វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
«ពលរដ្ឋ នឹង​ក្លាយ​ជា​កញ្ជះ​ឱ្យ​អ្នក​នយោបាយ​ដឹក​ច្រមុះ​តាម​ចិត្ត បើ​ប្រទេស​មិន​បាន​ដើរ​តាម​ប្រជា​ធិបតេយ្យ»
---
ក្នុង​ពិធី​ប្រារព្ធខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៧ ខែតុលា ​ប្រជាពលរដ្ឋ តំណាង​អង្គការ​សង្គម​ស៊ីវិល សហគមន៍ខ្មែរ នៅ​ប្រទេស​អូស្រ្ដាលី លើកឡើង​ថា​ ការ​ធ្លាក់​ចុះសេដ្ឋកិច្ច​​​ និង​ការ​រង​នូវ​ទណ្ឌកម្ម​ជា​បន្ដ​បន្ទាប់​ពី​អន្ដរ​ជាតិ គឺ​ដោយសារ​តែរដ្ឋាភិបាលក្រោម​ការ​ដឹកនាំ​របស់ ឪពុក និងកូន ត្រកូល «ហ៊ុន» អនុវត្ត​ផ្ទយ​ពី​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ មិន​ឱ្យ​អនុវត្ត​សិទ្ធិ​ស្រប​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ មិន​គោរព​សិទ្ធិ​មនុស្ស ពុក​រលួយ និង​បក្ស​ពួក​និយម។ ពូក​គាត់ ព្រមាន​ថា​ ពលរដ្ឋ​ នឹង​ក្លាយ​ជា «កញ្ជះ​ឱ្យ​អ្នក​នយោបាយ​ដឹក​ច្រមុះ​តាម​ចិត្ត» បើ​ប្រទេស​មិន​បាន​ដើរ​តាម​ប្រជា​ធិបតេយ្យ៕ ​

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #Australia #HunManet #HunSen #DemocracyKH  #PoliticsKH
👍22😢4
465141596_964702192360496_6565524137618955847_n.jpg
1.4 MB
នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី ​សម្រាប់​យប់​ថ្ងៃ​អង្គារ ​ទី២៩ ខែតុលា​នេះ ​ពិភាក្សា​លើ​ប្រធានបទ៖​ តើ​​មាន​ផល​វិបាក​អ្វី​ខ្លះ​ បើ​រដ្ឋាភិបាល​នៅតែ​បង្កើន​យុទ្ធនាការ​គាប​សង្កត់​ឆ្លង​ដែន​ប្រឆាំង​នឹង​ក្រុម​អ្នក​រិះគន់?​

​សូម​ទស្សនា​កិច្ច​ពិភាក្សា​​​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​ សម្រាប់​យប់​ថ្ងៃអង្គារ ​ទី២៩ ​ខែតុលា ​ដូចតទៅ៖​ https://www.facebook.com/rfacambodia/videos/1765332157614571
👍8
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. អ្នកកាសែត​ដែល​រង​អំពើ​ហិង្សា មិន​ទាន់​ទទួល​បាន​យុត្តិធម៌ ហើយ​រង​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការ
២. អ្នក​ឃ្លាំមើល​​សង្គម​ថា ព្រះមហាក្សត្រ​មិន​ទាន់​​សម្របសម្រួល​នយោបាយ​បាន​នៅ​ឡើយ
៣. យុវជន​បរិស្ថាន ចោទ​រដ្ឋាភិបាល​ថា​គប់គិត​​ជាមួយ​លោក លី យ៉ុងផាត់ បំផ្លាញ​បរិស្ថាន
៤. សហគមន៍​ព្រៃ​ឡង់ ស្នើ​ឱ្យ​អាជ្ញាធរ​បង្ហាញ​ព័ត៌មាន​ជាក់លាក់​អំពី​ការ​កាត់​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ព្រៃ​ឡង់​ឱ្យ​ទៅ​ក្រុម​ហ៊ុន​ឯកជន៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=39JKtDSkZW4
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
👍16
Media is too big
VIEW IN TELEGRAM
អ្នក​នេសាទ​នៅ​កោះកុង ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ក្រុមហ៊ុន អេសវី អ៊ែសេត
---
ប្រជា​នេសាទ នៅ​ស្រុក​បូទុមសាគរ ខេត្ត​កោះកុង ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេសវី អ៊ែសេត (SV Asset CO.Ltd) ដែល​ពួក​គាត់​ចោទ​ថា កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​មុខ​របរ​នេសាទ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នោះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #KeoRottanak #Enviroment #SandDredging #MinistryofMinesandEnergy #MME #Fishing #KohKong
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍20
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី៤៣]​៖​ ​ក្នុង​ខួប២០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជសម្បត្តិ​ ​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ នរោត្តម​ សីហមុនី​ ​អំពាវនាវ​ឱ្យ​ខ្មែរ​គ្រប់​រូប​រួម​សាមគ្គី​​គ្នាដើម្បី​ជួយ​កសាង​សង្គមជាតិ​ និង​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា៕
👍11
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៤៣]៖ មេធាវីស្នើឱ្យតុលាការបញ្ចប់សំណុំរឿងមេបក្សប្រឆាំង លោក កឹម សុខា ឱ្យបានឆាប់
---
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. មេធាវី​ស្នើ​ឱ្យ​តុលាការ​បញ្ចប់​សំណុំ​រឿង​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ​ឱ្យ​បាន​ឆាប់
២. ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ដាក់​វេន​គ្នា​ដេក​យាម​ស្រូវ​លើ​ដី​ជម្លោះ ព្រោះ​ខ្លាច​ក្រុមហ៊ុន​ហេង ហ្វូ លួច​ច្រូត​ស្រូវ​
៣. ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ អ៊ីសធើន រ៉ាប់ប៊ើរ​នៅ​ខេត្ត​ក្រចេះ​ថា​អាជ្ញាធរ​ស្រុក​ស្នួល ថា នឹង​នាំ​បញ្ហា​ពួកគាត់​ប្រាប់​នាយករដ្ឋមន្ត្រី​
៤. សិស្ស​ជាង​១​សែន​នាក់​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=AkpsQT54sds
👍13
Media is too big
VIEW IN TELEGRAM
#អាស៊ីសេរីពន្យល់៖ រដ្ឋាភិបាល​ត្រកូល​«ហ៊ុន» និង​អំពើ​គាប​សង្កត់​ឆ្លងដែន
---
យុទ្ធនាការ​គាប​សង្កត់​ឆ្លងដែន​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​ពលរដ្ឋ​ខ្លួន​ឯង​ដែល​ជា​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នា​​រយៈពេល​ចុង​ក្រោយ​នេះ។ តើ​អំពើ​គាប​សង្កត់​ឆ្លងដែន​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​ត្រកូល​«ហ៊ុន» មាន​កម្រិត​ធ្ងន់ធ្ងរ​យ៉ាង​ណាខ្លះ ហើយ​នរណា​ខ្លះ​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ទង្វើ​នេះ?
***សេចក្តី​កែ​តម្រូវ៖ ត្រង់​នាទី 09'13” ដែល​អ្នក​រាយការណ៍​អាន​ថា « … សហការ​ជាមួយ​ក្រុម​អាវ​លឿង​នៃ​ប្រទេស​ថៃ ...», ខ្លឹមសារ​ដែល​ត្រឹមត្រូវ​គឺ « … សហការ​ជាមួយ​ក្រុម​អាវ​ក្រហម​នៃ​ប្រទេស​ថៃ ...»៕
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
👍9😢5
Media is too big
VIEW IN TELEGRAM
សិស្សជាង១សែននាក់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
---
សិស្ស​ជាង១សែននាក់ ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ក្នុង​ឆ្នាំ២០២៤ ខណៈ​នៅ​ឆ្នាំ​នេះ មាន​បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ច្រើន​ ជាង​ឆ្នាំ​មុន​ៗ ដោយ​មាន​ចំនួន​ជាង ៩ម៉ឺន ៧ពាន់​នាក់ (៩៧.៦៨២) និង​ថ្នាក់​វិទ្យា​សាស្ត្រ​មាន​ចំនួន​ជិត ៤ម៉ឺននាក់ (៣៩.៣៥៨)។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HangchuonNaron #MinistryofEducation #MoEYS #Education #BacII #BacII2024
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍15
#អាស៊ីសេរីពន្យល់៖ ហេតុអ្វី​បាន​ជា​កម្ពុជា ​នៅតែ​មិន​អាច​ទាក់ទាញ​អ្នក​វិនិយោគ​អាមេរិកាំង?
---
ក្រោយ​សម្រេច​មហិច្ឆតា​ផ្ទេរ​អំណាច​តពូជ រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ាណែត បាន​ខិតខំ​ដាក់​ចេញ​នូវ​គោលនយោបាយ​លើក​ទឹកចិត្ត និង​ដើរ​ «ទាក់​ម៉ូយ»​ ក្រុម​អ្នក​វិនិយោគ​បរទេស ជា​ពិសេស​ពី​អាមេរិក ឱ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា។ ក៏​ប៉ុន្តែ យុទ្ធនាការ​នេះ ហាក់​បរាជ័យ​មិន​ទាន់​ទទួល​បាន​ផ្លែផ្កា​ជា​ដុំ​កំភួន​នៅ​ឡើយ។ តើ​ហេតុអ្វី​បាន​ជា​កម្ពុជា​ នៅតែ​មិន​អាច​ទាក់ទាញ​អ្នក​វិនិយោគ​អាមេរិកាំង?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #China #PRC #ChinaReach #HunManet #HunSen #SunChanthol #KnockOnDoorInvestorMission #GSP #CDC #Investments #FDI #Corruption #CPP #Senate #LyYongPhat #Sanctions #TREAS #Cyberscams #TIP #HumanTrafficking
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍9
Media is too big
VIEW IN TELEGRAM
ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---​
​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។
😢6
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. អ្នកវិភាគ​ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកប្រាស់​ពលរដ្ឋ និង​អន្តរជាតិ​ ពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (SDG) របស់​អង្គការ​សហ​ប្រជាជាតិ
២. រដ្ឋាភិបាល​ត្រកូល​«ហ៊ុន» បង្កើន​យុទ្ធនាការ​គាប​សង្កត់​ឆ្លងដែន
៣. សាលាដំបូង​ខេត្ត​តាកែវ គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​ញុះញង់​របស់​លោក ភុន យុទ្ធ នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា
៤. សកម្មជន​ចលនា​មាតា​ធម្មជាតិ រក​ឃើញ​ការ​បង្ហូរ​សារធាតុ​គីមី​ចេញ​ពី​រោងចក្រ​ឧកញ៉ា ម៉ុង ឫទ្ធី ចូល​ព្រែក​កំពង់​សីលា ខេត្ត​ព្រះសីហនុ
៥. កម្មករ​នៅ​ខេត្ត​កំពង់ឆ្នាំង តវ៉ា​ឱ្យ​ថៅកែ​ផ្ដល់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ឆ្នាំ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=SYdztzZm4rw
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍10
#រូបត្លុកនយោបាយ​៖ ស្តង់ដារ​យុត្តិធម៌ «សុំ​ទោស​ត្រកូល​ហ៊ុន»
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #JusticeKH #MoJ #KoeutRith #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #MechDara #HayVanna #HayVannith
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍16
Across Asia, crimes against journalists keep mounting
---
In the decade since the U.N. first launched its International Day to End Impunity for Crimes against Journalists, nearly 800 journalists have been killed across the globe. Many more have faced violence, threats, harassment and lawfare, with the perpetrators often going unpunished.
👉 https://www.rfa.org/english/asia/2024/10/31/international-day-impunity-journalists/
---
#RFAKhmer #Cambodia #Asia #HunSen #HunManet #NethPheaktra #Journalist #ArbitraryArrests #PressFreedom #FOE #FreedomOfExpression #MoInfo #HumanRights #Impunity
👍8😢3
Media is too big
VIEW IN TELEGRAM
#វីដេអូខ្លី៖ ប្រវត្តិ​លោក ប៉ែន បូណា មនុស្ស​បក្ស​ប្រជាជន លាក់​មុខ​ក្នុង​វិស័យ​សារព័ត៌មាន
---
រដ្ឋាភិបាល​បន្ត​ត្រកូល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ប្រភេទ​ឱ្យ​ចូលរួម​ជាមួយ រាប់​ចាប់​តាំង​ពី​អ្នក​នយោបាយ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល សកម្មជន និង​អ្នកសារព័ត៌មាន។ ក្នុង​ចំណោម​អ្នក​ទាំងនោះ ក៏​រួមមាន​អ្នក​សារព័ត៌មាន លោក ប៉ែន បូណា ម្នាក់​ផង​ដែរ។ តើ​លោក ប៉ែន បូណា មាន​ប្រវត្តិ​យ៉ាងណា ហើយ​នរណា​ជា​មេកោយ​ពិត​ប្រាកដ​របស់​លោក?

សូមរង់ចាំទស្សនាវីដេអូពិស្ដារនៃប្រវត្តិលោក ប៉ែន បូណា ដែលនឹងផ្សាយជូនក្នុងពេលឆាប់ៗនេះ !
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #PenBona #CPP #Journalists #RFIKhmer #RadioFranceInternationale #PeopleNationalNetwork #PNN #CambodiaGovernmentSpokespersonUnit #RUSG
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍14👎1
Media is too big
VIEW IN TELEGRAM
ពលរដ្ឋនៅខេត្តបាត់ដំបង នាំគ្នានេសាទនៅទំនប់សាលាតាអន នៅរដូវត្រីឡើង
---
ទំនប់ទឹកសាលាតាអន ក្នុងស្ទឹងសង្កែ ស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានក្លាយទៅជាផ្សារត្រីតាមរដូវពេលពលរដ្ឋនាំគ្នានេសាទត្រី។ អ្នកនេសាទតាមដងស្ទឹងសង្កែ ចេញទូក រាយមង និងបង់សំណាញ់ ចាប់ពីចុងខែតុលា ដល់ពាក់កណ្ដាលខែវិច្ឆិកា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #Fishing #FishingVillage #EkPhnom #Battambang
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍15
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញថាតើអំពើនិទ្ទណ្ឌភាពប្រឆាំងនឹងអ្នកសារព័ត៌មានឆ្លុះបញ្ចាំងយ៉ាងដូចម្តេចខ្លះពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👍7
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី០១ ខែ​វិច្ឆិកា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. លោក​ សម រង្ស៊ី​ ថា ចលនា​ជាតិ​ខ្មែរ​តស៊ូ​ នឹង​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ​នៅ​ក្រៅ​ប្រទេស ​
២. ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​លើ​អ្នក​សារព័ត៌មាន
៣. រដ្ឋាភិបាល​នឹង​យក​ប្រាក់​ជិត​២៧​លាន​ដុល្លារ​បាន​ពីការ​រ៉ៃអង្គាស​ទៅ​សង់​ផ្លូវ​លំ​ប្រវែង​២៥០​គីឡូម៉ែត្រ​តាម​ព្រំដែន
៤. គ្រួសារ​អ្នក​ជាប់​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​បារម្ភ​ពី​សុខភាព​និង​សុវត្ថិភាព​ប្ដី ក្រោយ​អ្នកទោស​នៅ​ទីនោះ​ស្លាប់​បន្តបន្ទាប់៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖https://www.youtube.com/watch?v=s4UyOMCo-44
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍10
Media is too big
VIEW IN TELEGRAM
ពលរដ្ឋកំពុងធ្លាក់ខ្លួនក្នុងបំណុល ខណៈលោក ហ៊ុន ម៉ាណែត សន្យាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្ត ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិដែលផ្ដោតទៅលើការលុបបំបាត់ភាពអត់ឃ្លានក្រីក្រ ការមានការងារធ្វើសមរម្យ និងមានយុត្តិធម៌សង្គមជាដើម។ ទោះជាយ៉ាងណាមន្ត្រីបក្សប្រឆាំងចាត់ទុកសាររបស់លោក ហ៊ុន ម៉ាណែត នេះគឺជាការបោកប្រាសពលរដ្ឋ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/analysts-and-opposition-officials-say-hun-manet-is-deceiving-citizens-and-international-community-10312024125138.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SDGs #UnitedNations #UN
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍20👎4
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​ធ្វើ​ពិធី​សែន​អក​អំបុក​បន់ស្រន់​សុំ​ដំណោះស្រាយ
---
នៅ​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ចេញ​ធ្វើ​កូដកម្ម​ជាថ្មី ដោយ​លើក​នេះ បាន​រៀប​ចំលំដាប់​សម្រាប់​សែន​សំពះ​ព្រះ​ខែ និង​អក​អំបុក ​នៅ​មុខ​ក្រុមហ៊ុន ដើម្បី​នាំ​គ្នា​អុជ​ធូប​បន់ស្រន់ សុំ​ឱ្យ​រដ្ឋាភិបាល​និង​ថៅកែ​ ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍15
Media is too big
VIEW IN TELEGRAM
ចលនា​មាតា​ធម្មជាតិ​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ ចុះ​ពិនិត្យ​រោងចក្រ​ចម្រាញ់​ដូង​ប្រេង​ឧកញ៉ា ​ម៉ុង ឫទ្ធី

---
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ទាម​ទារ​ឲ្យ​ក្រសួង​បរិស្ថាន​ ចុះ​ពិនិត្យ រោង​ចក្រ​ចម្ការ​ដូង​ប្រេង​ របស់​ឧកញ៉ា​ ម៉ុង ឫទ្ធី ដែល​បាន​បង្ហូរ​កាក​សំណល់​ចូល​ព្រែក​កំពង់​សីលា។ ពួក​គេ​ថា​ ករណី​នេះ​ បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ពលរដ្ឋ​ បរិស្ថាន​ និង​ធនធាន​មច្ឆា​ជាតិ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #MongRethy #Pollution
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍23