វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.42K photos
2.79K videos
107 files
8.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ជាង ១០០គ្រួសារ​នៅ​ខេត្តក្រចេះ ប្រមូល​ផ្ដុំ​នៅ​មុខ​តុលាការ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន
---
ពលរដ្ឋ​មាន​វិវាទ​ដីធ្លី ជា​មួយ​ក្រុមហ៊ុន​វៀតណាម ជាង ១០០គ្រួសារ នៅ​ស្រុកសំបូរ ខេត្តក្រចេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ក្រចេះ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន ដែល​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/land/land-conflicted-families-in-kratie-gather-to-support-their-representatives-at-court-10092024000209.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #Development #CorruptionKH #Court #KamdhenuVenturesCambodia #Kratie #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សិស្ស​មួយ​ចំនួន​សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ​ក្រោយ​បញ្ចប់​ការ​ប្រឡង​បាក់ឌុប
---
សិស្ស​មួយ​ចំនួន​រីករាយ​ដែល​បាន​បញ្ចប់​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់ឌុប ហើយ​សង្ឃឹម​ថា នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។ ចំណែក​ឪពុក​ម្ដាយ​មួយ​ចំនួន បន្ត​ទៅ​លើក​ទឹក​ចិត្ត​កូន​ប្រឡង​បាក់ឌុប​នៅ​ថ្ងៃ​ទី​២ ដោយ​អង្គុយ​រង់ចាំ​កូន​ចេញ​ពី​ប្រឡង​នៅ​ខាង​ក្រៅ​មណ្ឌលប្រឡង​។ ក្រសួង​អប់រំ យុវជន និងកីឡា ចេញ​ប្រកាស​ព័ត៌មាន​ថា ដំណើរការ​ប្រឡង​រយៈពេល​២​ថ្ងៃ ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ប៉ុន្តែ​ក្នុង​ចំណោម​សិស្ស​ជាង​១​សែន​៣​ម៉ឺន (១៣៧.០៤០) នាក់ ដែល​បា​នចុះ​ឈ្មោះ​ប្រឡង គឺ​មាន​សិស្ស ២៤០៦ នាក់ អវត្ត​មាន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen ##HangchuonNaron
#MOEYS #Bacll #Bacll2024
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១២៨]៖ ចៅក្រមមិនទាន់កំណត់ពេលជាក់លាក់ប្រកាសសាលក្រម​សំណុំរឿងលោក កើត សារ៉ាយ
---
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. ចៅក្រម​មិនទាន់​កំណត់​ពេល​ជាក់លាក់​ប្រកាស​សាលក្រម​សំណុំ​រឿង​លោក កើត សារ៉ាយ
២. សមត្ថកិច្ច មិនទាន់​ចាប់​ខ្លួន​ឧកញ៉ាលី សាម៉េត បាន​នៅ​ឡើយ​ទេ
៣. សិស្ស​ជាង​២ពាន់នាក់ អវត្តមាន និង​មួយ​ចំនួន​មាន​បញ្ហា​សុខភាព និង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ថ្ងៃ​ប្រឡង​បាក់ឌុប
៤. មនុស្ស​៣៥នាក់​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ​នៅ​ខេត្ត​កំពង់ស្ពឺ
៥. ពលរដ្ឋ ៥ភូមិ​នៅ​ខេត្ត​ក្រចេះ ទាមទារ​រក​យុត្តិធម៌ រឿង​ក្រុមហ៊ុន​វៀតណាម​មួយ​រំលោភ​យក​ដី​ហើយ​ប្ដឹង​ពួកគាត់​ទៅ​តុលាការ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=OdNAyEwD_pA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តើអ្នកស្រី មូរ សុខហួរ ផ្ដល់សក្ខីកម្មអ្វីខ្លះនៅកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប?

​អ្នកស្រី​ មូរ សុខហួរ​ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ បាន​ចូលរួម​សង្កេតការណ៍​ក្នុង​​កិច្ចប្រជុំ​នៃ​យន្តការ​ត្រួតពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាលកំណត់​ហៅ​កាត់​ថា UPR​ លើក​ទី៥៧​ នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស។​ ក្នុង​នោះ​លោកស្រី​ក៏​បាន​ជួប​ប្រជុំ​ជា​មួយ​អ្នក​រាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​លោក​ វិទិត មុនតាប៊ន​​ (Vitit Muntarbhorn)​ ​និង​មន្ត្រី​សិទ្ធិ​មនុស្ស ​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​ដើម្បី​រាយការណ៍​អំពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​

​តើអ្នកស្រី​ មូរ សុខហួរ ​បាន​ថ្លែង​សារ​អ្វី​ខ្លះ​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ?​

​សូមទស្សនា​កិច្ចសម្ភាសន៍​រវាង​អាស៊ីសេរី​ អ្នកស្រី ​មូរ សុខហួរ​ ​ដូច​តទៅ៖
Media is too big
VIEW IN TELEGRAM
តើមានកិច្ចប្រជុំសំខាន់ៗអ្វីខ្លះពាក់ព័ន្ធសិទ្ធិមនុស្សក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប?
  
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ​តំណាងអង្គការ​នា​នា​ និង​តំណាង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ​ព្រួយ​បារម្ភអំពីវិបត្តិនយោបាយ ​និងការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ក្នុង​កម្ពុជា។ ​ពួកគាត់​ជំរុញឲ្យ​រដ្ឋា​ភិបាល​កម្ពុជា បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ​ដើម្បី​បំបិទ​សំឡេង​រិះគន់​ និង​សំឡេង​ប្រឆាំង​តទៅ​ទៀត។​
 
​លោក ​ថា ថៃ​ រាយការណ៍​ផ្ទាល់អំពីរឿង​នេះ៖
Media is too big
VIEW IN TELEGRAM
«ខ្ញុំ​ស៊ី​ឈ្នួល​គេ​ហត់​ណាស់ ចង់​ឱ្យ​កូន​រៀន​ខ្ពស់​មាន​ការងារ​ល្អ កុំ​ឱ្យ​លំបាក​ដូច​ខ្ញុំ»
---
លោកស្រី ស៊ន ហៀប បាន​ឡើង​ពី​ខេត្ត​កំពង់ចាម មក​លើក​ទឹក​ចិត្ត​កូន​ស្រី ដែល​ប្រឡង​បាក់ឌុប​នៅ​វិទ្យាល័យ​ព្រះយុគន្ធរ ក្នុង​ទីក្រុង​ភ្នំពេញ។ ជា​កម្មករ​ស៊ី​ឈ្នួល​ធ្វើ​ស្រែ​ចម្ការ​ឱ្យ​គេ​ដើម្បី​ប្រាក់​កម្រៃ​សម្រាប់​ចិញ្ចឹម​ជីវិត លោកស្រី​មាន​បំណង​ចង់​ឱ្យ​កូន​រៀន​សូត្រ​ឱ្យ​បាន​ខ្ពង់ខ្ពស់ មាន​ការងារ​ល្អ​ធ្វើ កុំ​ឱ្យ​ស៊ី​ឈ្នួល​ប្រើ​កម្លាំង​លំបាក​ដូច​ជីវិត​លោកស្រី។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen ##HangchuonNaron
#MoEYS #Bacll #Bacll2024 #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សុខ ឥសាន៖ វិធានការ​ប្រឆាំង លី សាម៉េត មិន​ពាក់ព័ន្ធ​​វិវាទ​ចែក​ផលប្រយោជន៍​ទេ
---
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ករណី​ចាត់​វិធានការ​ចំពោះ​លោក លី សាម៉េត នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ចែក​ផល​ប្រយោជន៍​គ្នា​នោះ​ទេ។ ការ​លើក​ឡើង​នេះ​ ស្រប​ពេល​ដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ខ្លួន​បុគ្គល​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន រូប​នេះ​បាន​នៅឡើយ។ អ្នកឃ្លាំមើល ជំរុញ​ឱ្យ​រដ្ឋាភិបាល ស្រាវជ្រាវ​លើ​មន្ត្រី​និង​អ្នក​នៅ​ក្បែរ​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត ដោយ​គ្មាន​ការ​លើកលែង​ដើម្បី​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​អនុវត្ត​ច្បាប់៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/OdNAyEwD_pA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LySameth #Corruption #Nepotism #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Home of notorious Khmer Rouge commander attracts few tourists
---
Ta Mok’s modest house in a remote part of Cambodia had attracted visitors curious about the genocidal regime.

