Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិបោះឆ្នោតជ្រើសតាំងលោក ជា មុនី ធ្វើជាប្រធានបក្ស
---
គណបក្សកម្លាំងជាតិធ្វើសមាជវិសាមញ្ញកែសម្រួល និងជ្រើសតាំងថ្នាក់ដឹកនាំគណបក្សបន្ថែមទៀតទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ក្រោយពេលថ្នាក់ដឹកនាំសំខាន់ៗត្រូវអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារ។ មេដឹកនាំបក្សនេះក៏អំពាវនាវឱ្យរដ្ឋាភិបាលបក្សកាន់អំណាចបញ្ឈប់ការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង ហើយងាកទៅបើកលំហលទ្ធិប្រជាធិបតេយ្យ និងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ។ មន្រ្តីបក្សកាន់អំណាចអះអាងថា គណបក្សនយោបាយប្រកួតប្រជែងនៅកម្ពុជាកន្លងមកធ្វើឡើងដោយស្មើភាពគ្នា។
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #NPP #PoliticalActivists #SunChanthy #RongChhun #CheaMony #YeanSreyYan #KeaVisal #UmVireakRath #ThachSetha #HumanRightsActivists #NPPFirstCongress

#កម្រងរូបភាព៖ លោក រ៉ុង ឈុន ដឹកនាំសកម្មជនគណបក្សកម្លាំងជាតិ ចូលរួមពិធីបុណ្យកាន់បិណ្ឌ នៅវត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និងអ្នកគាំទ្រជិត ១០០នាក់ នៅថ្ងៃទី២៧ ខែកញ្ញា បានចុះទៅធ្វើបុណ្យវេនកាន់បិណ្ឌទី១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងក្រុងសំពៅពួន ខេត្តកណ្តាល។
លោក រ៉ុង ឈុន កត់សម្គាល់ថា រយៈពេលជាង ១០ឆ្នាំមកនេះ នៅវត្តជាយដែនមួយ ដែលហ៊ុមព័ទ្ធដោយជនជាតិវៀតណាមរស់នៅក្បែរ មានពុទ្ធបរិស័ទកាន់តែច្រើន បានមកធ្វើបុណ្យ ។ លោកបានអំពាវនាវឲ្យពលរដ្ឋខ្មែរ គួរតែជ្រើសរើសយកវត្តនៅតំបន់ព្រំដែនធ្វើបុណ្យ ដើម្បីរួមគ្នាថែរក្សាកុំឲ្យបាត់បង់ទឹកដីនៅតាមបណ្តោយព្រំដែន៕
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty #NPP #PakNamPagoda #Kandal #KhmerTradition #PchumBenDay #PchumBen