វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.43K photos
2.8K videos
107 files
8.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សមាជិក​សភា​សហព័ន្ធ​អូស្ត្រាលី​ជាច្រើន​រូប​ ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​អូស្ត្រាលី​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​លើ​ក្រុម​មន្ត្រី​របប​លោក​ ​ហ៊ុន សែន​ ​ដែល​ចូល​មក​លាង​លុយ​កខ្វក់​ ​ជ្រៀតជ្រែក​ ​និង​គំរាម​កំហែង​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។​ ​ការ​ស្នើ​សុំ​នេះ​ ​ធ្វើ​ឡើង​ដោយ​សមាជិក​សភា​មក​ពី​គណ​បក្ស​ធំៗ​ទាំង​ពីរ​​គឺ​គណ​បក្ស​ពលករ​ (labour party )​ដែល​កំពុង​កាន់​អំណាច​ ​និង​គណ​បក្ស​សេរី (Liberal party)​ ​ដែល​ជា​គណ​បក្ស​ប្រឆាំង​ដ៏មាន​ឥទ្ធិពល​នៅ​អូស្ត្រាលី។ ​

​​តើ​ហេតុអ្វី​បាន​សមាជិក​សភា​អូស្ត្រាលី​កាន់​តែ​ច្រើន​ចាប់​អារម្មណ៍​ និង​ជំរុញ​ឲ្យ​ចាត់​វិធាន​ការ​លើ​ក្រុម​របប​លោក​ ​ហ៊ុន សែន​ ​ចូល​មកជ្រៀត​ជ្រែក​សហគមន៍​នៅ​ក្នុង​ប្រ​ទេស​អូស្ត្រាលី?​

​លោក​ ​ថា ថៃ​ ​និង​លោក​ ជុន ច័ន្ទបុត្រ​ ​មាន​សេចក្តី​រាយការណ៍​ផ្ទាល់​ជុំវិញ​រឿង​នេះ៖​ https://www.rfa.org/khmer/video?v=1_x85zdk6q

#RFAKhmer #Cambodia ​​#HunSen #HunManet #Australia
👍35
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ តំណាងរាស្ត្រ​អូស្ត្រាលី​ ជំរុញ​ឱ្យ​ស៊ើប​អង្កេត​មន្ត្រី​លោក ហ៊ុន សែន
---
#សម្រង់សម្តីសំខាន់ៗ​៖ តំណាងរាស្ត្រ​សហព័ន្ធ​អូស្ត្រាលី​ប្រចាំ​មណ្ឌល​ម៉ែកភើសិន (Mc Pherson) អ្នកស្រី ខារិន អាន់ឌ្រូ (Karen Andrews) ជំរុញ​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី​​ ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​បំផុត​ លើ​​ការ​ជ្រៀត​ជ្រែក​ពី​បរទេស អំពើ​ឧក្រិដ្ឋ​​​​​​​​​​​​ និង​ការ​លាង​លុយ​កខ្វក់ ប្រព្រឹត្ត​ដោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
#RFAKhmer #Cambodia #Australia #HunSen #ForeignInterference #VisaRestriction #Sanctions #KarenAndrews #HongLim #TakMengHeang #MeangHeangTak #AustralianFederalMP #KimSantepheap #HunTo #PharaMongkul #LauVann
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍19👎2
Media is too big
VIEW IN TELEGRAM
តោះ! នាំគ្នា​ចូលស្ដាប់​ផតខាសធ៍​ «កម្ពុជា​សប្ដាហ៍​នេះ» [ភាគ ១២] របស់​វិទ្យុអាស៊ីសេរី។
---
កម្មវិធីផតខាសធ៍ «កម្ពុជាសប្តាហ៍នេះ» នឹងមានប្រធានបទពិសេសមួយទៀតជុំវិញបញ្ហាកម្ពុជា និងការផ្ទេរអំណាចបន្តពូជនៅកម្ពុជា!​ តើវាគ្មិនយើងជានរណា? ហេតុអ្វីបានជាយើងមិនឃើញលោក ជុន ច័ន្ទបុត្រ នៅក្នុងវីដេអូខាងក្រោមនេះ?
បញ្ហាទាំងអស់នេះ នឹងមានបកស្រាយជូនអស់លោកលោកស្រីមិត្តអ្នកស្តាប់និងទស្សនានៅក្នុងកម្មវីធីផតខាសធ៍យើងនៅថ្ងៃសៅរ៍! ហើយយើងនឹងចាក់ផ្សាយវីដេអូទាំងស្រុងនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ៖ https://fb.watch/mbv9k-sURk/
---
ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
👉 Apple: https://pod.link/1688588022.apple
👉 Google: https://pod.link/1688588022.google
👉 Spotify: https://pod.link/1688588022.spotify
👉 RFA: https://www.rfa.org/khmer/podcasts

#RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen
👍8
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣

១. លោក ហ៊ុន សែន ព្រមានថានឹងវិលមកធ្វើនាយករដ្ឋមន្ត្រីវិញ បើលោក ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត
២. គណបក្សភ្លើងទៀន ទទូចឱ្យក្រសួងមហាផ្ទៃដោះស្រាយរឿងឯកសារបញ្ជាក់ការចុះបញ្ជីផ្លូវការ
៣. សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំជាថ្មីរបស់លោក ថាច់ សេដ្ឋា
៤. មន្ត្រីបក្សប្រឆាំងម្នាក់ទៀតសម្រេចរត់ចេញពីបក្សកាន់អំណាច ក្រោយចុះចូលមួយរយៈ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
#RFAKhmer #Cambodia #China #HunSen #HunManet #ThachSetha #KongJi #CandlelightParty #ShamElection #DynasticRules #CambodiaFamilyRun
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/l3gosmM0pgk
👍12😢2
Media is too big
VIEW IN TELEGRAM
សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំជាថ្មីរបស់លោក ថាច់ សេដ្ឋា
---
សាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនលោក ថាច់ សេដ្ឋា នៅពន្ធនាគារ ដោយលើកហេតុផលថា ខ្លាចលោក ថាច់ សេដ្ឋា បង្ករភាពវឹកវរនាំឱ្យខូចសណ្ដាប់សង្គម។ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី នៅថ្ងៃទី៣ ខែសីហា បដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ ស៊ីថា ជាថ្មីម្ដងទៀត បើទោះបីជាសំណុំរឿងពាក់ព័ន្ធនឹងបទចោទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន ឬចេញសែកអត់លុយ បានបិទបញ្ចប់ការស៊ើបអង្កេតហើយក្ដី។
#RFAKhmer #Cambodia #HunSen #PhnomPenhCourt #CandlelightParty #ThachSetha #SonChumChuon
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
😢10👍2
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា មូលហេតុដែលលោកសម្រេចចាកចេញពីតួនាទីនាយករដ្ឋមន្ត្រីនៅអាណត្តិទី ៧ នេះ គឺដោយសារកូនប្រុសច្បងរបស់លោកបានត្រៀមខ្លួនរួចរាល់ក្នុងការស្នងដំណែង ហើយការផ្ទេរអំណាចនេះអាចប្រព្រឹត្តទៅដោយសុវត្ថិភាព។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ លោកបានព្រមានថាបើលោក ហ៊ុន ម៉ាណែត ជួបគ្រោះថ្នាក់ដល់ជីវិត លោកនឹងវិលមកដឹកនាំរដ្ឋាភិបាលឡើងវិញ។ តើមូលហេតុអ្វីបានជាលោក ហ៊ុន សែន ថ្លែងសារនយោបាយទាំងនេះ?

សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងលោក យ៉ង ចាន់តារា ជាមួយលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ អំពីរឿងនេះដូចតទៅ៖ https://fb.watch/mbHOHi1EK0/
#RFAKhmer #Cambodia​​#HunSen #HunManet #ElectionKH2023 #ShamElection #EngChhaiEang #Keyquote #CPP
👍13
អស់រយៈពេលជិត៣ខែហើយក្រោយមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប៉ុន្តែប្រទេសថៃនៅពុំទាន់អាចបង្កើតបានរដ្ឋាភិបាលថ្មី និងនាយករដ្ឋមន្ត្រីថ្មីនៅឡើយទេ។

ដើម្បីដឹងលំអិតអំពីរឿងនេះ លោក ជី វិតានៃវិទ្យុអាស៊ីសេរីរាយការណ៍ព័ត៌មាននេះដូចតទៅ៖ https://youtu.be/4dFBs5Vy6FY
#RFAKhmer #News #Cambodia #ElectionTH #Thailand #PitaLimjaroenrat

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា
👍11
#សម្រង់សម្តីសំខាន់ៗ៖​ ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​ ​អេង ឆៃអ៊ាង​ ​ថ្លែង​ថា​ការ​រៀបចំ​របស់​​លោក​ ​ហ៊ុន សែន​ ​ឱ្យ​កូន​ប្រុស​ឡើង​កាន់​តំណែង​បន្ត​​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ផ្ទៃ​ក្នុង​គណបក្ស​កាន់​អំណាច​នោះ​ទេ។​ ​លោក​ថា​លោក​​ ហ៊ុន សែន​ ​​​កំពុង​ខ្លាច​ការ​ប្រជែង​យក​អំណាច​​​ពីសំណាក់​អ្នក​ដ៏ទៃទៀត​នៅ​ក្នុង​បក្ស​ប្រជាជាជន​កម្ពុជា៖ https://youtu.be/SCfOdOmdIJk
​​
#RFAKhmer #Cambodia​​#HunSen #HunManet #ElectionKH2023 #ShamElection #EngChhaiEang #Keyquote #CPP

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍11
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ ២០២៣៖

១. ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ថា ការធ្លាក់ចុះលំហប្រជាធិបតេយ្យ ប៉ះពាល់ដល់ទំនុកចិត្តនៃការបោះឆ្នោត
២. មន្ត្រីបក្សប្រឆាំងថា ផ្ទៃក្នុងបក្សប្រជាជនកំពុងបែកបាក់ ដោយសារការមិនគាំទ្រការផ្ទេរអំណាចនាយករដ្ឋមន្ត្រីឱ្យលោក ហ៊ុន ម៉ាណែត
៣. គណបក្សភ្លើងទៀន ទទូចឱ្យក្រសួងមហាផ្ទៃដោះស្រាយរឿងឯកសារបញ្ជាក់ការចុះបញ្ជីផ្លូវការ
៤. សាច់ញាតិស្នើឱ្យដោះលែងអ្នកលេងតិកតុកពីរនាក់ ដែលរិះគន់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #CandlelightParty #ShamElection #DynasticRules #CambodiaFamilyRun #UNExperts #Democracy #Tiktoker
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xMFJZeYmwJo
👍28
Media is too big
VIEW IN TELEGRAM
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ជិត ៤០នាក់ នៅរសៀលថ្ងៃទី៨ សីហា បន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ដែលល្បីខាងកេងប្រវ័ញ្ច និងរំលោភសិទ្ធិការងាររបស់បុគ្គលិក ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុន និងរដ្ឋាភិបាលដោះស្រាយវិវាទការងាររបស់ពួកគេ។ ក្រៅពីលើកបដាបង្ហាញសារផ្សេងៗ ទាក់ទងនឹង​ការរំលោភ​សិទ្ធិ​កម្មករ និងសហជីព​ និងសារទាមទារឲ្យដោះលែង​មេ​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ ក្រុមកូដករ ក៏ឈរកាន់បដាធ្វើពីសំបកឡាំងជារូបទូរទស្សន៍ដោយសរសេរអក្សរថា «ស្ងៀមស្ងាត់ធ្វើឲ្យបាត់បង់សិទ្ធិ» និងសារ «សូមជួយផ្សព្វផ្សាយរឿងកូដករ NAGA ដើម្បីឆាប់ឲ្យមានដំណោះស្រាយ»។ ក្រុមកូដករ ក៏បានអះអាងថា ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងស្រុក គឺ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) រួចមក សំឡេងកម្មករណាហ្គាវើលដ៍ ក៏ត្រូវបានបិទដែរ ។ ក្រុមកូដករលើកឡើងថា ​បើ​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទេ ប្រជាពលរដ្ឋ​កម្ពុជា​ នឹងមិន​ទទួលបានព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ ​​​និងរឿង​អយុត្តិធម៌​ក្នុងសង្គម​ កំពុង​កើត​មាន​ឡើង​ច្រើន​ផងដែរ។
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
👍16
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣

១. មន្រ្តីបក្សប្រឆាំងថា ក្រុមសមាជិកសភាអាមេរិកមកកម្ពុជានៅពេលនេះអាចជាការផ្ដល់ឱកាសចុងក្រោយឱ្យលោក ហ៊ុន សែន ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ
២. មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បញ្ជាក់ជាថ្មីថា គណបក្សនេះគ្មានទំនាក់ទំនងជាមួយលោក សម រង្ស៊ី នោះទេ
៣. រដ្ឋាភិបាលលោក ហ៊ុន សែន ប្រតិកម្មតបចំពោះក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ដែលរិះគន់ការបោះឆ្នោត
៤. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី សម្រាប់យប់នេះ នឹងជជែក អំពី ថាតើហេតុអ្វីបានជាលោកហ៊ុន សែន ថានឹងវិលមកធ្វើនាយករដ្ឋមន្រ្តីវិញ បើសិនជាកូនប្រុសគ្រោះថ្នាក់ដល់ជីវិត?
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
#RFAKhmer #Cambodia #HunSen #HunManet #CandlelightParty #SamRainsy #ShamElection #DynasticRules #CambodiaFamilyRun #UNExperts #Democracy #US #Lawmakers #GSP
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xYJdFkHE8q0
👍15
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ អ្នកវិភាគនយោបាយ លោក គឹម សុខ ថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងបោកប្រាស់ពលរដ្ឋរឿងការប្រមូលពន្ធកើនឡើង។
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/k4VCGGqdFks
--
ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
#កម្ពុជា #គណបក្សប្រជាជនកម្ពុជា #ហ៊ុនសែន #គឹមសុខ
#Cambodia #Khmer #RFAKhmer #HunSen #KimSok #CPP
👍18👎1
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ ២០២៣៖

១. មន្ត្រីសង្គមស៊ីវិលរិះគន់ ការតែងតាំងលោក ជា ចាន់តូ ជាអគ្គទេសាភិបាលកិត្តិយសថាជាការខ្ជះខ្ជាយថវិកាជាតិ
២. មន្រ្តីបក្សប្រឆាំងថា ដំណើរទស្សនកិច្ចរបស់សភាអាមេរិកមកកម្ពុជាពេលនេះអាចជាការជំរុញឱ្យលោក ហ៊ុន សែន ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញមុនបន្ថែមទណ្ឌកម្ម
៣. អ្នកច្បាប់ជំរុញឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដោះស្រាយបញ្ហារឿងអត់ផ្ទះឲ្យអ្នកទិញបង់រំលោះទៅតាមច្បាប់ និងកិច្ចសន្យាដើម
៤. អ្នករត់កង់បីមួយចំនួន ស្នើដល់រដ្ឋាភិបាល ដោះស្រាយបញ្ហាប្រេងសាំងឡើងថ្លៃ ដែលប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់
#RFAKhmer #Cambodia #HunSen #HunManet #Opposition #ShamElection #DynasticRules #CambodiaFamilyRun #UNExperts #Democracy #US #Lawmakers #GSP #NBC CheaChanto #Realestate #LengNavatra #TukTuk #Oil #Gasoline
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Pl1tlaOw0qg
👍22😢3👎1
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរិ៍ ទី០៥ ខែសីហា ឆ្នាំ២០២៣

១. អ្នកវិភាគនិងមន្រ្តីបក្សប្រឆាំងថា ការចេញមុខបំភ្លឺរឿងផ្ទៃក្នុងបក្សរបស់លោក ស ខេង គ្រាន់តែជាការបង្ខំចិត្ត
២. អ្នកទោសនយោបាយ អំពាវនាវរដ្ឋាភិបាលដោះស្រាយវិបត្តិនយោបាយ និងប្រគល់សេរីភាពជូនពួកគាត់វិញ
៣. ពលរដ្ឋនៅខេត្តបាត់ដំបង ស្នើឱ្យអាជ្ញាធរចាត់វិធានការចំពោះរោងចក្រចិន ដែលបង្ហូរជាតិពុលចូលក្នុងស្ទឹង
៤. កម្មកររោងចក្រចំនួន៧៦នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅខេត្តកំពង់ស្ពឺ
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត។
---
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #Opposition #ShamElection #DynasticRules #CambodiaFamilyRun #PoliticalPrisoners #RuleByLaw #China #Battambang #Factory #Workers #KampongSpeu #Accident #TrafficAccident
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Z3WTdytu9-4
👍16
Media is too big
VIEW IN TELEGRAM
កូន​ៗ​ អ្នកស្រី ផាវ​ ញ៉ើង បាត់​បង់​ភាព​កក់​ក្ដៅ ក្រោយ​តុលាការ​ខេត្ត​កោះ​កុង​ឃុំ​ខ្លួន​បង្គោល​គ្រួសារ​ពួកគាត់​​​​
---
កូនទីបីរបស់អ្នកស្រី ផាវ ញ៉ើង គឺលោក ហង្ស សុខហៀប លើកឡើងថា គ្រួសាររបស់លោកកំពុងជួបការលំបាក បាត់បង់ភាពកក់ក្ដៅ និងគ្មានទីពឹង ក្រោយម្ដាយដែលជាស្ត្រីមេម៉ាយកំពុងឈឺ និងជាបង្គោលគ្រួសារតែម្នាក់គត់ ជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកោះកុង។ លោក ហង្ស សុខហៀប ចាត់ទុកថាការឃុំខ្លួន ដោយតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍នេះ គឺជារឿងអយុត្តិធម៌ និងមិនសមហេតុផល ព្រោះលោកយល់ថា សកម្មភាពរបស់ម្ដាយលោក ដែលជាសកម្មជន​ការពារ​ដីធ្លីជិត ២០ឆ្នាំកន្លងមកនេះ ដើម្បីតែការពារដីធ្លីរបស់ខ្លួនពី​ការរំលោភ​យក​របស់អ្នក​មាន​អំណាច និងជួយពលរដ្ឋផ្សេងទៀតក្នុងសហគមន៍ប៉ុណ្ណោះ។
#RFAKhmer #Cambodia #LandActivists #LandDispute #KohKong #CourtKH #PhavNheung
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍15😢4
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ ២០២៣៖

១. អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំង មិនជឿលើការបំភ្លឺរបស់លោក ស ខេង ថាគ្មានបែកបាក់ផ្ទៃក្នុងបក្សកាន់អំណាច
២. អ្នកទោសមនសិការស្នើដល់រដ្ឋាភិបាលថ្មី ដោះស្រាយវិបត្តិនយោបាយនិងដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ
៣. សហគមន៍ និងក្រុមយុវជន នាំគ្នាដាំដើមឈើឡើងវិញនៅព្រៃមេត្តាធម្មជាតិ
៤. ពលរដ្ឋ ជំរុញឱ្យអាជ្ញាធរខេត្តបាត់ដំបង ចាត់វិធានការចំពោះរោងចក្រចិន ដែលបង្ហូរជាតិពុលចូលក្នុងស្ទឹងសង្កែ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #Opposition #ShamElection #DynasticRules #CambodiaFamilyRun #PoliticalPrisoners #RuleByLaw #China #Battambang #Factory #Environment #Forest #MetaForestCommunity #DirtyWater #StungSangkae #SangkeRiver #PoisonLiquid #China #ChinaReach
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/X_s4Wg1eKNI
👍12
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣
១. អតីត​នាយករដ្ឋមន្ត្រី​ថៃ​ពីរ​នាក់​បងប្អូន លោក ថាក់ស៊ីន ឈិនណាវ៉ាត់ និង​ប្អូនស្រី អ្នកស្រី យិងឡាក់ បង្ហាញ​ខ្លួន​ក្នុង​ខួប​កំណើត​លោក ហ៊ុន សែន
២. មន្ត្រី​បក្ស​ប្រឆាំង​ថា ប្រធាន​បក្ស​កុម្មុយនិស្ត​វៀតណាម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​«ក្លែងក្លាយ» បង្ហាញ​ថា​របប​ផ្តាច់ការ​នៅ​កម្ពុជា​កាន់តែ​រឹងមាំ
៣. ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេសថៃ សម្តែង​មតិ​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត ធ្វើ​នាយករដ្ឋមន្ត្រី​ថ្មី
៤. ពលរដ្ឋ​មួយ​ចំនួន ត្អូញត្អែរ​ថា ផ្លូវ​នៅ​ក្រុង​បាត់ដំបង​ខូច​ស្ទើរ​គ្រប់​កន្លែង ប៉ះពាល់​ដល់​ការរក​ស៊ី​ចិញ្ចឹម​ជីវិត ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #thailand #vietnam #HunSen #Hunmanet #ThaksinShinawatra #thaksin #YingluckShinawatra #Yingluck #nguyenphutrong #CandlelightParty #ShamElection #dynasticrules #cambodiafamilyrun #battambang #migrantworkers
👍15😢3
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣

១. អតីតនាយករដ្ឋមន្ត្រីថៃពីរនាក់បងប្អូន លោក ថាក់ស៊ីន ឈិនណាវ៉ាត់ និងប្អូនស្រី អ្នកស្រី យិងឡាក់ បង្ហាញខ្លួនក្នុងខួបកំណើតលោក ហ៊ុន សែន
២. មន្ត្រីបក្សប្រឆាំងថា ប្រធានបក្សកុម្មុយនិស្តវៀតណាមទទួលស្គាល់លទ្ធផលបោះឆ្នោត«ក្លែងក្លាយ» បង្ហាញថារបបផ្តាច់ការនៅកម្ពុជាកាន់តែរឹងមាំ
៣. ពលករខ្មែរមួយចំនួននៅប្រទេសថៃ សម្តែងមតិប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្ត្រីថ្មី
៤. ពលរដ្ឋមួយចំនួន ត្អូញត្អែរថា ផ្លូវនៅក្រុងបាត់ដំបងខូចស្ទើរគ្រប់កន្លែង ប៉ះពាល់ដល់ការរកស៊ីចិញ្ចឹមជីវិត
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
#RFAKhmer #Cambodia #Thailand #Vietnam #HunSen #HunManet #ThaksinShinawatra #Thaksin #YingluckShinawatra #Yingluck #NguyenPhuTrong #CandlelightParty #ShamElection #DynasticRules #CambodiaFamilyRun #Battambang #MigrantWorkers
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/i_PuhYoqBPQ
👍13😢2
អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ពីរ​នាក់​បង​ប្អូន​គឺ​លោក​ ​ថាក់ស៊ីន ឈិនណាវ៉ាត់​ ​និង​ប្អូន​ស្រី​អ្នកស្រី​ ​យិងឡាក់ ឈិនណាវ៉ាត់​​​ ​បាន​បង្ហាញ​ខ្លួន​ក្នុង​ខួប​កំណើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​នៅ​លើ​ទឹក​ដី​កម្ពុជា​កាលពី​ថ្ងៃសៅរ៍​កន្លង​ទៅ។​

តើ​ការ​បង្ហាញ​ខ្លួន​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ពីរ​នាក់​បង​ប្អូន​នៅ​ក្នុង​ខួប​កំណើត​លោក​ ហ៊ុន សែន​ ​ផ្តល់​ផល​ចំណេញ​យ៉ាងណា​ដល់​គ្រួសារ​ទាំង​ពីរ?​ ​ហើយ​តើ​ជំនួប​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​មាន​ន័យ​យ៉ាងណា​ដល់​ប្រជាធិបតេយ្យ​និង​ពលរដ្ឋ​ខ្មែរ?

​អ្នកស្រី​ ​សុ ជីវី​ ​មាន​បទ​សម្ភាសន៍​ជា​មួយ​អ្នក​វិភាគ​នយោបាយ​លោក​ ​គឹម សុខ​ ​ដូច​ត​ទៅ៖ https://fb.watch/mfu0TQskkX/

#RFAKhmer #Cambodia #Thailand #Vietnam #HunSen #HunManet #ThaksinShinawatra #Thaksin #YingluckShinawatra #Yingluck#CandlelightParty #ShamElection #DynasticRules #CambodiaFamilyRun#MigrantWorkers #ElectionKH2023 #CNRP #CandlelightParty #CLP #Democracy #HumanRights
👍12😢1
#រូបត្លុកនយោបាយ​៖ គ្រប់គ្រង​បែប​គ្រួសារ​និយម ​តាំងពី​ឆ្នាំ១៩៨៥​មក
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
---
បុរស​ខ្លាំង​ខាង ​«កំសាក» និង​ប្រព្រឹត្ត​អំពើ​ហិង្សា លោក ហ៊ុន សែន បាន​ប្រកាស​ផ្ទេរ​អំណាច​នាយករដ្ឋមន្ត្រី​ទៅ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្រោយ​កាន់​អំណាច​អស់​ជិត ៤ ទសវត្ស​ នៅ​កម្ពុជា។ លោក ហ៊ុន ម៉ាណែត ដែល​ជា​អតីត​មេទ័ព និង​ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ៤ កំពុង​ឈរ​នៅ​ជួរមុខ​គេ​នៃ​ការស្នង​តំណែង​តពូជ​ដ៏​សំខាន់​ នៅ​ក្នុង​ជួរ​បក្ស​កាន់អំណាច ដែល​គេ​ក៏នឹង​ឃើញ​រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ផ្ទេរ​តំណែង​ទៅ​ឱ្យ​កូនៗ​ របស់​ពួកគេ​ផងដែរ៕
---
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
---
#RFAKhmer #Cambodia #HunSen #HunManet #TeaBanh #TeaSeiha #SarKheng #SarSokha #ElectionKH2023 #ShamElection #DynasticRules #CambodiaFamilyRun
👍17