Just a trickle of tourists now make their way to visit the rustic home of Ta Mok, a notorious Khmer Rouge military commander known as “the Butcher” who oversaw massacres during the genocide that gripped the country nearly 50 years ago, workers at the site say.
👉 https://www.rfa.org/english/news/cambodia/ta-mok-house-anlong-veng-tourism-10082024123807.html
---
#RFAKhmer #Cambodia #HunSen #HunManet #PolPot #TaMok #KhmerRouge
Media is too big
VIEW IN TELEGRAM
គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដឹក​កម្មករ នៅ​ខេត្ត​កំពង់ស្ពឺ​បណ្តា​ល​កម្មករ​ជាង៣០នាក់ រងរបួស
---
កម្មករ​៣៥នាក់បានរងរបួស​ ក្នុងនោះ៣នាក់បានរងរបួសធ្ងន់ ក្នុង​គ្រោះថ្នាក់ចរាចរណ៍ដឹកកម្មករនៅខេត្តកំពង់ស្ពឺ។ មន្ត្រីសហជីព និងអ្នកជំនាញចរាចរណ៍ ស្នើដល់រដ្ឋាភិបាល រឹតបន្តឹងច្បាប់ចរាចរណ៍និងការដឹកលើសកំរិតបណ្តាលឲ្យមានគ្រោះថ្នាក់ ៕  
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/social-economy/35-garment-workers-injurd-in-a-traffic-accident-in-phnom-sruoch-kampong-speu-10092024132442.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia#HunManet #HunSen #Cambodia #GarmentWorkers #KampongSpeuProvince #TrafficAccident #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ចៅក្រម​មិន​ទាន់​កំណត់​ពេល​ជាក់​លាក់​ប្រកាស​សាលក្រម​សំណុំ​រឿង​​ញុះញង់​លើ​លោក​ កើត សារ៉ាយ
---
សាលាដំបូង​រាជធានី​ភ្នំពេញ​​​នឹង​ជូន​ដំណឹង​​ថ្ងៃ​​ប្រកាស​សាលក្រម​សំណុំ​រឿង​​ញុះញង់​លើ​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​​ ​លោក​ កើត សារ៉ាយ​នៅ​ពេល​ក្រោយ​ ខណៈ​ដែល​មេធាវី​និង​មន្ត្រី​សង្គម​ស៊ីវិល​​ថា​​ភស្តុតាង​ដែល​ចោទ​ប្រកាន់​​លោក​ កើត​ សារ៉ាយ​ មាន​វិមតិសង្ស័យ​ ឬ​​មិន​មាន​ភស្តុតាង​រឹង​មាំ​នោះ​ទេ ​។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/judges-not-yet-set-specific-date-to-announce-verdict-of-koeut-saray-case-10092024202742.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KoetSaray #KSILA #ArbitraryArrests #PrisonerofConscience #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហគមន៍រងគ្រោះដីធ្លីនៅខេត្តកោះកុង ប្រារព្ធទិវាសិទ្ធិលំនៅឋាន ដើម្បីទាមទារឱ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់
---
ពលរដ្ឋមកពី សហគមន៍រងគ្រោះដីធ្លីចំនួន៣ រួមមានសហគមន៍១៩៧ សហគមន៍ ៩៥៥ និង សហគមន៍ ១៧៥ ប្រមាណ ២០០នាក់ នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ នៅថ្ងៃទី១០ ខែតុលា បានប្រមូលផ្ដុំគ្នា រៀបចំទិវាសិទ្ធិលំនៅឋាន ដើម្បីស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាមួយចំនួន ដូចជា សូមឱ្យផ្ដល់ដីសម្បទានសង្គមកិច្ច ដីលំនៅឋាន និងដីស្រែត្រឡប់មកឱ្យពួកគាត់វិញ រួមនឹងស្នើឱ្យបញ្ឈប់សកម្មភាព ធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ មកលើពលរដ្ឋរងគ្រោះដីធ្លីបន្តទៅទៀត។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #WorldHabitatDay #HumanRights #LandDispute #Development #CorruptionKH #Court #KohKong
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. អគ្គលេខាធិការ​ អ.ស.ប ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យក​វិធានការ​ផ្សេង​ជំនួស​ឱ្យ​ការ ឃុំខ្លួន​បណ្ដោះអាសន្ន
២. សហរដ្ឋអាមេរិក​លើកឡើង​ពី​ការ​បារម្ភ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ករណី​ចាប់ខ្លួន​អ្នក​សារព័ត៌មាន លោក ម៉ិច ដារ៉ា
៣. ក្នុង​ពេល​ចូលរួម​កិច្ចប្រជុំ​អាស៊ាន ថៃ​ជំរុញ​ឱ្យ​កម្ពុជា​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​​ឧក្រិដ្ឋកម្ម​ឆបោក និង​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន
៤. សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់
៥. អាជីវករ​នៅ​ច្រកព្រំដែន​កម្ពុជា​-ថៃ ជាំ​សាង៉ាំ ខេត្ត​ឧត្ដរមានជ័យ ត្អូញត្អែរ​ពី​ការ​លក់ដូរ​លែង​ដាច់​ដូច​មុន៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=JgrOphe3N14
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
Media is too big
VIEW IN TELEGRAM
តើករណីប្រព្រឹត្តអំពើពុករលួយរបស់ទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី សាម៉េត ឆ្លុះបញ្ចាំងពីប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបែបណាខ្លះដែរ?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
#រូបត្លុកនយោបាយ​៖ ខេត្ត​មណ្ឌលគិរី​អាច​ផលិត​មាស​បាន​រហូត​ដល់​ទៅ​ជិត​១០០​គីឡូ​ក្នុង​មួយ​សប្តាហ៍!
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #China #PRC #ChinaReach #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #BorderInfrastructureDevelopmentFund #Fundraising #ArbitraryArrests #Mondulkiri #GoldMining
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ អាមេរិក​បារម្ភ​​ខ្លាំង​ពី​​ការ​ចាប់​ខ្លួន​អ្នក​កាសែត​លោក ម៉ិច ដារ៉ា
---
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក ម៉ាត់ហ្ស៊ូ មីលឺ (Matthew Miller) ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃទី០៨ ខែតុលា ថា អាមេរិក​បារម្ភ​ខ្លាំង​ពី​ការ​ចាប់ខ្លួន​អ្នក​កាសែត​លោក ម៉ិច ដារ៉ា។ លោក​ថា​អាមេរិក​បាន​បញ្ជាក់​ច្បាស់​ពី​កង្វល់​នេះ​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោយ​គូសបញ្ជាក់​ថា​អ្នក​កាសែត​គួរតែ​អាច​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ដោយ​មិន​ខ្លាច​ពី​ការ​សងសឹក៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/bYhtRojtwkY
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #MechDara #ArbitraryArrests #PressFreedom #NethPheaktra #MoInfo #LyYongPhat #LYPGroup #Sanction #TREAS #Cyberscams #TIP #HumanTrafficking #COA #MatthewMiller
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តើមហាសេដ្ឋីខ្មែរ-ថៃ ដែលអាមេរិកដាក់ទណ្ឌកម្ម ជា​នរណា?
---
សហរដ្ឋអាមេរិក​បាន​សម្រេច​ចិត្ត​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​ថ្មីៗ​នេះ គឺ​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល និង​សម្បូរ​រឿង​អាស្រូវ​រំលោភ​សិទ្ធិមនុស្ស​ប្រចាំ​ស្រុក​ខ្មែរ លោក លី យ៉ុងផាត់។ តើ​លោក លី យ៉ុងផាត់ មាន​ប្រវត្តិ​យ៉ាងណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ ទើប​បានជា​រង​ទណ្ឌកម្ម​បែបនេះ?

