វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.44K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តស់! ទស្សនា​ផតខាសធ៍ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី​៧២របស់វិទ្យុ​អាស៊ី​សេរី​​
​​
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី​៧២ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍12
Media is too big
VIEW IN TELEGRAM
កសិករ​ចិញ្ចឹម​ទា «​ប្រឈម​គ្មាន​លុយ​សង​បំណុល ដោយសារ​ការ​ហូរ​ចូល​ស៊ុត​ពី​វៀតណាម​»
----
កសិករ​ចិញ្ចឹម​ទា​នៅ​ខេត្ត​បាត់ដំបង ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​ស៊ុត​ពី​ប្រទេស​វៀតណាម ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម​ទា​យក​ស៊ុត​លក់​នៅ​ក្នុង​ស្រុក​។ ពួកគាត់​ថា ការ​ហូរ​ចូល​ស៊ុត​ពី​វៀតណាម ធ្វើ​ឱ្យ​តម្លៃ​ស៊ុត​ក្នុង​ស្រុក​ចុះ​ថោក ហើយ​ពេល​ខ្លះ ធ្វើ​ឱ្យ​ការ​ប្រមូល​ផល​ពួក​គាត់ សឹង​មិន​អាច​យក​ទៅ​ទូទាត់​បំណុល ដែល​បាន​ជំពាក់​សម្រាប់​យក​មក​ធ្វើ​ជា​ដើម​ទុន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#RFAKhmer #Cambodia #Battambang #HunSen #HunManet #DithTina #MAFF #DuckFarms #Agriculture
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍11
#កម្រងរូបភាព៖ លោក រ៉ុង ឈុន ដឹកនាំសកម្មជនគណបក្សកម្លាំងជាតិ ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ នៅវត្តជាប់​ព្រំដែន​កម្ពុជា-វៀតណាម​
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និងអ្នកគាំទ្រជិត ១០០នាក់ នៅថ្ងៃទី២៧ ខែកញ្ញា បានចុះទៅធ្វើបុណ្យវេនកាន់បិណ្ឌទី១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងក្រុងសំពៅពួន ខេត្តកណ្តាល។

លោក រ៉ុង ឈុន កត់សម្គាល់ថា រយៈពេលជាង ១០ឆ្នាំមកនេះ នៅវត្តជាយដែនមួយ ដែលហ៊ុមព័ទ្ធដោយជនជាតិវៀតណាមរស់នៅក្បែរ មានពុទ្ធបរិស័ទកាន់តែច្រើន បានមកធ្វើបុណ្យ ។ លោកបានអំពាវនាវឲ្យពលរដ្ឋខ្មែរ គួរតែជ្រើសរើសយកវត្តនៅតំបន់ព្រំដែនធ្វើបុណ្យ ដើម្បីរួមគ្នាថែរក្សាកុំឲ្យបាត់បង់ទឹកដីនៅតាមបណ្តោយព្រំដែន៕
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty #NPP #PakNamPagoda #Kandal #KhmerTradition #PchumBenDay #PchumBen
👍35👎2
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំ​មើល​ថា លោក​ហ៊ុន សែន គំរាម​ចាប់​អ្នករិះគន់​នៅ​ក្រៅ​ប្រទេស​ដាក់​គុក​ គឺ​ជា​ទង្វើ​ខុស​ច្បាប់​អន្តរជាតិ
---
អ្នក​ឃ្លាំ​មើល​ថា លោក​ហ៊ុន សែន គំរាម​ចាប់​អ្នករិះគន់​នៅ​ក្រៅ​ប្រទេស​ដាក់​គុក​ជា​បន្តបន្ទាប់​នេះ​ ​គឺ​ជា​ទង្វើ​ខុស​ច្បាប់​អន្តរជាតិ​ និង​ចង់​​​ភ័យ​ដល់​​អ្នក​រស់​នៅ​ក្នុង​ស្រុក មិន​ឱ្យ​ បញ្ចេញ​មតិ​រិះគន់​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​​។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា​ កន្លង​ទៅ​នេះ​កម្ពុជា​ពុំ​មាន​គោលការណ៍​ចាប់​ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេសនោះ​ទេ​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PhornPhana #PoliticsKH #ArbitraryArrests #SocialActivists #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #SocialActivists #PrisonerofConscience #DefenderKH #EnvironmentalActivist #Advocacy #YouthKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍17😢1
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន​ ស្នើ​ខ្មែរ​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ជាប់​ព្រំដែន ​ដើម្បី​ការពារ​ទឹកដី
---
លោក រ៉ុង ឈុន ​ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រជិត ១០០នាក់ នៅថ្ងៃទី២៧ ខែកញ្ញា បានចុះទៅធ្វើបុណ្យវេនកាន់បិណ្ឌទី១០ នៃពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងក្រុងសំពៅពួន ខេត្តកណ្តាលជាប់ព្រំដែនវៀតណាម។ វត្ត​នេះ​ មាន​ជនជាតិ​វៀតណាម​នៅ​រស់​ជុំវិញ​ជា​ច្រើន​គ្រួសារ​។​ លោក រ៉ុង ឈុន បានអំពាវនាវឲ្យពលរដ្ឋខ្មែរ គួរ​តែ​ជ្រើសរើស​ធ្វើ​បុណ្យ​នៅ​តាម​វត្ត​ក្បែរ​ព្រំដែន​ ដើម្បី​រួម​គ្នា​ថែរក្សា​កុំ​ឲ្យ​បាត់បង់​ទឹកដី​នៅ​តាម​បណ្តោយ​ព្រំដែន​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty #NPP #PakNamPagoda #Kandal #KhmerTradition #PchumBenDay #PchumBen
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍19👎3
Media is too big
VIEW IN TELEGRAM
ប្រពន្ធរបស់សកម្មជនបក្សភ្លើងទៀនសោកស្ដាយមិនបានជួបជុំគ្រួសារក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
---
ប្រពន្ធរបស់មន្ត្រីបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាម លោក តូច ថឹង គឺលោកស្រី ហាញ់ សុវណ្ណា នឹករលឹកដល់ប្ដីនៅពេលលោកស្រីវេចនំអន្សមក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ប្តីលោកស្រីមិនបានជួបជុំគ្រួសារក្នុងរដូវបុណ្យទាន ដូចពលករផ្សេងនោះទេ ពីព្រោះលោកកំពុងជាប់ឃុំដោយសារទោសនយោបាយ។ លោកស្រីស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងប្ដីលោកស្រីឱ្យមានសេរីភាពឡើងវិញនៅមុនពេលបុណ្យភ្ជុំធំមកដល់៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen#ThachSetha #TochTheoung #KhmerKrom #KampucheaKrom #CandlelightParty #ArbitraryArrests #PrisonerofConscience #HumanRight #Democracy #Justice #KhmerTradition #PchumBenDay #PchumBen #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍11😢1
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. លោក ហ៊ុន សែន បង្កើនការគំរាមកំហែងឆ្លងដែនលើអ្នករិះគន់​
២. លោក រ៉ុង ឈុន ស្នើខ្មែរទៅធ្វើបុណ្យនៅវត្តជាប់ព្រំដែនដើម្បីការពារទឹកដី
៣. សមាគមគ្រូបង្រៀនខកចិត្តចំពោះអាជ្ញាធរដែលមិនអនុញ្ញាតឱ្យបា្ររព្ធទិវាគ្រូបង្រៀនពិភពលោកនៅទីលានប្រជាធិបតេយ្យ
៤. សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលគាំទ្រផ្នែកច្បាប់ ក្រោយអាជ្ញាធរថៃចាប់ពលករខ្មែរជិត៤ម៉ឺននាក់
៥. រមណីយដ្ឋានទេសចរណ៍ផ្ទះតាម៉ុក មិនសូវមានភ្ញៀវទេសចរណ៍ចូលទស្សនាដូចមុន

---
 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖https://www.youtube.com/watch?v=Gj7hk4ORVc8
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
---
👍13
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីជុំវិញថាតើការប្រើកម្លាំងសម្ងាត់ និងចំហដើម្បីបង្ក្រាបសំឡេងប្រឆាំងបានរំលោភបំពានច្បាប់បែបណាខ្លះ?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👍14
Media is too big
VIEW IN TELEGRAM
ពលករខ្មែរនៅប្រទេសថៃចាញ់បោកបញ្ឆោតតាមប្រព័ន្ធអនឡាញពីក្រុមមេខ្យល់នៅខ្មែរ
---
ក្រុមមេខ្យល់នៅខ្មែរនិងនៅប្រទេសថៃបញ្ចុះបញ្ចូលឆបោកឲ្យពលករខ្មែរបើកសៀវភៅធនាគារឲ្យពួកគេ ដើម្បីយកទៅប្រើប្រាស់នៅក្នុងការឆបោកតាមប្រព័ន្ធអនឡាញ ជាថ្នូរនិងការផ្ដល់ប្រាក់បន្តិចបន្ទួចដល់ពួកគេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunManet #HunSen #WorkersKH #OnlineScam #OnlineScamVictims
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢10👍5
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប​ស្លៀក​ពាក់​សំលៀកបំពាក់​បុរាណ ដង្ហែក្បួន​ទិវា​ទេសចរណ៍​ពិភព​លោក ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ
---
ពលរដ្ឋ​និង​ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប​កាលពីល្ងាច​​ថ្ងៃ​ទី២៧ កញ្ញា បាន​ដើរ​ដង្ហែ​ក្បូន ស្រែក​ឃោសនា​រួមគ្នា​អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ២០២៤ ដោយ​លើក​បដា​ ពាក្យស្លោក​សរសេរ​ថា «យើង​រួមគ្នា​ដើម្បី​ទេសចរណ៍» និង «ទេសចរណ៍​ដើម្បី​ទាំង​អស់​គ្នា» ។ យុវជន​ខ្លះ​ស្លៀក​ពាក់សំលៀកបំពាក់​បុរាណ បង្ហាញ​ពី​អត្ត​សញ្ញាណ​បុព្វបុរស​ខ្មែរ​សម័យ​អង្គរ​ ក្នុង​បំណង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HuotHak #Cambodia #MinistryofTourism #Tourism #SiemReap
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍18
Media is too big
VIEW IN TELEGRAM
តើខ្មែរក្រោម ធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខុសប្លែកពីកម្ពុជាត្រង់ចំណុចណាខ្លះដែរ?
---
ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ កំពុង​​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​​ភ្ជុំបិណ្ឌ ​នៅ​ឯ​កម្ពុជា​ក្រោម​ឯណោះ​វិញ​ ខ្មែរ​ក្រោម​ក៏​កំពុង​ប្រារព្ធ​ពិធី​​ដូចគ្នានេះ​ដែរ។ តើ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​​ភ្ជុំបិណ្ឌ ដូច​ម្ដេច​ខ្លះ​?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights #RighttoSelfDetermination #KhmerKromActivists #KhmerTradition #PchumBenDay #PchumBen #SenDolta #AncestorFestival
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍22😢1