វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.66K photos
1.2K videos
63 files
7.08K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោក ហ៊ុន សែន នៅតែ​មិន​ទាន់​ជឿជាក់​ថា សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង ដែល​មក​ចុះ​ចូល​ជា​មួយ​លោក មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​​នៅ​ឡើយ​ទេ។ លោក ហ៊ុន សែន ឱ្យ​ដឹង​ថា លោក​មិន​ព្រម​​លើកលែង​ទោស​ទាំង​ស្រុង​ឱ្យ​អ្នក​ចុះចូល​នោះ​ទេ ហើយ​ចំពោះ​សំណុំរឿង​នៅ​សេសសល់​ គឺ​គ្រាន់តែ​តម្កល់​ទុក​មិន​ចាត់ការ​ប៉ុណ្ណោះ។ មេដឹកនាំ​​ក្រាញ​អំណាច​រូប​នេះ ព្រមាន​ថា បើ​អ្នក​ដែល​ចុះចូល​ទាំង​នោះ​មិន​ស្មោះត្រង់​ជាមួយ ពួកគេ​ប្រឈម​នឹង​ការ​វិធានការ​ផ្លូវ​ច្បាប់​គ្រប់ពេល ដែល​ជា​ការ​សើរើ​លើ​បទល្មើស​ចាស់ ឬ​សំណុំរឿង​ដែល​មិន​ទាន់​បាន​លើកលែង​ទោស​នោះ។
ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #PoliticsKH #cambodianpeopleparty #CandlelightParty #ElectionKH2023
ប្រជាពលរដ្ឋ​លើកឡើង​ស្រដៀងៗ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​មិន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន និង​កំសាក ល្មើស​គោលការណ៍​របស់​ក្រុមហ៊ុន​មេតា ( Meta) បែរជា​គំរាម​លុប​កម្មវិធី​ហ្វេសប៊ុក (Facebook) មិន​ឱ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​ប្រើប្រាស់​។ ពួកគាត់​ចាត់ទុក​ទង្វើ​របស់​លោក ហ៊ុន សែន ថា ជា​អំពើ​អសីលធម៌ និង​គ្មាន​ភាព​ខ្មាសអៀន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ​។
អានព័ត៌មាន​ពិស្ដារ...
#RFAKhmer #cambodianpeopleparty #Cambodia #PoliticsKH
ក្រុមយុវជន​មួយ​ចំនួន​លើក​ឡើង ថា ការ​ផ្ដល់​ដំណែង​តួនាទី​ខ្ពស់​ឱ្យ​អ្នក​សុំ​ចុះចូល ជាមួយ​គណបក្ស​កាន់អំណាច​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ការយក​ធនធាន​រដ្ឋ​ទៅ​ចំណាយ​ខ្ជះខ្ជាយ​។ ពួកគេ​ស្នើ​ឱ្យ លោក ហ៊ុន សែន គិតគូរ​ពី​យុវជន​ដែល​មាន​ចំណេះ​ជំនាញ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ជាតិ។ មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា រដ្ឋាភិបាល​គួរតែ​បែងចែក​ឱ្យ​ដាច់​រវាង​ប្រយោជន៍​ជាតិ​និង​ប្រយោជន៍​បុគ្គល ព្រោះ​ធ្វើឱ្យ​ខាត​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។


អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #cambodianpeopleparty #CNRP #PoliticsKH #HunSen #yimsinorn
ក្រុម​ពលករ ភ្នាក់ងារ​នាំ​ពលករ​ខ្មែរ​ចូល​ធ្វើការ​នៅ​តាម​រោងចក្រ​ក្នុង​ប្រទេស​ថៃ និង​អ្នក​លក់​ឡេ​ អនឡាញ​នៅ​ប្រទេស​ថៃ កំពុង​ក្លាយ​ជា​មុខ​សញ្ញា​ដែល​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​នេះ ​អូសទាញ និង​បង្ខិតបង្ខំ​ឱ្យ​ពួកគាត់​ចូលរួម​ជីវភាព​នយោបាយ​គណបក្ស​​ប្រជាជន​កម្ពុជា។ ក្រុម​មនុស្ស​គោលដៅ​ទាំង​នេះ ដាច់​ចិត្ត​​ទម្លាយ​ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ដូច្នេះ ព្រោះ​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​ការ​បង្ខិតបង្ខំ​នេះ ហើយ​ថា ​​ការ​​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឱ្យ​ពួកគេ ខាតបង់​ថវិកា ពេល​វេលា ​​ហើយ​ម៉្យាង​វិញ​ទៀត ​គណបក្ស​​ប្រជាជន​កម្ពុជា មិនមែន​ជា​គណបក្ស​ដែល​ពួកគេ​ពេញ​ចិត្ត​នោះ​ទេ។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #ElectionKH2023 #PoliticsKH #cambodianpeopleparty #HunSen