វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.66K photos
1.2K videos
63 files
7.08K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បង្ខំចិត្ត​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ដោយសារតែ​ជីវភាព​ក្រីក្រ ក្រោយពី​ពួកគេ​មិន​មាន​ការងារ​ធ្វើ​នៅក្នុង​ស្រុក​។ ពលរដ្ឋ​ទាំងនោះ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​ធ្វើ​លិខិតឆ្លងដែន​ឱ្យ​មាន​ភាព​ងាយស្រួល​ជាង​សព្វថ្ងៃ និង​លុប​បំបាត់​អំពើពុករលួយ។
អាន​ព័ត៌មាន​ពិស្ដារ...
#migrationkh #Cambodia #thailand #economicskh #RFAKhmer
មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស លោក ហ៊ុន សែន បន្ត​ឌឺដង​ដាក់​សហភាព​អឺរ៉ុប​រឿង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA...

សភា​អឺរ៉ុប​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​អឺរ៉ុប​អនុម័ត​វិធានការ​នានា​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​កម្ពុជា ក្នុង​នោះ​រួម​ទាំង ការ​ព្យួរ​ទាំងស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ផង​ដែរ ប្រសិនបើ​មាន​ការ​រំលាយ​បក្ស​ប្រឆាំង ឬក៏​រក​ឃើញ​ថា ការ​បោះឆ្នោត​ខាងមុខ​នេះ​មាន​ភាព​អយុត្តិធម៌។
អាន​ព័ត៌មានពិស្ដារ...
#EBA #cambodia #HunSen #EU #economicskh
ប្រជាពលរដ្ឋ និង​មន្ត្រី​សហជីព រិះគន់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រេង​ឥន្ធនៈ ដែល​មាន​តម្លៃ​បន្ត​ហក់​ឡើង​ខ្ពស់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពលរដ្ឋ ជាពិសេស​អ្នក​ដែល​ប្រកប​របរ​រត់​ម៉ូត​ឌុប។ ពួកគាត់​ទាមទារ​ដល់ លោក ហ៊ុន សែន ឱ្យ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ជៀសវាង​និយាយ​ត្រឹមតែ​ពាក្យ​សូម​ទោស​ទៅ​កាន់​ពលរដ្ឋ ដើម្បី​គេចវេះ​ដោះស្រាយ​ទុក្ខ​កង្វល់​ពលរដ្ឋ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #HunSen #GosolinePrice #economicskh