វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.42K photos
2.79K videos
107 files
8.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ឈឹម ស៊ីថរ អាច​មាន​សេរីភាព​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន
---
ម្ចាស់​ពាន​រង្វាន់​អន្តរជាតិ​ផ្នែក​ការពារ​សិទ្ធិ​ការងារ​ពី​ប្រទេស​ស៊ុយអែត និង​ជា​មេ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ អាច​នឹង​មាន​សេរីភាព​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​២​ឆ្នាំ។ កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជា​លើក​ទី​២ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ និង​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​​បទ​​«​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម»។ ប៉ុន្តែ​ការ​ចោទ​នេះ ​ត្រូវ​​សហគមន៍​អន្តរជាតិ​​ថ្កោលទោស និង​​ចាត់ទុក​​ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​​លើ​​អ្នក​ការពារ​សិទ្ធិ​មនុស្ស៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #MLVT #HengSour #LaborRights #ChenLipKeong #ChenYiyFon #ChhimSithar #LRSU #NagaWorld #Strikers #LaborDispute #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រមាណ​៣ពាន់​នាក់ ​បាន​ធ្វើ​មហា​បាតុកម្ម​សាជាថ្មី​នៅ​ថ្ងៃ​អាទិត្យ​ ទី០១ ​ខែ​កញ្ញា​នេះ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដក​ខ្លួន​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​មួយ​ឡាវ ​និង​វៀតណាម​ ​(CLV-DTA) ​ដើម្បី​ការពារ​ទឹក​ខ្មែរ​ទុក​សម្រាប់​កូន​ខ្មែរ។ 

​សូម​ទស្សនា​កិច្ច​សម្ភាសន៍​អាស៊ី​សេរី​ជា​មួយ​ដឹកនាំ​បាតុកម្ម​ និង​អ្នក​ចូលរួម​ដូច​តទៅ៖
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើលថា កូនៗលោក ហ៊ុន សែន មិនមែនជាគ្រាប់ពេជ្រទេ តែជាក្រុមមេដឹកនាំ នាំគ្រោះដល់ប្រជាជាតិខ្មែរ
---
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងចាត់ទុកកូនទាំង ៥នាក់របស់ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ថា ជាក្រុមមេដឹកនាំដែលនាំគ្រោះដល់ប្រជាជាតិខ្មែរ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន អះអាងថា កូនរបស់លោកទាំង ៥នាក់គឺជាគ្រាប់ពេជ្រ និងជាមនុស្សមានគុណធម៌។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/watchdogs-say-hun-sen-children-are-dangerous-seeds-in-the-cambodia-08292024204355.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Nepotism #Authoritarianism #DynasticRule #PoliticalPrisoners #ArbitraryArrests #ViolentPeace
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
How secure is Hun Manet’s year-old premiership in Cambodia?
---
On Aug. 22, Cambodian Prime Minister Hun Manet marked his first anniversary in office by personally receiving dozens of Khmer artifacts returned to Cambodia by the United States. The ceremony at his Peace Palace was dripping with symbolism.
👉 https://www.rfa.org/english/commentaries/cambodia-hunmanet-hunsen-dynasty-legitimacy-09012024100112.html
---
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Nepotism #Authoritarianism #DynasticRule #PoliticalPrisoners #ArbitraryArrests #ViolentPeace
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៦៨]​ មេ​ដឹកនាំ​ខ្មែរ​ក្រោម​ឥទ្ធិពល​បរទេស ​

​កម្ពុជា​ធ្លាប់​ទទួល​រង​ការ​ជ្រៀតជ្រែក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ពី​សំណាក់​បរទេស។​ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ទៅ​ហើយ​ ​ក៏​កម្ពុជា​នៅ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​បរទេស​ដដែល។​ ក៏ប៉ុន្តែ​ប្រការ​សំខាន់​នៅត្រង់​ថា​ តើ​មេ​ដឹកនាំ​ខ្មែរ​ចេះ​ប្រើប្រាស់​ឥទ្ធិ​ពល​បរទេស​ដើម្បី​ជា​ប្រយោជន៍​ខ្មែរ​ ​ឬ​ក៏​ធ្វើ​អោយ​បាត់បង់​ប្រយោជន៍​ខ្មែរ​ដើម្បី​យក​ចិត្ត​បរទេស?​

​សូម​អញ្ជើញ​លោក​អ្នកនាង​កញ្ញា​ស្តាប់​កិច្ច​ពិភាក្សា​អំពី​រឿង​នេះ​រវាង​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​លោក​ ​សំ ប៉ូលី​ ​ដូច​តទៅ៖​

​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរស់នៅក្បែរតំបន់អន្ទង់អាំងស្នើរដ្ឋាភិបាលឈប់បង្ខំពួកគាត់ឱ្យរុះរើផ្ទះទៅកន្លែងផ្សេង
---
ពលរដ្ឋ​នៅ​ភូមិ​ដី​ក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចំនួន​៣១​គ្រួសារ ដែល​រស់​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ឬជើងភ្នំ១៥០០ ស្នើសុំ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី ខណៈ​ពួកគាត់​លើកឡើង​ថា នឹង​មិន​ព្រម​រុះរើ​លំនៅឋាន​ចេញ​ទៅ​ទីតាំង​ផ្សេង​ឡើយ ទោះ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ព្រមាន​ចុះ​រុះរើ​ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ក្ដី​។ ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​អះអាង​ថា ពួកគាត់​បាន​កាន់កាប់​ដី​ដោយ​ស្របច្បាប់ និង​មិន​បាន​រំលោភ​បំពាន​យក​ដី​ព្រៃ​ឡើយ​។ ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​អាជ្ញាធរ​រៀបចំ​តំបន់​អន្ទង់​អាំង ទៅ​ជា​តំបន់​បៃតង​សម្រាប់​ការពារ​បម្រើ​វិស័យ​ទេសចរណ៍​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #Eviction
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក វន់ ពៅ ស្នើ​តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌​ដល់​លោក​ជា​«​ជន​រងគ្រោះ​ពី​ការ​វាយដំ​»​ឱ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់
---
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​កាត់​ហៅ​ថា IDEA លោក វន់ ពៅ ស្នើ​តុលាការ​កំពូល​ផ្ដល់យុត្តិធម៌​ដល់​រូប​លោក ដែល​ជា​ជន​រងគ្រោះ​ពី​ការ​វាយដំ​ស្ទើរ​ស្លាប់ ហើយ​លោក​មិន​មែន​ជា​អ្នក​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​អំពើ​ហិង្សា ដូច​ដើម​បណ្ដឹង​រដ្ឋាភិបាល​ចោទប្រកាន់​ឡើយ​។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល គ្រោង​នឹង​ប្រកាស​សាលដីកា​នៅ​សប្ដាហ៍​ក្រោយ ជុំវិញ​បណ្ដឹង​សាទុក្ខ​របស់​លោក វន់ ពៅ ក្នុង​សំណុំ​រឿង «​ញុះញង់​» ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​អំឡុង​ការ​តវ៉ា​នៅ​រោងចក្រ​កាត់ដេរ យ៉ាកជីន (Yak Jin Cambodia) កាល​ពី​ឆ្នាំ​២០១៤​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #SupremeCourt #HumanRights #IDEA #VornPao
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#ខ្លីៗ​ពី​អាស៊ី​សេរី [១០១]: សមត្ថកិច្ច​ចាប់ខ្លួន​ប្រធាន​ក្រុម​ការងារ​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពត ​​

រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ច័ន្ទ​ ទី០២​ ខែកញ្ញា​ ឆ្នាំ២០២៤៖
១. សមត្ថកិច្ច​ចាប់ខ្លួន​ប្រធាន​ក្រុម​ការងារ​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពត ​​​​
២. មន្ត្រី​សង្គម​ស៊ីវិល​ថា អ្នក​ប្រើ​រថយន្ត​ស្លាក​លេខ ខ.ម ខ្លះ​ធ្វើ​​គ្មាន​សីលធម៌ តែ​ក្រសួង​គ្មាន​ចំណាត់​ការ​ច្បាស់​លាស់​​​​
៣. លោក​វន់​ ពៅ​ រំពឹង​ថា​ តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌​ដោយ​ទម្លាក់​បទ​ចោទ​លើ​រូប​លោក​
៤. អ្នក​វិភាគ​ថា ​ឥណ្ឌូណេស៊ី​​ផ្ដល់​ជំនួយ​យោធា​ដល់​កម្ពុជា​ ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​ចិន។
៥. ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចិន ហ្គ្រីន ស៊ី អេហ្គ្រីខលឈ័រ​នៅ​ខេត្ត​ស្ទឹងត្រែង​ជិត​១ពាន់​គ្រួសារ​មិនទាន់​មាន​ដំណោះស្រាយ ៕
---
ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=591F_laTA9E
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅ​កាត់​ថា IDEA លោក  វន់ ពៅ ស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​រូប​លោក​ពីព្រោះ​លោក​គឺ​ជាជន​រងគ្រោះ​ មិនមែន​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ដូច​តុលាការ​ថ្នាក់ ក្រោម​ចោទ​ប្រកាន់​ឡើយ។ តុលាការ​កំពូល​គ្រោង​នឹង​ប្រកាស​សាលដីកា​បណ្ដឹង​សាទុក្ខរបស់​លោក​ ​វន់ ពៅ​ ​ក្នុង​សំណុំ​រឿង​ «ញុះញង់» ពាក់ព័ន្ធ​នឹង​ការចូលរួម តវ៉ានៅ​រោងចក្រ​កាត់​ដេរ ​យ៉ាកជីន​កាល​ពី​ឆ្នាំ ​២០១៤ នៅ​សប្ដាហ៍​ខាងមុខ។
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ[ទី៣៥] ​លោក​ ​ម៉ាត់ វណ្ណី ថា​កូនៗ​លោក​ ហ៊ុន សែន​ មានតែ​សញ្ញាបត្រ​តែ​មិនអាច​ជួយ​ប្រទេសជាតិ​
​​
​​#សម្ដីគូសថ្មចំណាំ​[ទី៣៥]​៖​ ​​លោក​ ​ម៉ាត់ វណ្ណី​ អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​នៅ​ប្រទេស​កូរ៉ា​ខាងត្បូង​លោក​ឡើង​ថា​កូនៗលោក​ ហ៊ុន សែន​ រួម​ទាំង​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត​ មាន​តែ​សញ្ញាបត្រ​តែ​មិន​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​រីកចម្រើន​បាន៕
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់ តែ​ខ្វះ​ការ​ចូលរួម​ពី​ស្ថាប័ន​ឯករាជ្យ
---
កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់​ ដែល​ហៅ​កាត់​ថា គ.ធ.ខ ដើម្បី​ត្រួត​ពិនិត្យ និង​តាមដាន​ការ​ធ្វើ​អាជីវកម្ម​ធនធាន​ខ្សាច់​ប្រកប​ដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​។ អ្នកឃ្លាំមើល និង​សម្មជន​បរិស្ថាន​មើលឃើញ​ថា អនុក្រឹត្យ​នេះ ហាក់​បង្ហាញ​ពី​ភាព​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ខ្សាច់ កាល​ពី​កន្លង​ទៅ​របស់​រដ្ឋាភិបាល​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KeoRottanak #Environment #SandDredging #RiverbankCollapse #MinistryofMinesandEnergy #MME #CorruptionKH #YouthsKH #EnvironmentalActivists
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ម្ចាស់​ផ្ទះ​លំហែ​ភ្នំ​១៥០០​ស្នើ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី ព្រោះ​ខ្លួន​បាន​ទិញ​ពី​មេ​ទាហាន
---
ពលរដ្ឋ​នៅ​ភូមិ​ដី​ក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចំនួន​៣១​គ្រួសារ ដែល​រស់​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ឬជើងភ្នំ១៥០០ ស្នើសុំ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី ខណៈ​ពួកគាត់​លើកឡើង​ថា នឹង​មិន​ព្រម​រុះរើ​លំនៅឋាន​ចេញ​ទៅ​ទីតាំង​ផ្សេង​ឡើយ ទោះ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ព្រមាន​ចុះ​រុះរើ​ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ក្ដី​។ ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​អះអាង​ថា ពួកគាត់​បាន​កាន់កាប់​ដី​ដោយ​ស្របច្បាប់ និង​មិន​បាន​រំលោភ​បំពាន​យក​ដី​ព្រៃ​ឡើយ​។ ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​អាជ្ញាធរ​រៀបចំ​តំបន់​អន្ទង់​អាំង ទៅ​ជា​តំបន់ការពារ​បៃតង​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #Eviction #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
លោក វន់ ពៅ ស្នើ​តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌​ដល់​លោក​ក្នុង​នាម​ជា​អ្នក​រងគ្រោះ​
---
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​កាត់​ហៅ​ថា IDEA លោក វន់ ពៅ ស្នើ​តុលាការ​កំពូល​ផ្ដល់យុត្តិធម៌​ដល់​រូប​លោក ដែល​ជា​ជន​រងគ្រោះ​ពី​ការ​វាយដំ​ស្ទើរ​ស្លាប់ ហើយ​លោក​មិន​មែន​ជា​អ្នក​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​អំពើ​ហិង្សា ដូច​ដើម​បណ្ដឹង​រដ្ឋាភិបាល​ចោទប្រកាន់​ឡើយ​។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល គ្រោង​នឹង​ប្រកាស​សាលដីកា​នៅ​សប្ដាហ៍​ក្រោយ ជុំវិញ​បណ្ដឹង​សាទុក្ខ​របស់​លោក វន់ ពៅ ក្នុង​សំណុំ​រឿង «​ញុះញង់​» ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​អំឡុង​ការ​តវ៉ា​នៅ​រោងចក្រ​កាត់ដេរ យ៉ាកជីន (Yak Jin Cambodia) កាល​ពី​ឆ្នាំ​២០១៤​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #SupremeCourt #HumanRights #IDEA #VornPao #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. គណបក្ស​កម្លាំង​ជាតិ ​ថា​ការ​បន្ត​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​របស់​​ខ្លួន​ ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការ​ប្រជាធិបតេយ្យ
២. សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន ៧នាក់​​​ក្នុង​ករណី​ផ្ទុះ​អាវុធ​នៅ​ខេត្ត​ព្រះសីហនុ
៣. អ្នក​ឃ្លាំមើល​ថា អាជ្ញាធរ​គួរ​ស៊ើបអង្កេត​​​បញ្ហា​ចោទ​ប្រកាន់​​បញ្ជា​ការដ្ឋាន​យោធ​ភូមិ​ភាគ​ទី៤ ប្រព្រឹត្ត​​អំពើ​ពុករលួយ
៤. ពលរដ្ឋ​ថា​ក្រុម​ហ៊ុន​របស់​ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង​​បក្ស​កាន់​អំណាច រំលោភ​យក​ដី​ស្រែ​ចម្ការ​ពលរដ្ឋ
៥. កសិករ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប​ប្រឈម​បញ្ហា​ស្រូវ​ខូចខាត​ធ្ងន់ធ្ងរ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=jl3RVUB7Vic
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើល​ថា​ការរៃអង្គាសលុយ​ពី​ពលរដ្ឋ​មិនមែន​ជា​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​នោះឡើយ​

#សម្រង់សម្តីសំខាន់ៗ៖​​លោក​ អ៊ុំ សំអាន​ ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ថា​ការរៃអង្គាស​លុយ​ពី​ពលរដ្ឋ​​មិនអាច​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​នោះ​ទេ​ រដ្ឋាភិបាល​គួរតែ​ដោះ​ស្រាយ​រឿង​អន្តោប្រវេសន៍​ជា​មុនសិន​ ​ហើយ​ដក​កម្ពុជា​ចេញ​ពី​គម្រោង​អភិវឌ្ឃន៍​ត្រីកោណ​ CLV​ ​​ជា​មុន​សិន។ ​ចំណែក​លោក​ ​គឹម សុខ​ ​អ្នក​អត្ថាធិប្បាយ​នយោបាយ​ ​ក៏​យល់​ស្រប​ដែរ​ថា​នយោបាយ​ប្រមូល​ថវិកា​ពី​ពល​រដ្ឋ​គឺ​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ក្ដៅ​ក្រហាយ​វិញ​​ ហើយក៏​បង្ហាញ​ពី​កម្សោយ​របស់​រដ្ឋាភិបាល​ត្រកូន​ហ៊ុន​ទៅ​វិញ​ទេ៕
Media is too big
VIEW IN TELEGRAM
សម្ភាសលោក រី គា អគ្គលេខាធិការគណបក្សសង្រ្គោះជាតិ សហរដ្ឋអាមេរិក និង អ្នកស្រី ធិត គីមហ៊ុន ប្រធានចលាស្រ្តីគណបក្សសង្រ្គោះជាតិ សហរដ្ឋអាមេរិក ជុំវិញខ្មែរអាមេរិកាំងរៀបចំយុទ្ធនាការតវ៉ាពិភពលោក ស្នើឱ្យរដ្ឋាភិបាលដកកម្ពុជាពីCLV។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បដិសេធ​សេចក្ដី​ថ្លែងការណ៍​របស់ APHR ដែល​ចោទ​រដ្ឋាភិបាល​ថា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​រឿង CLV
២. ពលរដ្ឋ​ជាង​១០០គ្រួសារ​នៅ​ខេត្ត​បន្ទាយមានជ័យ ផ្ទុះ​ការ​តវ៉ា​រឿង​អាជ្ញាធរ​បង្ខំ​ឱ្យ​ប្ដូរ​ទីតាំង​ដី​ជាប់​បឹង​ទន្លេសាប
៣. អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​រៀបចំ​ទស្សនកិច្ច​ឱ្យ​ពលរដ្ឋ​ទៅ​មើល​តំបន់ CLV នឹង​គ្មាន​ប្រយោជន៍ បើ​មិន​ឱ្យ​ពលរដ្ឋ​ដឹង​ពី​ការ​បាត់បង់​ទឹកដី
៤. ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ និង​ស្ទឹងត្រែង បារម្ភ​ពី​បញ្ហា​គ្រឿងញៀន​ក្នុង​សហគមន៍​របស់​ពួកគាត់
៥. អតីត​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល ជា​នរណា?
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=FWqTy4_oD24
---
Media is too big
VIEW IN TELEGRAM
ប្រពន្ធលោក យីម លាងហ៊ី កណ្ដោចកណ្ដែងពេលសម្រាលកូនម្នាក់ឯងក្រោយប្ដីជាប់គុក
---
ប្រពន្ធលោក យីម លាងហ៊ី គឺលោកស្រី ហុង ស្រីម៉ៅ តស៊ូចិញ្ចឹមកូនតូច២នាក់ និងប្រឈមជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនម្នាក់ឯង ខណៈរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានចាប់ប្ដីលោកស្រីដាក់គុកជាលើកទី២ទាំងអយុត្តិធម៌៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/yim-leanghy-wife-raises-children-alone-as-husband-being-imprisoned-08282024045425.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni #Lèsemajesté #PlottingAgainstGovernment #ArbitraryArrests #MotherNature #AlejandroGonzalezDavidson #YimLeanghy #HongSreymao #SunRatha #ThunRatha #LyChandaravuth #PhuonKeoraksmey #LongKunthea #RightLivelihoodAward #AlternativeNobel #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
#រូបត្លុកនយោបាយ​៖ មូលនិធិ​ «កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន»​ ដែល​គ្មាន​តម្លាភាព
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #China #PRC #ChinaReach #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #BorderInfrastructureDevelopmentFund #Fundraising #ArbitraryArrests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Shootout between Chinese in Cambodian beach resort leaves 3 wounded
---
A shootout between two groups of Chinese nationals in the Cambodian beach resort of Sihanoukville left a security guard wounded and two Chinese men with serious injuries, authorities said.
👉 https://www.rfa.org/english/news/cambodia/sihanoukville-shootout-chinese-arrests-09042024161746.html
---
#RFAKhmer #Cambodia #China #ChinaReach #PRC #HunSen #HunManet #Sihanouk #Weapons #Perpetrators