វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.61K photos
1.09K videos
54 files
6.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ក្រុមស្រ្ដីស្នើឱ្យបញ្ឈប់អំពើហិង្សាលើស្រ្ដីនិងក្មេងស្រី
---
ក្រុមស្ត្រីដែលរងគ្រោះពីការរំលោភសិទ្ធិមនុស្ស និងការបៀតបៀនរាងកាយ ស្នើឱ្យរដ្ឋាភិបាល លើកកម្ពស់សិទ្ធិស្ត្រី និងបញ្ឈប់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា។ ការស្នើនេះ អំឡុងពេលក្រុមអង្គការ សមាគម សហជីព និងអ្នកធ្វើការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ ៥០០ នាក់ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ វិច្ឆិកា ដើម្បីសម្ដែងមតិពីបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រីដែលកំពុងកើតមាននៅកន្លែងការងារ និងការតស៊ូមតិដើម្បីឱ្យមានយុត្តិធម៌សង្គម។
#RFAKhmer #Cambodia #HumanRightsKH #Violence #Women #Justice #StopViolentAgainstWomen

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋស្នើអាជ្ញាធររដ្ឋាភិបាលឈប់សម្ដែងធ្វើជាគោរពសិទ្ធិស្ត្រី និងងាកមកដោះស្រាយបញ្ហារបស់ស្ត្រី
---
ក្រុមស្ត្រីរងគ្រោះដោយអំពើហិង្សាចង់ឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី ចូលរួមដោះស្រាយបញ្ហារបស់ស្ត្រី និងបញ្ឈប់អំពើហិង្សាលើស្ត្រី។ លើសពីនេះ ពួកគាត់ថាមន្ត្រីអាជ្ញាធរ តែងចេញមុខអះអាងថា កម្ពុជាគោរពសិទ្ធិស្ត្រី ដោយបង្ហោះសារព្រោងព្រាតនៅមុនថ្ងៃ ៨មីនា ដែលជាទិវាសិទ្ធិនារីអន្តរជាតិនោះ គ្រាន់តែជាការសម្ដែងឱ្យឃើញល្អតែខាងមុខ ឯការពិតស្ត្រីជាច្រើននាក់ កំពុងរងអំពើហិង្សា ការយាយីធ្វើបាប និងត្រដររស់ក្នុងទុក្ខវេទនា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/women-victims-urge-the-government-to-solve-their-issues-by-respecting-women-rights-03082024045035.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ChhimSithar #LandDisputes #BoeungTamok #TamokLake #Development #CorruptionKH #Court #BoeungTamokForcedEvictions #HumanRightsKH #Violence #Women #Justice #StopViolentAgainstWomen #WorkersKH #NagaWorld #Court #ChhimSithar