វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.14K videos
56 files
7K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ប្រជា​ពល​រដ្ឋ​ប្រកបរបរ​ធ្វើ​អំបុក​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ធំ​ត្អូញត្អែរ​ថា​​ពួក​គាត់​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ​ ​ដោយ​សារតែ​ទំនិញ​ផ្សេងៗ​ឡើង​ថ្លៃ​តែ​តម្លៃ​អំបុក​នៅ​ដដែល។ ពួក​គេ​ថា​ពួកគេ​នឹង​អាច​ទទួល​បាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ ប្រសិន​បើ​ក្រសួង​ពាណិជ្ជកម្ម​ចុះ​បញ្ជី​ឈ្មោះ​អំបុក​កំពង់ធំ។​ ​អ្នក​ជំនាញ​កសិកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ចុះ​បញ្ជី​ឈ្មោះ​ផលិត​ផល​សហគមន៍​អំបុក​កំពង់ធំ​ ​ដើម្បី​បញ្ជាក់​ពី​គុណភាព​អំបុក​ខ្មែរ​ ​និង​លើក​កម្ពស់​ជីវភាព​អ្នក​ធ្វើ​អំបុក​ផង​ដែរ។​

លោក​ ​នៅ វណ្ណារិន​ ​រាយការណ៍​អំពី​រឿង​នេះ​ជា​វីដេអូ​ដូច​តទៅ៖ https://www.facebook.com/rfacambodia/videos/302659279406260

#RFAKhmer #Cambodia #Kampongthom #poundedrice