សូមរង់ចាំទស្សនាវីដេអូពិស្ដារនៃប្រវត្តិលោក លី យ៉ុងផាត់ ដែលនឹងផ្សាយជូនក្នុងពេលឆាប់ៗនេះ !
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #USA #HunSen #HunManet #NethPheaktra #LyYongPhat #MechDara #ArbitraryArrests #PressFreedom #MoInfo #LYPGroup #Sanction #TREAS #Cyberscams #TIP #HumanTrafficking
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
តស់​មក​ស្គាល់ «ស្តេច​កោះកុង» ដែល​ត្រូវ​អាមេរិក​ដាក់​ទណ្ឌកម្ម និង​​ក្រុម​គ្រួសារ
---
លោក លី យ៉ុងផាត់ និង​អាជីវកម្ម​របស់​លោក​ចំនួន៥ ត្រូវ​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្នុង​បញ្ជី​ខ្មៅ កាលពី​ពាក់​កណ្តាល​ខែកញ្ញា ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ។ អាជីវកម្ម​ទាំង​៥​របស់​លោក​រួមមាន៖ ក្រុមហ៊ុន L.Y.P Group, រមណីយដ្ឋាន​អូស្មាច់ (O-Smach Resort), សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel), រមណីយដ្ឋាន​កោះកុង (Koh Kong Resort), និង សណ្ឋាគារ​ភ្នំពេញ។ លោក​មាន​ភរិយា ឈ្មោះ គីម ហ៊ាង មាន​ងារ​ជា​អ្នក​ឧកញ៉ា និង​មាន​កូនប្រុស​ស្រី​ចំនួន ៥ នាក់ ដែល​មាន​ងារ​សុទ្ធតែ​ជា​ឧកញ៉ា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #Sanctions #TREAS #Cyberscams #TIP #HumanTrafficking #MoneyLaundering #OnlineGambling #CPP #LyYongPhat #PatSuphapha #LYPGroup #OsmachResort #GardenCityHotel #KohKongResort #PhnomPenhHotel #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
Media is too big
VIEW IN TELEGRAM
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ថា ក្រសួង​សេដ្ឋកិច្ច​ដាក់​សំពាធ​ឱ្យ​សមាគម​បង់​ប្រាក់​ពិន័យ
---
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​សោកស្ដាយ ​ដែល​និយ័តករ​គណនេយ្យ​ និង​សវនកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផាក​ពិន័យ​លើ​សមាគម​បើ​ទោះ​បី​ជា​សមាគម​នេះ ​មិន​រក​ប្រាក់​ចំណេញ​ដែល​ត្រូវ​ឱ្យ​មាន​កាតព្វកិច្ច​ត្រូវ​បង់ពន្ធ​ប្រចាំ​ឆ្នាំ​ក្ដី៕
👉 អាន​អត្ថបទ​ប្រវត្តិ​អ្នកមាន​ឥទ្ធិពល​ផ្សេងទៀត៖ https://youtu.be/bYhtRojtwkY
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #cambodia #HunSen #HunManet #OukChhayavy #CITA #ACAR #MEF #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ទិដ្ឋភាព​នៃ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន​ (Washington D.C.)
---
សួនច្បារ​ និង​ស្មៅ​នៅ​ខាង​ក្រៅ​បរិវេណ​ស្ថានទូត​ និង​កន្លែង​ស្នាក់នៅ​របស់​ឯកអគ្គរាជទូត​ខ្មែរ មិន​ត្រូវ​បាន​គេ​ថែ​រក្សា​ និង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ស្មៅ​ដុះ​គ្មាន​សណ្ដាប់​ធ្នាប់​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #CambodiaEmbassy #RoyalEmbassyofCambodia #WashingtonDC #Environment #Garbage #Grass
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer