Sacombank Cambodia
1.11K subscribers
238 photos
8 videos
7 files
96 links
Commercial Bank
Download Telegram
English below
ធនាគារ សាខមប៊ែង ខេមបូឌា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានរៀបចំកម្មវិធីគម្រប់ខួប ១ឆ្នាំ នៃភាពជាដៃគូអាជីវកម្មក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងការសន្សំរយៈពេលវែងជូនដល់គ្រួសារកម្ពុជា។ កម្មវិធីនេះ ក៏រៀបចំឡើងដើម្បីអបអរសាទរដល់សមិទ្ធផល និងការរួមចំណែកយ៉ាងសំខាន់ពីសំណាក់សាខាឆ្នើមរបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងឆ្នាំ២០២១កន្លងទៅ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា និងលោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននាក់មកពីក្រុមហ៊ុនទាំងពីរ ដូចជា ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មដៃគូ និងអ្នកប្រឹក្សាផែនការហិរញ្ញវត្ថុ។
Sacombank Cambodia and Dai-ichi Life Insurance Cambodia celebrated their first year’s bancassurance partnership that provides long-term life insurance protection and savings to Cambodian families. The celebration also recognized the achievements of and contributions from Sacombank Cambodia’s top branches in 2021. The event was attended by Mr. Nguyen Nhi Thanh, Vice Chairman cum General Director of Sacombank Cambodia and Mr. Allen Thai, CEO of Dai-ichi Life Insurance Cambodia, along with senior management from both companies, Banca Business Managers and Financial Advisors.
#SacombankCambodia
#DaiichiLifeInsurance