វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.68K photos
1.22K videos
63 files
7.11K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នក​​បរិស្ថាន​​និង​​ម​ន្រ្តី​សិទ្ធិ​មនុស្ស​​បារម្ភ​ពី​គ្រោះថ្នាក់​ដែល​​រដ្ឋាភិបាល​​អនុញ្ញាត​​ឱ្យ​មានការ​​លុប​បឹង​​តា​មោក​​ជា​បន្តបន្ទាប់​​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #Tamok_lake
ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​បឹងតាមោក ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្ដេជ្ញា​ស៊ូស្លាប់​លើ​ដី​មិន​ព្រម​ចុះ​ចេញពី​លំនៅឋាន​នោះ​ទេ​។ ពួកគាត់​បាន​តវ៉ា កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ដើម្បី​ជំទាស់​នឹង​អាជ្ញាធរ ដែល​មាន​គម្រោង​បណ្ដេញ​ពួកគាត់​។ មន្ត្រី​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ តាម​សំណូមពរ​របស់​ពលរដ្ឋ ដោយ​មិន​ត្រូវ​ប្រើ​វិធានការ​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​នោះ​ទេ៖ «អយុត្តិធម៌​អត់ ? បងប្អូន ។ អយុត្តិធម៌​ណាស់​! អយុត្តិធម៌​ទេ​? ពួក​យើង​១០៨​គ្រួសារ​អយុត្តិធម៌​ណាស់!»។
ព័ត៌មាន​ពិស្ដារ...
#Tamok #Cambodia #Hunsen #RFAKhmer
ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​បឹងតាមោក ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្ដេជ្ញា​ស៊ូស្លាប់​លើ​ដី​មិន​ព្រម​ចុះ​ចេញពី​លំនៅឋាន​នោះ​ទេ​។ ពួកគាត់​បាន​តវ៉ា កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ដើម្បី​ជំទាស់​នឹង​អាជ្ញាធរ ដែល​មាន​គម្រោង​បណ្ដេញ​ពួកគាត់​។ មន្ត្រី​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ តាម​សំណូមពរ​របស់​ពលរដ្ឋ ដោយ​មិន​ត្រូវ​ប្រើ​វិធានការ​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​នោះ​ទេ៖ «អយុត្តិធម៌​អត់ ? បងប្អូន ។ អយុត្តិធម៌​ណាស់​! អយុត្តិធម៌​ទេ​? ពួក​យើង​១០៨​គ្រួសារ​អយុត្តិធម៌​ណាស់!»។
អាន​ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Tamok #Cambodia
តំណាង​សហគមន៍​ដីធ្លី​នៅ​តំបន់​បឹង​តា​មោក​ ២នាក់​ គឺ​ លោក​ស្រី ប្រាក់ សុភា និង លោក​ស្រី ផន សុខុម​ ចូល​បំភ្លឺ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ការ​កោះហៅ​នៅ​​ព្រឹក​និង​រសៀល​ថ្ងៃ​ទី​២​សីហា​។ លោក​ស្រី ប្រាក់ សុភាព​ ថ្លែង​ថា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ ទុង រតនា បាន​សម្លុត​ដាក់​សំពាធ​​ចោទ​​លោក​ស្រី​​ថា បាន​ប្រមូល​ផ្តុំគ្នា​បិទ​ផ្លូវ​សាធារណ និង​​ជេរ​ប្រមាថ មន្ត្រី​រាជការ។ ​ប៉ុន្តែ​លោក​ស្រី បដិសេធ​​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​៕
#RFAKhmer #Cambodia #LandDisputes #Tamok

👉 ទស្សនាវីដេអូ៖ https://fb.watch/eEWj1Wm9LH/ --------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH