Sacombank Cambodia
1.35K subscribers
440 photos
24 videos
7 files
124 links
Check out Sacombank Cambodia’s official Telegram channel for our latest news and genuine information.

Official Call Center chat t.me/SacombankCambodiaChat

Help us level up our channel
https://t.me/boost/SacombankCambodia
Download Telegram
Media is too big
VIEW IN TELEGRAM
🧧រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ឆ្នាំម្សាញ់ ២០២៥🧧
🏵សូមជូនពរលោកអ្នក និងក្រុមគ្រួសារ ជួបតែសុភមង្គល សំណាងល្អ  រកទទួលទានមានបាន លាភសំណាងចូលពេញគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច។
 
🧧Happy Lunar New Year – Year of the Snake 2025🧧
🏵Wishing you and your family a year filled with happiness, good health, prosperity, and success.
 
#LunarNewYear2025
#SacombankCambodia
🧧ប្រូម៉ូសិនចូលឆ្នាំថ្មី ពីធនាគារ សាខមប៊ែង ខេមបូឌា🧧
ចូលឆ្នាំថ្មីប្រូម៉ូសិនថ្មី! ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លោកអ្នកនឹងទទួលបានការផ្តល់ជូនកាដូ និងអត្ថប្រយោជន៍កាន់តែច្រើនពីប័ណ្ណឥណទានវីសារបស់ធនាគារ សាខមប៊ែង ខេមបូឌា ដូចជា៖
មិនគិតកម្រៃសេវាប្រចាំឆ្នាំដំបូង កម្រៃសេវាឯកសារ
ទទួលបានកាដូ៖ មួកសុវត្ថិភាព ប័ណ្ណកាហ្វេ Brown $10
ទទួលបានការបញ្ចុះតម្លៃពីកម្មវិធី foodpanda
ទទួលបានប្រាក់ត្រឡប់មកវិញ ៣ដុល្លារ រាល់ប្រតិបត្តិការនៅ Lazada, Taobao, AliExpress និង Alibaba
💳 កុំឲ្យឱកាសពិសេសនេះរំលងផុត ការផ្ដល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
*លក្ខខណ្ឌនានាត្រូវបានអនុវត្ត
រីករាយជាមួយការទិញទំនិញលើ 𝐋𝐚𝐳𝐚𝐝𝐚, 𝐓𝐚𝐨𝐛𝐚𝐨, 𝐀𝐥𝐢𝐄𝐱𝐩𝐫𝐞𝐬𝐬, ឬ 𝐀𝐥𝐢𝐛𝐚𝐛𝐚!🎉
ចំណាយត្រឹម $30 តែប៉ុណ្ណោះ បានប្រាក់ត្រឡប់មកវិញ $3 ដោយទូទាត់ជាមួយប័ណ្ណឥណទានវីសារបស់ធនាគារ សាខមប៊ែង។
🔥 ប្រញាប់ឡើង! ការផ្តល់ជូនមានកំណត់! ចាប់ពីឥឡូវនេះរហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
(*) លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត!
📞 ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 023 223 423

#SacombankCambodia #VisaOffer #OnlineShopping
ធនាគារ សាខមប៊ែង ខេមបូឌា ប្រារព្ធជោគជ័យ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងអនុវត្តផែនការអាជីវកម្មក្នុងឆ្នាំ២០២៥

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធជោគជ័យសន្និបាតសរុបលទ្ធផលការងារឆ្នាំ២០២៤ និងអនុវត្តផែនការអាជីវកម្មក្នុងឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

អង្គសន្និបាត មានកិត្តិយសទទួលស្វាគមន៍វត្តមាន លោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ សាខមប៊ែង និងបណ្តាសមាជិកក្រុមប្រឹក្សាភិបាល គណៈអគ្គនាយក និងបុគ្គលិកទាំងអស់ នៃធនាគារ សាខមប៊ែង ខេមបូឌា។

នៅក្នុងអង្គសន្និបាត លោកស្រី Nguyen Duc Thach Diem ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា នៃធនាគារ សាខមប៊ែង រួមជាមួយនឹងថ្នាក់ដឹកនាំ នៃធនាគារ សាខមប៊ែង បានចែករំលែកមតិណែនាំដ៏សំខាន់ៗ និងទិសដៅយុទ្ធសាស្ត្រ ដើម្បីជួយឱ្យ ធនាគារ សាខមប៊ែង ខេមបូឌា បន្តអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅឆ្នាំ២០២៥ ក៏ដូចជាវត្តមានរួមដំណើរយ៉ាងយូរអង្វែង នៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនេះផងដែរ ធនាគារ សាខមប៊ែង ខេមបូឌា ក៏បានផ្តល់កិត្តិយស និងប័ណ្ណសរសើរដល់បុគ្គលិកដែលមានស្នាដៃឆ្នើមក្នុងឆ្នាំ២០២៤ ដោយទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ពួកគេក្នុងការអភិវឌ្ឍជារួមរបស់ធនាគារ។