វិទ្យុអាស៊ីសេរី/ RFA Khmer
14.3K subscribers
4.51K photos
2.81K videos
108 files
8.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Cambodian activists remember 2016 shooting of leading government critic
---
The shocking killing of prominent political commentator Kem Ley was remembered by citizens and civil society activists who gathered on Wednesday at the same Phnom Penh gas station where he was shot eight years ago.
👉 https://youtu.be/735jQcVn8qE
---
#RFAKhmer #Cambodia #HunManet #HunSen #KemLey #KemLeyLegacy #RememberKemLey #JusticeForKemLey #KemLeyChampionOfFreeSpeech
👍14
Media is too big
VIEW IN TELEGRAM
កសិករ​ចាប់​អាជីព​ដាំ​ផ្កា​ម្លិះ​លក់៖ «យើង​បាន​លុយ​សឹង​រាល់ថ្ងៃ!»
---
ផ្កា​ម្លិះ ជា​រុក្ខជាតិ​លម្អ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចូលចិត្ត​យក​ទៅ​ធ្វើ​ជា​គ្រឿង​សក្ការ​បូជា គ្រឿង​ក្រអូប និង​ប្រើ​ក្នុង​ពិធី​មង្គល​ការ​ជាដើម។ ដោយសារ​អត្ថប្រយោជន៍​នៃ​ផ្កា​ម្លិះ និង​ងាយស្រួល​ដាំដុះ​កសិករ​នៅ​សង្កាត់​ព្រែក​ថ្មី រាជធានី​ភ្នំពេញ​ ស្ទើរ​គ្រប់​ផ្ទះ​នាំគ្នា​ដាំ​ផ្កា​ម្លិះ​លក់​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PrekThmey #KohKrabey #HunManet #HunSen #Agriculture #MAFF #DithTina #Jasmine #JasmineFarming
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍11
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ»​ ​ភាគ​ទី​៦០​​មាន​អ្វី​ខ្លះ?​ យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ខាង​មុខ។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​
​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
​​ #RFAKhmer #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth
👍14
H071024-RFAInFrief[63].mp4.00_00_01_14.Still001.jpg
605.7 KB
#ខ្លីៗពីអាស៊ីសេរី [ទី៦៤]៖ កម្ពុជា ជាប់​ឈ្មោះ​ជា​កន្លែង​«បង្កាត់​ពូជ​ល្បែង​ឆបោក​តាម​អន​ឡាញ»

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. យុវជន ហៅ​ការ​លើក​ឡើង​របស់​តំណាង​កម្ពុជា​នៅ អ.ស.ប ដែល​ថា​យុវជន​មាតា​ធម្មជាតិ​ប្រព្រឹត្ត​បទល្មើស ជា​ការ​ភូត​កុហក​អន្តរជាតិ
២. កម្ពុជា ជាប់​ឈ្មោះ​ជា​កន្លែង «បង្កាត់​ពូជ​ល្បែង​ឆបោក​តាម​អន​ឡាញ» របស់​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍
៣. អ្នក​ឃ្លាំមើល បារម្ភ​ខ្លាច​កម្ពុជា​អាច​ជួប​វិបត្តិ​សង្គម​ធ្ងន់ បើ​ប្រទេស​លោក​សេរី​ដាក់​ទណ្ឌកម្ម​បន្ថែម​ដោយសារ​រដ្ឋាភិបាល​រំលោភ​សិទ្ធិមនុស្ស
៤. ក្រុម​យុវជន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ បន្ត​តស៊ូ​មតិ​បើ​ទោះ​ជា​រដ្ឋាភិបាល​ចាប់​ថ្នាក់​ដឹក​នាំ​សមាគម​នេះ​ពីរ​នាក់​មក​ហើយ​ក្ដី
៥. យុវជន​រិះគន់​អភិបាល​ខេត្ត​សៀមរាប រឿង​មិន​ដក​ស្លាក​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ដូច​អភិបាល​ខេត្ត​តាកែវ៕ https://youtu.be/tlRkyJD1qI4
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=EtHwLP7samo
👍13
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤
១. សកម្មជនចលនាមាតាធម្មជាតិ រិះគន់តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិថា កំពុងភូតកុហកអន្តរជាតិ
២. ពលរដ្ឋមួយចំនួន ហួសចិត្តនឹងវិធានការរបស់អាជ្ញាធរអគ្គិសនីកម្ពុជាដែលតម្រូវឱ្យអ្នកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យធ្វើស្វ័យប្រកាស
៣. កម្ពុជាជាប់ឈ្មោះជាកន្លែងបង្កាត់ពូជល្បែងឆបោកតាមអនឡាញរបស់ក្រុមឧក្រិដ្ឋជន
៤. នៅរាត្រីនេះ យើងក៏នឹងមានលោក ថា ថៃ មកបកស្រាយអំពីថាតើលោក ហ៊ុន ម៉ាណែត អាចបំបាត់សំឡេងរិះគន់នៅកម្ពុជាទាំងស្រុងបានដែរឬទេ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Australia #HunManet #HunSen #BunRany #SarSokha #MoI #InDara #ThameenAlKheetan #OHCHR #MotherNature #KemLey #Impunity #KemLeyLegacy #RememberKemLey #JusticeForKemLey #KemLeyChampionOfFreeSpeech #LindaOu #SaoRasy #MME #KeoRattanak #EDC #EAC #YimViseth #SolarEnergy #AlcoholAds #VySamnang #HuiOneGroup #Cybercrimes #Cyberscams
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/EtHwLP7samo
👍14
Interview.jpg
491.4 KB
ខ្មែរ​នៅ​ក្រៅ​ប្រទេស​បង្ហាញ​ឆន្ទៈ​ស្នេហាជាតិ​ក្រោយការចាប់ខ្លួន​យុវជន​បរិស្ថាន

ការបន្ត​ធ្វើទណ្ឌកម្មទៅ​លើ​ពលរដ្ឋ​ខ្មែរ​ជាពិសេស​ទៅ​លើ​ក្រុម​យុវជន​ការពារ​បរិស្ថាន​នា​ពេលថ្មីៗ​នេះ​ បាន​ពញ្ញាក់​ស្មារតីជនជាតិ​ខ្មែរ​នៅ​ទូទាំង​ពិភព​លោក​ អោយ​នាំ​គ្នាងើប​ឡើង​បន្ថែម​ទៀត​ ដើម្បី​តតាំង​នឹង​រដ្ឋអំណាច​នៃ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។​
​ពលរដ្ឋ​ខ្មែររស់​នៅប្រទេស​ណូវែល ហ្សេឡង់ (New Zealand) ​ម្នាក់​លោក​ ​សៅ រ៉ាស៊ី ​តាំង​ចិត្ត​ថា​ លោកនឹង​នាំគ្នា​ទៅ​ជំរាប​ពី​ការ​រំលោភ​បំពាន​ពី​សំណាក់​ក្រុមគ្រួសារ​ត្រកូល​ហ៊ុន​ នៅ​កម្ពុជា​ ដល់​អ្នក​មុខ​អ្នកការ​នៃ​ប្រទេស​ណូវែល ហ្សេឡង់ ​ដើម្បី​អោយ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ ចាត់​វិធាន​ការណ៍ដាក់​ទណ្ឌកម្ម​ចំមុខ​ដល់​ក្រុម​មន្ត្រី​ នៃ​រដ្ឋអំណាច​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​នេះ​តែ​ម្តង។​

​សូមអញ្ជើញ​ស្ដាប់​ និង​ទស្សនា​បទសម្ភាសន៍​ផ្ទាល់​របស់​លោក​ ជុន ច័ន្ទបុត្រ​ និង​លោក សៅ រ៉ាស៊ី​ ​ដូច​តទៅ៖​ https://youtu.be/K2Kj5D_vDRc
👍12
H071124_KeyQuotes.mp4
149.5 MB
#សម្រង់សម្តីសំខាន់ៗ​៖​ ពលរដ្ឋ​ខ្មែររស់​នៅប្រទេស​ណូវែល ហ្សេឡង់​ លោក​ ​សៅ រ៉ាស៊ី ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​រួមគ្នា​គិតពី​ផលប្រយោជន៍​ជាតិ​និង​ប្រជា​ធិបតេយ្យ៕
👍8
Debriefing TT.jpg
643.6 KB
តើលោក ​ហ៊ុន ម៉ាណែត​ អាចបំបាត់​សំឡេង​រិះគន់​បាន​ទេ?​
 
​ចាប់តាំង​ពីឡើងស្នង​តំណែ​ងបន្តពីឪពុក​មក​លោក ហ៊ុន ម៉ាណែត​ ដែល​ធ្លាប់ ទទួល​បានការ​អប់រំ​ពី​ប្រទេស​ប្រជាធិបតេយ្យ ​បានប្រើវិធីមិន​ស្របច្បាប់គ្រប់បែប​យ៉ាង​ដើម្បី​បន្ត​បង្ក្រាប​ឥត​ឈប់ឈរ​ទៅ​លើ​សំឡេង​រិះគន់​គ្រប់​ប្រភេទ។​ រដ្ឋាភិបាលថ្មី​នេះ ​ក៏បាន​ដាក់​ទណ្ឌកម្ម​យុវជន​ការពារ​បរិស្ថាន​ឱ្យ​ជាប់​ក្នុង​ពន្ធ​នាគារ​ពី៦​ទៅ៨ឆ្នាំ​ដែរ។ ​តើ​លោក​ ហ៊ុន ម៉ាណែត​ អាច​បំបិទ​សំឡេង​រិះគន់​នេះ​បានទេ?​ ហើយ​ថា​តើ​ទង្វើរ​របស់​លោក​ ​ហ៊ុន ម៉ាណែត​ បាន​បង្កើត​ផល​ប៉ះពាល់​បែប​ណា​ខ្លះ​ដល់​សង្គម​ជាតិ?​
 
​លោក​ ថា ថៃ ​មាន​សេចក្តី​រាយការណ៍​ផ្ទាល់​ជុំវិញ​រឿង​នេះ៖ https://youtu.be/r88l7FS2zXk
👍14
Media is too big
VIEW IN TELEGRAM
លោក ស៊ឹង សែនករុណា៖ « អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ពិត​ប្រាកដ ជា​អ្នក​ប្រើ​ច្បាប់​ធ្វើ​បាប​លើ​អ្នក​ការពារ​ព្រៃឈើ​»
---
អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​សង្គម​លោក ស៊ឹង សែនករុណា លើកឡើង​ថា យុវជន​ចលនា​មាតា​ធម្មជាតិ បាន​ចូលរួម​យ៉ាង​សកម្ម​ការពារ​ធនធាន​ធម្មជាតិ ដោយ​គ្មាន​ចេតនា​ប្រមាថ​ព្រះមហាក្សត្រ​ឡើយ ប៉ុន្តែ​មន្ត្រី​តុលាការ និង​អ្នក​កាន់​អំណាច​ទៅ​វិញ​ទេ ដែល​បាន​ប្រមាថ​ព្រះអង្គ ដោយសារ​មិន​បាន​បំពេញ​តាម​តួនាទី​បម្រើ​ប្រជានុរាស្ត្រ និង​ការពារ​ធម្មជាតិ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #EangSophalleth #MoE #NorodomSihamoni #LèseMajesté #PlottingAgainstGovernment #MotherNature #RightLivelihoodAward #AlternativeNobel
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍18
Media is too big
VIEW IN TELEGRAM
ត្រកូល​ «ហ៊ុន»​ ពាក់ព័ន្ធ​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន​ចិន «ហួយវ័ន គ្រុប» រកស៊ី​ឆបោក​តាម​អនឡាញ
---
