វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សាច់ញាតិចាត់ទុកការឃុំខ្លួនសមាជិកមកពីបក្សប្រឆាំង ថា ជារឿងនយោបាយ
---
សាច់ញាតិសមាជិកក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ថា ការចាប់ខ្លួនសមាជិកបក្សជំទាស់មកពីគណបក្សភ្លើងទៀន លោក សាន អឿន គឺជារឿងអយុត្តិធម៌ និងគំរាមកំហែងផ្នែកនយោបាយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រុមគ្រួសាររបស់មន្រ្តីបក្សប្រឆាំងរូបនេះ ទៅជួបសួរសុខទុក្ខ លោក សាន អឿន នៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ «ម១» នៅថ្ងៃទី ២១ ខែវិច្ឆិកា។ ពួកគាត់ទាមទារឱ្យតុលាការដោះលែង លោក សាន អឿន ឱ្យមានសេរីភាពវិញ ដោយសារតែលោកមានវ័យចាស់ និងកំពុងមានជំងឺប្រចាំកាយជាច្រើនមុខផង។ តុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ និងឃុំខ្លួនលោក សាន អឿន ដាក់ពន្ធនាគារព្រៃស ពាក់ព័ន្ធពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SanOeurn #PoliticsKH #CandlelightParty #PoliticalPrisoners #ArbitraryArrests #OppositionParties #Democracy #HumanRights