វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.66K photos
1.2K videos
63 files
7.08K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សកម្មជន​ព្រៃឈើ ជនជាតិ​អាមេរិកាំង​ម្នាក់​ដែល​កំពុង​ជួយ​ថែរក្សា​ការពារ​ព្រៃ​ឱ្យ​ខ្មែរ​នៅក្នុង​ខេត្ត​ព្រះវិហារ​អំពាវនាវ​ដល់​ពលរដ្ឋ និង​អាជ្ញាធរ​រដ្ឋាភិបាល​ឱ្យ​ចូលរួម​ការពារ​ព្រៃឈើ​ធនធាន​ធម្មជាតិ​ឱ្យ​ទាន់​ពេល​វេលា ប្រសិន​បើ​ចង់​រក្សា​ធនធាន​ធម្មជាតិ​នៅ​សេសសល់​ចុងក្រោយ​ឱ្យ​គង់វង្ស។

ការ​លើកឡើង​រអាន​ព័ត៌មាន​ពិស្ដារ... បស់​សកម្មជន​ព្រៃឈើ​នេះ ដោយ​សំអាង​ថា មក​ដល់​ពេល​នេះ​ព្រៃឈើ​ខ្មែរ​បន្ត​រង​ការ​បំផ្លិចបំផ្លាញ​មិន​ឈប់ឈរ ចំណែក​អ្នក​ការពារ​ព្រៃ រួម​ទាំង​សហគមន៍​ផង​ខ្វះ​ការ​គាំទ្រ និង​ប្រឈម​គ្រោះថ្នាក់​កាន់តែ​ខ្លាំង។

#Ben #DavisBenjaminJoseph #forestkh #loggingkh #deforestation #RFAKhmer #វិទ្យុអាស៊ីសេរី
ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ​អះអាង​ថា សកម្មភាព​ឈូស​ឆាយ និង​កាប់​ឈើ​មានតម្លៃ​ក្នុង​ព្រៃ​សហគមន៍​មេត្តា​ធម្មជាតិ បាន​រលាយ​ហិនហោច​ស្ទើរតែ​ទាំងស្រុង ទើប​ឃើញ​មន្ត្រី​បរិស្ថាន​ចុះ​ពិនិត្យ និង​សិក្សា​ពី​ផល​ប៉ះពាល់​នានា។ មន្ត្រី​សង្គម​ស៊ីវិល​សោកស្តាយ ដែល​អាជ្ញាធរ​ជំនាញ​ផ្តល់​កិច្ច​អន្តរាគមន៍​យឺតយ៉ាវ ធ្វើ​ឱ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ទើប​ចុះ​ដោះស្រាយ​តាម​ក្រោយ។
អាន​ព័ត៌មាន​ពិស្ដារ...
#Forestkh #Cambodia #loggingkh #RFAKhmer #វិទ្យុអាស៊ីសេរី
ព្រៃឈើ​នៅ​កម្ពុជា​នៅតែ​ជា​បញ្ហា​ចោទ​ដដែល​បើ​ទោះ​បីជា លោក ហ៊ុន សែន និង​គូកន​របស់​ខ្លួន​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​មូលដ្ឋាន​តែងតែ​បង្ហាញ​សាធារណជន​ថា មិនមាន​បទល្មើស​ព្រៃឈើ​ក៏ដោយ ប៉ុន្តែ​សកម្មជន​ព្រៃឈើ និង​ប្រជា​សហគមន៍​មូលដ្ឋាន​តែងតែ​បារម្ភ និង​ចេញ​របាយការណ៍ ថា អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ឃុបឃិត​គ្នា​បើកដៃ​ឱ្យ​ជនល្មើស​ចូល​កាប់​ព្រៃ​ជា​បន្តបន្ទាប់​តាមរយៈ​ការ​ប្រព្រឹត្ត​អំពើពុករលួយ។
ព័ត៌មាន​ពិស្ដារ...
#Loggingkh #forestkh #hunsen #Cambodia #RFAKhmer
សកម្មជន និង​អ្នកឃ្លាំមើល​បរិស្ថាន ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​មាន ទោះបី​ព្រះមហាក្សត្រ​ទ្រង់​អំពាវនាវ​ឱ្យ​បញ្ឈប់​នូវ​សកម្មភាព​ទាំងនេះ​ក្ដី​។ ពួកគាត់ ស្នើ​ឱ្យ​រដ្ឋាភិបាល​សហការ​ជាមួយ​សកម្មជន​ការពារ​ព្រៃឈើ ជាពិសេស​នៅ​តាម​សហគមន៍​នីមួយៗ​ដើម្បី​ការពារ​ព្រៃ​ទាំងនោះ​ឱ្យ​មាន​ប្រសិទ្ធភាព និង​លុបបំបាត់​ការ​ជួញដូរ​ឈើ​ខុសច្បាប់។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #sihamuni #Kingdom #forestkh #Cambodia
យុវជន​ស្រឡាញ់​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ដាំ​កូនឈើ​៦​ពាន់​ដើម​(៦.០០០​ដើម​) នៅ​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខាវ័នត​ដើម្បី​បំពេញ​លើ​ផ្ទៃដី​ដែល​សឹក​រេចរឹល​គ្មាន​ដើមឈើ​។ ចំណែក​សកម្មជន​ការពារ​ព្រៃឈើ ថា យុវជន​និង​ពលរដ្ឋ​គួរ​ចូលរួម​ក្នុង​សកម្មភាព​ការពារ​បទល្មើស​ព្រៃឈើ បន្ថែម​ពីលើ​ការ​ដាំ​កូនឈើ​ឡើងវិញ​។ ទន្ទឹម​គ្នា​នេះ ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​ចូលរួម និង​បើកចំហ​ដល់​ពលរដ្ឋ យុវជន សកម្មជន​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ដោយ​បញ្ឈប់​នូវ​ការ​គំរាមកំហែង​និង​ការ​លាប​ពណ៌​ទៅ​លើ​ពួកគេ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #forestkh #loggingkh
ជនជាតិ​ដើម​ទំពួន​រស់នៅ​ខេត្តរតនគិរី ខកចិត្ត​ចំពោះ​ទង្វើ​របស់​តុលាការ និង​អាជ្ញាធរ​ខេត្ត​នេះ​ថា បាន​ចាប់ខ្លួន​អ្នកការពារ​ព្រៃឈើ តែ​មិន​ចាប់​ក្រុម​ជនល្មើស​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ធ្ងន់ធ្ងរ​។ ការ លើកឡើង​នេះ ធ្វើឡើង​ក្រោយពី​ព្រៃ​សហគមន៍​ចំនួន​ពីរ ឋិត​ក្នុងស្រុក​លំផាត់ ត្រូវ​ជនល្មើស​កាប់​ឈើ​មានតម្លៃ និង​ទន្ទ្រានព្រៃ​យក​ដី​អស់ទាំង​ស្រុង តែ​មិនទាន់​ឃើញ​អាជ្ញាធរ និង​តុលាការ អនុវត្ត​ច្បាប់​ដល់​អ្នក​ពាក់​ព័​ន្ក្នុ​ង​បទល្មើស​ទាំងនេះ​ធ​នៅឡើយ​ទេ​។
ព័ត៌មានពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #forestkh
ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ​ប្តូរផ្តាច់​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​

​ព្រះ​តេជគុណ​ ​ថូ ធូរស់​ ​ចំណាយ​ពេល​ជិត​​១០ឆ្នាំ​ដើម្បី​ការពារ​ធនធាន​​ធម្មជាតិ​ នៅ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ ​ខេត្ត​ឧត្តរ​មាន​ជ័យ។​​ ព្រះអង្គ​ធ្វើ​កិច្ច​ការ​ការងារ​អភិរក្ស​ព្រៃ​នេះ​ ​ដោយ​ស្ម័គ្រចិត្ត​ ​ជា​មួយ​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន។​ ​ទោះ​បី​ជា​ធ្លាប់​រង់​ការ​គំរាម​កំហែង​ ​និង​ចោទ​ប្រកាន់​ពី​សំណាក់​អាជ្ញាធរ​ពាក់​ព័ន្ធ​ថា​ព្រះអង្គ​ជា​ក្រុម​ប្រឆាំង​ ​ដោយ​សារ​តែ​ការពារ​​ព្រៃឈើ​​​ប៉ះពាល់​ប្រយោជន៍​អ្នក​មាន​លុយ​ មាន​អំណាច​ចំនួន​ក៏​ដោយ ​​ក៏ប៉ុន្តែ​ ព្រះ​អង្គ​​ប្ដេជ្ញា​ថា​នឹង​បន្ត​ការពារ​​ព្រៃ​​​​សហគមន៍​​មួយ​នេះ​ឱ្យ​បាន​គង់​វង្ស។​ សូមទស្សនាសេចក្តីរាយណ៍របស់លោក​ ​នៅ វណ្ណារិន​ ​​ជា​វីដេអូដោយចុចនៅត្រង់នេះ៖ https://fb.watch/kL9raS2ffP/

#RFAKhmer #Cambodia #forestkh #logging #loggingkh #monk #environmentalActivists #Deforestation

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉

/ rfakhmervideo
👉 twitter.com/RadioFreeAsiaKH