Sacombank Cambodia
1.35K subscribers
439 photos
24 videos
7 files
124 links
Check out Sacombank Cambodia’s official Telegram channel for our latest news and genuine information.

Official Call Center chat t.me/SacombankCambodiaChat

Help us level up our channel
https://t.me/boost/SacombankCambodia
Download Telegram
ម៉ាស៊ីន ATM ធនាគារ សាខមប៊ែង ខេមបូឌា ថ្មីមួយកន្លែងទៀត មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់សេវាធនាគារជូនលោកអ្នក ពេញ ២៤ ម៉ោង។
📍ទីតាំង៖ Luna Prime - រង្វង់មូលទួលគោក - អគារលេខ 6 ផ្លូវ 289 ភូមិ 12 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។
A new Sacombank Cambodia ATM in Phnom Penh city is ready to serve your 24/7 banking needs.
📍 Location: Luna Prime - TK Roundabout - Building #6, St. 289, Village 12, Sangkat Boeng Kok 2, Khan Toul Kork, Phnom Penh.
📍 Map: https://bit.ly/41mIr22
ធនាគារ សាខមប៊ែង ខេមបូឌា មានមោទនភាពក្នុងការក្លាយជាម្ចាស់ឧបត្ថម្ភកម្រិតប្រាក់នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៥-៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលអ្នកដឹកនាំធុរកិច្ច និងអ្នកជំនាញកិច្ចប្រជុំកំពូលនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសមាហរណកម្មក្នុងតំបន់ ក្រោមប្រធានបទ "ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម"។

យើងមានកិត្តិយសជាផ្នែកនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះហើយទន្ទឹងរង់ចាំក្នុងការរួមចំណែកដល់ការរីកចម្រើនរបស់អាស៊ាន។

#SacombankCambodia#ASEANSummit2025 #BusinessNetworking #sponsor
អតិថិជនជាទីគោរព!
ធនាគារ សាខមប៊ែង ខេមបូឌា សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា ធនាគារយើងខ្ញុំនឹងធ្វើការផ្អាកដំណើរប្រព័ន្ធបាគងបណ្តោះអាសន្ននៅលើកម្មវិធីធនាគារចល័ត នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៣:០០ រសៀល ដល់ម៉ោង ០៣:៣០ រសៀល ដើម្បីពង្រឹងដំណើរការប្រព័ន្ធកាន់តែរលូន និងប្រសើរឡើងសម្រាប់លោកអ្នក។
យើងខ្ញុំសូមអធ្យាស្រ័យចំពោះការអាក់ខាននេះ។
សូមអរគុណ!

#SacombankCambodia #BakongUpgrade
រីករាយទិវាសិទិ្ធនារីអន្តរជាតិ! 💐
ធនាគារ សាខមប៊ែង ខេមបូឌា សូមជូនពរឲ្យស្ត្រីគ្រប់រូប ពាក់កណ្តាលពិភពលោកនេះ មានសម្រស់ស្រស់ស្អាត កាន់តែខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យក្នុងជីវិត។💙

#SacombankCambodia #InternationalWomenDay2025
🎉🌟 កម្មវិធីប្រូម៉ូសិនពិសេសពីធនាគារ សាខមប៊ែង ខេមបូឌា🌟🎉
សូមស្វាគមន៍មកកាន់ឱកាសមាសពីធនាគារ សាខមប៊ែង ខេមបូឌា! យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសនូវកម្មវិធីប្រូម៉ូសិនដ៏ទាក់ទាញបំផុតសម្រាប់អតិថិជនរបស់ធនាគារ សាខមប៊ែង ខេមបូឌា ដែលមានសកម្មភាពពាណិជ្ជកម្មរវាងប្រទេសឥណ្ឌូចិនទាំង 3 គឺកម្ពុជា វៀតណាម និងឡាវ! 🎈🎊
🚀ការបញ្ចុះតម្លៃពិសេស៖
🔹 បញ្ចុះតម្លៃរហូតដល់ 30% នៃថ្លៃសេវាផ្ទេរប្រាក់ចេញ និងចូល នៅក្នុងប្រព័ន្ធ Sacombank រវាងប្រទេសកម្ពុជា វៀតណាម និងឡាវ។
🔹 បញ្ចុះអត្រាការប្រាក់កម្ចីអតិបរមា 1% សម្រាប់អតិថិជនដែលមានសកម្មភាពអាជីវកម្មពាក់ព័ន្ធរវាងប្រទេសកម្ពុជា វៀតណាម និងឡាវ។
🔹 បញ្ចុះតម្លៃ 30% លើថ្លៃធានា LC និងការផ្ទេរប្រាក់ក្នុងស្រុក សម្រាប់អតិថិជនដែលមានប្រតិបត្តិការរវាងប្រទេសកម្ពុជា វៀតណាម និងឡាវ។
💖 សូមអញ្ជើញមកកាន់ធនាគារ សាខមប៊ែង ខេមបូឌា ថ្ងៃនេះ ដើម្បីរីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យទាំងនេះ!
📅 រយៈពេលនៃកម្មវិធីប្រូម៉ូសិន មានពេលកំណត់! ចាប់ពីថ្ងៃទី 17/3 ដល់ថ្ងៃទី 30/6/2025។ ដើម្បីកុំឱ្យខកខាន សូមទាក់ទងមកយើងខ្ញុំឥឡូវនេះ ដើម្បីទទួលបានការប្រឹក្សា និងការណែនាំលម្អិត។
អតិថិជនជាទីគោរព!
ធនាគារ សាខមប៊ែង ខេមបូឌា សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា ធនាគារយើងខ្ញុំនឹងធ្វើការផ្អាកដំណើរជាបណ្តោះអាសន្ន សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធើណែត និងប្រព័ន្ធបាគង នៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១០:០០ យប់ ដល់ម៉ោង ១២:០០ យប់ ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹងដំណើរការប្រព័ន្ធកាន់តែរលូន និងប្រសើរឡើងសម្រាប់លោកអ្នក។
យើងខ្ញុំសូមអធ្យាស្រ័យចំពោះការអាក់ខាននេះ។
សូមអរគុណ!
Media is too big
VIEW IN TELEGRAM
😍កម្មវិធីប្រូម៉ូសិនពិសេសពីធនាគារ សាខមប៊ែង ខេមបូឌា
សូមស្វាគមន៍មកកាន់ឱកាសមាសពីធនាគារ សាខមប៊ែង ខេមបូឌា! យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសនូវកម្មវិធីប្រូម៉ូសិនដ៏ទាក់ទាញបំផុតសម្រាប់អតិថិជនរបស់ធនាគារ សាខមប៊ែង ខេមបូឌា ដែលមានសកម្មភាពពាណិជ្ជកម្មរវាងប្រទេសឥណ្ឌូចិនទាំង 3 គឺកម្ពុជា វៀតណាម និងឡាវ!
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ https://tinyurl.com/32ryzkf2
ធនាគារ សាខមប៊ែង ខេមបូឌា - តភ្ជាប់នូវសក្តានុពល រួមដំណើរវែងឆ្ងាយជាមួយលោកអ្នក
#Sacombank #SacombankCambodia #SacombankLao
#sacombankindochine
#SuperPromotion
អបអរសាទរ ខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ របស់ធនាគារជាតិ នៃកម្ពុជា (២០ មីនា ១៩៨០ - ២០ មីនា ២០២៥។
ដោយក្តីគោរពជូនពរពីគណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ សាខមប៊ែង ខេមបូឌា

#SacombankCambodia #RielDay #45thAnniversary #WeSupportRiel
រីករាយជាមួយនឹងការស្នាក់នៅបែបប្រណីតភាពជាមួយនឹងប័ណ្ណ Sacombank Visa Platinum!
អ្នកបានត្រៀមរួច ហើយឬនៅ សម្រាប់ការទទួលយកបទពិសោធន៍នៃដំណើរកម្សាន្តកាន់តែអ៊ែមស្រែម? ជាមួយនឹងប័ណ្ណ Sacombank Visa Platinum អ្នកអាចរីករាយនឹងការផ្តល់ជូនពិសេស ដែលធ្វើឱ្យដំណើរកម្សាន្តនៃក្តីសុបិនរបស់អ្នក ក្លាយទៅជាការពិតបាន – ពីសណ្ឋាគារដ៏ស្រស់ស្អាត និងអនុស្សាវរីយ៍ជាច្រើន ដែលមិនអាចបំភ្លេចបាន!
☀️ ស្នាក់នៅ ១ យប់ ថែមជូន ១ យប់ ដោយឥតគិតថ្លៃនៅ Summer Bay Beach Club & Cabins
🌊 ស្នាក់នៅ ២ យប់ ថែមជូន ១ យប់ ដោយឥតគិតថ្លៃនៅ Novotel Sihanoukville Holiday Resort, Courtyard by Marriott និង Rosewood Phnom Penh
🏝 ស្នាក់នៅ ៣ យប់ ថែមជូន ១ យប់ ដោយឥតគិតថ្លៃនៅ Koh Russey Resort
💳 ផ្តល់ជូនចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី៣១ ធ្នូ ២០២៥ – តស់! ប្រើប័ណ្ណ Sacombank Visa Platinum ដើម្បីទទួលបានការស្នាក់នៅដ៏ល្អឥតខ្ចោះ ជាមួយនឹងកញ្ចប់ផ្តល់ជូនពិសេសជាច្រើន ពីអាងហែលទឹកលំដាប់ ស្ប៉ា បែបអភិជន និងអាហារដ៏ឆ្ងាញ់ពិសា!
📌 តស់ កក់ឥឡូវនេះ និងធ្វើឱ្យវិស្សមកាលនៃក្តីសុបិន ឱ្យក្លាយទៅជាការពិត!
(*) លក្ខខណ្ឌត្រូវបានអនុវត្ត
☎️ទូរសព្ទមកយើងឥឡូវនេះ ០២៣ ២២៣ ៤២៣ / ០៩៧៨ ២២៣ ៤២៣
បង្កើតអនុស្សាវរីយ៍ដ៏រីករាយ និងមិនអាចបំភ្លេចនៅកន្លែងស្នាក់នៅដ៏លំដាប់ និងគយគន់ទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត! 🌊🏝
🌊ទទួលបានការបញ្ចុះតម្លៃពិសេស ពេលទូទាត់ជាមួយប័ណ្ណ Sacombank Visa Platinum សម្រាប់កញ្ចប់ស្នាក់នៅដ៏លំដាប់ខាងក្រោម៖
បញ្ចុះតម្លៃ ២០% សម្រាប់កញ្ចប់ស្នាក់នៅ Raffles Grand Hotel d'Angkor
បញ្ចុះតម្លៃ ២៥% សម្រាប់កញ្ចប់ស្នាក់នៅ Koh Apikjun Resort, Komsan Kampot Resort, Eden Beach Resort និង Raffles Hotel Le Royal
បញ្ចុះតម្លៃ ៥០% សម្រាប់កញ្ចប់ស្នាក់នៅ Six Senses Krabey Island
📅អនុវត្តដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ កុំខកខាន—កក់ដំណើរសម្រាកលំហែរបស់អ្នកនៅថ្ងៃនេះ!
☎️ សម្រាប់ព័ត៌មានបន្ថែម៖ ០២៣ ២២៣ ៤២៣ / ០៩៧៨ ២២៣ ៤២៣
(*) លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត
អតិថិជនជាទីគោរព!
ធនាគារ សាខមប៊ែង ខេមបូឌា សូមជម្រាបជូនដំណឹងដល់អតិថិជនឱ្យបានជ្រាបថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ធនាគារយើងខ្ញុំនឹងផ្អាកបម្រើសេវាកម្មចំនួន ០៣ថ្ងៃ។
🔹 ថ្ងៃផ្អាកបម្រើសេវាកម្ម៖ ថ្ងៃចន្ទ ទី១៤ រហូតដល់ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥
🔹 ថ្ងៃបើកដំណើរការឡើងវិញ៖ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥
ក្នងអំឡុងពេលផ្អាកបម្រើសេវាកម្មនេះ អតិថិជននៅតែអាចបន្តធ្វើប្រតិបត្តិការជាធម្មតាជាមួយកម្មវិធី Mobile Banking, ទូទាត់ KHQR, Internet Banking, ប័ណ្ណ និងទូអេធីអឹមជាដើម។
សូមអរគុណ!
ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធី “សង្ក្រាន្តសាខមប៊ែង” នៅថ្ងៃអង្គារ ទី០៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការការិយាល័យកណ្តាលធនាគារ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បង្កើតភាពសប្បាយរីករាយ ជូនដល់បុគ្គលិក និងចូលរួមថែរក្សា ផ្សព្វផ្សាយ លើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ ដោយមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរដូចជា បោះអង្គញ់ វាយក្អម ទាញព្រ័ត្រ ជាដើម ព្រមទាំងមានការរាំលេងកម្សាន្តតាមបែបប្រពៃណីខ្មែរ និងពិសារអាហារសាមគ្គី។
ខាងក្រោមនេះ ជាកម្រងរូបភាព និងសកម្មភាពខ្លះៗនៃកម្មវិធី “សង្ក្រាន្តសាខមប៊ែង”។