វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.43K photos
2.79K videos
107 files
8.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៧០]​លោក​ ហ៊ុន សែន​ អាច​មាន​វិបត្តិ​ផ្លូវ​ចិត្ត ​

ការ​កាន់​អំណាច​ជិត​សែសិបឆ្នាំ​របស់​លោក​ ហ៊ុន សែន​ ហាក់​មិន​បាន​ជួយ​ធ្វើ​អោយ​លោក​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ និង​លើ​រដ្ឋ​អំណាច​ផ្តាច់​ការ​របស់​លោក​ឡើយ។​ ភាព​មិន​ទុកចិត្ត​របស់​លោក​ ​ហ៊ុន សែន​​ នេះ​ ស្តែង​ចេញ​តាមរយៈ​ភ័យខ្លាច​របស់​លោក​ចំពោះ​ការ​តវ៉ា​រិះគន់​នា​នា​ពី​សំណាក់​ពលរដ្ឋ ​និង​តាម​រយៈ​បង្ក្រាប​មិន​រើស​មុខ​របស់​លោក​ខ្លួន​ឯង​តែម្តង។​

​តើ​មាន​មូល​ហេតុ​អ្វី​ខ្លះ​បាន​ជា​លោក​ ​ហ៊ុន សែន​ ​ហាក់​កើត​ជំងឺ​មិនទុកចិត្ត​ខ្លួន​ឯង​បែប​នេះ?​

​សូម​អញ្ជើញ​លោក​អ្នកនាង​កញ្ញា​ស្តាប់ ​និង​ទស្សនា​កិច្ចពិភាក្សា​អំពីរឿង​នេះ​រវាង​ ព្រះ​តេជ​ព្រះ​គុណ​ ប៊ុត ប៊ុនតិញ​ ​លោក​ ​សំ ប៉ូ លី​ ​និង​លោក​ ​ជុន ច័ន្ទបុត្រ​ ដូច​តទៅ៖​
​​​​
​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
វិធានការ​របស់​អាមេរិក​ដាក់​ទណ្ឌកម្ម «ពិត​ជា​ល្អ ព្រោះ​អាច​បក​មុខ​មន្ត្រី​ពុក​រលួយ បូម​លុយ​ជាតិ»
---
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បញ្ចេញ​មតិ​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​ប្រទេស​មហាអំណាច និង​ជា​បិតា​ប្រជាធិបតេយ្យ គឺ​សហរដ្ឋ​អាមេរិក ដែល​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ និង​មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​មួយ​ចំនួន​ផ្សេង​ទៀត​។ ទណ្ឌកម្ម​ទាំង​នោះ រួម​មាន​មិន​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ជាន់​ទឹក​សហរដ្ឋ​អាមេរិក និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ជាដើម​។


ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #HunManet #HunSen #CPP #Senate #LyYongPhat #PatSuphapha #Sanctions #TREAS #Cyberscams #TIP
#HumanTrafficking #MoneyLaundering #OnlineGambling #LYPGroup #OsmachResort #GardenCityHotel #KohKongResort #PhnomPenhHotel
Media is too big
VIEW IN TELEGRAM
កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​ឃុំឃាំង​​គ្រប់​ចំនួន​២ឆ្នាំ
---
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​សេរីភាព​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី១៦ កញ្ញា នេះ បន្ទាប់​ពី​កញ្ញា​រង​ការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #ChhimSithar #LRSU #NagaWorld #HumanRights #UnionKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១១១]៖ លីកាដូ ថា​មនុស្ស​ជាង​៦០នាក់​កំពុង​ជាប់​ឃុំ​ដោយសារ​រឿង CLV

រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​​ច័ន្ទ ទី១៦ ខែ​កញ្ញា ឆ្នាំ២០២៤៖
១. អង្គការ​លីកាដូ ថា​មនុស្ស​ជាង​៦០នាក់​កំពុង​ជាប់​ឃុំ​រឿង​មិន​គាំទ្រ​កិច្ច​សហ​ប្រតិបត្តិការCLV
២. យុវជន​ខេត្ត​សៀមរាប​​ថា ព្រឹត្តិការណ៍ ហ្គាំបល ៣០០០ អាច​ជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​តំបន់​អង្គរ​ទៅ​កាន់​ពិភពលោក ប៉ុន្តែ​អ្នក​ឃ្លាំមើល​មិន​យល់ស្រប
៣. ប្រធាន​សហជីព​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ រក្សា​ជំហរ​តស៊ូ​ដើម្បី​ការពារ​ផលប្រយោជន៍​កម្មករ ក្រោយ​ចេញ​ពី​ពន្ធនាគារ
៤. ពលរដ្ឋ​ខេត្ត​កណ្ដាល ប្ដេជ្ញា​ទាមទារ​សំណង​ដីធ្លី​សមរម្យ ដល់​ជីវិត​ចុង​ក្រោយ
៥. ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌល​គិរី​ថា​​ក្រុម​ហ៊ុន​​​ឯកជន​បាន​​រំលោភ​យក​ដី​ព្រៃ​កប់​សព​ដូន​តា​របស់​ពួកគាត់៕

ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=nqjlKUOmdL4
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កញ្ញា ​ឈឹម ស៊ីថរ ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍  ​ទទួល​បាន​សេរីភាព​វិញ​កាល​ព្រឹក​ថ្ងៃ​ទី១៦​ ​ខែ​កញ្ញា​ ​បន្ទាប់​ពី​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​រយៈ​ពេល​២ឆ្នាំ​ ​តាម​អំណាច​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​ ​

​ក្រោយពេល​មាន​សេរីភាព​ឡើងវិញ​នេះ​ ​តើ​កញ្ញា​ ​ឈឹម ស៊ីថរ​ មាន​គម្រោង​ធ្វើ​អ្វីខ្លះ?​

​សូម​ទស្សនា​កិច្ច​សម្ភាសន៍​ជា​មួយ​កញ្ញា​ ​ឈឹម ស៊ីថរ​​ ​ដូច​តទៅ៖
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី៣៨]​៖​ ​​ឪ​នាយក​រដ្ឋមន្ត្រី​លោក​ ហ៊ុន សែន​ បង្ហើប​ពី​គម្រោង​បង្កើត​ច្បាប់​ដាក់​ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​ដែល​លោក​ហៅ​ថា«ក្រុម​ជ្រុល​និយម»​ ជា​ក្រុម​ភេរវករ។​ លោក​ ហ៊ុន សែន​ អះអាង​ថា​អ្នក​ទាំង​នោះ​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​ដែល​លោក​បាន​បង្កើត៕
#រូបត្លុកនយោបាយ​៖ អាមេរិក​ដាក់​ទណ្ឌកម្ម «ស្តេច​កោះកុង»
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #CPP #Senate #LyYongPhat #PatSuphapha #Sanctions #TREAS #Cyberscams #TIP
#HumanTrafficking #MoneyLaundering #OnlineGambling #LYPGroup #OsmachResort #GardenCityHotel #KohKongResort #PhnomPenhHotel
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ឈឹម ស៊ីថរ៖ «ខ្លាច​បាត់បង់​សេរីភាព​ជាង​ខ្លាច​ជាប់​គុក»
---
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ នៅ​តែ​មិន​ផ្លាស់ប្ដូរ​ជំហរ ដែល​កញ្ញា​ធ្លាប់​មាន​នៅ​មុន​ពេល​ជាប់​ពន្ធនាគារ។ នោះ​គឺ​ការ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​សហជីព ការពារ​យុត្តិធម៌​សម្រាប់​បុគ្គលិក​កម្មករ និង​ការ​ទាមទារ​ដំណោះស្រាយ​សម្រាប់​កូដករ​ណាហ្គាវើលដ៍​បន្ត​ទៀត។ ការ​លើកឡើង​នេះ​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​កញ្ញា​ទើប​មាន​សេរីភាព ក្រោយ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​រយៈពេល​២​ឆ្នាំ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #ChhimSithar #LRSU #NagaWorld #HumanRights #UnionKH #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
NagaWorld union leader released from prison, vows to lead ongoing strike
---
A prominent union leader who has led a high-profile strike at a Phnom Penh hotel and casino was released from prison on Monday and promised to continue leading workers who are demanding better wages and working conditions.

“It is a mistake for those who think that putting people in the prison can stop workers from protesting,” Chhim Sithar told Radio Free Asia.
👉 https://www.rfa.org/english/news/cambodia/nagaworld-union-leader-released-prison-09162024160711.html
---
#RFAKhmer #Cambodia #USA #HunManet #HunSen #MLVT #HengSour
#ChhimSithar #LRSU #LaborDisputes #NagaWorld
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មាន​ជំនាស់​ជាមួយ​ក្រុមហ៊ុន​ព្រលាន​យន្ដហោះ​ថ្មី «​នឹង​បន្ត​តវ៉ា​សុំ​សំណង​ដល់​ទី​បញ្ចប់​»
---
ក្រុម​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ប្ដេជ្ញា​ថា ពួកគាត់​នឹង​បន្ត​តវ៉ា​សុំ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផ្ដល់​សំណង​សមរម្យ​ចំពោះ​ការ​រំលោភ​លើ​ដីធ្លី​ពួកគាត់ រហូត​ជីវិត​ចុង​ក្រោយ​។ ពួកគាត់​ក៏​បាន​ស្នើ​អភិបាល​ខេត្ត​កណ្ដាល​ថ្មី គឺ​លោក គួច ចំរើន គួរ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​បញ្ចប់ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ត្រូវ​ជួប​ទុក្ខ​លំបាក​តទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #CambodiaAirportInvestmentCo #CAIC #TIA #PungKheavSe
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ឈឹម ស៊ីថរ ប្តេជ្ញា​បន្ត​តស៊ូ​ដើម្បី​សេរីភាព​សហជីព​ និង​ផល​ប្រយោជន៍​កម្មករ​
---
កញ្ញា ឈឹម ស៊ីថរ នៅ​តែ​មិន​ផ្លាស់ប្ដូរ​ជំហរ ដែល​កញ្ញា​ធ្លាប់​មាន​នៅ​មុន​ពេល​ជាប់​ពន្ធនាគារ​ដដែល។ នោះ​គឺ​ការតស៊ូ ដើម្បី​សិទ្ធិ​សេរីភាព​សហជីព​ការពារ​យុត្តិធម៌​សម្រាប់​បុគ្គលិក​កម្មករ ​និង​ជា​ចម្បង​ចំពោះ​មុខ គឺ​ការ​ទាមទារ​ដំណោះស្រាយ​សម្រាប់​កូដករណាហ្គាវើលដ៍ (NagaWorld) បន្ត​ទៀត​។ កញ្ញា​ប្តេជ្ញា​យ៉ាងដូច្នេះ ក្រោយ​ទទួល​បាន​សេរីភាព​វិញ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា បន្ទាប់​ពី​កញ្ញា​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​គ្រប់​២ឆ្នាំ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #HunManet #HunSen #MLVT #HengSour
#ChhimSithar #LRSU #LaborDisputes #NagaWorld
Media is too big
VIEW IN TELEGRAM
ហេតុអ្វី​បាន​ជា​អាមេរិក​ដាក់​ទណ្ឌកម្ម «ស្តេច​កោះកុង»?
---
លោក លី យ៉ុងផាត់ គឺ​ជា​មហាសេដ្ឋី​ខ្មែរ​មួយ​រូប​ដែល​សម្បូរណ៍​ទៅ​ដោយ​រឿងរ៉ាវ​អាស្រូវ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ថ្នាក់​ជាតិ។ រឿង​អាស្រូវ​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ទាំងនេះ មាន​រាប់​ចាប់​ពី ការ​ច្បាម​យក​ដីធ្លី ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ ពលកម្ម​កុមារ​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ស្ករ​អំពៅ ការ​ជួញដូរ​មនុស្ស ការ​បូម​ខ្សាច់​ខុសច្បាប់ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បរិស្ថាន ការ​រត់ពន្ធ​ថ្នាំជក់ អំពើ​លាង​លុយ​កខ្វក់ ការ​បើក​បន​ល្បែង និង​អំពើ​ឆបោក​តាម​​អនឡាញ​ជាដើម។
👉 https://www.rfa.org/khmer/news/social-economy/explainer-why-us-sanctions-ly-yong-phat-09162024013537.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #CPP #Senate #LyYongPhat #PatSuphapha #Sanctions #TREAS #Cyberscams #TIP #HumanTrafficking #MoneyLaundering #OnlineGambling #LYPGroup #OsmachResort #GardenCityHotel #KohKongResort #PhnomPenhHotel
Media is too big
VIEW IN TELEGRAM
ផុសឡើង​វិញ៖ សូម​ទស្សនា​វេទិកា​អ្នកស្ដាប់​អាស៊ីសេរី​កាលពី​ថ្ងៃសុក្រ ​ទី១៣​ ខែ​កញ្ញា​ ​​បានពិភាក្សា​ជុំវិញ​​​ទណ្ឌកម្ម​របស់​អាមេរិក​​ដែល​បង្កក​ទ្រព្យ​សម្បត្តិ​លោក​ ​លី យ៉ុងផាត់​ ​ពាក់ព័ន្ធនឹង​អំពើ​ជួញ​ដូរមនុស្ស ​និង​ឆបោកតាម​អនឡាញ។
Media is too big
VIEW IN TELEGRAM
តើ​រដ្ឋា​ភិបាល​អាច​នឹង​រងវិបត្តិ​អ្វី​ខ្លះ​ពី​ការ​ដាក់​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក​ចុង​ក្រោយ​នេះ?​

