វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.47K photos
2.81K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តុលាការ សម្រេចឲ្យមេបក្សភ្លើងទៀន សងជំងឺចិត្តជិត ២ លានដុល្លារដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត 
---
តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា បានប្រកាសសាលក្រមលើសំណុំរឿងប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចុះខ្សោយក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។ តុលាការបង្គាប់ឱ្យមេបក្សភ្លើងទៀនលោក ទាវ វណ្ណុល សងជំងឺចិត្តទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចំនួន ៦ពាន់លានរៀល ឬប្រហែល ១លាន ៥សែនដុល្លារអាមេរិក និងពិន័យប្រាក់ ១០លានរៀល ឬប្រមាណ ២ពាន់ ៥រយដុល្លារអាមេរិក ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ មេធាវីការពារក្តីឲ្យលោក ទាវ វណ្ណុល ចាត់ទុកការសម្រេចក្តីនេះ គឺជារឿងអយុត្តិធម៌។  
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #TeavVannol #ChoungChouNgy #CLP#CandlelightParty #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍14😢7
Media is too big
VIEW IN TELEGRAM
មន្ត្រីសិទ្ធិមនុស្ស សោកស្ដាយដែលរដ្ឋាភិបាលចាប់ខ្លួនសកម្មជនជាច្រើននាក់ ស្របពេលដំណើរទស្សនកិច្ចរបស់លោក វិទិត មុនតាប៊ន មកកម្ពុជា
---
អង្កការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​សោកស្ដាយ​ និងបារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីសលោក ស្រ៊ុន ស្រ៊ន និង​សហការី ៣នាក់ ទៀត​នៅ​ចំពេល​ដំណើរ​ទស្សនកិច្ច​របស់​អ្នករាយ​ការណ៍​​ពិសេស​ នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ទៅ​ប្រទេសកម្ពុជា។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/mUTmGBi_Z5Y
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #HunManet #HunSen #VititMuntarbhorn #CLVDTA #ArbitraryArrest #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢27👍10
Media is too big
VIEW IN TELEGRAM
កូដករ​ស្នើ​ឱ្យ​រម្លាយ​ក្រសួង​ការងារ​ព្រោះ​អសមត្ថភាព​មិន​អាច​ដោះស្រាយ​វិវាទ​ការងារ​​ណាហ្គាវើលដ៍
---
ក្រុម​កូដ​ករ​ណាហ្គា​វើ​លដ៍​ (NagaWorld) ប្រមាណ ៣០​នាក់ បន្ត​ចេញ​តវ៉ា​នៅក្រោម​តំណក់​ភ្លៀង នៅ​ថ្ងៃទី​២៥ ខែកក្កដា ដើម្បី​រក​ដំណោះស្រាយ​វិ​វាទិកា​រងារ​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ថៅកែ​បន​ល្បែង​ណាហ្គា​វើ​លដ៍ ដែល​ជាប់គាំង​ជិត ៣​ឆ្នាំ មក​ហើយ។ ​ប្រើ​ហិង្សា​លើ​កូដ​ករ ស្ត្រី និង​ក្មេងស្រី ជាដើម។ ក្រៅពី​ស្រែក​តវ៉ា​រក​យុត្តិធម៌ និង​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ក្រុម​កូដ​ករ​ណាហ្គា​វើ​លដ៍ ក៏​ស្នើឱ្យ​រម្លាយ​ក្រសួង​ការងារ​ចោល ដោយសារតែ​ស្ថាប័ន​មួយ​នេះ អសមត្ថភាព​មិន​អាច​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​វាង​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា​វើ​លដ៍ និង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ (LRSU)៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSuor #ChhimSithar #HumanRights #NagaWorld #LRSU #StrikersKH #LaborDispute #UnionKH #MLVT
👍25
Media is too big
VIEW IN TELEGRAM
តស់! ស្ដាប់«កម្ពុជាសប្ដាហ៍នេះ» នៅព្រឹកថ្ងៃសៅរ៍នេះ

​​​ស្វែង​រក​ផត​ខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍13
H072524-RFAInBrief[74].00_00_17_02.Still001.jpg
434.3 KB
#ខ្លីៗ​ពី​អាស៊ី​សេរី [៧៤]៖ តុលាការ ​សម្រេច​ឃុំខ្លួន​លោក ធែល ធីលែន ជា​លើក​ទី​២

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តុលាការ កាត់ក្ដី​ឱ្យ​មេ​បក្ស​ប្រឆាំង​លោក ទាវ វណ្ណុល សង​ជំងឺ​ចិត្ត ១លាន៥សែន​ដុល្លារ ​ដល់​រដ្ឋាភិបាល​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ
២. ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ស្នើ​ឲ្យ​ទូត​បរទេស ឃ្លាំមើល​សុវត្ថិភាព​គ្រួសារ​របស់​លោក ក្រោយ​លោក ហ៊ុន សែន គំរាម
៣. តុលាការ​ខេត្ត​​សៀមរាប ឃុំខ្លួន​មន្ត្រី​បក្ស​កែទម្រង់​កម្ពុជា​ម្នាក់​ទាំង​មាន​ជំងឺ
៤. ក្រុម​យុវជន រិះគន់​ស្ថាប័ន​រដ្ឋាភិបាល​ចេញ​ញត្តិ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV ថា​ជា​ការ​ផ្គាប់​ចិត្ត​​លោក ហ៊ុន សែន ដោយ​មិន​គិត​ពី​មតិ​ពលរដ្ឋ
៥. តុលាការ សម្រេច​ឃុំខ្លួន​លោក ធែល ធីលែន ជា​លើក​ទី​២​បណ្ដោះ​អាសន្ន​ក្រោយ​រិះគន់​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV៕ https://www.facebook.com/rfacambodia/videos/3771089806463245
---

👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=-oUL-TSDomw
---
😢12👍2
Interview.jpg
620.5 KB
ប្រធាន​ចលនា​សង្គ្រោះជាតិ​នៅ​ប្រទេស​ជប៉ុន​លោក​ ហៃ វណ្ណា ស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ និង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត​ប្រចាំ​នៅ​កម្ពុជា​ជួយ​ឃ្លាំមើល​ និង​ការពារ​សុវត្ថិភាព​គ្រួសារ​របស់​លោក​ ដែលកំពុង​រស់នៅ​ស្រុកខ្មែរ បន្ទាប់​ពីមាន​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ពី​លោក​ ហ៊ុន សែន ។​ ​សូមស្តាប់ ​និង​ទស្សនា​បទសម្ភាសន៍​ផ្ទាល់​ជាមួយ ​លោក​ ហៃ វណ្ណា​ ដូច​តទៅ៖​ https://youtu.be/wSLl5XW9Ve0
​​
#RFAKhmer#Cambodia #HunManet#HunSen#ArbitraryArrest#PrisonerofConscience#HayVanna#RFAInterview
👍11😢5
Debriefing .jpg
684.3 KB
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​តាមអ៊ីន​ធឺណិត​របស់​ប្រទេស​អូស្ត្រាលី​អ្នកស្រី​ ក្លៀ អូនៀល​ (Clare O’Neil )​ ​បាន​ជួប​ជាមួយ​តំណាង​សហគមន៍​ខ្មែរ​​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​ក្នុង​ក្រុង​មែលប៊ន​ (Melbourne)​ ដើម្បី​ផ្តល់​ព័ត៌មាន​ អំពី​ការ​ដាក់ចេញ​គោល​នយោបាយ​ថ្មីៗ ​និង​ស្តាប់ក្តីកង្វល់​របស់​សហគមន៍​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង ​និង​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា។​
​តើ​ជំនួប​នោះ​ទទួល​បាន​លទ្ធផល​អ្វី​យ៉ាង​ណា​ខ្លះ? ​

​លោក​ ​ថា ថៃ​ មាន​សេចក្តី​រាយការណ៍​ផ្ទាល់​មួយជុំវិញរឿង​នេះ​ដូច​តទៅ៖ https://youtu.be/rWvkG45vTA4

#RFAKhmer#Cambodia#Australia ​​#HunManet#HunSen#ArbitraryArresta#ClareONeil#ForeignInterference​ ​​#RFAInterview
👍13
This media is not supported in your browser
VIEW IN TELEGRAM
មិនអាចចូលមើល វែបសាយ RFA បាន?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍15
Media is too big
VIEW IN TELEGRAM
ហ៊ុន សែន​ ទៅគោរពវិញ្ញាណក្ខន្ធមេបក្សកុម្មុយនិស្តវៀតណាម​ ​ក្រោយ​ចាប់​ខ្លួន​ក្រុម​អ្នក​រិះគន់​ដាក់​គុក​

​អតីតនាយករដ្ឋមន្ត្រី ​និងជាប្រធានព្រឹទ្ធសភា​លោក​ ហ៊ុន សែន ​បានទៅ​គោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​ និងជាអគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយ​និស្ត​វៀតណាម​លោក ​ង្វៀន ភូជុង (Nguyen Phu Trong)​នៅរដ្ឋធានី​ហាណូយ​(Hanoi)​នៃ​ប្រទេស​វៀតណាម ​នៅថ្ងៃទី២៥ ខែកក្កដា។​ ​នៅប៉ុន្មានថ្ងៃមុន​ពេល​លោក​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​វៀតណាម​នេះ​ លោកបានចេញមុខដើរតួជំនួស​នាយករដ្ឋមន្ត្រី​ជា​កូន​គឺ​លោក​ ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាប់​ខ្លួនក្រុមអ្នករិះគន់​វៀតណាម​ពាក់ព័ន្ធ​​នឹង​គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ​កម្ពុជា-ឡាវ-វៀតណាម​(CLV)​ចំនួន​៥នាក់​ដាក់​គុក។ ​អ្នកទាំងនោះរួមមាន​លោក ស្រ៊ុន ស្រ៊ន​ កញ្ញា​ ភឹង សោភា​  លោក​ សាន សិទ្ធិ​  លោក​ ចក់ ប៊ានមុន្នី ​និង​លោក ​ធែល ធីលែន៕
👍13👎5😢2
#រូបត្លុកនយោបាយ​៖ ពី «មហាវិថី ស៊ី ជីនពីង» ឆ្ពោះ​ទៅ «ផ្លូវលំ ស៊ី ជីនពីង»?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #Taiwan #SouthChinaSea #HunManet #HunSen #XiJinping #XiJinpingBlvd #XiJinpingTrail #WangWenbin #SunChanthol #DefenseCooperation #ReamNavalBase #BRI #PLA #FunanCanal #FunanTechoCanal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢10👍4
Media is too big
VIEW IN TELEGRAM
អង្គការ យូណេស្កូ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ក្រុម​អ្នក​ជំនាញ​ថ្មី​មួយ​មក​តាមដាន​ស្ថានភាព​​ផ្លាស់​ទីលំនៅ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​លើកទី​៤៦នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​សម្រាប់​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភពលោក កាលពី​ថ្ងៃទី២៤ ខែកក្កដា នៅ​ទីក្រុង ញូវ ដេលី (New Delhi) នៃ​ប្រទេស​ឥណ្ឌា (India) ក្រោយ​ពី​មាន​ការព្រួយបារម្ភ​ពី​ការបង្ខំ​ឱ្យ​ម្ចាស់​អង្គរ​រាប់​ម៉ឺន​គ្រួសារ​ផ្លាស់ទី​លំនៅ​ចេញ​ពី​តំបន់​អង្គរ​​ទៅ​រស់​នៅ​តំបន់​ដាច់​ស្រយាល។ នៅ​មុន​សម័យ​ប្រជុំ​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ជំរុញ​​រដ្ឋាភិបាល​ពាក់ព័ន្ធ​ឱ្យ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​បណ្តេញចេញ​ដោយ​បង្ខំ និង​គោរព​សិទ្ធិ​មនុស្ស៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/YU1SCTFIDuQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #PeakSneng #UNESCO #WorldHeritageSite #AmnestyInternational #VerticalVideos #Reels #Shorts
👍24😢4
មិនអាចចូលមើល វែបសាយ RFA បាន?
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
#វិទ្យុអាស៊ីសេរី #កម្ពុជា ​​#ហ៊ុនម៉ាណែត​ #ហ៊ុនសែន​
#RFAKhmer#Cambodia#HunManet#HunSen
👍16
Media is too big
VIEW IN TELEGRAM
ក្រុមយុវជនចលនាមាតាធម្មជាតិ នាំគ្នាចុះចែកខិត្តប័ណ្ណដល់និស្សិតនៅខាងមុខសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីភាពអយុត្តិធម៌ចំពោះការកាត់ទោសសកម្មជនមាតាធម្មជាតិ និងចូលរួមគាំទ្រញត្តិទាមទារឲ្យមានការដោះលែងសកម្មជនទាំង៥នាក់ដែលកំពុងជាប់ពន្ធនាគារ។ប៉ុន្តែការចែកខិត្តប័ណ្ណនេះ បានរងការរឹតត្បិតពីខាងថ្នាក់ដឹកនាំសាលា និងការតាមឃ្លាំមើលពីអាជ្ញាធរ។ មន្ត្រីសិទ្ធិមនុស្ស ចាត់ទុកថា ទង្វើរបស់ថ្នាក់ដឹកនាំសាលា និងអាជ្ញាធរ កំពុងរំលោភលើសកម្មភាពស្របច្បាប់របស់យុវជនចលនាមាតាធម្មជាតិ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni#Lèsemajesté#Arrest #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍23😢6
Media is too big
VIEW IN TELEGRAM
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​សុក្រ​ ទី២៦ ខែ​កក្កដា ឆ្នាំ២០២៤៖

១. អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ថា​ស្ថានភាព​សិទ្ធិមនុស្ស​បន្ត​ធ្លាក់​ចុះ​ទោះ​មាន​ការ​ផ្លាស់​ប្ដូរ​មេដឹកនាំ
២. លោក ហ៊ុន សែន ថា​មរណភាព​មេ​បក្ស​កុម្មុយនិស្ត​វៀតណាម ជា​ការ​បាត់បង់​ដ៏ ធំធេង សម្រាប់​​ថ្នាក់​ដឹក​នាំ​កម្ពុជា​
៣. យុវជន​មិន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​​ស៊ី​អិល​វី​(CLV) និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សង្គម​ឱ្យ​មាន​សេរីភាព​វិញ
៤. ក្រុម​យុវជន ចែក​ខិត្តប័ណ្ណ​ទាមទារ​ឲ្យ​ដោះលែង​យុវជន​មាតា​ធម្មជាតិ​ដែល​កំពុង​ជាប់ឃុំ​៥នាក់
៥. ​មេធាវីស្នើ​តុលាការកាត់ក្តី​ឱ្យ​ឯករាជ្យពីរឿងនយោបាយ បន្ទាប់​ពី​លោក ហ៊ុន សែនព្រមានថាលោក កឹម សុខា អាច​ជាប់​ទោសបន្ថែម ៕
---
ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=2OSSZZSZrpE
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
👍19
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីជុំវិញពីផលវិបាកនៃការបំបិទសិទ្ធិពលរដ្ឋមិនឱ្យនិយាយពីបញ្ហាទឹកដី។
វាគ្មិន៖ អតីតតំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និងអ្នកវិភាគនយោបាយនិងសង្គមលោក គឹម សុខ ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍16