទកាល័យ​ និងជាទី​ស្នាក់​ការ​កណ្ដាល​​របស់​គណ​បក្ស​កម្លាំង​ជាតិ ស្ថិត​ក្នុងសង្កាត់​ចាក់​អង្រែក្រោម ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ ត្រូវបង្ខំចិត្តរើចេញ បន្ទាប់​ពី​​ម្ចាស់ផ្ទះ​រង​នូវ​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​មូល​ដ្ឋាន​។ មន្រ្តីការិយាល័យ​រដ្ឋបាល​គណបក្សកម្លាំងជាតិ លោក ផុន សុភា លើក​ឡើង​ថា ដោយសារ​តែ​គណបក្ស​ប្រកួត​ប្រជែង​ភ័យ​ខ្លាច ទើប​បន្ដ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និងនៅតែ​បន្ដ​លេង​ល្បិច​ពី​ក្រោយ​ខ្នង​បែប​នេះ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #NationPowerParty #NPP #ArbitraryArrests #PoliticalPersecutions #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
😢12👍1
Media is too big
VIEW IN TELEGRAM
តស់ ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ»

---​
​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។
👍6
Media is too big
VIEW IN TELEGRAM
ក្រុមកូដករសង្ឈឹមថា ឆ្នាំថ្មីខាងមុខ ទទួលបានដំណោះស្រាយ
---
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ធ្វើកូដកម្មទាមទារឱ្យថៅកែក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ ដែលស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ ចេញមុខដោះស្រាយចំពោះវិវាទការងារដ៏រ៉ាំរ៉ៃមួយនេះ។ ពួកគាត់សង្ឃឹមថា ក្នុងឆ្នាំថ្មីឆ្នាំសកល២០២៥ ក្រុមហ៊ុនណាហ្គាវើលដ៍ នឹងផ្ដល់ដំណោះស្រាយជូនពួកគាត់៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Nagaworld #TanSri #ChenLipKeong #Workers #Strikers #UnionKH #LaborRightsKH #NagaWorld #LaborDispute #LaborLaw #Injustice #CorruptionKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍8😢4