វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.66K photos
1.19K videos
60 files
7.07K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
យុទ្ធនាការ​ដាក់​ញត្តិ​របស់​ក្រុមស្ត្រីថ្ងៃសុក្រ​ក្នុង​សប្តាហ៍​នេះ ក៏​មិន​ខុសពី​សប្ដាហ៍​មុនៗ​ដែរ គឺ​ពួកគាត់​បន្ត​ស្រែក​ដង្ហោយ​ទាមទារ​មុខ​ស្ថានទូតអាមេរិក ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ដោះលែង​ប្តី ដោយ​លើក​ភ្ជាប់​បដា​សរសេរ​ថា «​យុត្តិធម៌​ត្រូវតែ​មាន​ដល់​អ្នកស្នេហាជាតិ​ជាដាច់ខាត​»​។ ទោះជា​យ៉ាងណា ក្រុម​សន្តិសុខ និង​កម្លាំង​អាជ្ញាធរ​ក្រុងភ្នំពេញ ជាច្រើន​នាក់​បាន​ស្រែក​សម្លុត ប្រើ​អំពើ​ហិង្សា​បណ្តាល​ឱ្យ​ស្ត្រី​ចំនួន​២​នាក់​រងរបួស និង​បាន​ចាប់​ឆក់​ទាញ​បដា​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​យក​ទៅ​កម្ទេច​ចោល»។
ព័ត៌មានពិស្ដារ...
#womenfriday #Cambodia #Rights #CNRP #PoliticsKH #RFAKhmer
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដាក់​ញត្តិ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​មេត្តា​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​សាច់ញាតិ​ពួកគាត់​ដែល​ជាប់​ពី​ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ព្រមទាំង​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឡើងវិញ ដើម្បី​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ប្រាកដ​។ មន្ត្រី​សិទ្ធិមនុស្ស​ចង់​ឃើញ​ព្រះមហាក្សត្រ​ជួយ​ឱ្យ​អ្នកនយោបាយ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ចរចា​គ្នា ដើម្បី​ឲ្យ​អ្នក​នយោបាយ​គ្រប់​ភាគី​អាច​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #womenfriday #Cambodia #CNRP