អ្វីខ្លះ​ដែល​ប្រិយមិត្ត​គួរ​ដឹង ទាក់ទង​នឹង​រឿងរ៉ាវ​ដែល​ត្រកូល​ «ហ៊ុន» ​ជាប់​ពាក់ព័ន្ធ​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ «ហួយវ័ន គ្រុប» (Huione Group) ដែល​រកស៊ី​ខាង​ផលិត​កម្មវិធី​ទីផ្សារ​ឈ្មោះ «ហួយវ័ន ហ្គារេនធី» (Huione Guarantee) សម្រាប់​អតិថិជន​ឆបោក​តាម​អនឡាញ​ប្រើប្រាស់ ​ដើម្បី​លាងលុយ​កខ្វក់​ក្នុង​ទំហំ​ទឹកប្រាក់​រហូត​ដល់​ទៅ​រាប់​ពាន​លាន​ដុល្លារ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PRC #ChinaReach #HunManet #HunSen #HunTo #HunDynasty #ChouBunEng #NCCT #HuioneGroup #HuioneGuarantee #Elliptic #Casinos #MoneyLaundering #ScammingIndustry #Cyberscams #OnlineGambling #CyberCrimes #HumanTrafficking #USIP #PrinceGroup #ChenZhi #TryPheap #KokAn #LyYongPhat #Oknha #Tycoons
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍20👎3😢2
Media is too big
VIEW IN TELEGRAM
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី​ព្រហស្បតិ៍ ទី១២ ខែ​កក្កដា ឆ្នាំ២០២៤៖

១. ក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន​៥នាក់
២. ពលរដ្ឋ​មួយ​ចំនួន​បន្ត​រំឭក​ខួប​គម្រប់​៨​ឆ្នាំ​នៃ​ឃាតកម្ម​បាញ់​សម្លាប់​​បណ្ឌិត​កែម ឡី
៣. អ្នកឃ្លាំមើល​ថា ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ពាក់ព័ន្ធ​គ្រួសារ​ត្រកូល​ហ៊ុន ប៉ះពាល់​កេរ្តិ៍ឈ្មោះ​កម្ពុជា​ខ្លាំង
៤. យុវជន​ស្រឡាញ់​បរិស្ថាន​រិះគន់​រដ្ឋាភិបាល​ថា ធ្វើ​យុទ្ធនាការ​ដាំ​កូន​ឈើ​ជា​ការ​បន្លំ​ស្ថានការណ៍​ដើម្បី​បិទ​បាំង​ភាព​អាម៉ាស់​របស់​​ខ្លួន​​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើទុក្ខបុកម្នេញ​សកម្មជន​​បរិស្ថាន
៥. សហជីព​និង​សង្គម​ស៊ីវិល​ថា​តុលាការ​គួរ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​មន្ត្រី​អង្គការ​សង់​ត្រាល់៕
---
ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=5J1eDzL2V-k
---
👍16
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានព្យាយាមឃោសនា ពីដំណើរទស្សនកិច្ចរបស់ប្រធាននិងសមាជិកសភាពាណិជ្ជកម្មកម្ពុជាប្រចាំក្រុងម៉ែលប៊ន (Melbourne ) ប្រទេសអូស្ត្រាលី (Australia )ដែលសុទ្ធសឹងជាមនុស្សគាំទ្រគណបក្សប្រជាជនកម្ពុជានោះថា នឹងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអូស្ត្រាលី។ ក្រុមអ្នករកស៊ីខ្នាតតូចទាំងនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងសម្បើមពីសំណាក់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតផងដែរ។ តើហេតុអ្វីបានក្រុមលោក ហ៊ុនម៉ាណែត ទទួលស្វាគមន៍ និងព្យាយាមឃោសនាខ្លាំងម៉្លេះអំពីជំនួបជាមួយក្រុមអ្នករកស៊ីខ្នាតតូចទាំងនេះ?
👍6
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីដែលមានការចូលរួមពីវាគ្មិនកិត្តិយស គឺបណ្ឌិត កែម ឡី តាមរយៈខ្សែវីដេអូ ដកស្រង់ចេញពីវេទិកាអ្នកស្តាប់នានា ដែលលោកធ្លាប់ធ្វើជាវាគ្មិន គ្រាដែលលោកនៅមានជីវិតនៅឡើយ។
👍23
Media is too big
VIEW IN TELEGRAM
សម្ភាសបណ្ដាញ​យុវជន​កម្ពុជា​សកល​(GCYN)​ គឺ​លោក​ សេង ម៉េងប៊ុនរ៉ុង​ ជុំវិញ​ជំនួប​របស់លោកនឹង​សមាជិក​ព្រឹទ្ធសភា​ក្នុង​រដ្ឋ​​ដែល​លោក​រស់​នៅ​ ដើម្បីរាយការណ៍ពីស្ថានការណ៍នៅកម្ពុជា។
👍7
Media is too big
VIEW IN TELEGRAM
ផ្កា​ម្លិះ «ធ្លាក់​ថ្លៃ​ធ្ងន់» ចាប់តាំង​ពី​ក្រោយ​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ១៩​មក
---
កសិករ​នៅ​សង្កាត់​ព្រែក​ថ្មី រាជធានី​ភ្នំពេញ ស្ទើរ​គ្រប់​ផ្ទះ នាំគ្នា​ដាំ​ផ្កា​ម្លិះ​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ទោះយ៉ាងណា ពួកគាត់​មួយ​ចំនួន ត្អូញត្អែរ​ថា ផ្កា​ម្លិះ «ធ្លាក់​ថ្លៃ​ធ្ងន់» ចាប់តាំង​ពី​ក្រោយ​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩​មក ខណៈ​អាជ្ញាធរ​ហាមប្រាម​មិន​ឱ្យ​ពួកគាត់​យក​ផ្កា​ម្លិះ​ទៅ​លក់​នៅ​តាម​ទី​សាធារណៈ​មួយ​ចំនួន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PrekThmey #KohKrabey #HunManet #HunSen #Agriculture #MAFF #DithTina #Jasmince #JasmineFarming #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢12👍6
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​បញ្ជូន​តំណាង​យុវជន​ខ្មែរ​ក្រោម​ ទៅ​ចូល​រួម​កិច្ចប្រជុំ​យន្តការ​​អ្នក​ជំនាញ​ស្តី​សិទ្ធិ​របស់​ជន​ជាតិដើម​ (EMRIP) ដើម្បី​ផ្តល់​អនុសាសន៍​មួយ​ចំនួន​តាម​រយៈ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ដល់​រដ្ឋ​ភាគី​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម​។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/khmer-krom-youth-took-un-forum-to-ask-its-intervention-to-vn-govt-to-stop-persecuting-khmer-krom-07132024091317.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Switzerland #HunManet #HunSen #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #UN #EMRIP #Geneva
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍19
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​​ឱ្យ​ពលរដ្ឋ​នៅ​ជាប់​បឹង​ត្របែក​រុះរើ​ដោយ​«​ផ្ដល់​សំណង​ត្រឹម​១​ពាន់​ទៅ​២​ពាន់​ដុល្លារ​»
---
ពលរដ្ឋ​ក្នុង​សហគមន៍​សាមគ្គី​រុងរឿង ដែល​រស់​នៅ​ជាប់​ប្រឡាយ​បឹង​ត្របែក ក្នុង​ភូមិប្រាំ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ប្រមាណ​៤០​គ្រួសារ បដិសេធ​ទទួល​យក​សំណង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជា​ថ្នូរ​ឱ្យ​ពួក​គាត់​រុះរើ​លំនៅឋាន​ចេញ​ទៅ​រស់​នៅ​កន្លែង​ផ្សេង​។ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ក្រុម​ពលរដ្ឋ​បាន​នាំគ្នា​លើក​រូប​ថត​គ្រួសារ​ត្រកូល «​ហ៊ុន​» ដើម្បី​ស្នើសុំ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #BoeungTraBek #TamokLake #Development #CorruptionKH #Court
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
😢16👍5
Media is too big
VIEW IN TELEGRAM
«រឿង​ហ្នឹង​មួយ​ខ្ញុំ​អត់​មាន​អត់ឱន​ទេ ដាច់ខាត​ហើយ ​ទោះបី​ផែនដី​ត្រូវ​រលាយ​ក៏​រលាយ!»
---
អ្នកស្រី ប៊ុន រ៉ានី និង​ជា​ភរិយា​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​ជា​ស្ត្រី​ទី១ ដែល​មានស្ថិតក្នុង​តួនាទី​រយៈ​ពេល​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ។ ពេល​នេះ​ អ្នកស្រី​នៅ​ជា​ប្រធាន​កាកបាទក្រហម​កម្ពុជា ស្រប​ពេល​នេះ​ អ្នកស្រី​ក៏​នៅ​តែ​ជា​ស្ត្រី​មាន​ឥទ្ធិពល​កំពូល​ដែរ​ គឺ​ជា​ម្ដាយ​នាយក​រដ្ឋមន្ត្រី​វិញ​ម្ដង។ តើ​អ្នកស្រី ប៊ុន រ៉ានី មាន​ប្រវត្តិ​យ៉ាងណា?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/profiles/profile-of-bun-rany-hun-sen-07102024130737.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #BunRany #BunRanyHunSen #FirstLady #KhmerRouge #HunDynasty #Nepotism #Authoritarianism #CambodianRedCross #PatronageSystem
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍13😢2
Media is too big
VIEW IN TELEGRAM
គ្រួសារ និងពលរដ្ឋខ្មែរនៅអូស្ត្រាលី បន្តទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី
---
ភរិយាបណ្ឌិត កែម ឡី អំពាវនាវឲ្យពលរដ្ឋខ្មែរ បន្តប្រារព្ធខួបបណ្ឌិត កែម ឡី តទៅទៀត ដោយកុំយកចិត្តទុកដាក់ ចំពោះសាររារាំងរបស់លោក កែម រិទ្ធិសិត និងយុវជនដែលចុះចូលបម្រើរដ្ឋាភិបាល។ ពួកគាត់ ចាត់ទុកយុត្តិធម៌កន្លងមកជាយុត្តិធម៌ក្លែងក្លាយ។ ការបន្តទាមទារនេះ ធ្វើឡើងក្នុងពិធីរំលឹកខួប៨ ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីរូបនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KemLey #HongLim #CheaYouhorn #TakMengHeang #JulianHill #TakMengHeang #KemLeyLegacy #RememberKemLey #JusticeForKemLey #KemLeyChampionOfFreeSpeech #SocialInjustice #CambodianAustralians #Democracy #HumanRights #Dictator #FreeCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍24😢3
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃ​នៅ​ខេត្ត​បាត់ដំបង​រង​ការ​គំរាម​បណ្ដេញ​ចេញ​ពី​វត្ត ដោយសារ​ចូលរួម​រំឭក​ខួប​កែមឡី
---
ព្រះសង្ឃ​គង់​នៅ​វត្ត​មួយ​ចំនួន​នៅ​ក្រុង​បាត់ដំបង​បារម្ភ​ពី​សុវត្ថិភាព ដោយសារ​អាជ្ញាធរ និង​ចៅ​អធិការវត្ត​គំរាមកំហែង និង​ព្រមាន​បណ្តេញ​ចេញ​ពី​វត្ត ក្រោយ​និមន្ត​ចូលរួម​កម្មវិធី​រម្លឹក​ខួប​៨​ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។ មន្ត្រី​សិទ្ធិ​មនុស្ស​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​បញ្ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ ហើយ​ងាក​មក​បើក​លំហ​សេរីភាព​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Battambang #HunManet #HunSen #SokLou #KemLey #KemLeyLegacy #RememberKemLey #JusticeForKemLey #KemLeyChampionOfFreeSpeech
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍13😢7