វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សមាជិក​គ្រួសារ​និង​ពលរដ្ឋ​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង​នៃ​ខេត្ត​ពោធិ៍សាត់​ថា​ពួកគាត់​ចង់​មាន​ដំណោះស្រាយ​ដីធ្លី​ឱ្យ​បាន​សមរម្យ​ និង​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​សមាជិកគ្រួសារ​ពួកគាត់​ឱ្យ​បាន​មក​រស់នៅ​ជួបជុំគ្នា​ដូច​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ដែរ​ នៅ​ក្នុងឆ្នាំ​២០២៥​នេះ។​​​

​សូម​ទស្សនា​បទសម្ភាសន៍​ជាមួយ​ពលរដ្ឋ​រងគ្រោះ​អ្នកស្រី​ ​សែម សុខគា ​និង​ លី ម៉ី ​ជុំវិញ​រឿង​នេះ​ដូចតទៅ៖
👍12
Media is too big
VIEW IN TELEGRAM
សម្ភាសន៍លោក សុន ឆៃ ជុំវិញតួនាទីរបស់តំណាងរាស្ត្រក្នុងការ​ចុះ ជួយពលរដ្ឋនៅតាមមណ្ឌលរបស់ខ្លួន

​​​ពលរដ្ឋ​រងគ្រោះ​​អះអាង​ថា​ពេញ​មួយ​ឆ្នាំ​២០២៤​ មិន​ដែល​ឃើញ​តំណាងរាស្ត្រ​អាណត្តិ​ថ្មី​ចុះ​ជួប​ពួកគាត់​ទេ​ ​បើ​ទោះ​ជា​តំណាង​រាស្ត្រ​រដ្ឋ​សភា​អាណត្តិ​ទី​៧​ ​ចូល​កាន់​តំណែង​បាន​ជាង ​១​ឆ្នាំ​មក​ហើយ​ក្ដី។​ ​រីឯ​សង្គម​ស៊ីវិល​ដែល​តាមដាន​ការងារ​រដ្ឋ​សភា​ថា​ពួកគេ​ក៏​មិន​ដែល​ឃើញ​សភា​កោះហៅ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​​ទៅ​សួរ​ដេញ​ដោល​ ​ពី​បញ្ហា​របស់​ប្រជាពលរដ្ឋ ​និង​ប្រទេសជាតិ​ដែរ។​ ​តើ​តំណាងរាស្ត្រ​មាន​តួនាទី​បែប​ណាខ្លះ​ក្នុង​ការ​ចុះ​ជួយ​ពលរដ្ឋ​តាម​មូល​ដ្ឋាន?​

​សូម​ទស្សនា​បទសម្ភាសន៍​ជាមួយ​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក​ ​សុន ឆៃ​ ជុំវិញ​រឿង​នេះ​ដូចតទៅ៖
👍18
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៨៦] ​តើកម្ពុជា​ខូចមុខមាត់ដោយ​សារអ្វីឱ្យប្រាកដ? ​

 លោក​ ថា ថៃ ​និង​លោក​ យ៉ង ចាន់តារា​ ជជែក​ពិភាក្សា​ជាមួយ​អ្នក​រិះគន់​បញ្ហា​សង្គម​ យុវជន​ ឈិន សុធា ​អំពី​ការ​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហាក្សត្រ​ ក្នុង​កម្ម​វិធី «សាទរ​កម្ពុជា» របស់​លោក​ ហ៊ុន ម៉ានី ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​ និង​ការ​ព្យាយាម​លុបបំបាត់​ការ​ផ្សព្វផ្សាយ​អំពី​ហេតុការណ៍​នេះ ​ក្រោម​ហេតុ​ផល​ថា​ប៉ះពាល់​ដល់​មុខ​មាត់​ជាតិ។​ កិច្ច​ពិភាក្សា​នឹង​ពិនិត្យ​មើល​ថា​តើ​កម្ពុជា​ខូច​មុខមាត់​ដោយ​សារ​មូល​ហេតុអ្វី​ឱ្យ​ប្រាកដ?​

