វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.65K photos
1.17K videos
60 files
7.05K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ផ្សោតញី ១ក្បាល​ទម្ងន់​ជិត ២០០ ​គីឡូ​ក្រាម​ងាប់​ នៅ​ដង​​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង​កៀក​ទំនប់​ដង​សាហុង​របស់​ឡាវ។ ការ​បាត់​ប​​ង់ផ្សោត​ញី​មួយ​ក្បាល​នេះ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​វិស័យទេសចរណ៍ ​ដែល​ជា​ប្រភព​ចំណូល​យ៉ាង​សំខាន់​របស់​ពលរដ្ឋ​មូលដ្ឋាន។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Tourism #Dolphin #died
ប្តី​ស្រ្តី​សម្រាល​កូន​ស្លាប់​ក្រោយពេលវះកាត់​​នៅ​ខេត្ត​កំពង់​ធំ​​ទាម​ទារ​​ឱ្យ​គ្រូ​ពេទ្យ​​ទទួល​​ខុស​​ត្រូវ​។ ​លោក​ស្រី ម៉ៅ រី អាះ​អាង​ថា ​កូន​លោកស្រី​មុន​ទៅ​វះ​កាត់​ គឺ​សុខ​ភាព​ល្អធម្មតា ប៉ុន្តែ​ដោយ​សារ​គ្រូ​ពេទ្យ​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ធំ​មិន​បាន​​រួស​រាន់​ជួយ​សង្គ្រោះ​អ្នក​ជំងឺ ទើប​ធ្វើ​ឱ្យកូន​លោក​ស្រី​បាត់​បង់​ជីវិត។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #Woman #Died #Kampongtomhospital
សត្វកណ្តុរហិតមីន ឈ្មោះ ម៉ាហ្គាវ៉ា (#Magawa) ដែលទទួល​បាន​ពាន​រង្វាន់​មេដាយ​មាស ក្នុង​ការ​ស្វែងរក​មីន​បង្កប់​ក្នុង​ដី បានងាប់ ក្នុង​អាយុ ​៨​ឆ្នាំ កាលពី​ចុង​សប្តាហ៍​កន្លង​មក​នេះ។ កណ្ដុរ​ហិត​មីន​ ដែល​ទទួល​មេដាយ​មាស​ពី​ប្រទេស​អង់គ្លេស​បាន​ដាក់​ឱ្យ​ចូល​និវត្តន៍​ កាលពីខែមិថុនា ឆ្នាំ២០២១ បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​ដោះ​មីន​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះវិហារ​ អស់​រយៈពេល​ជាង ៥ឆ្នាំ ​ក្នុងទំហ៊ំដី ប្រមាណជាង ២២ហិកតារ​ ឬ​ស្មើ​តារាង​បាល់ទាត់ ចំនួន ៤២តារាង។

អានអត្ថបទពេញ៖

#RFAKhmer #Landmine #Hunting #Rat #Magawa #Died