Cambodia Academy of Digital Technology - CADT
6.69K subscribers
1.6K photos
40 videos
7 files
536 links
CADT is striving to be a national flagship research and education institution for Digital Technology and Innovation, nurturing digital talent and innovators to drive Cambodia toward a digital society.
Download Telegram
ទីក្រុងបាងកក, ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥- បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថាបេក្ខភាពតំណាងរបស់កម្ពុជា កម្មវិធី “កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ - Machine Translations for Khmer Braille” ដែលអភិវឌ្ឍន៍ដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)  ក្រោមការសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេសដែល និងអង្គការគ្រួសារថ្មី បានទទួលជ័យលាភីមេដាយមាសពានរង្វាន់ “Digital Inclusivity” ក្នុងកម្មវិធីពានរង្វាន់ “ASEAN Digital Awards 2025”​ ដែលបានរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។

គូសបញ្ជាក់ផងដែរថា កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបកប្រែពីភាសាខ្មែរ ទៅភាសាខ្មែរប្រៃយ៍ ហើយត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀនក្នុងការរៀបចំឯកសារអានជាអក្សរខ្មែរប្រៃយ៍ជូនដល់កុមារ និងសិស្សានុសិស្សដែលពិការភ្នែកឬខ្សោយគំហើញឱ្យកាន់តែបានលឿននិងមានប្រសិទ្ធភាពខ្ពស់។

អានបន្ត

#CADT #IDRI #KhmerBraille #ASEANDigitalAwards2025