វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.27K videos
69 files
7.18K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#ស្ត្រីគំរូ៖ ថ្ងៃនេះ វិទ្យុអាស៊ីសេរី សូម​ណែនាំ​ស្ត្រី​គំរូ​មួយ​រូប​ទៀត​គឺ​ស្ត្រី​មេម៉ាយ​កូន​៤ ស៊ុក រដ្ឋា ដែល​តស៊ូ​រើស​អេតចាយ​ចិញ្ចឹម​កូន និង​ដោះបំណុល​គ្រួសារ។ ស្ត្រី​រូប​នេះ​ធ្វើ​ការ​ច្រើន​ម៉ោង​ទាំង​ថ្ងៃ​ទាំង​យប់ គឺ​ធ្វើ​ជា​អ្នក​ជួយ​បែង​ចែក​អេតចាយ​នៅកន្លែងប្រមូលទិញអេតចាយ​នៅ​ពេល​ថ្ងៃ និង​ដើរ​រើស​អេតចាយ​ដល់​យប់​ជ្រៅ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូន។ ជាមួយ​គ្នា​នេះ​បំណុល​ក៏​ជាផ្នែក​សំខាន់​ឱ្យ​ស្ដ្រីរូបនេះ​ត្រូវ​ប្រឹង​តស៊ូកាន់តែខ្លាំង។

---

«ស្ត្រីគំរូ» សំដៅដល់ស្ត្រីដែលប្រឹងប្រែងតស៊ូ ដើម្បីគ្រួសារ ដើម្បីសហគមន៍ ប៉ុន្តែ​ការលះបង់​របស់គាត់មិនសូវមានអ្នកដឹងឮ។ វិទ្យុអាស៊ីសេរីចង់ផ្សព្វផ្សាយពីការតស៊ូរបស់ពួកគាត់ ដើម្បីឲ្យសាធារណជនបានដឹង។ ប្រសិនបើប្រិយមិត្ត ស្គាល់ស្ត្រីរូបណាដែលជាស្ត្រីគំរូក្នុងចិត្ត និងចង់ឲ្យវិទ្យុអាស៊ីសេរីផ្សព្វផ្សាយពីការតស៊ូរបស់គាត់ សូមប្រិយមិត្តសរសេរលេខទូរស័ព្ទ និងឈ្មោះរបស់គាត់ ផ្ញើមកវិទ្យុអាស៊ីសេរី ឬដាក់ក្នុងប្រអប់បញ្ចេញមតិខាងក្រោមនេះ។
---
#RFAKhmer #Cambodia #QuietHERO #SokRatha
--