វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.42K photos
2.79K videos
107 files
8.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៣១]៖ តុលាការ ចោទប្រកាន់លោក ដួង តារា ពីបទឆបោក
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី១៤​ ខែ​តុលា ឆ្នាំ២០២៤៖
១. តុលាការ ចោទប្រកាន់​ជំនួយ​ការ​ផ្ទាល់​លោក ហ៊ុន សែន គឺ​លោក ដួង តារា ពី​បទ​ឆបោក​ពលរដ្ឋ
២. អត្ថបទ​ស៊ើបអង្កេត​របស់​សារព័ត៌មាន ម៉ុងហ្គាបេ (Mongabay) រកឃើញ​ថា​ក្រុម​ហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បន្ត​ដឹក​ឈឺ​ចេញ​ទៅ​ប្រទេស​ចិន និង​វៀតណាម
៣. បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ស៊ើបអង្កេត​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ​ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​ព្រៃឡង់
៤. តុលាការ​កំពូល ទម្លាក់​បទ​ចោទ​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ ៤នាក់ តែ​សហគមន៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=hrkwciMm7V0
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ ព្រមាន​បន្ត​តវ៉ា​រហូត​ទទួល​បាន​សំណង​ ទោះ​សមត្ថកិច្ច​ចាប់​ខ្លួន​ លោក ដួង តារា​
---
ពលរដ្ឋ​រង​គ្រោះ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​ ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​ដោះស្រាយ​ សំណង​ខូច​ខាត​ជូន​ពួក​គាត់ ​ក្រោយ​តុលា​ការ​ចោទ​ប្រកាន់​ជំនួយ​ការ​ផ្ទាល់​របស់​លោក​ ហ៊ុន ​សែន​ គឺ​លោក ដួង តារា ពី​បទ «ឆបោក»។ លោក ដួង តារា​ត្រូវ​បាន​ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​ ភូមិ​ខ្មែរ​គ្រុប​ នៅ​ខេត្ត​ស្វាយរៀង​ ចោទ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​រក​ស៊ី​ឆបោក​ប្រាក់​ពលរដ្ឋ​ជា​មួយ​ក្រុមហ៊ុន​មួយ​នេះ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/law/update-duongdara-at-court-10142024045634.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #DuongDara #DuongVirath #PhumKhmerGroup #FraudInvestments #LySameth #Corruption #LandDisputes
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Newsweek retracts paid story on sanctioned Cambodian firm
---
Newsweek magazine says it has retracted a paid article featuring an interview with the managing director of Cambodia’s L.Y.P. Group, which the United States last month sanctioned for its owner’s alleged ties to human trafficking.
👉 https://www.rfa.org/english/news/cambodia/newsweek-ly-yong-phat-advertorial-retract-10142024142105.html
---
#RFAKhmer #Cambodia #USA #HunManet #HunSen #LyYongPhat #PatSuphapha #Sanctions #TREAS #Cyberscams #TIP #HumanTrafficking #MoneyLaundering #OnlineGambling #CPP #LYPGroup #OsmachResort #GardenCityHotel #KohKongResort #PhnomPenhHotel #NethPheaktra #MechDara #ArbitraryArrests #PressFreedom #MoInfo
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី៤១]​៖​ ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​លោក​ អេង ឆៃអ៊ាង​ ថា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ត្រូវ​តែ​រួមគ្នា​តស៊ូមតិ​ជំរុញ​លោក ​ហ៊ុន សែន​ ឱ្យ​​អនុវត្តន៍​ប្រជា​ធិបេតេយ្យ​ឡើង​វិញ​នៅ​កម្ពុជា៕
Media is too big
VIEW IN TELEGRAM
បាតុករ​ជា​ស្ត្រី​អាយុ​១០៥​ឆ្នាំ៖ «ប្រទេស​ជាតិ​វេទនា​ណាស់ សន្តិភាព​តែ​លោក ហ៊ុន សែន»
---
លោកយាយ អ៊ុំ សាន្ត ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​អាយុ​១០៥​ឆ្នាំ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​អស់​ជាច្រើន​ម៉ោង ពី​រដ្ឋ​កាលីហ្វ័រញ៉ា (California) មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន (Washington D.C.) ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​រយៈពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែតុលា ជាមួយ​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» ដក​កម្ពុជា​ទាំងស្រុង​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ជាមួយ​វៀតណាម និង​ឡាវ និង​ងាក​ទៅ​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​។ លោក​យាយ​បាន​ថ្លែង​សារ​ទាំង​ទឹក​ភ្នែក ដោយសារ​តែ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​រំលោភ​សិទ្ធិ​មនុស្ស បណ្ដាល​ឱ្យ​ពលរដ្ឋ​ជាច្រើន​ត្រូវ​រង​ការ​ឈឺចាប់៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #HunManet #HunSen #SocialActivists #PoliticalPersecutions #PoliticalPrisoners #TransnationalRepression #ArbitraryArrests #KMD #HunDynasty #Authoritarianism #Khmerican #KhmerCongress
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៣២]៖ លោក ហ៊ុន ម៉ាណែត គំរាម​ដក​គម្រោង​ផ្លូវ​ដែក​ពី​ឧកញ៉ា គិត ម៉េង

រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. ស្ថានទូត​អូស្ត្រាលី លើកឡើង​ពី​ការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន និង​សកម្មជន​បរិស្ថាន​ក្នុង​ជំនួប​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា
២. លោក ហ៊ុន ម៉ាណែត ថា នឹង​ប្ដូរ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ពន្ធនាគារ​ព្រៃស ក្រោយ​បែក​ធ្លាយ​វីដេអូ​រាំ​ច្រៀង​ក្នុង​ពន្ធនាគារ
៣. លោក ហ៊ុន ម៉ាណែត គំរាម​ដក​គម្រោង​ផ្លូវ​ដែក​ពី​ឧកញ៉ា គិត ម៉េង
៤. ចលនា​មាតា​ធម្មជាតិ ផ្សាយ​វីដេអូ​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​មិន​ដោះស្រាយ​ករណី​រោងចក្រ​ចិន​បង្ហូរ​សារធាតុ​គីមី​ចូល​ស្ទឹង៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=8DUJ2PgM4l0
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ចាម​ស្នើ​ឱ្យ​ស៊ើបអង្កេត​ករណី​កូន​ឧកញ៉ា​បៀតបៀន​ផ្លូវ​ភេទ​កុមារី​ជិត២០​នាក់
---
ពលរដ្ឋ​ចាម​ជាច្រើន​នាក់ នាំ​គ្នា​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក (Facebook) ដោយ​រិះគន់​កូន​ប្រុស​របស់​អ្នកឧកញ៉ា សុះ កំរី ឈ្មោះ កាមារ៉ូទីន ស៊ូហៃមី ដែល​រង​ការ​ចោទ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ផ្លូវ​ភេទ​មក​លើ​កុមារី​ចំនួន​១៨​នាក់ ដែល​ស្នាក់​អាស្រ័យ រៀន​សូត្រ នៅ​អន្តេវាសិកដ្ឋាន ស្ថិត​នៅ​ខណ្ឌ​ឫស្សី​កែវ​ក្រុង​ភ្នំពេញ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Cham #HumanRights #SosKamry #SuHaimy #SexualHarassment #Minor
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Sequence 01.00_24_06_08.Still001.jpg
576.9 KB
តើក្រុមប្រឹក្សា​ជាតិ​បង្រួបបង្រួម​កម្ពុជា​ នឹងដំណើរការ​ទៅ​ដោយ​រលូន ឬ​មាន​ឧបសគ្គអ្វីខ្លះ?​

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃអង្គារ​ ទី១៥ ​ខែតុលា​​នេះ​ ​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​នឹង​ការ​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​បង្រួបបង្រួម​កម្ពុជា​ ដែល​​ខ្មែរ​អាមេរិកកាំង​បាន​ធ្វើ​សមាជ​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី១២ ​ខែ​តុលា។​

តើ​ការ​បង្កើត​ក្រុមប្រឹក្សា​ជាតិ​បង្រួបបង្រួម​កម្ពុជា​នេះ​ ជា​ចំណុច​ចាប់​ផ្ដើម​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ ដែល​បាន​បែកបាក់​ក្រោយ​ពី​របប​លោក​ ហ៊ុន សែន​ រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ ឬ​យ៉ាង​ណា?​

តើ​ក្រុមប្រឹក្សា​នេះ ​នឹង​​ដំណើរការ​ទៅ​ដោយ​រលូន ​ឬ​មាន​ឧបសគ្គ​អ្វី​ខ្លះ?​

សូម​ទស្សនា​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ ដែល​​មាន​​លោក​ ជុន ច័ន្ទបុត្រ​ ជាអ្នក​
សម្រប​សម្រួល៖​ https://youtu.be/7NCy1j6AB9E
#រូបត្លុកនយោបាយ​៖ សាធារណរដ្ឋ​ប្រជាមានិត​ចិន ចង់បាន​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ (EEZ) របស់​យើង
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #China #ChinaReach #PRC #Philippines #SouthChinaSea #SouthChinaSeaDispute #UNCLOS
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលករ​ចំណាក​ស្រុក៖ «គ្មាន​អ្នក​ណា​ចង់​មក​[ធ្វើការ]នៅ​ប្រទេស​គេ​ទេ!» ​


---
ពលករ​ខ្មែរ​ លើក​ឡើង​ថា​ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​មក​ធ្វើ​ការ​នៅ​ខេត្ដ​ឈុន​បុរី​ (Chonburi) ក្នុង​ប្រទេស​ថៃ ដោយ​សារតែ​ក្នុង​ប្រទេស​គ្មាន​ការងារ​ធ្វើ​គ្រប់​គ្រាន់​៕  

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunManet #HunSen #HengSour #LeaveNoOneBehind #MinimumWage #MLVT #ASEAN
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
 rfa.org/khmer
 RFA Khmer
 youtube.com/RFAKhmerVideo
 x.com/RadioFreeAsiaKH
 t.me/rfakhmer
 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ខ្មែរ​ក្រោម​អំពាវនាវ​រក​ជំនួយ​ឧបត្ថម្ភ​សម្រាប់​ក្រុម​កីឡាករ​ទូក​«​ង​»
---
ក្រុម​កីឡាករ​ខ្មែរ​ក្រោម កំពុង​ហាត់​សម​អុំ​ទូក​«​ង​» នៅ​ឃុំ​ព្រែកជ្រៃ ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង ដើម្បី​ត្រៀម​ចូលរួម​ប្រណាំង ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នា​ពេល​ខាង​មុខ​។ ការ​ហាត់​សម​នេះ ដឹកនាំ​ដោយ​ព្រះសង្ឃ និង​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​។ កីឡាករ​និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ដល់​សប្បុរសជន ចូលរួម​ឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ​ទូក​«​ង​» ដើម្បី​មាន​ស្បៀង​អាហារ និង​កន្លែង​ស្នាក់​នៅ​សមរម្យ ក្នុង​ពេល​ចូលរួម​ប្រណាំង នាពេល​ខាង​មុខ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #FriendshipKhmerKampucheaKrom #Culture #WaterFestival #BoatRacingFestival #BonOmTouk #VerticalVideo #Trending #Reels #Shorts

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត៖ ក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ នឹងត្រូវផ្លាស់ប្ដូរ
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ «ម១» នឹងត្រូវផ្លាស់ប្ដូរ ក្រោយបែកធ្លាយវីដេអូមានជនបរទេសរាំច្រៀងក្នុងពន្ធនាគារ។ លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ ៧០ នៅទីបញ្ជាការដ្ឋានកងពលតូចលេខ ៧០ ស្ថិតនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែតុលា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3YoTvLB
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #PRC #ChinaReach #HunSen #HunManet #SarSokha #ChhornSanath #NuthSavana #MinistryofInterior #MoI #DirectorateGeneralofPrisons #GDP #Prisons #Drugs #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ចរាជធានីភ្នំពេញ បានសម្រេចបញ្ជូនជនសង្ស័យឈ្មោះ សូហ៊ៃមី កូនប្រុសរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់សាសនា ឥស្លាមកម្ពុជា ដែលប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: កុមារជាច្រើននាក់ទៅឃុំខ្លួនបណ្ដោះអាសន្នហើយ នៅថ្ងៃទី១៦តុលា នេះ។
ការសម្រេចឃុំខ្លួននេះ ក្រោយពីមានសាក្សី និងជនរងគ្រោះ២នាក់ ក្នុងចំណោម៤នាក់ដាក់ពាក្យប្ដឹង។
លោក ទីន ហ្សាការីយ៉ា រាយការណ៍ជុំវិញរឿងនេះ!

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ទូក​«ង»​ជាច្រើន​គ្រឿង​ចូលរួម​ប្រណាំង​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្ត​បាត់ដំបង
--- 
ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្ត​បាត់ដំបង បាន​ចាប់​ផ្ដើម​ប្រារព្ធ​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៧​តុលា ដោយ​មាន​ទូក​«​ង​»​ចូលរួម​ប្រមាណ​៤០​គ្រឿង។ ក្រៅ​ពី​ខេត្ត​បាត់ដំបង ខេត្ត​ជាច្រើន​ទៀត ក៏​បាន​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​តាម​បណ្ដា​ខេត្ត​រៀង​ៗ​ខ្លួន​ដែរ ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ផង និង​ដើម្បី​បង្កើត​កម្មវិធី​កម្សាន្ត​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Battambang #Culture #WaterFestival #BoatRacingFestival #BonOmTouk
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​អាមេរិក​ បន្ត​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​ឡើង​វិញ
២. សមត្ថកិច្ច​ចាប់​ជនជាតិ​ចិន ៥នាក់ និង​ខ្មែរ ២នាក់ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ទារុណកម្ម​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅ​ខេត្ត​ប៉ៃលិន
៣. មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​តុលាការ​កាត់ទោស​កូន​គណៈដឹកនាំ​ជាន់ខ្ពស់​សាសនា ឥស្លាម​កម្ពុជា​ដែល​សង្ស័យ​ថា​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ:​កុមារី​ចាម ១៨​នាក់
៤. អ្នក​ឃ្លាំ​មើល​ថា បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​នោះ​ទេ កម្ពុជា​មិន​អាច​ស្ដារ​វិស័យ​ទេសចរណ៍​បាន​ឡើយ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=zPu_UyqKv8o
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
Media is too big
VIEW IN TELEGRAM
អត្ថបទ​ស៊ើបអង្កេត៖ ក្រុមហ៊ុន អង្គរ ផ្លាយវូត បន្ត​ដឹក​​ឈើ​ចេញ​​ទៅ​លក់​នៅ​ក្រៅ​ប្រទេស
---
អត្ថបទ​ស៊ើបអង្កេត​​​របស់​សារព័ត៌មាន​ ម៉ុងហ្គាបេ (Mongabay) ថា ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បន្ត​ដឹក​​ឈើ​ចេញ​​ទៅ​ប្រទេស​វៀតណាម​ ដោយ​​បាន​កែច្នៃ​​​​ជា​គ្រឿង​សង្ហារិម​​ទៅ​លក់​បន្ត​នៅ​​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗទៀត។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​​​ជា​បន្ទាន់​ទៅ​លើ​ក្រុមហ៊ុន​ដឹកឈើ​ ដែល​រង​​​ការ​ចោទ​ប្រកាន់​រាប់​ឆ្នាំ​មក​​ហើយ​នេះ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3Nv2uEO
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #EangSophalleth #MoE #PreyLang #AngkorPlywood #Mongabay
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ស្រ្ដី​ម្នាក់​ចោទ​មន្ត្រី​ជលផល​វាយ​តប់​កូន​ប្រុស​ខ្លួន​ទម្លាក់​ទឹក​បណ្ដាល​ឱ្យ​លង់​ស្លាប់
--- 
លោកស្រី ស៊ែម មាស ពលរដ្ឋ​រស់​នៅ​ទំនប់​៩៤​ដែល​កំពុង​រងគ្រោះ​ពី​ទឹក​ជំនន់​លិច​ផ្ទះ ក្នុង​ភូមិ​អំពៅ​ព្រៃ ឃុំ​កណ្តោក ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បាន​ស្នើ​ទៅ​មន្ត្រី​ពាក់ព័ន្ធ ឱ្យ​ជួយ​រក​យុត្តិធម៌​ឱ្យ​កូន​ប្រុស​ឈ្មោះ សេក បរិ អាយុ​២០​ឆ្នាំ ដែល​បាន​ស្លាប់​កាល​ពី​ជិត​៣​ខែ​មុន។ លោកស្រី​ថា កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា កូន​ប្រុស​លោកស្រី ដែល​ជា​កម្មករ​រោងចក្រ និង​ជា​អ្នក​ចម្រៀង​តាម​អកកេះ បាន​ស្លាប់ បន្ទាប់​ពី​ចេញ​ទៅ​​ឆក់​ត្រី​ជា​លើកដំបូង​ជាមួយ​យុវជន​ម្នាក់​​តាម​ប្រឡាយ​ជិត​ៗ​ផ្ទះ​​ ហើយ​ត្រូវ​បាន​មន្ត្រី​ជលផល​មាន​គ្នា​៦​នាក់ ចុះ​ទៅ​ចាប់​ទាំង​កម្រោល ដោយ​មាន​ការ​ប្រតាយប្រតប់​ទៅ​លើ​យុវជន​ទាំង​ពីរ។ លោកស្រី​ថា កូន​ប្រុស​លោកស្រី​ស្លាប់​ដោយ​មាន​ស្លាកស្នាម​ជោគ​លើ​ដង​ខ្លួន និង​មិន​មែន​ជា​ករណី​លង់​ទឹក​ស្លាប់​ដោយ​ខ្លួនឯង ដូច​ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ឡើយ ខណៈ​ជន​រងគ្រោះ​ក៏​ជា​អ្នក​ចេះ​ហែល​ទឹក​ស្ទាត់​ជំនាញ​ដែរ​នោះ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
Police say son of Cambodian Muslim leader facing sexual assault charges
---
The son of a high-ranking Cambodian Muslim cleric has been arrested on charges of sexual assault and rape after police received complaints from residents of a Phnom Penh student dormitory.
👉 https://www.rfa.org/english/news/cambodia/muslim-leader-son-arrest-sexual-assault-10162024160619.html
---
#RFAKhmer #Cambodia #HunSen #HunManet #SosKamry #Tycoon #SuHaimy #SexualHarassment #AnNikmahAlIslamiyahPhnomPenh
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើល​៖ កម្ពុជា​មិន​អាច​ស្ដារ​វិស័យ​ទេសចរណ៍​បាន​ឡើយ បើមិន​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ និងអំពើ​ពុករលួយនោះ​ទេ
---
អ្នក​ឃ្លាំមើល​លើក​ឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ដោះស្រាយ​បញ្ហា​ អំពើ​ពុករលួយ​និង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ទេ ទោះជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មីៗ​នេះ បាន​ប្រកាស​ថា មិន​យក​ពន្ធ​ពី​សហគ្រាស​លើ​វិស័យ​ទេសចរណ៍ ក៏​កម្ពុជា​មិន​ អាច​ស្ដារ​វិស័យ​នេះ ឱ្យ​ងើប​ឡើង​វិញ​បាន​នោះ​ឡើយ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/nUq0XWdR5vA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunManet #HunSen #HuotHak #Tourism #MinistryofTourism #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កម្ពុជា-អាមេរិក ប្តេជ្ញាចិត្ត​បន្ត​កិច្ច​សន្ទនា​គោលនយោបាយ​វិស័យ​ការពារ​ជាតិ
---
នេះ​ជា​លើក​ទី​មួយ​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​មក ដែល​ប្រទេស​ទាំងពីរ​បើក​ឱ្យ​មាន​កិច្ច​សន្ទនា​គោលនយោបាយ​វិស័យ​ការពារ​ជាតិ​ឡើងវិញ។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ខាង​ត្បូង អ្នកស្រី ឡូរ៉ា អាប់ដេគ្រូវ (Laura Updegrove) មក​កាន់​កម្ពុជា កាលពី​ថ្ងៃទី១៤ ខែតុលា ភាគី​ទាំង​ពីរ បាន​ពិភាក្សា​ពី​ឱកាស​ពង្រឹង​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​ទ្វេភាគី តាមរយៈ​ការ​បន្ត​ឡើងវិញ​ការ​ផ្លាស់ប្ដូរ​ ការ​បណ្តុះបណ្តាល​យោធា ផ្តោត​លើ​ការ​ជួយ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ ការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ការ​បោស​សម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ និង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​ការ​អប់រំ​ផ្នែក​វិជ្ជាជីវៈ​យោធា​ នៅ​សហរដ្ឋអាមេរិក (PME) ជាដើម៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #China #ChinaReach #HunManet #HunSen #TeaSeiha #LloydAustin #DefenseCooperation #DoD #ReamNavalBase #Sanctions #TREAS #VerticalVideos #Reels #Shorts