វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.4K photos
2.78K videos
107 files
8.86K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​សង្គម​ស៊ីវិល ស្វាគមន៍​​​គម្រោង​​​បង្រួម​​តំបន់​បិទ​ខ្ទប់ នៅ​ក្នុង​រាជធានី​ភ្នំពេញ ពី​កម្រិត​សង្កាត់ មក​នៅ​​​​ត្រឹម​​បិទ​ខ្ទប់​ត្រឹម​ភូមិ ឬ​ដាក់ឲ្យ​នៅ​ផ្ទះ​​វិញ​។ វិធាន​ការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ ​​​វាយ​តម្លៃ​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ (Covid-19) នៅ​ទីក្រុង​ភ្នំពេញ បាន​ថយ​ចុះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CSOs #Lockdown #Redzone #PhnomPenh
លោកអ្នកនាង ជាទីមេត្រី!
បញ្ហា ថ្លៃបន្ទប់ជួល ថ្លៃទឹក ថ្លៃភ្លើង នៅ តែ ចោទ ជាបញ្ហា សម្រាប់ ក្រុម កម្មករ នៅ ក្នុង តំបន់ ក្រហម ដែលអាជ្ញាធរតម្រូវ អោយ ពួកគេនៅ ក្នុង ផ្ទះ មិន អាច ចេញ ទៅធ្វើការងារបាន។
កម្មករ មួយចំនួន បាន ចេញ មុខ តវ៉ា ជាមួយ ម្ចាស់ ផ្ទះជួល អោយ ជួយ បន្ធូរបន្ថយ ថ្លៃឈ្នួល បន្ទប់។ ចំណែក ម្ចាស់ផ្ទះជួលវិញ លើកឡើងថា ពួកគេ ក៏ មាន បន្ទុក ដោះស្រាយ បំណុល ថ្លៃទឹក ភ្លើង និង ជីវភាព ផ្ទាល់ខ្លួន ដែរ។
តើ ក្រុម កម្មករ អាច ធ្វើ អ្វីបាន ខ្លះ ដើម្បី ដោះស្រាយ បញ្ហា ទាំង នេះ? ចំណែក ម្ចាស់ ផ្ទះជួល និង អាជ្ញាធរ រដ្ឋ វិញ អាច ជួយ អ្វី ខ្លះ ទៅ ដល់ ពួក គេ?
សូមលោកអ្នកនាងរង់ចាំ តាមដាន កិច្ចពិភាក្សា អំពី រឿង នេះ នៅ ក្នុង វេទិកា អ្នកស្ដាប់ អាស៊ីសេរី នៅ យប់ ថ្ងៃអង្គារ ទី១១ ខែឧសភា នេះ ក្នុង កម្មវិធីផ្សាយ អាស៊ីសេរី ចាប់ ពីម៉ោង ៧កន្លះ ដល់ ម៉ោង ៨កន្លះ។
ប្រសិន បើលើកអ្នកនាង មានសំនួរ ចង់សួរវាគ្មិន របស់ យើង ឬ ចង់ បញ្ចេញ មតិ យោបល់ សូម ដាក់លេខទូរស័ព្ទ លោក អ្នកនាង នៅ ក្នុង ប្រអប់ខំមិន ហ្វេសប៊ុក និង យូធូប អាស៊ីសេរី ដែល ផ្សាយផ្ទាល់ នៅ ពេល នោះ ក្រុមការងារ អាស៊ីសេរី និង ហៅទៅលោកអ្នកវិញ។
សូមអរគុណ!
#RFAKhmer #COVID19 #Redzone #Worker