​​​វេទិកា​អ្នកស្តាប់វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃអង្គារ ​ទី១៧​ ខែ​កញ្ញា​ បាន​ពិភាក្សា​ជុំវិញ​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក​លើ​មនុស្ស​ជំនិត​លោក​ ​ហ៊ុន សែន​ ​ថា​តើ​អាច​នឹង​ប៉ះពាល់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ​យ៉ាង​ណា​ខ្លះ?​

​សូម​ទស្សនាវេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​ដែល​មាន​វាគ្មិន​ពីរ​រូបគឺ លោក​ ​ទេព នោមរម្យ​​ ប្រធាន​សាខា​គណបក្ស​សង្រ្គោះជាតិ នៅ​ប្រទេស​បារាំងនិង​លោក​បណ្ឌិត​ សេង សារី​ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម។​ ​លោក​ ជុន ច័ន្ទបុត្រ​ សម្របសម្រួល​កម្មវិធី​នេះ៖
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១១២]៖ កម្ពុជា​«ខាតបង់​ផលប្រយោជន៍​ធំធេង»​ក្រោយ​ស៊ុយអែត​បិទ​ស្ថានទូត

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល រិះគន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​បញ្ជា​នគរបាល​ឲ្យ​បន្ត​បង្ក្រាប​ក្រុម​ប្រឆាំង
២. អ្នក​ឃ្លាំមើល​ថា​កម្ពុជា​ខាតបង់​ផល​ប្រយោជន៍​ធំធេង ក្រោយ​ពី​ស៊ុយអែត​បិទ​ស្ថានទូត​នៅ​ក្រុងភ្នំពេញ
៣. ពលរដ្ឋ បារម្ភ​ពី​រំញ័រ​ក្បួន​រថយន្ត​ក្នុង​ព្រឹត្តិការណ៍ Gumball 3000 ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ​អង្គរវត្ត
៤. សហគមន៍​ព្រៃឡង់ ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​រុករក​រ៉ែ​នៅ​ដែន​ជម្រក​សត្វ​ព្រៃឡង់
៥. ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ចោទ​មន្ត្រី​ប៉ូលិស​ខ្មែរ-ថៃ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត ថា​ឃុបឃិត​គ្នា​គំរាម​យក​លុយ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=EzSuPo9VM1M
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ព្រឹត្តិការណ៍ GUMBALL 3000 «នឹងមិនអាចជួយផ្សព្វផ្សាយទេសចរណ៍បានទេ បើមិនដោះស្រាយបញ្ហាអវិជ្ជមានមួយចំនួន»
---
យុវជនរស់នៅក្នុងខេត្តសៀមរាបយល់ថា ព្រឹត្តិការណ៍ហ្គាំបល 3000 (GUMBALL 3000) អាចជាផ្នែកមួយ ជួយផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់អង្គរទៅកាន់ពិភពលោក។ ក៏ប៉ុន្តែ អ្នកឃ្លាំមើលយល់ថា ព្រឹត្តិការណ៍នេះ មិនចំទិសដៅស្នូល ដើម្បីស្ដារវិស័យទេសចរណ៍ឱ្យងើបឡើងវិញនោះឡើយ ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែពន្យារពេលមិនស្តារប្រជាធិបតេយ្យ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/social-economy/youth-say-that-gumball-event-will-be-able-to-promote-cambodia-tourism-potential-to-the-world-09162024233607.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SokSoken #Gumball3000 #Tourism #Gumball3000Rally
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
វត្ត​អារាម​ចាប់ផ្ដើម​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ
---
វត្ត​អារាម​នានា​ចាប់ផ្ដើម​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃ ដែល​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​នេះ​ទៅ​។ ប្រជា​ពុទ្ធបិរស័ទ​តែងតែង​យក​ចង្ហាន់​និង​ទេយ្យទាន​ផ្សេង​ៗ ទៅ​កាន់​វត្ត​អារាម​តាម​ទំនៀមទម្លាប់​ប្រពៃណី ដែល​ព្រះសង្ឃ​ពិបាក​និមន្ត​ដើរ​បិណ្ឌបាត​តាម​ផ្ទះ​អំឡុង​រដូវ​ភ្លៀង​ធ្លាក់​ជោគជាំ និង​ម្យ៉ាង​ទៀត ពួកគេ​ជឿជាក់​ថា ជា​ពេល​ត្រូវ​ធ្វើ​បុណ្យ​ដាក់​ទាន ដើម្បី​ឧទ្ទិស​កុសល​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ឋាន និង​ដើម្បី​ធ្វើ​ពិធី​ផ្សេង​ៗ​រំដោះ​កម្មពៀរ​របស់​ខ្លួន​ផង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Buddhism #Buddhists #Pagoda #KhmerTradition #PchumBenDay #PchumBen
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តស់! ​ជួប​ជាមួយ​អ្នក​ហ៊ាន​បញ្ចេញ​សំឡេង​បញ្ជា​ឱ្យ​ប្រើ​ហិង្សា​របស់​លោក​ ​ហេង សួរ​

​​​​លោក​អ្នកនាង​កញ្ញា​ ប្រហែលជា​នៅ​ចាំ​បាន នូវសំឡេង​បែកធ្លាយ​មួយដែល​គេស្គាល់​ថា​ជា​របស់​លោក​ ហេង សួរ​ បច្ចុប្បន្ន​ជារដ្ឋមន្រ្តី​ក្រសួង​ការងារ។​
​​
​តើអ្នក​ដែល​ហ៊ាន​បញ្ចេញ​សំឡេង​លោក​ ​ហេង សួរ​ ​នេះ​ជាអ្នកណា?​ តើ​គាត់​បាន​ដឹង​ពីផែនការ​អ្វីខ្លះ​របស់​លោក ​ហេង សួរ​ ក្នុង​ការ​ប៉ុនប៉ង​កំចាត់​អ្នក​ដែល​ហ៊ានរិះគន់​ចោល?​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​នឹង​បង្ហាញ​មុខ​ អ្នក​ដែល​បញ្ចេញ​សំឡេង​របស់​លោក​ ​ហេង សួរ​ នេះ​ ​តាមរយៈ​បទ​សម្ភាសន៍​ផ្ទាល់​ ​នៅ​ក្នុង​ការផ្សាយរបស់អាស៊ីសេរី​នារាត្រីថ្ងៃ​ព្រហស្បត្តិ៍ ​ទី១៩​ ខែ​កញ្ញា​នេះ។​ សូម​លោកអ្នកនាង​រង់ចាំ​តាមដាន​ស្តាប់​និង​ទស្សនា៕
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១១៣]៖ លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​លើកកម្ពស់​វប្បធម៌​សន្តិភាពដោះស្រាយជម្លោះ និង​គោរពសិទ្ធិមនុស្ស

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​លើក​កម្ពស់​វប្បធម៌​សន្តិភាព​ដោះស្រាយ​ជម្លោះ និង​គោរព​សិទ្ធិមនុស្ស ​
២. ស្ថានទូត​អូស្ត្រាលីស្វាគមន៍ការ​ដោះលែងកញ្ញា ឈឹម ស៊ីថរនិង​ជំរុញ​ឲ្យ​ដោះស្រាយ​វិវាទការងារដោយយុត្តិធម៌​
៣. ទីប្រឹក្សា​បក្សកម្លាំងជាតិលោក រ៉ុង ឈុន រំពឹងថា តុលាការ​នឹង​លុបបទ​ចោទប្រកាន់លើរូបលោក ​
៤. អាជ្ញាធរខេត្តស្វាយរៀងរងការចោទថា មិន​ទប់ស្កាត់​ជនជាតិ​វៀតណាមឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ ​
៥. ទឹកជំនន់​លិចផល​ដំណាំនិង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​នៅ​ខេត្ត​មួយចំនួន ។​
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=kCXO5wPqTvc
Media is too big
VIEW IN TELEGRAM
ប្រជាពលរដ្ឋមួយចំនួន បារម្ភចំពោះក្បួនរថយន្តរាប់រយគ្រឿងរបស់ហ្គាំបល៣០០០ (Gumball 3000) ប៉ះពាល់ដល់ប្រាសាទ
---
ពលរដ្ឋមួយចំនួន បារម្ភថា ក្បួនរថយន្តរាប់រយគ្រឿងក្នុងព្រឹត្តិការណ៍ហ្គាំបល៣០០០ (Gumball 3000) អាចនឹងបង្កភាពរំញ័រប៉ះពាល់ដល់គ្រឹះប្រាសាទ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ជួបជុំរថយន្តកម្រិតអន្តរជាតិ Gumball 3000 ប្រមូលផ្ដុំនូវរថយន្តសេរីទំនើប ដែលមានកម្លាំងម៉ាស៊ីនធំៗ ជាង១រយគ្រឿងនៅតំបន់អង្គរ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/social-economy/some-people-are-worried-that-the-convoy-of-humball-3000-shakes-the-foundation-of-angkor-temple-09182024003856.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SokSoken #Gumball3000 #Tourism #Gumball3000Rally
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer