វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ ​លោក សម រង្ស៊ី​ ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ឪពុក​និង​កូន​ត្រកូល​ហ៊ុន​គ្មាន​ជំហរ​ច្បាស់​លាស់​តាំង​ពី​ដើម​ទី​រឿង​ជម្លោះ​កោះ​គជ់​ ឬ​កោះ​គុត​ជាមួយ​ប្រទេស​ថៃ៕
👍3
Media is too big
VIEW IN TELEGRAM
តុលាការ ​ឃុំ​ជន​ភៀស​ខ្លួន​នយោបាយ​ទើប​ចាប់​បញ្ជូន​ពី​ថៃ​៦នាក់​ពី​បទ«ក្បត់ជាតិ»
---
ជន​ភៀស​ខ្លួន​នយោបាយ​ខ្មែរ​៦នាក់​ដែល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ តាម​សំណើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នោះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ពួកគាត់​នៅ​ពន្ធនាគារ​ផ្សេងគ្នា ដោយ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់ជាតិ»។ ប៉ុន្តែ​គ្រួសារ គណបក្ស​ប្រឆាំង និង​មន្ត្រី​សិទ្ធិ​មនុស្ស ចាត់ទុក​ករណីនេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឆ្លង​ដែន​លើ​សកម្មជន​បក្សជំទាស់៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #ArbitraryArrest #PrisonerofConscience #PoliticalPrisoners #TNR #TransnationalRepression #PenChansangkream #HongAn #YinChanthou #VornChanratchana #SoeungKhunthea #MeanChanThon #VerticalVideos #Reels #Shorts
👍10😢2
Media is too big
VIEW IN TELEGRAM
តុលាការ​វៀតណាម​កាត់ទោស​ព្រះសង្ឃ ៥អង្គ និង​សកម្មជន​ខ្មែរ​ក្រោម​ ៤នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចាប់ពី ២ឆ្នាំ ​ដល់ ៦ឆ្នាំ
---
តុលាការ​វៀតណាម កាល​ពី​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ម្សិលម៉ិញ បាន​កាត់ទោស​ព្រះសង្ឃ ៥អង្គ និង​សកម្មជន​ខ្មែរ​ក្រោម​ ៤នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចាប់ពី ២ឆ្នាំ ដល់ ៦ឆ្នាំ ដោយ​ចោទប្រកាន់​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ» និង​បទ «ការ​ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HumanRights #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights #KhmerKromActivists
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢12
Media is too big
VIEW IN TELEGRAM
អ្នក​ភ្នំពេញ ចិញ្ចឹម​កណ្ដូប និង​ចង្រិត​លើ​ដំបូល​ផ្ទះ​ល្វែង
---
លោកស្រី អ៊ុង ស៊ូម៉េង អះអាង​ពី​ជោគជ័យ​ជុំវិញ​ការ​សាកល្បង​ចាប់​មុខ​របរ​ចិញ្ចឹម​កណ្ដូប និង​ចង្រិត​នៅ​លើ​ដំបូល​ផ្ទះ​ល្វែង​របស់​លោកស្រី ដែល​ស្ថិត​នៅ​ភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ លោកស្រី​ចាប់​របរ​ចិញ្ចឹម​កណ្ដូប និង​ចង្រិត​លក់​នេះ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ ដោយ​ឆ្លៀត​ធ្វើ​ការងារ​នេះ បន្ទាប់​ពី​សល់​ពេល​ទំនេរ​ពី​ការងារ​​ជា​ស្រ្ដី​មេ​ផ្ទះ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunSen #HunManet #DithTina
#MAFF #Agriculture #Farmers #Cricket #Locust
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍15
Media is too big
VIEW IN TELEGRAM
សម្ភាសន៍អ្នកការពារ​សិទ្ធិមនុស្សជុំវិញការ​ចាប់​ជនភៀស​ខ្លួន​នយោបាយ​ពី​ថៃ​មក​ដាក់​គុក​នៅ​កម្ពុជា​

ទាក់ទង​នឹង​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​ពី​ប្រទេស​ថៃ​យក​មក​ដាក់​គុក​នៅ​កម្ពុជា​នេះ​ដែរ​ យើង​មាន​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកការពារ​សិទ្ធិមនុស្ស​លោក​ យិន ម៉េងលី​ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ​ដីធ្លី ​និង​ធនធានធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (ADHOC)។​ ​សូម​ទស្សនា​កិច្ចសម្ភាសន៍​នេះ​ដូច​តទៅ៖
👍12
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៦៣]៖ UNHCR ថ្កោលទោសថៃរឿងចាប់បញ្ជូនជនភៀសខ្លួននយោបាយខ្មែរមកកម្ពុជា
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០២៤៖
១. UNHCR ថ្កោលទោស​អាជ្ញាធរ​ថៃ​រឿង​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​នយោបាយ​ខ្មែរ​មក​កម្ពុជា
២. ខ្មែរ​ក្រោម ស្នើ​ឱ្យ​ព្រះមហាក្សត្រ​ស្នើសុំ​ទៅ​វៀតណាម​ឱ្យ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ក្រោម ពេល​ព្រះអង្គ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម
៣. អ្នកឃ្លាំមើល​ថា ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​តាម​ក្រសួង​នានា រដ្ឋាភិបាល​គួរតែ​កាត់​បន្ថយ​មន្ត្រី​នយោបាយ ហើយ​បន្ថែម​មន្ត្រី​បច្ចេកទេស
៤. ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល ដែល​បិទ​បញ្ចប់​ការ​ដោះស្រាយ​ដីតំបន់២ និង​តំបន់៣ នៅ​បឹង​ទន្លេសាប ដោយ​អយុត្តិធម៌៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=NmP0-NFIBjM
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍13
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង​បន្ដ​ធ្វើ​ចន្លុះ​បែប​ប្រពៃណី​លក់ ទោះ​បច្ចុប្បន្ន​តម្រូវ​ការ​ប្រើ​ប្រាស់​ថយ​ចុះ
---
ពលរដ្ឋ​ចំនួន​៤ភូមិ​​ នៃ​ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ប្រមាណ​១០០​គ្រួសារ ​នៅតែបន្ត​នាំ​គ្នា​ប្រកប​របរ​ធ្វើ​ចន្លុះបូតដោយដៃ​លក់​នៅ​ទីផ្សារ​ ដើម្បី​បាន​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ក្រៅ​ពី​ការ​ធ្វើស្រែ​ចម្ការ។ ពួក​គាត់​នៅ​តែ​បន្ត​ធ្វើ​ចន្លុះ​បែប​ប្រពៃណី​នេះ បើ​ទោះ​បច្ចុប្បន្ន​នេះ តម្រូវ​ការ​ប្រើប្រាស់​របស់ពលរដ្ឋក្នុងស្រុក​ថយ​ចុះ​យ៉ាង​ណា​ក្ដី៕​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #Vendors #EconomyKH #Handicrafts #Tradition #PrimitiveTorch #AnglongVeng
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍12
Media is too big
VIEW IN TELEGRAM
អ្នក​ជំនាញ​ថា​ កម្ពុជា​មាន​ប្រៀប​ឈ្នះ ​បើ​ប្ដឹង​ករណី​កោះ​គជ់​ទៅ​តុលា​ការ​អន្តរជាតិ​
---
​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​វាយ​តម្លៃ​ថា ​កម្ពុជា​អាច​មាន​ប្រៀប​ ឬ​ក៏​ឈ្នះ​ក្ដី​លើ​ប្រទេស​ថៃ​តែម្ដង ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ករណី​កោះ​គជ់​ (កោះគុត) ទៅ​តុលា​ការ​អន្តរជាតិ​។ ពួក​គេ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិត​គូរពី​បញ្ហា​នេះ​ឱ្យ​បាន​ហ្មត់​ចត់​ ព្រោះ​ជា​រឿង​បូរណភាព​ទឹក​ដី​ជាតិ​៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/experts-said-cambodia-will-win-if-the-government-send-koh-kut-case-to-international-courts-11262024194730.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #KohKut #KohKood #PaetongtarnShinawatra #Thaksin #OCA #MOU44 #2021MOU #JointMaritimeExploration #SecretDeals
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍13
UN agency slams Thai deportation of Cambodian dissidents
---
Thailand’s deportation of six Cambodian political dissidents violated its commitment to the principle of non-refoulement, which prohibits states from returning people to countries where they may face torture or other human rights abuse, a spokesperson for the U.N. Refugee Agency told Radio Free Asia.
👉 https://www.rfa.org/english/cambodia/2024/11/27/cambodia-refugees-refoulement/
---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #ArbitraryArrest #PrisonerofConscience #PoliticalPrisoners #TransnationalRepression #TNR #CNRP
😢7👍3
Media is too big
VIEW IN TELEGRAM
អន្តរជាតិ ថ្កោលទោស​កម្ពុជា-ថៃ​រឿង​សហការ​គ្នា ​«គាបសង្កត់​ឆ្លងដែន»
---
អង្គការ​អន្តរជាតិ ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ជុំវិញ​រឿង​សហការ​គ្នា​ចាប់​បញ្ជូន​ជន​ភៀសខ្លួន​ខ្មែរ៦នាក់ និង​កុមារ​ម្នាក់​នៅ​ប្រទេស​ថៃ ឱ្យ​មក​ទទួល​ទោស​នៅ​កម្ពុជា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/unhcr-urges-thai-and-cambodian-governments-to-ensure-the-rights-of-deported-individuals-are-fully-respected-in-cambodia-11272024164453.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #ArbitraryArrest #PrisonerofConscience #PoliticalPrisoners #TNR #TransnationalRepression #PenChansangkream #HongAn #YinChanthou #VornChanratchana #SoeungKhunthea #MeanChanThon #UNHCR #HRW #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍9😢8
Media is too big
VIEW IN TELEGRAM
តស់! នាំគ្នា​ចូល​ស្ដាប់​ផតខាសធ៍​ ​«កម្ពុជា​សប្ដាហ៍​នេះ»​

ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី៨១ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។
👍7
Media is too big
VIEW IN TELEGRAM
ស៊ុន ចាន់ថុល អះ​អាង​ថា​គម្រោង​ជីក​ព្រែក​ហ្វូណន​តេជោ​ នឹង​ធ្វើ​ចប់​តាម​ការ​គ្រោង​ទុក​ ឬ​មុន​ការ​គ្រោង​ទុក​
---
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយក​រដ្ឋ​មន្ត្រី​ ស៊ុន ចាន់ថុល អះ​អាង​ថា​គម្រោង​ជីក​ព្រែក​ហ្វូណន​តេជោ​ នឹង​ធ្វើ​ចប់​តាម​ការ​គ្រោង​ទុក​ ឬ​មុន​ការ​គ្រោង​ទុក។ លោក​ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែវិច្ឆិកា ដោយ​ច្រាន​ចោល​សេចក្ដី​រាយ​ការណ៍​របស់​សារ​ព័ត៌មាន​អន្តរជាតិ ​ដែល​បាន​ផ្សព្វ​ផ្សាយ​ថា រដ្ឋាភិបាល​ផ្អាក​សាង​សង់​ព្រែកជីក​ ហ្វូណន​តេជោ​ដោយ​ខ្វះ​ថវិកា​៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/RRumM
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #China #PRC #ChinaReach #MRC #HunManet #HunSen #SunChanthol #FunanCanal #FunanTechoCanal #ChinaStateOwnedCompany #CRBC #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពម្នាក់ និងជាអ្នកគាំទ្រគណបក្សប្រឆាំង លោក ស៊ន តារា បានផ្អាកកម្មវិធីផ្សាយផ្ទាល់លើបណ្តាញហ្វេសប៊ុករបស់លោក បន្ទាប់ពីរដ្ឋាភិបាលត្រកូលហ៊ុន ចាប់ឃុំខ្លួនឪពុករបស់លោក ។ ទោះបីជាអាជ្ញាធររដ្ឋាភិបាល បកស្រាយនិងចោទថា ការចាប់ខ្លួនឪពុករបស់លោក ស៊ន តារា ពាក់ព័ន្ធនឹងរឿងគ្រឿងញៀនក្តី ក៏មជ្ឈដ្ឋានទូទៅ ជឿថា នេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីកុំឲ្យលោក ស៊ន តារា រិះគន់ពីក្រៅប្រទេសទៀត។តើដំណើរឿងចាប់ខ្លួនឪពុករបស់លោក ស៊ន ដារ៉ា នេះ បែបណា ? តើទង្វើរដ្ឋាភិបាលនេះ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រស្មោគគ្រោកបែបណា?

លោក ថា ថៃ រាយការណ៍ជុំវិញដំណើររឿងចាប់ខ្លួនឪពុករបស់អ្នកអត្ថាធិប្បាយសង្គម និងនយោបាយ លោក ស៊ន តារា។
😢9👍6
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. ពលរដ្ឋ​ខ្មែរ​ក្រោម ស្នើ​ឱ្យ​ព្រះមហាក្សត្រ​លើក​យក​បញ្ហា​ខ្មែរ​ក្រោម​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​វៀតណាម
២. ពលរដ្ឋ និង​អ្នក​នយោបាយ​ថៃ ព្រមាន​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ លុបចោល​កិច្ចព្រមព្រៀង​រកស៊ី​​ប្រេង​និង​ឧស្ម័ន​រួមគ្នា​ជាមួយ​កម្ពុជា
៣. លោក​ ស៊ន​ តារា ថា​ឪពុក​របស់​លោក​ស្មោះត្រង់​ជាមួយ​លោក​ ហ៊ុន​ សែន​ បែរជា​លោក​ ហ៊ុន​ សែន​ ចាប់​ដាក់​ឃុំ
៤. ពលរដ្ឋ​ជាង​ ២០០​ គ្រួសារ​នៅ​ខេត្ត​កោះកុង​ ខកចិត្ត​នឹង​អាជ្ញាធរ​មិន​ការពារ​ព្រៃ​កោងកាង​ជា​ប្រភព​ចំណូល​សហគមន៍៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=OszctYebWdE
---
👍6
Breaking News: សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា

សភា​អឺរ៉ុប ជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប ពិនិត្យ​សើរើ​ឡើងវិញ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ» (EBA) ដែល​នៅ​សល់​ចំនួន​៨០%​ជាមួយ​កម្ពុជា និង​ពិចារណា​ដាក់​ទណ្ឌកម្ម​ជាក់លាក់​​លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ផ្នែក​នយោបាយ។

ព័ត៌មានលម្អិត៖https:​ www.rfa.org/khmer/news/human-rights/eump_resolution_cambodia_eba_2024-11282024151444.html
👍20👎1
#រូបត្លុកនយោបាយ​៖ នាយករដ្ឋមន្ត្រី​ហាត់ការ​របស់​កម្ពុជា?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty#Authoritarianism #Nepotism #HostileTakeover #Kleptocracy #TransnationalRepression #TNR #CPP #DivideAndConquer
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍18👎1
Media is too big
VIEW IN TELEGRAM
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
---
សភា​អឺរ៉ុប ជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប ពិនិត្យ​សើរើ​ឡើងវិញ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ» (EBA) ដែល​នៅ​សល់​ចំនួន​៨០%​ជាមួយ​កម្ពុជា និង​ពិចារណា​ដាក់​ទណ្ឌកម្ម​ជាក់លាក់​​លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ផ្នែក​នយោបាយ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/rDznO
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #EU #EUMP #EverythingButArms #EBA #Economy #CambodiaNepotism #CambodiaFamilyRun #DynasticRules #PoliticalPrisoners #ArbitraryArrests #OppositionParties #Democracy #HumanRights #Economy#Trade#Commerce
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍12
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​បឹងតាមោក​សង្ឃឹម​ថា តុលាការ​កំពូល នឹង​លុប​ចោល​ការ​ចោទ​ប្រកាន់
---
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​បឹង​តាមោក​សង្ឃឹម​ថា តុលាការ​កំពូល នឹង​លុប​ចោល​ការ​ចោទប្រកាន់​ប្រឆាំង​ពួកគាត់​ដែល​តុលាការ​ថ្នាក់​ក្រោម បាន​ចោទ​ប្រកាន់​ពួកគាត់​ពី​បទ«ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ»ដោយសារតែ​សកម្មភាព​ការពារ​ទ្រព្យ​សម្បត្តិ និង​ដីធ្លី​របស់​ខ្លួន។ ក្ដី​សង្ឃឹម​នេះ គឺ​បន្ទាប់​ពី​តុលាការ​កំពូល​នៅ​ថ្ងៃទី២៩ ខែ​វិច្ឆិកា បាន​បញ្ចប់​សវនាការ​បណ្ដឹង​សាទុក្ខ​របស់​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តំបន់​បឹង​តាមោក​ចំនួន៥នាក់​រួម​មាន លោកស្រី ស៊ា ដាវី លោកស្រី អំ ភឿន លោកស្រី ខុន ជារី លោក ខុន ជោរ៉ា និង​លោក ស៊ា សំបាត់ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង«ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ» ហើយ​តុលាការ​នឹង​ប្រកាស​សាលដី​នៅ​ថ្ងៃទី១៩ ខែធ្នូ ខាងមុខ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #CourtKH
😢12👍3
Media is too big
VIEW IN TELEGRAM
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី២៩​ ខែ​វិច្ឆិកា ឆ្នាំ២០២៤៖
១. ​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ គ្រោង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ ប្ដឹង​ទាមទារ​កោះ​គជ់ ទៅ​តុលាការ​អន្តរជាតិ​
២. អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​អង្គភាព​អំពើ​ប្រឆាំង​ពុករលួយ​ស៊ើបអង្កេត​មន្ត្រី​ដទៃ​ទៀត រឿង​សូក​លុយ​ទិញ​តំណែង​ក្នុង​ស្ថាប័នរដ្ឋ
៣. ពលរដ្ឋ​នៅ​បឹង​តាមោក​រំពឹង​ថា​តុលាការ​កំពូល​នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ពួកគាត់​
៤. និស្សិត​មួយ​ក្រុម​នៅ​ខេត្ត​សៀមរាប​បង្កើត​អាជីវកម្ម​លក់​កាហ្វេ​ចល័ត​ទាក់ទាញ​អ្នកទេសចរ​តំបន់​អង្គរ៕​
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=b1-8gHZfRDI
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
👍8
Media is too big
VIEW IN TELEGRAM
សភាអឺរ៉ុបចេញសេចក្តីសម្រេចជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុបសើរើប្រព័ន្ធអនុគ្រោះពន្ធ(EBA)ជាមួយកម្ពុជា និងពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធនឹងការរឹតត្បិតផ្នែកនយោបាយ។

សម្ភាសប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ជុំវិញសេចក្ដីសម្រេចនេះ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👍14