​​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍19
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់​នៅ​តំបន់​ភ្នំ​១៥០០​ឡើង​មក​ស្នើសុំ​ដំណោះស្រាយ​ជាថ្មី​ពី​ក្រសួង​យុត្តិធម៌​និង​ក្រសួង​បរិស្ថាន
---
ពលរដ្ឋ​នៅ​ក្បែរ​ផ្លូវ​អន្ទង់​អាំង ឬ​ជើង​ភ្នំ១៥០០ ក្នុងឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចំនួន១០នាក់ បានឡើងមកភ្នំពេញជាថ្មី នៅថ្ងៃចន្ទ ទី០៦មករា ដើម្បី​តាមដាន​ញត្តិ​ដែល​ពួកគាត់​បាន​ដាក់​ទៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​បរិស្ថាន​នាពេល​កន្លង​មក​។ ពួកគាត់​បាន​ស្នើសុំ​ជា​ថ្មី ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដើម្បី​ដោះលែង​តំណាង​ពួកគាត់​គឺ​លោកស្រី សេន ពិសី ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ពី​បទ​រុករាន​ដី​ព្រៃ និង​ស្នើសុំ​ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ​ផ្សេង​ទៀត​។ ពួក​គាត់​អះអាង​ថា ពួកគាត់​មិន​បាន​រុករាន​ដី​ព្រៃ​នោះ​ទេ ប៉ុន្តែ​ជា​ដី​ដែល​ពួកគេ​បាន​ទិញ​ដូរ​និង​កាន់កាប់​បន្ត​ពី​ទាហាន ដើម្បី​ធ្វើ​ស្រែ​ចម្ការ សាងសង់​លំនៅឋាន និង​រមណីយដ្ឋាន​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ជាពិសេស​ដី​ទាំង​នោះ មិន​ស្ថិត​នៅ​ក្នុង​តំបន់​ផ្លូវ​អន្ទង់​អាំង​ឡើយ​។
---

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #Eviction
👍14
Media is too big
VIEW IN TELEGRAM
ជនបរទេសជិត ៦០នាក់នាំគ្នារត់ចេញពីអគារអនឡាញរបស់លោក លី យ៉ុងផាត់ ក្នុងខេត្តឧត្តរមានជ័យ
---
កម្លាំងសមត្ថកិច្ចចម្រុះខេត្តឧត្តរមានជ័យបានឡោមព័ទ្ធឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ចំនួន ៥៧នាក់កាលពីល្ងាចថ្ងៃទី៥ ខែមករា ដើម្បីបញ្ជូនពួកគេទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីជនបរទេសទាំងនោះ បាននាំគ្នាសម្រុកចេញពីតំបន់អគារអនឡាញក្នុងរមណីយដ្ឋានអូស្មាច់របស់មហាសេដ្ឋីបនល្បែងគឺលោក លី យ៉ុងផាត់។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/j1UE9m8yv2o
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #LyYongPhat #Oknha #Tycoons #Casinos #MoneyLaundering #ScammingIndustry #Cyberscams #OnlineGambling #CyberCrimes #HumanTrafficking #TransnationalCrime #VerticalVideo #Trending
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍10
Media is too big
VIEW IN TELEGRAM
សម្ភាសន៍ពលរដ្ឋរស់នៅកំណាត់ផ្លូវអន្ទង់អាំងជុំវិញការឡើងមក​ភ្នំពេញដើម្បីតាមដានញត្តិពួកគាត់
​​
​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ​ទី06 មករា​នេះ ​សហគមន៍​រស់​នៅ​កំណាត់​ផ្លូវអន្ទង់អាំង​ ក្នុង​ឃុំ​អន្លង់រាប ​ស្រុក​វាលវែង ​​​តំបន់​ភ្នំ1500 ​ខេត្តពោធិ៍សាត់​ចំនួន​10 នាក់​បាន​ឡើង​មក​ភ្នំពេញ​ដើម្បី​តាមដាន​ញត្តិ ​ដែល​ពួកគាត់​បាន​ដាក់​អស់​រយៈ​ពេល​ចំនួន​ជាង​ពីរ​ខែ​មក​ហើយ។​

សូម​ទស្សនា​បទសម្ភាសន៍​ជាមួយ​លោកស្រី​ សែម សុខគា​ ដូច​ត​ទៅ៖
👍10
Media is too big
VIEW IN TELEGRAM
#ខ្លីៗ​ពី​អាស៊ី​សេរី [១៩១]៖ បរទេសជិត ៦០នាក់រត់ចេញពីអគារអនឡាញលោក លី យ៉ុងផាត់ នៅខេត្តឧត្តរមានជ័យ
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី០៦​ ខែ​មករា ឆ្នាំ២០២៥៖

១. ជន​បរទេស​ជិត ៦០នាក់​នាំគ្នា​រត់​ចេញ​ពី​អគារ​អនឡាញ​របស់​លោក លី យ៉ុងផាត់ ក្នុង​ខេត្ត​ឧត្តរមានជ័យ
២. សមត្ថកិច្ច​បញ្ជូន​នាយអាវុធហត្ថខេត្តតាកែវ២នាក់​ទៅ​សាកសួរ នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពី​បទ​ស៊ី​សំណូក​មិន​បង្ក្រាប​គ្រឿង​ញៀន​
៣. ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ថា​រថយន្ត​ដឹក​រ៉ែដែក របស់​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន( Global Green)​បាន​ប៉ះពាល់​សុខភាព និង​ការ​រស់​នៅ​ពួកគាត់​
៤. ជនជាតិ​ដើម​ភាគ​តិច​កួយ ខេត្ត​ព្រះវិហារ​បារម្ភ​បាត់បង់​ព្រៃ​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​ដោយសារ​បទ​ល្មើស​ព្រៃ​ឈើ​កើន​ឡើង​៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖​ https://www.youtube.com/watch?v=j1UE9m8yv2o
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍7
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី៥៧]​៖​ ​ កញ្ញា​ ​ឡុង លីម៉ី​ ​កូន​របស់​អ្នកស្រី​ ​សេន ពិសី​ ​ដែល​ជាប់​ឃុំ​រឿង​ដីធ្លី​តំបន់​អន្ទង់​អាំង​នៃ​ខេត្ត​ពោធិ៍សាត់​ថា​គ្រួសារ​របស់​គាត់​ទាំង​ក្មេង​ចាស់​កំពុង​រងទុក្ខ​វេទនា​ក្រោយ​អាជ្ញាធរ​ចាប់​ឃុំឃាំង​ម្តាយ​ខ្លួន៕
👍13😢6
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ភ្នំ​១៥០០​អង្វរ​លោក ហ៊ុន ម៉ាណែត ឱ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​ការ​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន
---
ពលរដ្ឋ​នៅ​ក្បែរ​ផ្លូវ​អន្ទង់​អាំង ឬ​ជើង​ភ្នំ១៥០០ ក្នុងឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចំនួន​១០​នាក់ បានឡើងមកភ្នំពេញជាថ្មី នៅថ្ងៃចន្ទ ទី០៦មករា ដើម្បី​តាមដាន​ញត្តិ​ដែល​ពួកគាត់​បាន​ដាក់​ទៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​បរិស្ថាន​នាពេល​កន្លង​មក​។ ពួកគាត់​បាន​ស្នើសុំ​ជា​ថ្មី ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដើម្បី​ដោះលែង​តំណាង​ពួកគាត់​គឺ​លោកស្រី សេន ពិសី ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ពី​បទ​រុករាន​ដី​ព្រៃ និង​ស្នើសុំ​ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ​ផ្សេង​ទៀត​។ ពួក​គាត់​អះអាង​ថា ពួកគាត់​មិន​បាន​រុករាន​ដី​ព្រៃ​នោះ​ទេ ប៉ុន្តែ​ជា​ដី​ដែល​ពួកគេ​បាន​ទិញ​ដូរ​និង​កាន់កាប់​បន្ត​ពី​ទាហាន ដើម្បី​ធ្វើ​ស្រែ​ចម្ការ សាងសង់​លំនៅឋាន និង​រមណីយដ្ឋាន​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ជាពិសេស​ដី​ទាំង​នោះ មិន​ស្ថិត​នៅ​ក្នុង​តំបន់​ផ្លូវ​អន្ទង់​អាំង​ ដែល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ប្រកាស​ដាក់​ជា​តំបន់​អភិរក្សឡើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
👍14😢4
Storming past guards, 60 foreigner workers escape from Cambodian casino
---
Wielding metal rods, nearly 60 foreigner workers –- many from Nepal and Pakistan –- stormed past security guards to escape from a northern Cambodian casino complex that’s home to an online scam operation, police said.
👉 https://www.rfa.org/english/cambodia/2025/01/06/cambodia-workers-flee-casino
👉 Video: https://www.facebook.com/reel/1421330852608390
---
#RFAKhmer #Cambodia #USA #HunManet #HunSen #LyYongPhat #Oknha #Tycoons #Casinos #MoneyLaundering #ScammingIndustry #Cyberscams #OnlineGambling #CyberCrimes #HumanTrafficking #TransnationalCrime #OSmach #OddarMeanchey
👍9
Media is too big
VIEW IN TELEGRAM
ពលរដ្ឋនៅស្រុករវៀងខេត្តព្រះវិហារ ថារថយន្តដឹករ៉ែដែករបស់ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (Global Green) ធ្វើឲ្យប៉ះពាល់សុខភាព និងការរស់នៅពួកគាត់
---
ប្រជាពលរដ្ឋរស់នៅស្រុករវៀង ខេត្តព្រះវិហារ អះអាងថា រថយន្តដឹកជញ្ជូនរ៉ែដែករបស់ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន(Global Green (Cambodia) Energy Development) កំពុងធ្វើឲ្យប៉ះពាល់សុខភាព និងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត របស់ពលរដ្ឋនៅតំបន់នោះ។ ចំណែកមន្ត្រីសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវតែមានវិធានការទៅលើក្រុមហ៊ុន និងរកដំណោះស្រាយដល់ប្រជាពលរដ្ឋឲ្យបានឆាប់។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/j2s6qcVb88Q
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #TryPheap #TryDalux#PreahVihear #GlobalGreen #IronOre #IronMine #Environment #Health
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍12😢2
តើលោកអ្នកស្ដាប់សំឡេងបានទេ?
👍6
Media is too big
VIEW IN TELEGRAM
ជន​ភៀស​ខ្លួន​ខ្មែរ​៦នាក់ ​ដែល​បញ្ជូន​ពី​ថៃ​ ថា​ពួកគាត់​មិន​បាន​ព្រឹត្ត​ខុស​ច្បាប់​ទេ
---
ជន​ភៀស​ខ្លួន​ខ្មែរ​ ដែល​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ឱ្យ​អាជ្ញាធរកម្ពុជា ​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​វិញ ដោយ​ឥត​លក្ខខ័ណ្ឌ ព្រោះ​ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។​ មន្រ្តី​សិទ្ធិ​មនុស្ស​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​នយោបាយ និង​សង្គម​ទាំងអស់​ ដើម្បី​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ៕​
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/4gINPmu
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #ArbitraryArrest #PrisonerofConscience #TNR #TransnationalRepression #PenChansangkream #HongAn #YinChanthou #VornChanratchana #SoeungKhunthea #MeanChanThon
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍12😢4
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ លោក ហ៊ុន សែន យកថ្ងៃ ៧មករា បន្តជំរុញកូនឱ្យធ្វើច្បាប់ដាក់អ្នករិះគន់ជា «ក្រុមភេរវករ»
---
ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលតាំងខ្លួនឯងថាជា «បិតាសន្តិភាព» បានយកថ្ងៃ០៧ មករា បន្តជំរុញឱ្យរដ្ឋាភិបាលកូនរបស់លោកគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើច្បាប់ដាក់ក្រុមអ្នករិះគន់ជា «ក្រុមភេរវករ»។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/p9zZCLExXzo
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #China #HunManet #HunSen #January7 #InvasionAndOccupationOfCambodia #WhyDidVietnamInvadeCambodia #HunDynasty #Nepotism #Authoritarianism #PoliticalPrisoners #ArbitraryArrests #LawTerrorismOppositionGroups #KeyQuote #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍9😢3
Media is too big
VIEW IN TELEGRAM
គណបក្ស​កម្លាំង​ជាតិ​ចាប់​ផ្ដើម​រៀបចំ​រចនាសម្ព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស ដើម្បី​ពង្រីក​សកម្មភាព​នយោបាយ

---
Description: គណបក្ស​កម្លាំង​ជាតិ ចាប់ផ្ដើម​រៀបចំ​រចនាសម្ព័ន្ធ​កសាង​កម្លាំង​ស្ត្រី​នៅ​ទូទាំង​ប្រទេស ដើម្បី​ពង្រីក​សកម្មភាព​នយោបាយ ដោយ​គ្មាន​ការ​រើសអើង​។ នៅ​ថ្ងៃ​ទី​០៧ មករា គណបក្ស​បាន​បើក​កិច្ច​ប្រជុំ​ផ្គូផ្គង​រចនាសម្ព័ន្ធ​ថ្នាក់​ដឹកនាំ​ជា​ស្រ្ដី ដោយ​មាន​វត្តមាន​ស្រ្ដី​មក​ពី​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​បន្ទាយមានជ័យ កណ្តាល កំពង់ស្ពឺ កំពង់ចាម កំពង់ធំ និង​សៀមរាប រួម​ទាំង​ស្ត្រី​ជា​ប្រពន្ធ​របស់​អ្នក​នយោបាយ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ផង​។


ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CPP #Court #Justice #PoliticalRights #NationPowerParty #RongChhun
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍15
Media is too big
VIEW IN TELEGRAM
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​រាត្រី​ថ្ងៃអង្គារ ​ទី៧ ​ខែមករា​ ឆ្នាំ២០២៥ ​នេះ ​​ពិភាក្សា​លើ​ប្រធានបទ៖​ ប្រសិន​បើ​ក្រុម​ប្រទេស​កុម្មុយនិស្ត​មិន​អាច​ជួយ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​បាន​តើ​រដ្ឋាភិបាល​ត្រកូល​​ហ៊ុន​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដូច​ម្ដេច​ខ្លះ ​នៅ​ឆ្នាំ២០២៥​ នេះ?​
​​
​​កម្មវិធី​នេះ​ សម្របសម្រួល​ដោយ​លោក​ ជុន ច័ន្ទបុត្រ។
👍13
Media is too big
VIEW IN TELEGRAM
#ខ្លីៗ​ពី​អាស៊ី​សេរី [១៩២]៖ អ្នកច្បាប់ថា ក្រសួងយុត្តិធម៌មិនគួរព្រងើយកន្តើយស៊ើបអង្កេតបទល្មើស​ឧក្រិដ្ឋថ្នាក់​ជាតិ​ទេ
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី០៧​ ខែ​មករា ឆ្នាំ២០២៥៖

១. អ្នកច្បាប់​ថា ក្រសួងយុត្តិធម៌​មិន​គួរ​ព្រងើយកន្តើយ​ក្នុង​ការ​បើក​ការ​ស៊ើបអង្កេត​នៅ​ពេល​មាន​តម្រុយ​បទល្មើស​ឧក្រិដ្ឋ​ថ្នាក់​ជាតិ​ទេ
២. លោក ហ៊ុន សែន យកថ្ងៃ៧មករា បន្ត​ជំរុញ​កូន​ឱ្យ​ធ្វើ​ច្បាប់​ដាក់​អ្នក​រិះគន់​ជា«ក្រុម​ភេរវករ»​
៣. គណបក្ស​កម្លាំង​ជាតិ​ចាប់ផ្ដើម​រៀប​ចំ​រចនា​សម្ព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស​ដើម្បី​ពង្រីក​សកម្មភាព​នយោបាយ ​
៤. អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​មិន​ឱ្យ​សមាគម​អាដហុក​បង្រៀន​ សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ ដល់​ពលរដ្ឋ​៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖​ https://www.youtube.com/watch?v=p9zZCLExXzo
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍10😢1
Media is too big
VIEW IN TELEGRAM
#សម្រង់សម្ដីសំខាន់ៗ៖​ ​សមាជិកព្រឹទ្ធសភា​ និង​អ្នក​ជំនាញ​សេដ្ឋកិច្ច​លោក​ សុក ហាច​ ​លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ថ្ងៃទី៧ ​ខែមករា​ ថា​ដើម្បី​ដោះស្រាយ​បញ្ហា​២០២៥​នេះ​ ​គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នយោបាយ​ រួម​មាន​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​​ ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ ​និង​អភិបាល​កិច្ច​ឱ្យ​បាន​ល្អ។​ លោក​ថា​រដ្ឋាភិបាល​មិនអាច​លាក់បាំង​បញ្ហា​ជាច្រើន​ដែល​កំពុង​កើតមាន​ឡើង​ក្នុង​សង្គម​បាន​ទេ​ រួម​ទាំង​បញ្ហា​ឆបោក​តាម​អនឡាញ៕
👍16
#រូបត្លុកនយោបាយ៖ ពលរដ្ឋស្នើឲ្យលោក ហ៊ុន ម៉ានី​ ទទួលខុសត្រូវរឿងឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer#Cambodia #HunSen#HunManet #Authoritarianism #Nepotism#HunDynasty#CambodiaFamilyRun #Fire #PortraitCambodianKingSihamoni #NorodomSihamoni #CelebratingCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍20
Thai police: Former Cambodian opposition lawmaker fatally shot in Bangkok
---
A former opposition party lawmaker was fatally shot just after arriving in Bangkok from Cambodia’s Siem Reap province, apparently by an assassin who fired at him as street vendors and others stood nearby, then casually rode off on a motorbike.
👉 https://www.rfa.org/english/cambodia/2025/01/07/cambodia-dissidents-terrorists-hun-sen/
---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #HunMany #LimKimya #NorodomSihamoni #CPP #CNRP #Parliamentarian #Killing #Fire #PortraitCambodianKingSihamoni #CelebratingCambodia #Bangkok
😢26👍1