វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.4K photos
2.78K videos
107 files
8.87K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួងមហាផ្ទៃ​យល់​ព្រម​អនុញ្ញាត​ ឱ្យ​​​គណបក្សនយោបាយ​ថ្មី​មួយ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត។ ស្ថាបនិក​គណបក្ស​នេះថា ការបង្កើតគណបក្សនេះ ​គឺ ដោយ​សារ​តែ​លោក​ចង់​ចូល​រួម​ដោះ​ស្រាយ​នយោបាយ​ និង​ចង់​ចូល​រួម​បម្រើ​ផល​ប្រយោជន៍​ក្នុង​សង្គម​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #Party #NewParties #CNRP
ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ លោក សៀម ប្លុក​ ឱ្យដឹងថា លោកបាន​ដាក់ពាក្យ​បំពេញ​បែបបទ និង​ស្នាមមេដៃ​អ្នកគាំទ្រ​គណបក្សលោក​ជាងបួនពាន់​នាក់ (៤.០០០) ​ទៅ​ក្រសួង​មហាផ្ទៃ រួច​ហើយ​កាលពីថ្ងៃទី១៥ ខែកក្កដា។ លោកថា ពេលនេះ​លោក​ នៅរង់ចាំ​តែការ​យល់ព្រម​ពី​ក្រសួង​មហាផ្ទៃ​សម្រេច​ចុះបញ្ជី​ផ្លូវការ​ដើម្បី​អាច​ឱ្យ​គណបក្ស​របស់​លោក​ដំណើរ​ប៉ុណ្ណោះ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Party
អ្នកវិភាគ​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា គណបក្សប្រជាជនកម្ពុជា កំពុង​ទទួល​បាន​ផល​ចំណេញ​ផ្នែក​នយោបាយ​ពី​ការបង្កើត​បក្ស​ថ្មី​ជា​បន្តបន្ទាប់​របស់​​អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ​។ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា នេះ​ជា​ការ​លាប​ពណ៌ ប៉ុន្តែ​ទទួល​ស្គាល់​ថា គណបក្ស​នេះ​មិន​ចង់​ឱ្យ​បក្ស​ដទៃទៀត​រឹងមាំ​ឡើយ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #Party #NewParties
មន្ត្រី​​គណបក្ស​ខ្មែរ​ស្រលាញ់​​ជាតិ ​​នៅ​ខេត្ត​បាត់ដំបង​ដែល​ទើប​បំបែក​​ខ្លួន​ចេញ​​ពី​​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ប្រកាន់​​​ប៉ូលិស​ស្រុក​សង្កែ​​​ថា ​បាន​​រារាំង​​មិន​​ឱ្យ​លើក​​ស្លាក​​គណបក្ស​​នៅ​ក្នុង​​មូលដ្ឋាន​។ មន្ត្រី​សិទ្ធិមនុស្ស​ ចាត់​ទុក​​រឿង​​នេះ​​ថា ​ជា​ការ​គំរាមកំហែង ​និង​រើស​អើង​​និន្នាការ​​បក្ស​នយោបាយ​​​ដោ​យ​​ខុស​​ច្បាប់​។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Party#cambodianationalloveparty
គណបក្សបេះដូងជាតិ ដែល កើត ចេញ ពី អតីត មន្ត្រី បក្ស ប្រឆាំង បាន ដាក់ ឯកសារ បន្ថែម ទៅ ក្រសួងមហាផ្ទៃ តាម ការ ស្នើសុំ របស់ លោក ស ខេង រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ដែល ទាមទារ ឲ្យ គណបក្ស នេះ កែសម្រួល លក្ខន្តិកៈ បក្ស។ អ្នកឃ្លាំមើល ស្ថានការណ៍ នយោបាយ ថា ករណី ក្រសួង មហាផ្ទៃ មិន ទាន់ ចុះ បញ្ជី ឲ្យ គណបក្ស បេះដូង ជាតិ អាច ទាក់ទង បញ្ហា ឯកសារ និង ស្ថានការណ៍ នយោបាយ។
អានអត្ថបទពេញ
#RFAKhmer #Politics #Party
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer